ការវិនិយោគរបស់ក្រុមហ៊ុនវៀតណាមនៅកម្ពុជា ភាគច្រើនស្ថិតក្នុងវិស័យកសិកម្មសម្រាប់ការនាំចេញក្រៅប្រទេស ដូចជាទៅកាន់ទីផ្សារប្រទេសវៀតណាម និងទីផ្សារប្រទេសចិនជាដើម ដោយគិតត្រឹមរយៈពេល4 ខែដើមឆ្នាំ2021កន្លងទៅនេះ ទំហំទុនវិនិយោគថ្មីនៅកម្ពុជាមានចំនួនប្រមាណ90លានដុល្លារអាមេរិក។
យោងតាមក្រសួងផែនការ និងការវិនិយោគវៀតណាមបានឱ្យដឹងថា ក្នុងរយៈពេល 4ខែដំបូងនៃឆ្នាំ2021នេះ ក្រុមហ៊ុនវៀតណាម បានវិនិយោគទឹកប្រាក់សរុបប្រមាណ 545.9 លានដុល្លារអាមេរិកទៅក្នុងគម្រោងវិនិយោគក្រៅប្រទេស ដោយក្នុងនោះ ប្រទេសកម្ពុជាទទួលបានទឹកប្រាក់វិនិយោគចំនួន 89,1 លានដុល្លារ ខណៈដែលគម្រោងស្នើសុំវិនិយោគថ្មីៗមួយចំនួនទៀតស្ថិតនៅក្នុងសិក្សាលម្អិតពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅឡើយ។
នៅក្នុងកំណត់សម្គាល់របស់ក្រសួងផែនការ និងការវិនិយោគវៀតណាម បានបង្ហាញថា សហរដ្ឋអាមេរិកគឺជាគោលដៅសំខាន់បំផុតសម្រាប់រដ្ឋធានីរបស់វៀតណាមដែលមានទំហំទឹកប្រាក់វិនិយោគ 302.3 លានដុល្លារ ខណៈដែលប្រទេសកម្ពុជាឈរនៅលំដាប់លេខរៀងទី 2 ដោយមានទឹកប្រាក់វិនិយោគ 89.1 លានដុល្លារ ហើយបន្ទាប់មកគឺប្រទេសបារាំង កាណាដា អាល្លឺម៉ង់ និងហូឡង់។
គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី20 ខែមេសា ឆ្នាំ2021 ប្រទេសវៀតណាមមានគម្រោងវិនិយោគក្រៅប្រទេសដែលមានទឹកប្រាក់សរុបចំនួន 21.8ពាន់លានដុល្លារ ដោយភាគច្រើនស្ថិយក្នុងវិស័យរ៉ែ វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្មើនឹងប្រមាណ 36ភាគរយនៃដើមទុនសរុប៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/04/2024
Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ
កម្ពុជាអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/04/2024
ក្នុងសន្និសីទរដ្ឋមន្ត្រី OECD ប្រទេសកម្ពុជាបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។