fbpx

ប្រទេសឥណ្ឌា នឹងនាំយកម្រេច និងរមៀតពីកម្ពុជាបន្ថែមទៀតចូលទីផ្សាររបស់ខ្លួន

ភ្នំពេញ ៖ តាមរយៈស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជាបានព្យាយាមបង្កើនលទ្ធភាពក្នុងការនាំចេញផលិតផលកសិកម្មរបស់កម្ពុជារួមមានម្រេច និងរមៀតបន្ថែមទៀតទៅកាន់ទីផ្សារក្នុងប្រទេសរបស់ខ្លួនតាមដែលអាចធ្វើទៅបាន។ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា លោកស្រី បណ្ឌិត Devyani Uttam Khobragade និងតំណាងសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា(CPFS) បានបញ្ជាក់ថា ស្ថានទូតមានការប្រជុំប្រកបដោយផ្លែផ្កាជាមួយសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា ដោយក្នុងនោះមានកិច្ចពិភាក្សាគ្នាពីមធ្យោបាយ និងមធ្យោបាយសម្រាប់កម្មវិធីជំរុញ និងបង្កើនការនាំចេញផលិតផលកសិកម្មរួមមានម្រេច និងរមៀតពីកម្ពុជាទៅកាន់ទីផ្សារប្រទេសឥណ្ឌា។

នៅក្នុងសេចក្តីថ្លែងការណ៍រួមក៏បានបញ្ជាក់ផងដែរថា ជាជំហានដំបូងគឺការរៀបចំឲ្យមានកិច្ចប្រជុំតាមប្រព័ន្ធអនឡាញរវាងក្រុមប្រឹក្សា Spices Board of India នៃប្រទេសឥណ្ឌានិងភាគីកម្ពុជា។ ក្នុងទិសដៅនេះស្ថានទូតនឹងរៀបចំការប្រជុំជាក់ស្តែងរវាងក្រុមប្រឹក្សាគ្រឿងទេសឥណ្ឌា និងសហព័ន្ធ ដែលអាចពិភាក្សាពីឱកាសសម្រាប់គ្រឿងទេសរបស់កម្ពុជា នៅក្នុងទីផ្សារឥណ្ឌា នឹងត្រូវបានពិភាក្សា រួមជាមួយនឹងតម្រូវការនៃភូតគាមអនាម័យ និងតម្រូវការផ្នែកជីវសាស្ត្រ។បន្ទាប់មកក្រុមហ៊ុនឥណ្ឌានិងកម្ពុជាក៏នឹងមានការប្រជុំ B2B នានាផងដែរ។

សេចក្តីប្រកាសបានបន្ថែមថា៖

“ស្ថានទូតបានដឹងច្បាស់ អំពីគុណភាពម្រេច និងរមៀត ដែលបានផលិតនៅក្នុងប្រទេសកម្ពុជា ហើយរំពឹងថានឹងទទួលបានស្ថានភាពឈ្នះ-ឈ្នះទាំងអស់គ្នាសម្រាប់ក្រុមហ៊ុន មកពីប្រទេសទាំងពីរ ដែលនឹងនាំឱ្យមានការកើនឡើង នូវពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះផងដែរ ឥណ្ឌា ក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនកម្ពុជាឱ្យ ពិនិត្យមើលប្រព័ន្ធអនុគ្រោះពន្ធ Duty-Free Tariff Preference Scheme របស់ប្រទេសឥណ្ឌាដែលបានពង្រីកដល់ប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDCs) សម្រាប់ផលប្រយោជន៍នានា”

លោក វ៉ាន់ វណ្ណាល់ នាយកប្រតិបត្តិសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា បានបញ្ជាក់ថា ការពិភាក្សានេះគឺជាជំហានមួយទៀត ដើម្បីប្រមូលផលិតផលនៅកម្ពុជា ដែលត្រូវបានចុះបញ្ជីជាផលិតផលអាទិភាព សម្រាប់នាំចេញទៅប្រទេសឥណ្ឌា។
លោកបានលើកឡើងថា ៖

“យើងបានបញ្ជាក់អំពីការប្រមូលផលិតផលកសិកម្ម ជាផលិតផលអាទិភាពជាច្រើន ជាពិសេសម្រេច ដែលក្រោមកិច្ចសហការជាមួយស្ថានទូតឥណ្ឌា យើងសង្ឃឹមថាផលិតផលកសិកម្មបន្ថែមទៀតរួមមានម្រេច និងរមៀតនឹងត្រូវនាំចេញទៅកាន់ប្រទេសឥណ្ឌាខណៈដែលកិច្ចប្រជុំបន្តទៀតនឹងលើកឡើងពីគ្រឿងទេសរបស់កម្ពុជាផ្សេងទៀត”

យោងតាមរបាយការណ៍ពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានបង្ហាញថាចម្ការម្រេចនៅទូទាំងប្រទេសមានផ្ទៃដី 6,822 ហិកតាក្នុងឆ្នាំ 2020 ជាមួយនឹងទិន្នផលសរុប 18,829 តោន។ ចំណែកទីផ្សារម្រេចកម្ពុជាដំបូងមាន13 ប្រទេសរួមមានជប៉ុន ប៊ែលហ្សិក ហូល្លង់ បារាំង ស្វ៊ីសអាល្លឺម៉ង់ វៀតណាម អាមេរិក រុស្ស៊ី អង់គ្លេស ឥណ្ឌា បេឡារុស្ស និងកូរ៉េខាងត្បូង៕

