អ្នកជំនាញអន្តរជាតិ ប្រាប់ពីមូលហេតុដែលអ្នកចាក់វ៉ាក់សាំងហើយនៅតែឆ្លងកូវីដ-១៩

បរទេស៖ បើទោះបី​ជា​វ៉ាក់សាំងប្រឆាំង​វីរុស​កូវីដ-១៩ មាន​សមត្ថភាព​កាត់បន្ថយហានិភ័យ​នៃការសម្រាក​នៅ​មន្ទីរពេទ្យ​ និងការ​ស្លាប់​ពី​ជំងឺនេះ​​​ក៏ដោយ ប៉ុន្តែអ្នកដែលទទួល​បានការវ៉ាក់សាំងទាំង​២ ដូស ក៏នៅតែអាចឱកាសឆ្លាងជំងឺកូវីដ ធ្លាក់ខ្លួនឈឺ និងឈានដល់​ស្លាប់​បានដែរ​(ករណីកម្រ)។

តាម​ការស្ទង់មតិរបស់បណ្តាញសារព័ត៌មាន NBC លើមន្ត្រីសុខាភិបាលទូទាំងសហរដ្ឋអាមេរិក​ ដែលជា​ក្រុមអាយុ​​ងាយរង​គ្រោះថ្នាក់ជាង​គេ​គឺ​ក្រុមមនុស្សដែលមាន​អាយុ​​​៦៥​ឆ្នាំ​ឡើង ​ឬក្រុមមនុស្សដែលមានប្រព័ន្ធភាព​ស៊ាំចុះ​ខ្សោយ​។ មនុស្ស​ស្ថិតក្រុម​វ័យ​​នេះ គឺ​ជា​ក្រុម​ងាយ​រ​ងផលប៉ះពាល់ធ្ងន់ធ្ងរបំផុ​តនៃជំងឺ​កូវីដ-១៩ ចាប់តាំង​ពី​មាន​ការ​រាត​ត្បាត​មក ហើយ​​និន្នាការនេះ ​ត្រូវ​បានគេមើលឃើញថាមិន​មែនមាន​តែ​នៅ​​ស​ហរដ្ឋអាមេរិកនោះ​ទេ ពោល​វា​កើត​ឡើង​នៅតាមបណ្តា​ប្រទេសដទៃ​ទៀត​ផងដែរ។

​លោក Roy M. Gulick ប្រធានមជ្ឈមណ្ឌល​សិក្សា​ជំងឺឆ្ល​ង Weill Cornell Medicine នៅក្រុងញូវយ៉កបាន​និយាយថា ​៖

«ប្រសិ​នបើ​អ្នកក្រឡេកមើលករណី​ស្នាក់នៅ​មន្ទីរពេទ្យ​ប្រមាណ ៩៧ភាគរយ​នៃ​អ្នកជំងឺ​សុទ្ធ​តែ​​ជា​អ្នក​មិន​បាន​ចាក់​វ៉ាក់សាំង​ ហើយ​អ្នក​ស្លាប់​ដោយ​សារ​កូវីដ-១៩ នៅ​អាមេរិក​សុទ្ធតែ​ជា​អ្នក​មិន​បាន​ទទួល​បាន​វ៉ាក់សាំង​ស្ទើរតែទាំង​អស់»

ដោយឡែក លោក Anthony S. Fauci វេជ្ជបណ្ឌិត​ជំងឺឆ្លង​កំពូលរបស់អាមេរិក​បានលើកឡើងថា មនុស្សគ្រប់គ្នាសុទ្ធតែអាចឆ្លង​កូវីដបើទោះបានចាក់​វ៉ាក់សាំង​ហើយក៏ដោយ​ នេះមិន​មែន​មាន​ន័យថាវ៉ាក់សាំង​នេះមិន​មានប្រសិទ្ធនោះភាពទេ​។ វ៉ាក់សាំង ​នៅតែ​បំពេញ​នាទីរបស់​វាក្នុង​ការ​ការពារប្រឆាំង​នឹងករណី​ធ្ងន់ធ្ងរ ដែលបណ្ដាលឱ្យ​មាន​ការសម្រាក​នៅ​មន្ទីរពេទ្យ​ និង​ឈានដល់កា​រ​ស្លាប់​ផងដែរ​​។

