ផលិតកម្មដំណាំកៅស៊ូ និងទិន្នផលក្នុងឆមាសទី១ឆ្នាំ២០២១ កើនឡើងតិចតួច

ភ្នំពេញ ៖ យោងតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបង្ហាញថា ផលិតផលជ័រកៅស៊ូសរុបរយៈពេល ៦ខែដើមឆ្នាំ២០២១ សម្រេចបានចំនួន ១៣៣ ៣៦៧តោន បានកើនឡើងចំនួន ៧ ២៧៨តោន ស្មើនឹង ៥.៧៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។

ផលិតផលជ័រកៅស៊ូសម្រេចបានប្រចាំខែមិថុនា ឆ្នាំ២០២១ មានចំនួន ៣០ ៦០០តោន បានកើនឡើងចំនួន  ៤ ៥៥២តោន ស្មើនឹង ១៧.៤៧ភាគរយ ធៀបនឹងខែមុន និងបានកើនឡើងចំនួន ២ ៤៣៧តោន ស្មើនឹង ៨.៦៥ភាគរយធៀបនឹងខែមិថុនាដូចគ្នាក្នុងឆ្នាំ២០២០។ ផលិតផលឈើកៅស៊ូសរុបរយៈពេល ៦ខែ ឆ្នាំ២០២១ សម្រេចបានចំនួន ៤ ៣១៩ម៉ែត្រគូប ។

ជាមួយគ្នានេះផលិតផលឈើកៅស៊ូសម្រេចបានប្រចាំខែមិថុនា ឆ្នាំ២០២១  មានចំនួន ៤៨៥ម៉ែត្រគូប មានការកើនឡើង ១៨៩ម៉ែត្រគូប ស្មើនឹង ៦៣.៨៥ភាគរយ ធៀបនឹងខែមុន។ ចំណែកផ្ទៃដីដាំដុះកៅស៊ូបច្ចុប្បន្នសរុបមានចំនួន ៤០៤ ១៦០ហិកតា ដែលក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន ២៩២៥០០ ហិកតា ស្មើនឹង៧២ភាគរយ និងផ្ទៃដីថែទាំមានចំនួន ១១១៦៦០ ហិកតាស្មើនឹង ២៨ភាគរយ។

របាយការណ៍ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូបរិមាណបញ្ចេញលក់ជ័រកៅស៊ូ សម្រេចបានក្នុងខែមិថុនា ឆ្នាំ២០២១ មានចំនួន ២៩ ៧០០តោន បានកើនឡើងចំនួន ៤ ៣៩៧តោន ស្មើនឹង ១៧.៣៨ភាគរយធៀបនឹងខែមុន និងកើនឡើងចំនួន ៣ ៦៨០តោន ស្មើនឹង ១៤.១៤ភាគរយធៀបនឹងខែមិថុនាដូចគ្នាក្នុងឆ្នាំ២០២០។

បរិមាណបញ្ចេញលក់ជ័រកៅស៊ូសរុបរយៈពេល ៦ខែ ឆ្នាំ២០២១ សម្រេចបានចំនួន ១៣២ ១៧៤តោន បានកើនឡើងចំនួន ៨ ៨៥៩តោន ស្មើនឹង ៧.១៨ភាគរយធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២០។ ចំណែកបរិមាណបញ្ចេញលក់ឈើកៅស៊ូសម្រេចបានក្នុងខែមិថុនា មានចំនួន៤៨៥ម៉ែត្រគូប  មានការកើនឡើង១៨៩ម៉ែត្រគូប ស្មើនឹង៦៣.៨៥ភាគរយធៀបនឹងខែមុន។ រីឯបរិមាណបញ្ចេញលក់ឈើកៅស៊ូសរុបរយៈពេល ៦ខែ បានសម្រេចចំនួន ៣ ៦៦៣ម៉ែត្រគូប។ ដោយឡែកតម្លៃលក់ជ័រកៅស៊ូមធ្យមក្នុងខែមិថុនា ថ្លៃ ១ ៦៨៥ដុល្លារ/តោន បានថយចុះចំនួន ១៥ដុល្លារ/តោន ស្មើនឹង ០.៨៦ភាគរយធៀបនឹងខែមុន និងបានកើនឡើងចំនួន ៤១៩ដុល្លារ/តោន ស្មើនឹង ៣៣.០៥ភាគរយធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។

