ការវិនិយោគ និងអភិវឌ្ឍន៍វិស័យសំណង់ក្នុងក្រុងព្រះសីហនុនៅមិនទាន់ឈានដល់ចំណុចឆ្អែតនៅឡើយនោះទេ

ក្រុងព្រះសីហនុដែលកំពុងកែប្រែមុខមាត់ក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ទាន់សម័យជាមួយវត្តមានសំណង់ខ្ពស់ៗរាប់រយគម្រោង រួមជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធដ៏ល្អដាច់គេប្រចាំប្រទេសនឹងបន្តភាពទាក់ទាញការវិនិយោគជាច្រើនបន្ថែមទៀតនៅឆ្នាំបន្ទាប់ខាងមុខនេះ ដែលក្រៅពីវិស័យសំណង់ និងពាណិជ្ជកម្ម ក៏មានការវិនិយោគនៅក្នុងវិស័យឧស្សាហកម្ម និងសេវាកម្មយ៉ាងសម្បូរបែប។

លោក សន សៀប ស្ថាបនិក និងជានាយកគ្រប់គ្រងក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ KEY Real Estate បានមានប្រសាសន៍នៅព្រឹកថ្ងៃទី20 ខែឧសភា ឆ្នាំ2021នេះថា នៅក្នុងរយៈពេលជាងមួយឆ្នាំចុងក្រោយនេះទីផ្សារអចលនទ្រព្យក្រុងព្រះសីហនុមានការប្រែប្រួលតម្រូវការបន្តិចបន្ទាប់ពីការចាកចេញរបស់ជនជាតិចិនជាច្រើន ជាពិសេសក្រោយពេលមានការផ្ទុះឡើងនូវវិបត្តិជំងឺកូវីដដែលផ្តើមចេញពីប្រទេសចិនកាលពីដើមឆ្នាំ2020។ ទោះជាយ៉ាងណាក៏ដោយ បើគេក្រឡេកមើលពីស្ថានភាពនៃតម្រូវការទីផ្សារគឺមានការធ្លាក់ចុះ ប៉ុន្តែសម្រាប់សកម្មភាពអភិវឌ្ឍន៍ ដូចជាការសាងសង់សំណង់តូចធំជាច្រើនគម្រោងគឺនៅតែបន្ត ហើយតម្លៃដីធ្លី ក៏មិនធ្លាក់ចុះខ្លាំងក្លានោះដែរ។

លោក សន សៀប បានបញ្ជាក់ថា ៖ 

“បើយើងធ្វើការប្រៀបធៀបតម្លៃនៃទីផ្សារដីធ្លីនៅក្នុងក្រុងព្រះសីហនុរវាងឆមាសទី2ឆ្នាំ2019 និងឆមាសទី2ឆ្នាំ2020 យើងឃើញថាក្នុងចំណោមសង្កាត់ចំនួន4 មានសង្កាត់ចំនួន2ដែលមានកំណើនថយចុះច្រើនជាងគេ ដែលក្នុងនោះសង្កាត់4មានប្រមាណ-16.7ភាគរយ ហើយសង្កាត់3មានប្រមាណ-5.2ភាគរយ។ និយាយជារួម ទីផ្សារអចលនទ្រព្យ ជាពិសេសផ្នែកដីធ្លីចាប់តាំងពីឆ្នាំ2017រហូតដល់ឆ្នាំ2019មានការកើនឡើងខ្លាំង ប៉ុន្តែចាប់តាំងពីដើមឆ្នាំ2020 និងបន្តរហូតមកដល់បបច្ចុប្បន្នមានការធ្លាក់ចុះបន្តិចវិញក្នុងអត្រាប្រមាណជាង10ភាគរយតែប៉ុណ្ណោះ”

