ដើមត្រីមាសទី២ ឆ្នាំ២០២១ ការនាំចេញរបស់ថៃសម្រេចបានជិត ២០ពាន់លានដុល្លារ កើនឡើង ១០ភាគរយ

បាងកក ៖ យោងតាមការបញ្ជាក់មន្ត្រីជាន់ខ្ពស់ប្រទេសថៃ បានឲ្យដឹងថាការនាំចេញរបស់​ប្រទេស​ថៃ​រហូតមកដល់ដើមត្រីមាសទី២ ដើមឆ្នាំ២០២១ នៅតែបន្ត​រក្សា​ស្ថិរភាពបានល្អ និងមានអត្រាកំណើនប្រមាណជា ១០ភាគរយសម្រាប់ខែមេសាកន្លងទៅនេះ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃប្រទេសថៃ លោក Jurin Laksanawisit បានធ្វើការបង្ហាញជាលទ្ធផលបឋមកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះថា អត្រា​នាំ​ចេញ​របស់ប្រទេសថៃសម្រាប់តែខែមេសា ដើមត្រីមាសទី២ ឆ្នាំ២០២១មានចំនួនប្រមាណ ១៨.៩ពាន់លានដុល្លារ កើនប្រមាណជា ១០ ភាគរយធៀបទៅ​នឹង​រយៈពេលដូចគ្នាកាលពីឆ្នាំ២០២០កន្លងទៅទៅ។

លោក Jurin បានបន្តថា ៖

ការនាំចេញរបស់ថៃសម្រាប់រយៈពេល ៤ខែដើមឆ្នាំ២០២១នេះអាចនឹងកើនឡើងប្រមាណជា៤ ភាគរយធៀបទៅនឹងរយៈពេល​វេលា​ដូចគ្នា​កាលពីឆ្នាំកន្លងទៅ ដោយភាគីតំណាងពាណិជ្ជកម្មទាំងវិស័យរដ្ឋ និងឯកជនទាំងអស់បានប្តេជ្ញាចិត្តក្នុងការធ្វើឲ្យបាននូវកំណើនសេដ្ឋកិច្ចប្រ​ចាំ​ឆ្នាំ២០២១​នេះចន្លោះពី ៨-១១ភាគរយ

លោករដ្ឋមន្ត្រីក៏បានប្រកាសដែរថានឹងបើកកិច្ចប្រជុំតាមរយៈអនឡាញមួយក្នុង​ពេលឆាប់ៗនេះជាមួយនឹងវិស័យ​ឯកជន និងភាគីពាក់ព័ន្ធទាំងអស់ដើម្បីធ្វើការត្រួតពិនិត្យនូវផែនការនៃការនាំចេញរបស់ខ្លួនសាជាថ្មី។

លោករដ្ឋមន្ត្រីរូបនេះបានបញ្ជាក់ថា ៖

កាលពីចុងឆ្នាំ២០២០ កន្លងមកក្រសួងពាណិជ្ជកម្មបានដាក់ផែនការក្នុងការសម្រេចឲ្យបាននូវការនាំចេញប្រមាណត្រឹមតែ ៤ភាគរយប៉ុណ្ណោះនៅក្នុងឆ្នាំ២០២១ ខណៈដែលការនាំចេញគឺជាគន្លឺះដ៏សំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសថៃឲ្យអាចងើបឡើងវិញបានបន្ថែមពីលើការចាយវាយក្នុងស្រុក ។ ដោយឡែក​សម្រាប់វិស័យទេសចរណ៍វិញនៅតែជាបញ្ហាដ៏ធ្ងន់ធ្ងរនៅឡើយដែលបណ្តាលពីវិបត្តិនៃជំងឺកូវីដ-19

គិតត្រឹមត្រីមាសដំបូងដើមឆ្នាំ២០២១កន្លងទៅនេះ ការនាំចេញរបស់ថៃសរុបមានការកើនឡើង ២.២៧ភាគរយស្មើនឹងប្រមាណជា ៦៤.២ ពាន់លានដុល្លារ ខណៈដែលការនាំចូលក៏បានកើនឡើងដល់ទៅ ៩.៣៧ភាគរយ ឬស្មើនឹងប្រមាណជា ៦៣.៦ ពាន់លានដុល្លារ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៤៨ ស្រែអំបិល-កោះកុង សម្រេចបាន ៥២.១២ %

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/04/2024

បច្ចុប្បន្ននេះគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)សម្រេចបានលទ្ធផល ៥២.១២% ហើយក្រសួងបានប្តេជ្ញាសម្រេចឱ្យបាន ៦០% នៅខែមិថុនា ។

