លោកបណ្ឌិត អ៊ិន ចាន់នី លើកឡើងពីកត្តាសំខាន់ដែលកម្ពុជានៅតែទាក់ទាញក្រុមហ៊ុនហិរញ្ញវត្ថុពីក្រៅប្រទេស

ភ្នំពេញ៖ វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានរួមចំណែកសំខាន់ដល់កំណើនសេដ្ឋកិច្ច តាមរយៈការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ក្រុមហ៊ុន និងប្រពលរដ្ឋ ក្នុងការជួយដល់ការពង្រីកអាជីវកម្ម ឬមុខរបររបស់ពួកគេបន្ថែម ស្របពេលដែលសេដ្ឋកិច្ចកម្ពុជាកំពុងមានការរីកចម្រើន កម្ពុជានៅតែបង្ហាញសក្តានុពលទាក់ក្រុមហ៊ុនវិនិយោគលើវិស័យធនាគារ និងហិរញ្ញវត្ថុជាបន្តបន្ទាប់ ទោះស្ថិតក្នុងវិបត្តិកូវីដ១៩។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា បានថ្លែងប្រាប់ថា កម្ពុជានៅតែមានសក្តានុពលវិនិយោគសម្រាប់វិនិយោគិននៅគ្រប់វិស័យ ជាពិសេសវិស័យធនាគារ ខណៈចំនួនធនាគារ (គ្រឹះស្ថានហិរញ្ញវត្ថុ) នៅតែកើនហូរហែ។

យោងតាមលោកបណ្ឌិត អ៊ិន ចាន់នី   បានឱ្យដឹងថា ប្រជាពលរដ្ឋរបស់យើងមានចំនួនជិត ១៦ លាននាក់ ហើយចំនួនធនាគារមិនតិចជាង ៦០ និងចំនួនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានជាង ១០០ ប៉ុន្តែតម្រូវការហិរញ្ញវត្ថុនៅតែមាន ដោយសារតែវិស័យធនាគារគឺជាវិស័យគ្រាំសេដ្ឋកិច្ច ពោលគឺសេដ្ឋកិច្ចកម្ពុជានៅស្ថិតក្នុងកម្រិតមួយខ្លាំងក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ាន។

លោកបណ្ឌិតបានលើកឡើថា ការិនិយោគហេដ្ឋារចនាសម្ព័ន្ធថ្នាក់ជាតិបានបង្កលក្ខណៈងាយស្រួលសម្រាប់ការវិនិយោគ និងការបោះទីតាំងសម្រាប់ទីចាត់ការធំ (headquarters) របស់សហគ្រាសធំៗ ដោយយកកម្ពុជាជាទីចាត់ការធំរបស់គេ ដើម្បីផលិត និងនាំចេញ ដោយសារតែគេមើលឃើញពីច្បាប់វិនិយោគរបស់កម្ពុជា ហើយថ្មីៗនេះ រាជរដ្ឋាភិបាលបានធ្វើការកែសម្រួល និងធ្វើឱ្យឡើងនូវច្បាប់វិនិយោគថ្មី និងរឹតតែមានការទាក់ទាញដល់ការវិនិយោគ។

លោកបណ្ឌិត អ៊ិន ចាន់នី  បានបញ្ជាក់ដូច្នេះថា ៖

«យើងដឹងហើយថា ច្បាប់វិនិយោគថ្មីនៅកម្ពុជាអនុញ្ញាតឱ្យក្រុមហ៊ុនបរទេសកាន់កាប់ភាគហ៊ុនបាន ១០០ ភាគរយ ប៉ុន្តែបើពួគគេទៅប្រកបអាជីវកម្មនៅប្រទេសផ្សេងទៀតនៅក្នុងតំបន់អាស៊ាន គាត់មិនអាចកាន់កាប់បានភាគហ៊ុនធំនោះទេ ឬ ១០០ភាគរយ ដូចដែលកម្ពុជាបានអនុញ្ញាតនោះទេ លើកលែងតែដីធ្លី»

លោកបណ្ឌិតបានបន្តថា ការធ្វើអាជីវកម្មនៅកម្ពុជា មិនក្រុមហ៊ុនក្នុងស្រុក ឬបរទេសនោះទេ ស្ថិតនៅក្រោមច្បាប់ដូចគ្នា និងស្មើភាពគ្នា។ កន្លែងនេះហើយដែលជាចំណុចសក្តានុពល។ លោកបន្តថា ជាមួយគ្នានេះដែរ គេ (វិនិយោគិន) មិនខ្វល់ពីការបាត់បង់អត្រាប្តូរប្រាក់បរទេស (Foreign Exchange Loss) ព្រោះគេអាចប្រតិបត្តិការជារូបិយប័ណ្ណ (Foreign Currency) ។