           

របាយការណ៍ក៏បានបង្ហាញថាតម្លៃលក់ជ័រកៅស៊ូមធ្យមសរុបរយៈពេល ៦ខែ ថ្លៃ ១ ៦៧៧ដុល្លារ/តោន បានកើនឡើងចំនួន ៣៧៤ដុល្លារ/តោន ស្មើនឹង ២៨.៧២ភាគរយធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។

តម្លៃលក់ឈើកៅស៊ូមធ្យមក្នុងខែមិថុនា មានតម្លៃ ២៦៥ដុល្លារ/ម៉ែត្រគូប កើនឡើង  ១០៥ដុល្លារ/ម៉ែត្រគូប ស្មើគ្នានឹង ៦៥.៦២ភាគរយ ធៀបនឹងខែមុន។

តម្លៃជ័រកៅស៊ូគ្រួសារនៅនឹងចម្ការ គឺទឹកជ័រ (DRC ១០០ភាគរយ) ថ្លៃ ៥ ៨៥០ – ៦ ៥០០៛/គ.ក្រ (បានកើនឡើងចំនួន ២០៩៛/គ.ក្រ ធៀបនឹងខែមុន) និងជ័រកក (DRC ៥០ភាគរយ) ថ្លៃ ២ ៥០០ – ៣ ៣០០៛/គ.ក្រ  កើនឡើងចំនួន ១៦៩៛/គ.ក្រ ធៀបនឹងខែមុន) អាស្រ័យតាមតំបន់។

របាយការណ៍ក៏បានបញ្ជាក់ពីចំណូលសរុបប្រចាំខែមិថុនា ឆ្នាំ២០២១ ពីការនាំចេញផលិតផលជ័រកៅស៊ូ និងឈើកៅស៊ូមានចំនួន ៥០ ១៨៧ ៤៦៨ដុល្លារ ហើយសម្រាប់ចំណូលពីជ័រកៅស៊ូមានចំនួនប្រមាណ ៥០ ០៥៨​ ៧៦៨ ដុលា្លរ   និងចំណូលពីឈើកៅស៊ូមានចំនួនប្រមាណ ១២៨ ៧០០ដុល្លារ។

ចំណូលសរុបរយៈពេល ៦ខែ(មករា-មិថុនា)ឆ្នាំ២០២១ សម្រេចបានចំនួន ២២២ ៤៣២ ៧៦២.៩៣ដុល្លារ ដោយចំណូលពីជ័រកៅស៊ូមានប្រមាណ ២២១ ៦៧៥ ៧៧០.០៩ដុលា្លរ   និងចំណូលពីឈើកៅស៊ូមានប្រមាណ ៧៥៦ ៩៩២.៨៤ដុលា្លរ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៤៨ ស្រែអំបិល-កោះកុង សម្រេចបាន ៥២.១២ %

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/04/2024

បច្ចុប្បន្ននេះគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)សម្រេចបានលទ្ធផល ៥២.១២% ហើយក្រសួងបានប្តេជ្ញាសម្រេចឱ្យបាន ៦០% នៅខែមិថុនា ។

World Bank ៖ បំណុល និងជម្លោះជាវិបត្តិសកលរយៈពេលខ្លី ប៉ុន្តែភាពក្រីក្រ ជាវិបត្តិធ្ងន់ធ្ងររយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

វិបត្តិសកលទាំងអស់គឺមានការជាប់ទាក់ទងគ្នាយ៉ាងខ្លាំង រាប់ចាប់តាំងពីបញ្ហាបម្រែបម្រួលអាកាសធាតុ, បញ្ហាបំណុល, បញ្ហាវិបត្តិស្បៀងអាហារ ទៅដល់ការពន្លឿននៃការរៀបចំប្រព័ន្ធខ្យល់អាកាស

