នាយករដ្ឋមន្ត្រីថ្មីទី13 របស់អ៊ីស្រាអ៊ែលមានប្រវត្តិជាបុរសខ្លាំង ទាំងកិច្ចការនយោបាយ យោធា និងពាណិជ្ជកម្ម

បរទេស៖ លោក Naftali Bennett គឺជាអ្នកនយោបាយជនជាតិអ៊ីស្រាអែលម្នាក់ដែលទើបតែបានប្រកាសសច្ចាប្រណិធានដើម្បីទទួលតំណែងជានាយករដ្ឋមន្ត្រីទី13 របស់ប្រទេសអ៊ីស្រាអែលដែលត្រូវបានធ្វើឡើងកាលពីថ្ងៃទី13 ខែមិថុនាឆ្នាំ 2021កន្លងទៅនេះ។

លោក Bennett បានកើតនៅថ្ងៃទី25 ខែមីនា ឆ្នាំ1972 ហើយបច្ចុប្បន្នលោកមានវ័យ49ឆ្នាំ ប៉ុន្តែលោកធ្លាប់បានបម្រើការងារជារដ្ឋមន្ត្រីក្រសួងមួយចំនួនមុនពេលឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីទី13 ដូចជា រដ្ឋមន្ត្រីក្រសួងទទួលបន្ទុកកិច្ចការងារជនជី្វហ្វ, រដ្ឋមន្ត្រីក្រសួងអប់រំ​ ហើយក៏ជារដ្ឋមន្ត្រីក្រសួងការពារជាតិកាលពីឆ្នាំ2019 ដល់ឆ្នាំ2020 កន្លងទៅថ្មីៗនេះផងដែរ។

ចំពោះកិច្ចការងារនយោបាយវិញ លោក Bennett អាចនិយាយថាបានចាប់ផ្តើមមានការចាប់អារម្មណ៍ខ្លាំងជាលើកដំបូងពេលដែលរូបលោកត្រូវបានតែងតាំងជាប្រធានគណបក្ស Jewish Home របស់អ៊ីស្រាអែលកាលពីឆ្នាំ2012 ហើយបន្ទាប់មកជាប្រធានគណបក្ស New Right នៅឆ្នាំ2018 ។

បភាព ៖ លោក Naftali Bennett ដែលទើបជាប់តំណែងជានាយករដ្ឋមន្ត្រីថ្មីទី13 នៃប្រទេសអ៊ីស្រាអែល

លោក Bennett បានចាប់កំណើត និងធំធាត់ឡើងនៅក្នុងទីក្រុង Haifa ដែលជាកូនប្រុសរបស់ជនអន្តោប្រវេសន៍មកពីសហរដ្ឋអាមេរិក ហើយលោកក៏ធ្លាប់បានបម្រើការងារនៅក្នុងអង្គភាពកងកម្លាំងពិសេសរបស់អ៊ីស្រាអែល Sayeret Matkal និង Maglan ផងដែរ ហើយក៏ធ្លាប់បំពេញការងារជាមេបញ្ជាការក្នុងប្រតិបត្តិការសង្គ្រាមជាច្រើនលើរួចមកហើយ។

រំលឹកកាលពីឆ្នាំ1999វិញ នៅពេលដែលលោកមិនទាន់បានចូលប្រឡូកនឹងកិច្ចការងារនយោបាយ ក៏ដូចជាយោធានោះ បុរសរូបនេះក៏ត្រូវបានគេស្គាល់ថាជាស្ថាបនិកក្រុមហ៊ុន Startup ដ៏ល្បីមួយមានឈ្មោះថា Cyota ដែលមានជំនាញក្នុងការប្រយុទ្ធប្រឆាំងទៅនឹងការកេងបន្លំលើប្រព័ន្ធធនាគារ និងប្រព័ន្ធទិញទំនិញតាមរយៈអនឡាញ និងត្រូវបានលក់ចេញទាំងស្រុងកាលពីឆ្នាំ2005នៅក្នុងតម្លៃព្រមព្រៀងប្រមាណ145លានដុល្លារ។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏ធ្លាប់បម្រើការងារជាប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Soluto ដែលជាក្រុមហ៊ុនលក់សេវាកម្មទិន្នន័យកំព្យូទ័រកាលពីឆ្នាំ2013 ហើយក្រោយមកក្រុមហ៊ុននេះត្រូវបានដាក់លក់ចេញក្នុងតម្លៃប្រហែលជា 100 ទៅ​ 130 លានដុល្លារ។

