កូវីដធ្វើឱ្យមានកំណើនយុទ្ធនាការផ្សព្វផ្សាយ IPO និងមូលបត្របំណុលតាមប្រព័ន្ធវីដេអូ

បរទេស ៖ ​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​លក់​ភាគ​ហ៊ុន​ និង​ប័ណ្ណ​បំណុល​ធំ​ៗ​និយាយ​ថា​ បន្ទាប់​ពី​វីរុស​កូរ៉ូណា​​វាយ​លុក​ ​ការ​ស្វែង​រក​ការ​បង្កើន​ដើម​ទុន​ជុំ​វិញ​ពិភពលោក​របស់​ខ្លួន​ត្រូវ​បាន​បញ្ចប់​ ឬ​ពន្យារ​ពេល​​ភ្លាម​ៗ​ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ ធនាគា​រិក​ វិនិយោ​គិន​ និង​សូម្បីតែ​នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​ខ្លះ​ ហាក់​ដូច​ជា​មាន​ភាព​កក់​ក្តៅ​ចំពោះ​វិធី​​ថ្មី​ក្នុង​ការ​ធ្វើ​ប្រតិបត្តិ​ការ​របស់​ខ្លួន​។​​

​ជាទូទៅ​ កិច្ច​ព្រៀម​ព្រៀង​តាម​អ៊ីនធឺណិត​ ឬ​តាម​ប្រព័ន្ធ​វីដេអូ​ ត្រូវ​ចំណាយ​ទុន​តិច​ហើយ​រហ័ស​ ​ដោយ​នាយក​ប្រតិបត្តិ​សាជីវកម្ម​មិន​ចាំបាច់​ចំណាយ​ពេល​ ឬ​លុយ​ច្រើន​ធ្វើ​ដំណើរ​​ដើម្បី​ជួប​ជាមួយ​វិនិយោគិន​ដែល​មាន​សក្តានុពល​នោះ​ទេ ​ដូច​ករណី​របស់​ក្រុម​ហ៊ុន​ VTex ​ជា​ឧទាហរណ៍​ស្រាប់​។​

​​លោក​ស្រី​ Chris ​Israelski​ ​មន្រ្តី​​ទំនាក់​ទំនង​​នៅ​ទី​ភ្នាក់ងារ​​ Imagination ​ដែល​​ធ្វើ​ការ​លើ​ការ​បោះផ្សាយ​​លក់​​មូល​បត្រ​​កម្ម​សិទ្ធិ​​ជា​​សាធារណៈ​​លើក​ដំបូង​ (IPO)  ​បាន​ពិពណ៌នា​អំពី​ផល​ពិបាក​ពី​ការ​ដាក់​បង្ហាញ​ដោយ​ផ្ទាល់​ថា​៖​

«​អ្នក​ត្រូវ​ធ្វើ​ដំណើរ​ជាមួយ​ក្រុម​អ្នក​គ្រប់​គ្រង​​ទាំង​​ផ្នែក​ដឹក​ជញ្ជូន​ និង​​ផលិត​កម្ម​ ហើយ​ត្រូវ​ធ្វើ​ដំណើរ​ទៅ​មុខ​គេ​ដើម្បី​ប្រាកដ​ថា​មិន​មាន​បញ្ហា​ជាមួយ​សណ្ឋាគារ​ ​រថយន្ត​ ឬ​អ្វី​ដូច​នោះ​ទេ​»​

​លោក​ស្រី​បន្ថែម​ថា​ ក្រោយ​មក​ក្នុង​ឆ្នាំ​ ២០១២ ​នៅ​ពេល​ដែល​ក្រុម​ហ៊ុន​ Facebook ​បើក​លក់​ភាគ​ហ៊ុន​​របស់​ខ្លួន​​ទៅ​កាន់​​សាធារណជន​ជា​លើក​ដំបូង​ គឺ​ជា​ពេល​ដែល​មាន​ការ​តាំង​បង្ហាញ​​តាម​ប្រព័ន្ធ​វិឌីអូ​ស្រួល​បួល​ជាង​មុន​ ជំនួស​ឱ្យ​ការ​ដាក់​បង្ហាញ​ដោយ​ផ្ទាល់​​​។​