លោកបណ្ឌិត បានឱ្យដឹងទៀថា សក្តានុពលមួយទៀត យើងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន និងបណ្តាប្រទេសមួយចំនួនទៀត។ កម្ពុជាមានទីផ្សារនាំចេញធំៗជាច្រើនទៀត ដូចជាសហរដ្ឋអាមេរិក និងអឺរ៉ុបជាដើម ហើយទោះស្ថិតក្នុងដំណាក់កាលដែលមានវិបត្តិកូវីដ១៩ កម្ពុជានៅតែអាចនាំចេញក្នុងអត្រាមួយខ្ពស់។

លោកបណ្ឌិត បានបន្តថា ចំណុចសក្តានុពលបន្ទាប់មកទៀត កម្ពុជាបានជំរុញការចាក់វ៉ាក់សាំងបានលឿនជាងគេ ដោយស្ថិតក្នុងចំណាត់ថ្នាក់ទី២ ក្នុងតំបន់អាស៊ាន បន្ទាប់ពីសិង្ហបុរី។ ជាមួយរាជរដ្ឋាភិបាលក៏បានដាក់ចេញនូវផែនការចាក់វ៉ាក់សាំងដូសជំរុញ បន្ថែមទៀត។ ដូច្នេះហើយ នៅពេលដែលយើងមានវ៉ាក់សាំង គឺបង្កាការឆ្លង ប៉ុន្តែបើមានការឆ្លង គឺងាយក្នុងការព្យាបាល ហើយវាគឺកត្តាលើកទឹកចិត្ត ដែលអាចឈានទៅដល់ការជំរុញអាជីវកម្មទៅរកភាពប្រក្រតីឡើងវិញ។

លោកបណ្ឌិត បានលើកឡើងបន្តថា កម្ពុជាមានគោលនយោបាយជាតិមួយដែលហៅថា គោលនយបាយសេដ្ឋកិច្ចឌីជីថល (Digital Economy) ហើយថ្មីៗនេះ កាលពីថ្ងៃដើមខែកញ្ញា នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ឱ្យដំណើរការនូវ ចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធថ្នាលបច្ចេកវិទ្យា ដូច្នេះយើងកំពុងតែរត់ទៅរបត់ឌីជីថល។

លោកបណ្ឌិត បានឱ្យដឹងទៀតថា ទោះស្ថិតក្នុងវិបត្តិកូវីដ១៩ រាជរដ្ឋាភិបាលបានបង្កើនវិនិយោគលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធកាន់ច្រើន ជាក់ស្តែងដូចជាវិនិយោគលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅខេត្តព្រះសីហនុ សៀមរាប និងប៉ូលសេដ្ឋកិច្ចសំខាន់ៗទៀត។

លោកបណ្ឌិតបានឱ្យដឹងដូច្នេះថា ៖

«កម្ពុជាគឺប្រទេសដែលមានវិនិយោគការវិនិយោគច្រើនលើវិស័យរដ្ឋ ឬសាធារណៈ ដើម្បីគាំទ្រដល់វិស័យឯកជន ហើយសក្តានុពលធំៗទាំងនោះឯង ដែលលើកទឹកចិត្តដល់វិនិយោគិនបរទេស ពិសេសវិស័យធនាគារចូលមកវិនិយោគនៅកម្ពុជា។ ទោះបីធនាគារនៅកម្ពុជា មានចំនួនច្រើន ធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុទាំងនោះ នៅតែចាប់យកចាប់យកទីចំណែកទីផ្សារខុសគ្នា ដូចជាចាប់យកចំណែកទីផ្សារកសិកម្ម ប្រព័ន្ធទូទាត់ និងលក់រាយ (retail) ជាដើម»

កាលពីថ្មីៗនេះ មានការបង្កើតធនាគារថ្មី និងការបង្កើនទុនជាច្រើនពីធនាគារក្រៅប្រទេស ចូលមកក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។ ឧទាហរណ៍ដូចជា ការបង្កើតធនាគារថ្មី Oriental Bank Plc និងបង្កើនដើមទុនវិនិយោគពីធនាគារផ្សេងៗនៅក្នុង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់។ ប្រាសាក់ ដែលជាគ្រឹះស្ថានលំដាប់ទី ១ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងជាស្ថាប័នមួយក្នុងចំណោមធនាគារធំៗ ៥ នៅកម្ពុជា បានបង្កើនដើមទុនបន្ថែម ៧០ លាន ដុល្លាអាមេរិក លើដើមទុនស្រាប់ ២៣០ លានដុល្លារអាមេរិក ដើម្បីគាំទ្រប្រតិបត្តិការ និងពង្រីកបន្ថែមទំនើបកម្មសេវាហិរញ្ញវត្ថុដ៏សម្បូរបែបរបស់ខ្លួនជូនដល់អតិថិជន។