វ៉ាក់សាំង Pfizer-BioNTech ដែលជាវ៉ាក់សាំងប្រភេទ​ mRNA ចំនួន ២ ដូស មានប្រសិទ្ធភាពដល់ទៅ​ ៨៨ ភាគរយ​ក្នុង​ការបញ្ឈប់វ៉ារ្យ៉ង់ Delta ពី​ការ​បង្ករោគសញ្ញា។ នេះបើយោងតាមការសិក្សា​ដោយទី​ភ្នាក់ងារ​សុខភា​ពសាធារណៈអង់គ្លេស។ អ្នកជំនាញផ្នែកសុខភាព បានប្រាប់​កាសែត​ The Washington Post កាលពីដើមខែនេះថា ការ​វ៉ាក់សាំងដែលប្រើបច្ចេកវិទ្យា mRNA នោះ គឺ Moderna ក៏​មាន​ប្រសិទ្ធភាពប្រហាក់​ប្រហែលគ្នានេះដែរ។

យ៉ាងណាមិញ ការសិក្សា​នៅមន្ទីរពិសោធន៍ផ្សេងទៀត ដូចជា របាយការណ៍វេជ្ជសាស្ត្រ​អង់គ្លេស​ New England Journal of Medicine បានចេញផ្សាយនៅក្នុងខែកក្កដា នេះ​បានឱ្យដឹងថា ​វ៉ាក់សាំង​ Johnson & Johnson អាច​ផ្តល់​នូវការឆ្លើយតប​ប្រឆាំងនឹង​វ៉ារ៉្យង់​ Delta បាន​ជាច្រើន​ខែ​បន្ទាប់ពីចាក់រួច​ ប៉ុន្តែវា​ជា​ការយល់ច្រឡំមួយដែលថាវ៉ាក់សាំង​ធ្វើឱ្យមនុស្សមានភាពស៊ាំទាំងស្រុង​ និង​អាច​ទប់ទល់​នឹង​វីរុស​ណា​មួយបានទាំងស្រុង​​។

ប្រភពដដែលបានឱ្យដឹងថា វ៉ាក់សាំងអាច​ការពារមិនឱ្យឆ្លងរោគ ប៉ុន្តែ​មិនមែន​បញ្ឈប់​មិន​ឱ្យ​ឈប់​ឆ្លង​រហូត​នោះ​​ទេ ហើយ​​មិនមែ​ន​ការ​ឆ្លង​ទាំង​អស់សុទ្ធតែ​មើល​ដឹង​នោះ​ទេ ពេលខ្លះ​វីរុស​អាច​មាន​នៅ​ក្នុង​ច្រមុះ​ ឬមាត់​ ប៉ុន្តែ​មិន​បាន​បង្ក​ឱ្យមានរោគសញ្ញា​ផ្សេងទៀតដូចជា ​អស់កម្លាំង ឈឺក្បាល បាត់បង់ក្លិន ឬ រោគសញ្ញាកូវីដផ្សេងទៀត​នោះ​ទេ ករណីនេះ​គេ​ហៅថា​ asymptomatic ។ ដូច្នេះហើយទើប​គេ​តម្រូវ​ឱ្យមាន​ការ​ធ្វើតេស្ត​ជា​ញឹក​ញាប់​ ដើម្បី​ឱ្យ​ដឹង​ថា​ មនុស្សបាន​ឆ្លង​កូវីដ ១៩ ឬយ៉ាងណា។​

យោងតាម​កា​រប៉ាន់ប្រមាណ​របស់​មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) កាលពីចុ​ងខែមេសា បានរាយការណ៍​​អំពីករណីជាង ១ ម៉ឺនករណី​ ដែល​ឆ្លង​កូវីដ​-១៩ ក្នុង​ចំណោម​អ្នកបានចាក់​វ៉ាក់សាំងហើយ​ចំនួន ១០១ លាននាក់​ (ឬប្រហែល ១ ករណីក្នុងចំណោមមនុស្ស ១០ ០០០ នាក់)៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 28/03/2024

ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា

ទោះបីជាខ្លាំងទាំងការអភិវឌ្ឍ ខ្លាំងទាំងសេដ្ឋកិច្ច-នយោបាយ តែអាមេរិកមិនមើលរំលងទីផ្សារចិញ្ចឹមគោយកសាច់ឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

ការចិញ្ចឹមសត្វគោនិងឧស្សាហកម្មផលិតសាច់គោប៉ុណ្ណោះសហរដ្ឋអាមេរិកអាចទាញរកចំណូលបានទៅដល់រាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំនិងថែមទាំងមានឈ្មោះជា អ្នកផលិតសាច់គោច្រើនជាងគេបំផុតរបស់ពិភពលោក

វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា រួមគ្នាអនុវត្ត និងអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/03/2024

សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធស្តីពី «វឌ្ឍនភាព និងទិសដៅអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ»

ប្រើជំនាញកសិកម្មបើកកសិដ្ឋានចិញ្ចឹមឃ្មុំទទួលបានផលជោគជ័យគួរឱ្យជាទីមោទនៈ

ជំនួញ, ព្រឹត្តិការណ៍

• 28/03/2024

បារាយណ៍ហាន់នី ជាកសិដ្ឋានចិញ្ចឹមឃ្មុំមួយត្រូវបានបង្កើតឡើងដោយនិស្សិតជំនាញវិទ្យាសាស្ត្រព្រៃឈើ ហើយប្រើប្រាស់ជំនាញនេះមកចិញ្ចឹមឃ្មុំអាចប្រមូលផលបាន ១តោនក្នុងមួយរដូវកាល

ច្បាប់​វិនិយោគថ្មី ៖ រាជរដ្ឋាភិបាល​លើកទឹកចិត្ត ​និងអនុគ្រោះ​លើ​សកម្មភាព​វិនិយោគ​តាមវិស័យ​ចំនួន​១៩

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/03/2024

ច្បាប់វិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា​កំពុង​ទទួលបាន​កា​រចាប់អារម្មណ៍​ និងទាក់ទាញ​វិនិ​យោ​គិនមកពីក្រៅប្រទេស​ជាបន្តបន្ទាប់​ឱ្យចូលមកវិនិយោគ ​និងពង្រីក​ការ​វិនិ​យោគ​បន្ថែមនៅក្នុងប្រទេស​កម្ពុជា

World Bank ៖ កម្ពុជាអាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួនក្នុងការបង្កើនចំនួន​យានយន្ត​​អគ្គិសនីនៅលើដងផ្លូវ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

World Bank បានឱ្យដឹងថា ប្រទេសកម្ពុជាអាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួន ក្នុងការបង្កើនចំនួនយានយន្តអគ្គិសនីនៅលើដងផ្លូវ

យុវជនសម័យថ្មីមានទំនោរគាំទ្រអាជីវកម្មបែបទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

ជាការពិត ការហូរចូលមកនូវប្រព័ន្ធឌីជីថល បានធ្វើឱ្យមានការប្រែប្រួលយ៉ាងខ្លាំងនៅក្នុងស្ថានភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាដែលកាន់តែមានភាពទំនើបកម្មជាងមុន ជាពិសេសបណ្តាមិត្តយុវវ័យកាន់តែមានទំនោរគាំទ្រទៅលើអ្វីដែលថ្មី ប្លែក និងទំនើប...

អាជីវកម្មបរិយាបន្នចំនួន ៤ ដែលជួយដល់កសិករខ្នាតតូចនៅប្រទេសឥណ្ឌា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/03/2024

ស្របពេលដែលអាជីវកម្មបរិយាបន្នបន្តរីកចម្រើន និងច្នៃប្រឌិត ពួកគេមិនត្រឹមតែលើកកំពស់កសិករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយត្រួសត្រាយសម្រាប់កសិកម្មឥណ្ឌាផងដែរ

ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មឆ្នាំ២០២៤ នៅក្រុងព្រះសីហនុ ជំរុញការវិនិយោគ និងបង្កើតផលិតផលទេសចរណ៍ថ្មីៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

«ទេសចរណ៍ផ្តល់ឱកាសសម្រាប់ទាំងអស់គ្នា» ជាប្រធានបទនៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មឆ្នាំ២០២៤ ដែលធ្វើឡើងនៅក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី២៦-៣០ ខែមីនា ឆ្នាំ២០២៤

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ បិទបញ្ចប់ជាមួយនឹងក្តីសង្ឃឹមសម្រាប់អនាគតផ្នែកវិទ្យាសាស្ត្ររបស់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/03/2024

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍លើកទី២ បានបញ្ចប់ទៅយ៉ាងជោគជ័យ ជាមួយនឹងការអបអរសាទរយ៉ាងក្លៀវក្លានៃកិច្ចសហប្រតិបត្តិការភាពច្នៃប្រតិដ្ឋ