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ សម្តែងរបាំត្រុដិ និងឆៃយ៉ាំ ទទួលស្វាគមន៍ទេសចរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បានរៀបចំការសម្តែងរបាំត្រុដិ និងឆៃយ៉ាំ ដើម្បីទទួលស្វាគមន៍ទេសចរបរទេសក្នុងឱកាសសង្រ្កាន្តឆ្នាំថ្មីប្រពៃណីជាតិ

រដ្ឋមន្ត្រីក្រសួង​រៀបចំដែន​ដី ជំរុញឱ្យ​រៀបចំ​ទីក្រុង​ដើម្បី​សុខុមាលភាពពលរដ្ឋ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/04/2024

រដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ បាន​ជំរុញឱ្យក្រសួង និងស្ថាប័ន​ពាក់ព័ន្ធ​រៀបចំទីក្រុង​ដោយផ្ដោត​លើ​សុខុមាលភាព​ពលរដ្ឋ​

Dytech Limited ជួយបង្កើនចំណូលសហគមន៍នៅប្រទេសហ្សំប៊ីពីការផលិតទឹកឃ្មុំ និងការពារជីវៈចម្រុះ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/04/2024

Dytech Limited បានធ្វើការជាមួយសហគមន៍នៅក្នុងតំបន់ដីសើមក្នុងការផលិតទឹកឃ្មុំ ដើម្បីឲ្យអ្នកភូមិចៀសឆ្ងាយពីការកាប់ដើមឈើ និងសកម្មភាពបរបាញ់ ដែលនាំឱ្យប៉ះពាល់ដល់ជីវៈចម្រុះ

អត្រាអតិផរណានៅកម្ពុជារំពឹងថានឹងបន្តក្នុងកម្រិតទាប និងមានស្ថិរភាព

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/04/2024

អត្រាអតិផរណានៅកម្ពុជា ត្រូវបានព្យាករថានឹងបន្តថមថយនៅក្នុងរង្វង់ ២,០% នៅក្នុងរយៈពេល ២ ឆ្នាំខាងមុខ ស្របពេលកំណើនសេដ្ឋកិច្ចមានសម្ទុះវិជ្ជមានប្រសើរ

ត្រីមាស​ទី​១ ​ឆ្នាំ​២​០​២​៤​ កម្ពុជាទទួលបានចំណូលជិត ១០០លានដុល្លារពីការនាំចេញ​កង់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

របាយការណ៍អគ្គនាយកដ្ឋានគយនិងរដ្ឋាករបានឱ្យដឹងថាអំឡុងខែមករាដល់ខែមីនាកម្ពុជាបាននាំចេញកង់រួមទាំងកង់អគ្គិសនីដែលមានតម្លៃ ៩៦,៩ លានដុល្លារអាមេរិក

ទីផ្សារក្រមាខេត្តតាកែវ នៅតែមានប្រជាប្រិយភាព និងមានតម្រូវការទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 18/04/2024

បច្ចុប្បន្ន ទីផ្សារក្រមាក៏នៅតែមានដំណើរការ ព្រោះក្រៅពីការប្រើប្រាស់ ក្រមាក៏ជាអំណោយដ៏មានអត្ថន័យសម្រាប់ជូនដល់មនុស្សជាទីស្រឡាញ់ក្នុងឱកាសនានាផងដែរ។

ក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង ទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿងពីប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

ក្រុមហ៊ុនរបស់អ្នកឧកញ៉ា គិត ម៉េង បានទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿង ពីប្រទេសជប៉ុន ដើម្បីអភិវឌ្ឍវិស័យរថភ្លើងនៅកម្ពុជា ។

ប្រជាពលរដ្ឋ​ខ្មែរ​​រីករាយ​នឹង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិប្រកបដោយស្នាមញញឹម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

ប្រជាពលរដ្ឋខ្មែរបានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិក្នុងបរិយាកាសសាមគ្គីភាព រំភើប និងសប្បាយរីករាយ ជាមួយនឹងស្នាមញញឹម