World Bank ៖ បំណុល និងជម្លោះជាវិបត្តិសកលរយៈពេលខ្លី ប៉ុន្តែភាពក្រីក្រ ជាវិបត្តិធ្ងន់ធ្ងររយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

វិបត្តិសកលទាំងអស់គឺមានការជាប់ទាក់ទងគ្នាយ៉ាងខ្លាំង រាប់ចាប់តាំងពីបញ្ហាបម្រែបម្រួលអាកាសធាតុ, បញ្ហាបំណុល, បញ្ហាវិបត្តិស្បៀងអាហារ ទៅដល់ការពន្លឿននៃការរៀបចំប្រព័ន្ធខ្យល់អាកាស

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ សម្តែងរបាំត្រុដិ និងឆៃយ៉ាំ ទទួលស្វាគមន៍ទេសចរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បានរៀបចំការសម្តែងរបាំត្រុដិ និងឆៃយ៉ាំ ដើម្បីទទួលស្វាគមន៍ទេសចរបរទេសក្នុងឱកាសសង្រ្កាន្តឆ្នាំថ្មីប្រពៃណីជាតិ

រដ្ឋមន្ត្រីក្រសួង​រៀបចំដែន​ដី ជំរុញឱ្យ​រៀបចំ​ទីក្រុង​ដើម្បី​សុខុមាលភាពពលរដ្ឋ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/04/2024

រដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ បាន​ជំរុញឱ្យក្រសួង និងស្ថាប័ន​ពាក់ព័ន្ធ​រៀបចំទីក្រុង​ដោយផ្ដោត​លើ​សុខុមាលភាព​ពលរដ្ឋ​

Dytech Limited ជួយបង្កើនចំណូលសហគមន៍នៅប្រទេសហ្សំប៊ីពីការផលិតទឹកឃ្មុំ និងការពារជីវៈចម្រុះ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/04/2024

Dytech Limited បានធ្វើការជាមួយសហគមន៍នៅក្នុងតំបន់ដីសើមក្នុងការផលិតទឹកឃ្មុំ ដើម្បីឲ្យអ្នកភូមិចៀសឆ្ងាយពីការកាប់ដើមឈើ និងសកម្មភាពបរបាញ់ ដែលនាំឱ្យប៉ះពាល់ដល់ជីវៈចម្រុះ

អត្រាអតិផរណានៅកម្ពុជារំពឹងថានឹងបន្តក្នុងកម្រិតទាប និងមានស្ថិរភាព

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/04/2024

អត្រាអតិផរណានៅកម្ពុជា ត្រូវបានព្យាករថានឹងបន្តថមថយនៅក្នុងរង្វង់ ២,០% នៅក្នុងរយៈពេល ២ ឆ្នាំខាងមុខ ស្របពេលកំណើនសេដ្ឋកិច្ចមានសម្ទុះវិជ្ជមានប្រសើរ

ត្រីមាស​ទី​១ ​ឆ្នាំ​២​០​២​៤​ កម្ពុជាទទួលបានចំណូលជិត ១០០លានដុល្លារពីការនាំចេញ​កង់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

របាយការណ៍អគ្គនាយកដ្ឋានគយនិងរដ្ឋាករបានឱ្យដឹងថាអំឡុងខែមករាដល់ខែមីនាកម្ពុជាបាននាំចេញកង់រួមទាំងកង់អគ្គិសនីដែលមានតម្លៃ ៩៦,៩ លានដុល្លារអាមេរិក

ទីផ្សារក្រមាខេត្តតាកែវ នៅតែមានប្រជាប្រិយភាព និងមានតម្រូវការទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 18/04/2024

បច្ចុប្បន្ន ទីផ្សារក្រមាក៏នៅតែមានដំណើរការ ព្រោះក្រៅពីការប្រើប្រាស់ ក្រមាក៏ជាអំណោយដ៏មានអត្ថន័យសម្រាប់ជូនដល់មនុស្សជាទីស្រឡាញ់ក្នុងឱកាសនានាផងដែរ។

ក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង ទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿងពីប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

ក្រុមហ៊ុនរបស់អ្នកឧកញ៉ា គិត ម៉េង បានទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿង ពីប្រទេសជប៉ុន ដើម្បីអភិវឌ្ឍវិស័យរថភ្លើងនៅកម្ពុជា ។

ប្រជាពលរដ្ឋ​ខ្មែរ​​រីករាយ​នឹង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិប្រកបដោយស្នាមញញឹម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

ប្រជាពលរដ្ឋខ្មែរបានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិក្នុងបរិយាកាសសាមគ្គីភាព រំភើប និងសប្បាយរីករាយ ជាមួយនឹងស្នាមញញឹម