និយាយជារួម លោក Bennett ត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ជាមនុស្សម្នាក់ដែលមានសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធជាមួយនឹងអតីតនាយករដ្ឋមន្ត្រីអាណត្តិមុនគឺលោក Benjamin Netanyahu ពីព្រោះថាបុរសរូបនេះបានចាប់ផ្តើមប្រឡូកក្នុងនយោបាយលើកដំបូងតាំងតែពីឆ្នាំ2006 ក្នុងនាមជាប្រធានផ្នែកបុគ្គលិករបស់លោក Netanyahu រហូតដល់ឆ្នាំ2008 និងបន្តមានទំនាក់ទំនងនយោបាយជាមួយគ្នារហូតមកដល់បច្ចុប្បន្ន៕

បភាព ៖ លោក Naftali Bennett ដែលទើបជាប់តំណែងជានាយករដ្ឋមន្ត្រីថ្មីទី13 នៃប្រទេសអ៊ីស្រាអែល

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

Kukula Solar ធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍ក្រីក្រ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គំរូអាជីវកម្មបរិយាបន្នរបស់ Kukula Solar គឺការធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍មូលដ្ឋាន ដើម្បីជំរុញការធ្វើទីផ្សារផលិតផលពន្លឺព្រះអាទិត្យ និងផ្តល់ការគាំទ្របន្ថែមដូចជាការជួសជុល និងសេវាកម្មអតិថិជនក្នុងសហគមន៍របស់ពួកគេ

ព្រែកជីក​ហ្វូណន​តេជោ​ គ្រោង​សង់​សន្ទះទឹកចំនួន​៣ និងកំពង់ផែរណប​ចំនួន​៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គម្រោ​ងព្រែកជីក​របស់​កម្ពុជា គ្រោងនឹង​សង់​កំពង់ផែរណន​នៅតាមបណ្ដោយគម្រោងនោះ​ចំនួន​បី និង​មានគម្រោងមជ្ឈមណ្ឌល​ពាណិជ្ជកម្មនិងភស្តុភារកម្មផងដែរ​

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/04/2024

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ចំណេះដឹងពីទីផ្សារអចលនទ្រព្យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 25/04/2024

ដោយសារតែបញ្ហារាតត្បាតនៃជំងឺកូវីដបានរុញច្រានឲ្យមនុស្សជាច្រើនធ្លាក់ចូលទៅក្នុងបញ្ហាវិបត្តិនៃហិរញ្ញវត្ថុ រហូតមានអ្នកខ្លះបានបង្ខំចិត្តសម្រេចប្រកាសលក់ទ្រព្យសម្បត្តិព្រមទាំងអចលនវត្ថុរបស់ខ្លួននៅក្នុងតម្លៃទាប

ការចេះបង្កើតទម្លាប់សន្សំ​លុយជួយបញ្ចៀសពីកម្ចីក្រៅផ្លូវការ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 25/04/2024

ការចេះបង្កើតទម្លាប់សន្សំ និងការចាត់ចែង ទុកដាក់លុយកាក់ឱ្យបានត្រឹមត្រូវ គឺពិតជាមានសារៈសំខាន់ណាស់ ហើយថែមទាំងអាចជួយឱ្យជៀសផុតពីបំណុលមានអត្រាការប្រាក់ខ្ពស់

សហគមន៍កសិកម្មទំនើប ៖ ការរួមគ្នាចងក្រងជាសហគមន៍ គឺដើម្បីរួមគ្នាអភិវឌ្ឍវិស័យកសិកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបានលើកឡើងពីការរួមគ្នាចងក្រងជា«សហគមន៍កសិកម្មទំនើប» ប្រៀបបានទៅនឹងការប្រមូលផ្តុំគ្នាទៅជាចង្កឹះមួយបាច់ធំ ដែលមានភាពរឹងមាំ

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ីគ្រោងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួនទៅកាន់ប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ី Norilsk Nickel គ្រោងនឹងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួននៃផលិតកម្មទង់ដែងទៅកាន់ប្រទេសចិន បន្ទាប់ពីរងសម្ពាធនៃទណ្ឌកម្មរបស់លោកខាងលិច។

សាច់ក្រកបាត់ដំបង រូបមន្តតពីគ្រួសារ មានទីផ្សារទាំងក្នុង និងក្រៅតំបន់

ជំនួញ, ព្រឹត្តិការណ៍

• 25/04/2024

សិប្បកម្មផលិតសាច់ក្រកមួយនៅខេត្តបាត់ដំបង កំពុងផលិត និងផ្គត់ផ្គង់សាច់ក្រកក្នុងទីផ្សារ មិនថាលក់រាយក្នុងតំបន់ ឬបោះដុំទៅតាមម៉ាត និងអាហារដ្ឋាន

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