ដើមទុនចុះបញ្ជីចំនួន ១ ២០០ ប៊ីលានរៀល សមមូលនឹង ៣០០ លានដុល្លារអាមរិកនេះ បានមកពីការចូលរួមមូលនិធិវិនិយោគរបស់ភាគទុនិកចំនួន ៤ រួមមាន៖ ធនាគារ KB Kookmin Bank នៅប្រទេសកូរ៉េខាងត្បូង ធនាគារ Bank of East Asia (BEA) នៅទីក្រុងហុងកុង ក្រុមហ៊ុន Lanka Orix Leasing Company នៅប្រទេសស្រីលង្កា និងក្រុមហ៊ុនបុគ្គលិកប្រាសាក់ (PSCo) ។

កាលពីពេលថ្មីៗកន្លងទៅនេះ លោក សាយ សូនី អនុប្រធាននាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ម.ក ក៏បានមានប្រសាសន៍ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា ប្រាសាក់ ពិតជាមានសេចក្ដីរីករាយជាខ្លាំងបន្ទាប់ពីទទួលបានការអនុញ្ញាតជាផ្លូវការពី ធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម អំពីការបង្កើនដើមទុនចុះបញ្ជីបន្ថែមទៀតនេះ។ ការបង្កើនដើមទុននេះ គឺជាការចាំបាច់ក្នុងកសាងទំនុកចិត្តបន្ថែមពីសាធារណជន និងដោយសារតែអាជីវកម្មរបស់ប្រាសាក់មានការរីកចម្រើនលូតលាស់យ៉ាងខ្លាំង តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុដែលឆ្លើយតបនឹងតម្រូវការរបស់អតិថិជន ព្រមទាំងមានភាពទន់ភ្លន់នៃផលិតផលនិងសេវាដែលបានផ្តល់ជូនអតិថិជន និងសេវាហិរញ្ញវត្ថុឌីជីថល។

លោកបន្ថែមថា ៖

«យើងខ្ញុំសង្ឃឹមថា អតិថិជននឹងមានភាពកក់ក្តៅ និងមានទំនុកចិត្តកាន់តែច្រើនបន្ថែមទៀតមកលើប្រាសាក់។ ស្ថានភាពដ៏រឹងមាំផ្នែកសន្ទនីយភាពនិងមូលធន គឺធានាបានថា ប្រាសាក់ នឹងឆ្លងកាត់ដោយជោគជ័យលើបញ្ហាទាំងឡាយដែលកើតពីការផ្លាស់ប្ដូរក្នុងបរិយាកាសប្រតិបត្តិការ ដូចជាស្ថានភាពជំងឺកូវីដដែលកំពុងបន្តកើតមាននេះជាដើម»

យោងតាមរបាយការណ៍ប្រចាំឆមាសទី១ របស់ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា ភាពទន់ខ្សោយនៃសកម្មភាពសេដ្ឋកិច្ចបានដាក់សម្ពាធមកលើប្រព័ន្ធធនាគារ។ ទោះយ៉ាងណា ប្រព័ន្ធធនាគារកម្ពុជាបន្តរក្សាបានភាពធន់ និងបានបំពេញតម្រូវការហិរញ្ញប្បទានរបស់សេដ្ឋកិច្ច។ ទ្រព្យសកម្មប្រព័ន្ធធនាគារបានកើនឡើង ១៨%, ឥណទានអតិថិជនមានកំណើន ២៣,៤%, ប្រាក់បញ្ញើអតិថិជនកើន ២០,៧%, ស្ថានភាពដើមទុនមានភាពរឹងមាំ (អនុបាតសាធនភាពមានកម្រិត ២៤,៤% សម្រាប់វិស័យធនាគារ និង ២២,៧% សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ), សន្ទនីយភាពមានកម្រិតខ្ពស់ (១៥៩,៨% សម្រាប់គ្រឹះស្ថានធនាគារពាណិជ្ជ និង ១៧២,៦% សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួល ប្រាក់បញ្ញើ) និងអនុបាតឥណទានមិនដំណើរការបន្តមានកម្រិតទាប (២,៤% សម្រាប់វិស័យធនាគារ និង ២% សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ)។