​ចាប់​តាំង​ពី​ពេល​នោះ​មក​ មាន​ក្រុម​ហ៊ុន​ជាច្រើន​បាន​វិនិយោគ​លើ​ការ​ធ្វើ​បទ​បង្ហាញ​តាម​អ៊ីនធឺណិត​ ​ប៉ុន្តែ​តម្លៃ​ផលិត​កម្ម​ទ្រង់​ទ្រាយ​ធំ​សម្រាប់​ការ​ចាប់​ផ្តើម​ជា​សាធារណៈ​របស់​ក្រុម​ហ៊ុន​ចិន​ Tencent Music Entertainment ​ក្នុង​ឆ្នាំ​ ២០១៨​ ជាមួយ​នឹង​ការ​ធ្វើ​បទ​បង្ហាញដោយផ្ទាល់ ពី​នាយក​ប្រតិបត្តិ​នៅ​​​ជុំវិញ​​ពិភព​​លោក​ មិន​បាន​ផ្អាក​ទាំង​ស្រុង​ទេ​រហូត​ដល់​ខែ​មីនា​ ឆ្នាំ២០២០ ​។

​​សម្រាប់ធនាគារ​នានា​ ការ​ដាក់​បង្ហាញ​តាម​ប្រព័ន្ធ​វីដេអូ​អាច​សន្សំ​សំចៃ​ថ្លៃ​ដើម​ ដោយ​ក្រុម​ហ៊ុន​ត្រូវ​ចំណាយ​តិច​។​ លោក​ Pierre​ Lapomme ​ប្រធាន​ទីផ្សារ​មូល​ធន​អាមេរិក​នៅ​ BNP ​Paribas​ ក្នុង​ក្រុង​ញូវយ៉ក​​និយាយ​ដោយ​សំដៅលើ​ការ​ដាក់​បង្ហាញ​ដោយ​ផ្ទាល់​ថា​ ​វា​ត្រូវ​ចំណាយ​ច្រើន​ណាស់​ពី​មុន​មក​​។​

​បើ​​តាម​ធនាគារិក​​ សូម្បី​តែ​ការ​ដាក់​បង្ហាញ​​ដែល​គ្មាន​ត្រូវ​ការ​អ្វី​ច្រើន​ ក៏​ត្រូវ​ចំណាយ​ប្រាក់​រាប់​សែន​ដុល្លារ​។​ លោក​ស្រី ​Israelski ​និ​យាយ​ថា​គ្រាន់​តែ​សំបុត្រ​យន្តហោះ​​មួយ​អាច​ស្មើ​នឹង​មួយ​លាន​ដុល្លារ​ ដោយ​លោក​ស្រី​សំអាង​លើ​ការ​ចំណាយ​លើ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ទីផ្សារ​កាន់​តែ​ល្អិត​ល្អន់​។​

កំណើន​នៃ​ការ​ដាក់​បង្ហាញ​តាម​ប្រព័ន្ធ​វីដេអូ ​ ក៏​​កាត់​បន្ថយ​ពេល​វេលា​ដែល​ក្រុម​ហ៊ុន​ត្រូវ​ការ​ដើម្បី​ទទួល​បាន​ទាំងទីផ្សារហ៊ុន​​ និងទីផ្សារបំណុល​កើន​ឡើង​លើ​បន្ទាត់​។ ​​សម្រាប់​ការ​ផ្តល់​ហិរញ្ញប្បទាន​បំណុល​ដែល​មាន​ទម្រង់​ខ្ពស់​ដូច​ជា​ការ​ទិញ​ភាគ​ហ៊ុន​ដែល​គាំទ្រ​ដោយ​ភាគ​ហ៊ុន​ឯកជន​ អ្នក​គ្រប់​គ្រង​ជាន់​ខ្ពស់​ប្រហែល​ជា​នឹង​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ធំ​ៗ​ រហូត​ដល់​ ១០ ​ថ្ងៃ ​មុន​ពេល​ត្រឡប់​ទៅ​ការិយាល័យ​របស់​ខ្លួន​វិញ​ដើម្បី​បិទ​កិច្ច​ព្រម​ព្រៀង​។
យ៉ាង​ណា​មិញ​ លោក​ Lapomme ​និយាយ​ថា​​​៖​

«​អ្វី​ដែល​យើង​មិន​មាន​ក្នុង​ការ​ដាក់​បង្ហាញ​តាម​ប្រព័ន្ធ​ឌីជីថល​គឺ​ជា​ភាសា​រាង​កាយ​»។​ ​ លោក​​​ថា ​​ ការ​ផ្តល់​ប្រាក់​កម្ចី​ដល់​ក្រុម​ហ៊ុន​ដែល​មាន​ការ​ប្រកួត​ប្រជែង​ជា​ពិសេស​ អ្នក​ផ្ដល់​ប្រាកដ​ជា​ចង់​ជួប​ស្គាល់​ក្រុម​គ្រប់​គ្រង​ដោយ​ផ្ទាល់​ មុន​នឹង​ឱ្យ​លុយ​ខ្ចី​»​


