រយៈពេល2ឆ្នាំ កម្ពុជានាំចេញកង់ទៅកាន់ទីផ្សារអន្តរជាតិសម្រេចបានទឹកប្រាក់ជាង950លានដុល្លារ

ភ្នំពេញ ៖ រយៈពេល 2ឆ្នាំចុងក្រោយនេះ គឺក្នុងឆ្នាំ2019 និងឆ្នាំ 2020 កន្លងទៅ កម្ពុជាបាននាំចេញកង់ទៅកាន់ទីផ្សារអន្តរជាតិក្នុងកំណើនគួរឱ្យកត់សម្គាល់រហូតដល់ជាង 4.33លានគ្រឿង គិតជាទឹកប្រាក់មានប្រមាណជាង 950លានដុល្លារ ។ តាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជា បានបង្ហាញពីការនាំចេញកង់កម្ពុជាក្នុងឆ្នាំ2019 ទៅកាន់ទីផ្សារអន្តរជាតិមានចំនួន1,897,789គ្រឿង គិតជាទឹកប្រាក់មានចំនួនជាង419លានដុល្លារ ​ហើយប្រទេសដែលនាំចូលកង់ពីកម្ពុជាច្រើនជាងគេ គឺប្រទេសអាល្លឺម៉ង់ មានចំនួនជាង63ម៉ឺនគ្រឿង គិតជាទឹកប្រាក់មានចំនួនជាង132លានដុល្លារ ។ បន្ទាប់គឺប្រទេសប៊ែលហ្ស៊ិក បាននាំចូលកង់ពីកម្ពុជាចំនួន208ពាន់គ្រឿង គិតជាទឹកប្រាក់វិញមានចំនួនជាង72លានដុល្លារ ។

ដោយឡែកនៅក្នុងឆ្នាំ2020កន្លងទៅនេះ បើទោះបីជាកម្ពុជាជួបវិបត្តិដោយសារតែកូវីដ-19 ក្តី តែការនាំចេញកង់រប់សកម្ពុជា នៅតែមានកំណើនបើធៀបនឹងឆ្នាំ2019 មានការកំណើនដល់2,437,614គ្រឿង គិតជាទឹកប្រាក់មានចំនួនជាង 531លានដុល្លារ ។ ប្រទេសដែលមានការនាំចូលកង់ពីកម្ពុជា ច្រើនជាងគេនោះគឺចក្រភពអង់គ្លេស មានចំនួនជាង 84ម៉ឺនគ្រឿង គិតជាទឹកប្រាក់មានចំនួនជាង147លានដុល្លារ ហើយប្រទេសបារាំង មានចំនួនប្រមាណ50ម៉ឺនគ្រឿង គិតជាទឹកប្រាក់វិញមានចំនួនជាង114លានដុល្លារ។

ឯកឧត្តម ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងថា កម្ពុជាជាប្រទេ​សនាំចេញកង់ដ៏សំខាន់មួយទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទៅកាន់ប្រទេសសហភាពអឺរ៉ុប និងអាមេរិក ។ ទន្ទឹមនឹងការនាំចេញនេះដែរ កម្ពុជាក៏ជាប្រទេសនាំចូលកង់មកកម្ពុជាដែរ តែយើងមិនមានតួលេខច្បាស់លាស់ពីការនាំចូលកង់មកកម្ពុជានោះដែរ។

ឯកឧត្តមបានបញ្ជាក់ថា​៖

“ដំណើរការ​ផលិត​កង់​របស់​កម្ពុជា​នៅតែ​បន្ត​ជាធម្មតា បើទោះ​ជា​វិបត្តិ​នៃ​ការរាតត្បាត​ជំងឺ​កូវីដ​១៩​ជា​សកល​កំពុង​បន្ត​ក៏ដោយ​ ហើយ​ការនាំចេញ​កង់​កើនឡើង​នេះ​វា​អាស្រ័យ​លើ​ការបញ្ជាទិញ។ សូមបញ្ជាក់ដែរថា កង់​ផលិត​នៅ​ប្រទេស​កម្ពុជា ​ធ្លាប់បាន​នាំចេញ​ទៅកាន់​ទីផ្សារ​អាមេរិក​ជាង​ 500,000 ​គ្រឿង អាល្លឺម៉ង់ 630,000​ គ្រឿង ចក្រភព​អង់គ្លេស 270,000 ​គ្រឿង និង​បែលហ្ស៊ិក 208, 000​គ្រឿង​ ខណៈ​ដែល​ប្រទេស​ហូឡង់​មាន​ចំនួន​ 90,000 ​គ្រឿង និង​អូស្ដ្រាលី​មាន​ចំនួន 100, 000​គ្រឿង​”

ឯកឧត្តម ស៊ាង ថៃ

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងឡើងថ្លៃ បង្កឱ្យមានការព្រួយបារម្ភលើការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ៨៨,៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល

ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមជាង៤២ម៉ឺនតោន គិតជាទឹកប្រាក់ជាង៥៤០លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាមបានជាង៤២ម៉ឺនតោន ហើយគិតជាទឹកប្រាក់បានជាង​៥៤០ លានដុល្លារអាម៉េរិកក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៤ ។

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/04/2024

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

e-Choupal ជាវេទិកាអនឡាញធំបំផុតនៅឥណ្ឌាជួយនាំចេញកសិផលដោយផ្ទាល់ពីកសិករក្រីក្ររាប់លាននាក់

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/04/2024

e-Choupal គែជាច្រកនាំចេញកសិផលដ៏ធំបំផុតមួយរបស់ឥណ្ឌាតាមរយៈបណ្តាញអ៊ិនធឺណេតដោយគិតមកដល់ពេលនេះមានកសិករក្រីក្រប្រមាណជា៤លាននាក់កំពុងអាស្រ័យផល

សមិទ្ធផល​ទេសចរណ៍ថ្មី​ៗក្នុងទឹក​ដី​ខេត្តកំពត នឹង​ជំរុញ​ទីផ្សារ​ដីធ្លី​ក្នុងខេត្តមួយនេះ​មានសម្ទុះ​មួយកម្រិត​​ទៀត​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/04/2024

ការ​បង្កើត​សមិទ្ធផល​ថ្មីៗក្នុងទឹកដី​តំបន់ទេសចរណ៍ មិនត្រឹមតែជួយទាក់ទាញទេសចរ​ប៉ុណ្ណោះទេ តែវា​នឹងទាក់ទាញ​វិនិយោគិន​ចូលទៅតំបន់នោះ​ថែមទៀត​ផងដែរ

ក្នុងត្រីមាសទី១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសអាសិបបានជាង ៨៣៦៤លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសដៃគូចំនួន១៤ នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប (RECP) សម្រេចបាន៨៣៦៤លានដុល្លារ​

ការប្រើប្រាស់កម្ចីជាមួយគោលដៅច្បាស់លាស់នឹងជួយលើកកម្ពស់ជីវភាពក្រុមគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/04/2024

ការប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានគោលដៅច្បាស់លាស់ អាចជួយពង្រីកអាជីវកម្ម និងលើកកម្ពស់ជីវភាពក្រុមគ្រួសារប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង

Angkor Wildlife & Aquarium អភិរក្សសត្វកម្រ និងផ្តល់ការងារជូនប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium ក្នុងខេត្តសៀមរាប បានជួយថែរក្សា និង អភិរក្សសត្វទឹកសាប ទឹកប្រៃ និងសត្វព្រៃ ដែលសុទ្ធតែជាប្រភេទសត្វកម្រ