ជាមួយនឹងការបង្ហាញទិន្នន័យស្ដីពីតម្លៃដី និងអចលនទ្រព្យនៅក្នុងក្រុងព្រះសីហនុនៅពេលនេះ អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជា និងជាអនុប្រធានប្រតិបត្តិសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក សន សៀប បានបញ្ជាក់ថា​ នៅក្នុងរយៈពេលជាង1ឆ្នាំកន្លងទៅនេះទាំងសកម្មភាពវិនិយោគ និងអភិវឌ្ឍន៍ធំៗនៅក្នុងក្រុងព្រះសីហនុពិតជាស្ងប់ស្ងាត់បន្តិចបើធៀបទៅនឹងឆ្នាំ2018-2019 ប៉ុន្តែវានៅមិនទាន់ដល់ចំណុចឆ្អែតនោឡើយនោះទេ។

លោក សន សៀប បានបង្ហាញពីភាពសុទិដ្ឋិនិយមថា ក្រោយស្ថានការណ៍នៃវិបត្តិជំងឺកូវីដត្រូវបានបញ្ចប់ នោះនឹងមានគម្រោងវិនិយោគ និងអភិវឌ្ឍន៍ថ្មីៗបន្ថែមជាច្រើនទៀតចូលមកជាមិនខាន ត្បិតក្រុងព្រះសីហនុនៅមិនទាន់ឈានដល់កម្រិតមួយនៃវត្ថុបំណងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រែក្លាយទៅជាប៉ូលសេដ្ឋកិច្ច និងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុប្រចាំប្រទេសនៅឡើយនោះទេ៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងឡើងថ្លៃ បង្កឱ្យមានការព្រួយបារម្ភលើការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ៨៨,៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល

ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមជាង៤២ម៉ឺនតោន គិតជាទឹកប្រាក់ជាង៥៤០លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាមបានជាង៤២ម៉ឺនតោន ហើយគិតជាទឹកប្រាក់បានជាង​៥៤០ លានដុល្លារអាម៉េរិកក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៤ ។

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/04/2024

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

e-Choupal ជាវេទិកាអនឡាញធំបំផុតនៅឥណ្ឌាជួយនាំចេញកសិផលដោយផ្ទាល់ពីកសិករក្រីក្ររាប់លាននាក់

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/04/2024

e-Choupal គែជាច្រកនាំចេញកសិផលដ៏ធំបំផុតមួយរបស់ឥណ្ឌាតាមរយៈបណ្តាញអ៊ិនធឺណេតដោយគិតមកដល់ពេលនេះមានកសិករក្រីក្រប្រមាណជា៤លាននាក់កំពុងអាស្រ័យផល

សមិទ្ធផល​ទេសចរណ៍ថ្មី​ៗក្នុងទឹក​ដី​ខេត្តកំពត នឹង​ជំរុញ​ទីផ្សារ​ដីធ្លី​ក្នុងខេត្តមួយនេះ​មានសម្ទុះ​មួយកម្រិត​​ទៀត​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/04/2024

ការ​បង្កើត​សមិទ្ធផល​ថ្មីៗក្នុងទឹកដី​តំបន់ទេសចរណ៍ មិនត្រឹមតែជួយទាក់ទាញទេសចរ​ប៉ុណ្ណោះទេ តែវា​នឹងទាក់ទាញ​វិនិយោគិន​ចូលទៅតំបន់នោះ​ថែមទៀត​ផងដែរ

ក្នុងត្រីមាសទី១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសអាសិបបានជាង ៨៣៦៤លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសដៃគូចំនួន១៤ នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប (RECP) សម្រេចបាន៨៣៦៤លានដុល្លារ​

ការប្រើប្រាស់កម្ចីជាមួយគោលដៅច្បាស់លាស់នឹងជួយលើកកម្ពស់ជីវភាពក្រុមគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/04/2024

ការប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានគោលដៅច្បាស់លាស់ អាចជួយពង្រីកអាជីវកម្ម និងលើកកម្ពស់ជីវភាពក្រុមគ្រួសារប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង

Angkor Wildlife & Aquarium អភិរក្សសត្វកម្រ និងផ្តល់ការងារជូនប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium ក្នុងខេត្តសៀមរាប បានជួយថែរក្សា និង អភិរក្សសត្វទឹកសាប ទឹកប្រៃ និងសត្វព្រៃ ដែលសុទ្ធតែជាប្រភេទសត្វកម្រ