ជំនួញ, ព្រឹត្តិការណ៍

Tesla កំពុងពិចារណាបង្កើតរោងចក្រថ្មីនៅប្រទេសរុស្សី បន្ថែមពីលើរោងចក្រនៅអាមេរិក និងចិន

យោងតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នៅថ្ងៃចន្ទនេះបានឲ្យដឹងថាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ល្បីឈ្មោះបំផុតលើពិភពលោក Teslsa កំពុងតែធ្វើការពិចារណាក្នុងការបើកដំណើរការសាងសង់រោងចក្រថ្មីរបស់ខ្លួននៅ…
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

របកគំហើញ ៖ រោងចក្រដ៏ធំបំផុត និងលើកដំបូងលើពិភពលោកអាចទាញយកកាបូនិចទៅចាក់ចោលនៅក្រោមដីបាន

ប្រទេសអ៊ីស្លង់ បានបង្កើតរោងចក្រធំជាងគេបំផុតលើពិភពលោក ដែលមានជំនាញក្នុងការកម្ចាត់ឧស្ម័នកាបូនិច (CO2) ចេញពីបរិយាកាស និងស្រូបយកទៅកប់ចោលនៅក្រោមដីបាន
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

រដ្ឋមន្ត្រីកសិកម្មសាទរសមិទ្ធផលថ្មីនៃការនាំចេញស្វាយស្រស់ជាផ្លូវការពីកម្ពុជាទៅចិន

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញពីក្ដីសាទរចំពោះសេចក្ដីសម្រេច និងអនុញ្ញាតពីរដ្ឋាភិបាលចិនក្នុងនាំចេញស្វាយ​ស្រស់កម្ពុជា​ទៅ​កាន់​ទីផ្សាររបសើ…
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

វិស័យផលិតកម្មជប៉ុននៅតែមានសញ្ញាវិជ្ជមាន

តូក្យូ៖ យោងតាមការសិក្សាមួយដែលត្រូវបានធ្វើឡើងដោយបណ្តាញសារព័ត៌មានរ៉យទ័រ និងត្រូវបានយកមកចេញផ្សាយដោយ CNA នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា វិស័យផលិតកម្ម និង
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុទទួលបានទំហំពាណិជ្ជកម្មជិត ១ ០០០លានដុល្លារត្រឹមឆមាសទី១ឆ្នាំ២០២១

នៅក្នុងរយៈពេល៦ខែដើមឆ្នាំ២០២១កន្លងទៅនេះ សហគ្រាសនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ទទួលបានការនាំចូល និងនាំចេញសរុបមានទំហំទឹកប្រាក់ជិត ១ ០០០…..
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

ប្រវត្តិ និងរចនាសម្ព័ន្ធរដ្ឋបាលរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ​ត្រូវបានបង្កើតឡើង​ក្នុងសម័យសង្គមរាស្ត្រនិយម​ដោយ​ព្រះរាជក្រមលេខ 661 ចុះថ្ងៃទី29 ខែមិថុនា ឆ្នាំ1951។ កិច្ចដំណើរការ​របស់អគ្គ…
ជំនួញ, ព្រឹត្តិការណ៍

វិនិយោគិនធំៗចំនួន៣រូប និយាយពីឧបសគ្គ និងភាពប្រឈមរបស់ម្ចាស់អាជីវកម្ម

វិនិយោគិនកម្ពុជាធំៗចំនួន៣រូប បាននិយាយពីបញ្ហាប្រឈមរបស់អាជីវកម្មទូទៅនៅពេលបច្ចុប្បន្ន រួមជាមួយនឹងការចែករំលែកនូវចំណេះដឹង និងដំណោះស្រាយផងដែរ
ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

NBC អនុវត្តគោលនយោបាយរូបិយវត្ថុកម្ពុជា ដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់

NBC នឹងបន្តផ្តល់សាច់ប្រាក់សន្ទនីយភាពតាមរយៈប្រតិបត្តិការផ្តល់សាច់ប្រាក់សន្ទនីយភាពរាល់ពីរសប្តាហ៍ ដើម្បីបំពេញតម្រូវការសាច់ប្រាក់រៀលរយៈពេលខ្លីរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញ
ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

ផ្តល់ក្តីស្រឡាញ់ ដល់ធម្មជាតិ»ជាប្រធានបទសម្រាប់ឆ្នាំនេះ នៃទិវា1ម៉ោងសម្រាប់ភពផែនដី

ប្រទេសកម្ពុជានឹងចូលរួមជាមួយពិភពលោក ដើម្បីអបអរទិវា1ម៉ោងភពផែនដី ដែលនឹងដំណើរការឌីជីថលនៅឆ្នាំនេះ។ ជាមួយនឹងប្រធានបទខាងលើនេះនឹងផ្តល់ឱកាសសម្រាប់
ព្រឹត្តិការណ៍, អចលនទ្រព្យ

ដឹងទេថា ភាពយឺតយ៉ាវក្នុងការបង់ពន្ធដីធ្លីមិនបានប្រើប្រាស់ត្រូវទទួលរងពិន័យបែបណា ?

មានប្រជាជនមួយចំនួនធំនៅតែហាក់មិនទាន់បានយល់ច្បាស់ពីការបង់ពន្ធទៅលើអចលនវត្ថុដែលជាទ្រព្យរបស់ខ្លួននៅឡើយរាប់ទាំងកាតព្វកិច្ចបង់ពន្ធ និងការទទួលរងនូវការផាកពិន័យក្នុង

AMS ECONOMY
@amseconomy