ក្នុងស្ថានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច វិធានការម៉ាក្រូនិង មីក្រូប្រុងប្រយ័ត្នដែលមានលក្ខណៈបុរសកម្មត្រូវបានអនុវត្តជាបន្តបន្ទាប់ ដើម្បីពង្រឹងភាពធន់នៃ វស័យធនាគារនិងហិរញ្ញវត្ថុ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការរក្សានិរន្តរភាព នៃសកម្មភាពសេដ្ឋកិច្ច។ អត្រាប្រាក់បម្រុងកាតព្វកិច្ចត្រូវបានបន្តរក្សាឱ្យស្ថិតក្នុងកម្រិតទាប ៧% ទាំងចំពោះប្រាក់រៀលនិងរូបិយប័ណ្ណ។

លើសពីនេះ ដើម្បីសម្រាលបន្ទុកប្រជាពលរដ្ឋដែលរងផលប៉ះពាល់ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបានរៀបចំឥណទានឡើងវិញចំនួន ៣៦៧.២៣៩ គណនី ស្មើនឹង ២២,២ ទីលានរៀល (៥,៥ ប៊ីលានដុល្លារអាមេរិក)។ បរិយាបន្នហិរញ្ញវត្ថុក៏ត្រូវបានលើកកម្ពស់ ជាប្រចាំ ជាមួយនឹងការពង្រឹងការយល់ដឹងលើសេវាហិរញ្ញវត្ថុនិងកិច្ចការពារអតិថិជន។ ជាក់ស្ដែង ចំនួនគណនីប្រាក់បញ្ញើអតិថិជនកើនដល់ ៩,៧ លានគណនី ហើយគណនីឥណទានអតិថិជនកើន ដល់ ៣,៣ លានគណនី៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា រំពឹងថានឹងក្លាយជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា របៀងឧស្សាហកម្ម និងបច្ចេកវិទ្យាអាចក្លាយទៅជាចំណែកនៃកម្លាំងចលករសម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា

បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។

គួរយល់ដឹង ៖ លុយគ្រីបតូ (Crypto) ជាង២៣០០០លើទីផ្សារបច្ចុប្បន្ន តែខ្លះជោគជ័យខ្លះមិនជោគជ័យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លុយគ្រីបតូ (Cryptocurrencies)ឬលុយឌីជីថលបានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសរវាងអ្នកមានជំនឿចិត្តលើទីផ្សារជួញដូរ

Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ

ការប្រកួតកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ លើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

នាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងរៀបចំកម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤​ដើម្បីលើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក ។

អបអរសាទរ ចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លោកជំទាវអ៊ឹមរចនាសាទរចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិហើយក្រសួងបានត្រៀមខ្លួនជួយសម្រួលដល់ការពង្រីកការនាំចេញ

តំបន់​សេដ្ឋកិច្ចពិសេស​ធំៗចំនួន២​ នឹង​លេច​រូបរាង​នៅពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/04/2024

រដ្ឋាភិបាល​បានជំរុញឱ្យបង្កើន​តំបន់សេដ្ឋកិច្ចពិសេស​ថ្មីៗជា​បន្តបន្ទាប់ឱ្យ​បាន​ច្រើន​​ដើម្បី ទាក់ទាញការ​វិនិយោគពីខាងក្រៅ​ប្រទេស

Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ

ទឹកស៊ីអ៊ីវល្បើងក្នុងស្រុក មានគុណភាព និងធានាសុវត្ថិភាពអ្នកទទួលទាន

ជំនួញ, ព្រឹត្តិការណ៍

• 26/04/2024

ដោយមើលឃើញពីតម្រូវការទីផ្សារក្នុងស្រុក សិប្បកម្មមួយត្រូវបានបង្កើតឡើង និងកំពុងផលិតទឹកស៊ីអ៊ីវល្បើង ដែលជាប្រភេទទឹកស៊ីអ៊ីវបន្ទំ ផ្អាប់ទុកស្របតាមបច្ចេកទេសប្រទេសជប៉ុន។

ស្វែងយល់វិធីសាស្ត្រការពារខ្លួនដើម្បីបង្ការខ្លួនពីការបោកបញ្ឆោតតាមអនឡាញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/04/2024

បច្ចុប្បន្ន បច្ចេកវិទ្យាលើពិភពលោកមានការរីកចម្រើនយ៉ាងខ្លាំង ដែលសង្គម-ជាតិប្រើប្រាស់បម្រើវាជាប្រយោជន៍ដល់ប្រជាជន ប៉ុន្តែវាក៏ត្រូវបានក្រុមជនខិលខូចប្រើប្រាស់ ដើម្បីឧបករណ៍មួយក្នុងការបោកបញ្ឆោតប្រាក់