លោក​ស្រី ​Israelski ​​និយាយ​ថា​ នាយក​ប្រតិបត្តិ​ខ្លះ​មាន​គម្រោង​វិល​ត្រឡប់​មក​ចូល​រួម​ការ​បង្ហាញ​​ដោយ​ផ្ទាល់​ ប៉ុន្តែ​អ្នក​ក្នុង​វិស័យ​នេះ​ជា​ច្រើន​ រំពឹង​ថា​វា​នឹង​មាន​ទំហំ​តូច​ជាង​ និង​មាន​គោលដៅ​ឆ្ពោះ​ទៅរ​ក​ការ​បង្កើន​លទ្ធផល​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឌីជីថល​។ ​លោក​ស្រី​​ថា​ ​វា​តែង​តែ​​មាន​​មនុស្ស​ដែល​គិត​ថា​ ការ​បង្ហាញ​ដោយ​ផ្ទាល់​ អាច​ទាក់​ទាញ​មនុស្ស​ច្រើន​ជាង​ ​ឬ​​ថា​ក្រុមហ៊ុន​ឬ​ផលិតផល​របស់​ខ្លួន​​​ប្រហែល​ជា​ល្អ​ជាងក្នុង​ការ​ដាក់​បង្ហាញ​ដោយ​ផ្ទាល់​៕ ​​


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងឡើងថ្លៃ បង្កឱ្យមានការព្រួយបារម្ភលើការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ៨៨,៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល

ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមជាង៤២ម៉ឺនតោន គិតជាទឹកប្រាក់ជាង៥៤០លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាមបានជាង៤២ម៉ឺនតោន ហើយគិតជាទឹកប្រាក់បានជាង​៥៤០ លានដុល្លារអាម៉េរិកក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៤ ។

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/04/2024

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

e-Choupal ជាវេទិកាអនឡាញធំបំផុតនៅឥណ្ឌាជួយនាំចេញកសិផលដោយផ្ទាល់ពីកសិករក្រីក្ររាប់លាននាក់

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/04/2024

e-Choupal គែជាច្រកនាំចេញកសិផលដ៏ធំបំផុតមួយរបស់ឥណ្ឌាតាមរយៈបណ្តាញអ៊ិនធឺណេតដោយគិតមកដល់ពេលនេះមានកសិករក្រីក្រប្រមាណជា៤លាននាក់កំពុងអាស្រ័យផល

សមិទ្ធផល​ទេសចរណ៍ថ្មី​ៗក្នុងទឹក​ដី​ខេត្តកំពត នឹង​ជំរុញ​ទីផ្សារ​ដីធ្លី​ក្នុងខេត្តមួយនេះ​មានសម្ទុះ​មួយកម្រិត​​ទៀត​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/04/2024

ការ​បង្កើត​សមិទ្ធផល​ថ្មីៗក្នុងទឹកដី​តំបន់ទេសចរណ៍ មិនត្រឹមតែជួយទាក់ទាញទេសចរ​ប៉ុណ្ណោះទេ តែវា​នឹងទាក់ទាញ​វិនិយោគិន​ចូលទៅតំបន់នោះ​ថែមទៀត​ផងដែរ

ក្នុងត្រីមាសទី១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសអាសិបបានជាង ៨៣៦៤លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសដៃគូចំនួន១៤ នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប (RECP) សម្រេចបាន៨៣៦៤លានដុល្លារ​

ការប្រើប្រាស់កម្ចីជាមួយគោលដៅច្បាស់លាស់នឹងជួយលើកកម្ពស់ជីវភាពក្រុមគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/04/2024

ការប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានគោលដៅច្បាស់លាស់ អាចជួយពង្រីកអាជីវកម្ម និងលើកកម្ពស់ជីវភាពក្រុមគ្រួសារប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង

Angkor Wildlife & Aquarium អភិរក្សសត្វកម្រ និងផ្តល់ការងារជូនប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium ក្នុងខេត្តសៀមរាប បានជួយថែរក្សា និង អភិរក្សសត្វទឹកសាប ទឹកប្រៃ និងសត្វព្រៃ ដែលសុទ្ធតែជាប្រភេទសត្វកម្រ