កំពង់ផែទេសចរណ៍អន្តរជាតិនៅខេត្តកំពតសម្រេចការសាងសង់បានជាង ៨៤ ភាគរយ

កំពត  ៖ សំណង់ថ្មីនៃគម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត រហូតមកដល់ពេលនេះ សម្រេចបានចំនួន ៨៤ ភាគរយ ដែលគ្រោងនឹងបញ្ចប់ទាំងស្រុងនៅក្នុងត្រីមាសទី១ ឆ្នាំ២០២២ខាងមុខនេះ សម្រាប់ត្រៀមស្វាគមន៍ទេសចរជាតិ និងអន្តរជាតិដែលនឹងបើកដំណើរការឡើងវិញ ក្រោមគោលការណ៍ថ្មីដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជាដែលមានឈ្មោះថា ទេសចរណ៍វ៉ាក់សាំង ។

មន្ត្រីជាន់ខ្ពស់នៃក្រសួងទេសចរណ៍ លោក ជួប រតនា ប្រាប់ឱ្យដឹងថា តាមផែនការ គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិនេះ ត្រូវបញ្ចប់នៅចុងឆ្នាំ២០២១ ខាងមុខនេះ ប៉ុន្តែត្រូវឥលូវត្រូវបានពន្យាពេលរហូតដល់ពាក់កណ្តាលឆ្នាំ២០២២ ដោយសារកត្តាអាកាសធាតុ និងបញ្ហាមួយចំនួនទៀត ។

លោកបន្តថាគម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិនៅខេត្តកំពតនេះ ជាសមិទ្ធផលថ្មីនៃការតភ្ជាប់ដំណើរទេសចរណ៍ផ្លូវសមុទ្រ ក្នុងក្របខណ្ឌច្រករបៀងទេសចរណ៍ភាគខាងត្បូង (Southern Tourism Corridor)។

គម្រោងកំពង់ផែទេសចរណ៍អន្តរជាតិនេះត្រូវបានសាងសង់លើផ្ទៃដី ៤ហិកតា​ ស្ថិតក្នុងស្រុកទឹកឈូដែលមានចម្ងាយប្រមាណ៦ គីឡូម៉ែត្រពីភាគខាងត្បូងនៃទីក្រុងកំពត។ កំពង់ផែនេះមានជម្រៅទឹក ៤,៥ ម៉ែត្រដែលមានតម្លៃប្រមាណ ៨លានដុល្លារ ជាហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប៉ុន្តែបន្ទាប់ពីពន្យាពេលបញ្ចប់សាងសង់ អាចនឹងបានកើនឡើងដល់ ៩ លានដុល្លារដែលបូករួមជាមួយនឹងការកែលម្អហេដ្ឋារចនាសម្ព័ន្ធបន្ថែម។

ក្រោយពេលសាងសង់រួចរាល់ កំពង់ផែអន្តរជាតិនេះ អាចនឹងផ្ទុកអ្នកដំណើរបានចាប់ពី ៣០០ ទៅ ៤០០ នាក់ និងធ្វើជាច្រកសម្រាប់នាវាទេសចរណ៍ដែលតភ្ជាប់ពីថៃ និងវៀតណាមទៅកំពត។

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានយល់ឃើញថា កំពង់ផែទេសចរណ៍នេះនឹងចូលរួមចំណែកយ៉ាងច្រើនក្នុងការទាក់ទាញភ្ញៀវទេសចរពីប្រទេសជិតខាង និងប្រទេសទី ៣ ឱ្យធ្វើដំណើរមកកម្សាន្តនៅឆ្នេរសមុទ្រកម្ពុជា និងជាផលិតផលថ្មីដែលនឹងបង្កើនភាពទាក់ទាញថ្មីបន្ថែមទៀត។ លោកជំទាវបានបន្តទៀតថា ការសាងសង់កំពង់ផែទេសចរណ៍ក្នុងខេត្តកំពត និងការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីៗជាច្រើន ពិសេសតាមបណ្តាខេត្តគោលដៅទេសចរណ៍របស់រដ្ឋាភិបាលពេលនេះនឹងរួមចំណែកយ៉ាងច្រើនក្នុងការលើកកម្ពស់ភាពទាក់ទាញក៏ដូចជាសក្តានុពលវិស័យទេសចរណ៍នៅកម្ពុជាបន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ បញ្ចប់ទៅវិញនៅពេលខាងមុខនេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងឡើងថ្លៃ បង្កឱ្យមានការព្រួយបារម្ភលើការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ៨៨,៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល

ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមជាង៤២ម៉ឺនតោន គិតជាទឹកប្រាក់ជាង៥៤០លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាមបានជាង៤២ម៉ឺនតោន ហើយគិតជាទឹកប្រាក់បានជាង​៥៤០ លានដុល្លារអាម៉េរិកក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៤ ។

ក្នុងត្រីមាសទី១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសអាសិបបានជាង ៨៣៦៤លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសដៃគូចំនួន១៤ នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប (RECP) សម្រេចបាន៨៣៦៤លានដុល្លារ​

Angkor Wildlife & Aquarium អភិរក្សសត្វកម្រ និងផ្តល់ការងារជូនប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium ក្នុងខេត្តសៀមរាប បានជួយថែរក្សា និង អភិរក្សសត្វទឹកសាប ទឹកប្រៃ និងសត្វព្រៃ ដែលសុទ្ធតែជាប្រភេទសត្វកម្រ

តស់ ! មកដឹងពីចំណុចពិសេសទាំង ១០ របស់សហគមន៍នេសាទត្រពាំងសង្កែ ខេត្តកំពត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កន្លែងកម្សាន្តមួយដែលមិនគួរមើលរំលងគឺសហគមន៍នេសាទត្រពាំងសង្កែ ដែលមានឈ្មោះបោះសម្លេងដោយសារតែសម្រស់ដ៏ស្រស់ស្អាតរបស់វា ជាពិសេសព្រៃកោងកាងជាង ៤ហិកតា

World Bank ៖ បំណុល និងជម្លោះជាវិបត្តិសកលរយៈពេលខ្លី ប៉ុន្តែភាពក្រីក្រ ជាវិបត្តិធ្ងន់ធ្ងររយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

វិបត្តិសកលទាំងអស់គឺមានការជាប់ទាក់ទងគ្នាយ៉ាងខ្លាំង រាប់ចាប់តាំងពីបញ្ហាបម្រែបម្រួលអាកាសធាតុ, បញ្ហាបំណុល, បញ្ហាវិបត្តិស្បៀងអាហារ ទៅដល់ការពន្លឿននៃការរៀបចំប្រព័ន្ធខ្យល់អាកាស

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ សម្តែងរបាំត្រុដិ និងឆៃយ៉ាំ ទទួលស្វាគមន៍ទេសចរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បានរៀបចំការសម្តែងរបាំត្រុដិ និងឆៃយ៉ាំ ដើម្បីទទួលស្វាគមន៍ទេសចរបរទេសក្នុងឱកាសសង្រ្កាន្តឆ្នាំថ្មីប្រពៃណីជាតិ

ត្រីមាស​ទី​១ ​ឆ្នាំ​២​០​២​៤​ កម្ពុជាទទួលបានចំណូលជិត ១០០លានដុល្លារពីការនាំចេញ​កង់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

របាយការណ៍អគ្គនាយកដ្ឋានគយនិងរដ្ឋាករបានឱ្យដឹងថាអំឡុងខែមករាដល់ខែមីនាកម្ពុជាបាននាំចេញកង់រួមទាំងកង់អគ្គិសនីដែលមានតម្លៃ ៩៦,៩ លានដុល្លារអាមេរិក

ក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង ទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿងពីប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

ក្រុមហ៊ុនរបស់អ្នកឧកញ៉ា គិត ម៉េង បានទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿង ពីប្រទេសជប៉ុន ដើម្បីអភិវឌ្ឍវិស័យរថភ្លើងនៅកម្ពុជា ។