រយៈពេល៥ខែ ឆ្នាំ២០២១ កម្ពុជាទទួលបានចំណូលជិត៦ពាន់លានដុល្លារពីការនាំចេញ

ភ្នំពេញ ៖ រយៈពេល៥ខែដើមឆ្នាំ២០២១កន្លងទៅនេះ កម្ពុជានាំចេញទំនិញចម្រុះទៅកាន់ទីផ្សារអន្តរជាតិសម្រេចបានទំហំទឹកប្រាក់សរុបជិត ៦ពាន់លានដុល្លារ កើនឡើងប្រមាណ ១,៦ភាគរយ បើបៀបធៀបទៅនឹងរយៈពេលដូចគ្នានៅក្នុង២០២០។ នេះបើផ្អែកតាមរបាយការណ៍និន្នាការសេដ្ឋកិច្ច-សង្គមរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

យោងតាមរបាយការណ៍ដដែលបានឱ្យដឹងថា ការនាំចេញទំនិញរបស់កម្ពុជាក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២១នេះ សម្រេចបានក្នុងទំហំទឹកប្រាក់ចំនួន ៥ ៩៨២លានដុល្លារ (ស្មើនឹង ២០,៨ភាគរយ នៃផសស) កើនឡើង ១,៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ ដោយក្នុងនោះការនាំចេញកង់ និងទំនិញប្រភេទគ្រឿងបង្គុំអេឡិចត្រូនិក ក៏ដូចជាផលិតផលកសិផលមានការកើនឡើងគួរឲ្យកត់សម្គាល់។ទន្ទឹមគ្នានេះដែរការនាំចូលទំនិញ (ដកមាសចេញ) សម្រេចបានក្នុងទំហំទឹកប្រាក់ចំនួន ៨ ៦៦៤ លានដុល្លារ (ស្មើនឹង ៣០,២ភាគរយ នៃផសស) កើនឡើង ១៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ ដែលក្នុងនោះកំណើននៃការនាំចូលរួមមានដូចជា ក្រណាត់ គ្រឿងសំណង់ ប្រេងឥន្ធនៈ និងទំនិញផ្សេងៗ។គិតត្រឹមខែឧសភា ឆ្នាំ២០២១ ការនាំចេញសម្លៀកបំពាក់និងផលិតផលកាត់ដេរ ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ សកម្មភាពនៅក្នុងវិស័យសំណង់ និងទុនវិនិយោគពីបរទេស បាននឹងកំពុងបន្តធ្លាក់ចុះ។របាយការណ៍ដដែលបានកត់សម្គាល់ថា សេដ្ឋកិច្ចកម្ពុជានៅតែទទួលរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ-១៩ ជាពិសេសព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលបានអូសបន្លាយរហូតមកដល់បច្ចុប្បន្ន និងបានដាក់សម្ពាធមកលើសូចនាករសំខាន់ៗ នៃវិស័យដែលជំរុញនូវកំណើនសេដ្ឋកិច្ច។ ប៉ុន្តែទោះបីជាយ៉ាងនេះក្តីការនាំចេញក្រៅពីសម្លៀកបំពាក់ និងផលិតផលកាត់ដេរ ដូចជា កង់ គ្រឿងបង្គុំអេឡិចត្រូនិក ផលិតផលពីឈើ និងផលិតផលកសិកម្មផ្សេងទៀត បានបន្តរក្សានូវកំណើនល្អនៃការនាំចេញ។និយាយជារួម ផ្អែកទៅលើលទ្ធផលនៃសកម្មភាពពាណិជ្ជកម្មខាងលើនេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថាអាចនឹងមានកំណើនវិជ្ជមានក្នុងឆ្នាំ២០២១ ដោយសារការងើបឡើងវិញនៃស្ថានភាពសេដ្ឋកិច្ចសកល និងសេដ្ឋកិច្ចប្រទេសដៃគូពាណិជ្ជកម្មរបស់កម្ពុជា រួមជាមួយនឹងកំណើនតម្រូវការផលិតផលកសិកម្ម និងលទ្ធភាពនៃការបង្វែរការបញ្ជាទិញពីរោងចក្រកាត់ដេរនៅប្រទេសមីយ៉ាន់ម៉ា មកកាន់ប្រទេសកម្ពុជាវិញ៕ 


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងឡើងថ្លៃ បង្កឱ្យមានការព្រួយបារម្ភលើការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ៨៨,៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល

ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមជាង៤២ម៉ឺនតោន គិតជាទឹកប្រាក់ជាង៥៤០លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាមបានជាង៤២ម៉ឺនតោន ហើយគិតជាទឹកប្រាក់បានជាង​៥៤០ លានដុល្លារអាម៉េរិកក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៤ ។

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/04/2024

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

e-Choupal ជាវេទិកាអនឡាញធំបំផុតនៅឥណ្ឌាជួយនាំចេញកសិផលដោយផ្ទាល់ពីកសិករក្រីក្ររាប់លាននាក់

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/04/2024

e-Choupal គែជាច្រកនាំចេញកសិផលដ៏ធំបំផុតមួយរបស់ឥណ្ឌាតាមរយៈបណ្តាញអ៊ិនធឺណេតដោយគិតមកដល់ពេលនេះមានកសិករក្រីក្រប្រមាណជា៤លាននាក់កំពុងអាស្រ័យផល

សមិទ្ធផល​ទេសចរណ៍ថ្មី​ៗក្នុងទឹក​ដី​ខេត្តកំពត នឹង​ជំរុញ​ទីផ្សារ​ដីធ្លី​ក្នុងខេត្តមួយនេះ​មានសម្ទុះ​មួយកម្រិត​​ទៀត​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/04/2024

ការ​បង្កើត​សមិទ្ធផល​ថ្មីៗក្នុងទឹកដី​តំបន់ទេសចរណ៍ មិនត្រឹមតែជួយទាក់ទាញទេសចរ​ប៉ុណ្ណោះទេ តែវា​នឹងទាក់ទាញ​វិនិយោគិន​ចូលទៅតំបន់នោះ​ថែមទៀត​ផងដែរ

ក្នុងត្រីមាសទី១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសអាសិបបានជាង ៨៣៦៤លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសដៃគូចំនួន១៤ នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប (RECP) សម្រេចបាន៨៣៦៤លានដុល្លារ​

ការប្រើប្រាស់កម្ចីជាមួយគោលដៅច្បាស់លាស់នឹងជួយលើកកម្ពស់ជីវភាពក្រុមគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/04/2024

ការប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានគោលដៅច្បាស់លាស់ អាចជួយពង្រីកអាជីវកម្ម និងលើកកម្ពស់ជីវភាពក្រុមគ្រួសារប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង

Angkor Wildlife & Aquarium អភិរក្សសត្វកម្រ និងផ្តល់ការងារជូនប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium ក្នុងខេត្តសៀមរាប បានជួយថែរក្សា និង អភិរក្សសត្វទឹកសាប ទឹកប្រៃ និងសត្វព្រៃ ដែលសុទ្ធតែជាប្រភេទសត្វកម្រ