ពូជទំពាំងបាយជូរថ្លៃបំផុតរបស់ជប៉ុនត្រូវបានចិន និងកូរ៉េខាងត្បូងលួចចម្លងបង្កាត់ពូជយកប្រយោជន៍យ៉ាងលើសលប់

តូក្យូ៖ Shine Muscat គឺជាពូជទំពាំងបាយជូរដែលមានតម្លៃបំផុតរបស់ប្រទេសជប៉ុន ហើយក៏ជាផលិតផលកសិកម្មដែលត្រូវបានទទួលស្គាល់ពីក្រសួងកសិកម្មប្រចាំប្រទេសផងដែរ។

ជាផ្លែឈើដ៏មានរសជាតិទាំងផ្អែម ព្រមទាំងក្រអូបផង Shine Muscat ត្រូវបានគេដឹងថាអាចដាក់លក់នៅលើទីផ្សារក្នុងមួយកន្ត្រករហូតទៅដល់៦០ដុល្លារអាមេរិក ប៉ុន្តែយោងតាមការចេញផ្សាយរបស់ Nikkei Asia បានអះអាងថា ពូជទំពាំងបាយជូរដ៏ល្បីឈ្មោះនេះបែរជាកំពុងត្រូវបានលួចចម្លងដោយក្រុមកសិកររបស់ប្រទេសកូរ៉េខាងត្បូង និងប្រទេសចិនទៅវិញ ហើយបច្ចុប្បន្នកំពុងសម្ងំទាញយកប្រយោជន៍ជាច្រើនពីទីផ្សារទំពាំងបាយជូរប្រភេទនេះទាំងតម្លៃ និងចំនួននៃការប្រមូលផលទៀតផង។

មកដល់ពេលនេះប្រទេសកូរ៉េខាងត្បូងបានក្លាយទៅជាអ្នកផ្គត់ផ្គង់ទំពាំងបាយជូរ Shine Muscat យ៉ាងច្រើនដល់ទៅប្រមាណ៥ដងធៀបទៅនឹងទំពាំងជូរដើមរបស់ជប៉ុន ខណៈដែលចិនវិញអាចប្រមូលផល Shine Muscat បានដល់ទៅ៤០ដងច្រើនជាងតួលេខរបស់ជប៉ុន។

រដ្ឋាភិបាលជប៉ុនបានចេញច្បាប់ថ្មីកាលពីខេមេសាកន្លងទៅដែលបានចូលជាធរមានក្នុងការរារាំងរាល់ការនាំចេញពូជដើមឈើ និងផ្លែឈើនានាទៅក្រៅប្រទេសប៉ុន្តែជាក់ស្តែងការអនុវត្តទាំងនេះត្រូវបានគេមើលឃើញថាគឺជាការព្យាយាមដ៏លំបាកមួយចំពោះបញ្ហានៃការលួចចម្លងទំពាំងបាយជូរ Shine Muscat នេះវិញដោយក្រសួងការកសិកម្មបានទទួលស្គាល់ថា ជាផលិតផលកសិកម្មដែលបានលួចចម្លងពូជចេញពីជប៉ុនតាំងតែពីឆ្នាំ២០១៦មកម្ល៉េះ ប៉ុន្តែដោយសារតែមិនមានច្បាប់រារាំងឲ្យគ្រប់គ្រាន់ទើបធ្វើឲ្យសកម្មភាពនៃការផលិត និងនាំចេញរបស់ចិន កូរ៉េខាងត្បូងនៅតែត្រូវបានធ្វើឡើងជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ន។

ទិន្នន័យកាលពីឆ្នាំ២០១៩ធ្លាប់បានបង្ហាញថាប្រទេសកូរ៉េខាងត្បូងបាននាំចេញទំពាំងបាយជូរប្រភេទនេះដល់ទៅ៩០ភាគរយនៃទំពាំងបាយជូរទាំងអស់របស់ខ្លួនកើនឡើងលើសជប៉ុនដល់ទៅ៨០០លានយេន ឬត្រូវជា ៧,២៧លានដុល្លារគិតត្រឹមពីខែមករាដល់ខែមេសាប៉ុណ្ណោះគឺកើនឡើងក្នុងអត្រាដល់ទៅ៥០ភាគរយធៀបទៅនឹងឆ្នាំចាស់ខណៈដែលជប៉ុនធ្វើបានត្រឹមតែ១៤៧លានយេនប៉ុណ្ណោះក្នុងពេលវេលាដូចគ្នា។

បច្ចុប្បន្ន ជប៉ុនមានផ្ទៃដីដាំដុះទំពាំងបាយជូរ Shine Muscat នេះត្រឹមតែ១ ២០០ ហិកតាប៉ុណ្ណោះក្នុងពេលដែលប្រទេសកូរ៉េខាងត្បូងបានប្រើប្រាស់ផ្ទៃដីសរុបដល់ទៅ ១ ៨០០ ហិកតា ចំណែកឯចិនបានពង្រីកវិសាលភាពរហូតទៅដល់ ៥៣ ០០០ហិកតា។

គួរឲ្យដឹងដែរថា ជប៉ុនតែងតែបានព្យាយាមចេញច្បាប់នាំចេញពូជដំណាំ និងកសិកម្មរបស់ខ្លួនទៅកាន់ប្រទេស ប៉ុន្តែទោះបីជាយ៉ាងណាក្តីករណីខុសច្បាប់ទាំងនេះនៅតែអាចកើតមានជាក់ស្តែងនៅក្នុងឆ្នាំ២០២០កន្លងទៅពូជផលិផលប្រមាណជា ៣០ត្រូវបានលួចចម្លងដែលភាគច្រើនគោលដៅដែលត្រូវបានលួចយកទៅគឺជាប្រទេសកូរ៉េខាងត្បូង និងចិន។

ជប៉ុនធ្លាប់បានដាក់ផែនការក្នុងការនាំចេញផលិផកសកម្មរបស់ខ្លួនឲ្យបានទៅដល់២ទ្រីលានយេនក្នុងមួយឆ្នាំគិតត្រឹមឆ្នាំ២០២៥ និង៥ទ្រីលានយេនត្រឹមឆ្នាំ២០៣០ ប៉ុន្តែមកដល់បច្ចុប្បន្នការនាំចេញរបស់ខ្លួនមានត្រឹមតែ ៩២១,៧ពាន់លានយេនប៉ុណ្ណោះបរាជ័យមិនអាចធ្វើបានតាមគោលដៅដែលចង់បានគឺ១ទ្រីលានយេនត្រឹមឆ្នាំ២០១៩៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

Kukula Solar ធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍ក្រីក្រ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គំរូអាជីវកម្មបរិយាបន្នរបស់ Kukula Solar គឺការធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍មូលដ្ឋាន ដើម្បីជំរុញការធ្វើទីផ្សារផលិតផលពន្លឺព្រះអាទិត្យ និងផ្តល់ការគាំទ្របន្ថែមដូចជាការជួសជុល និងសេវាកម្មអតិថិជនក្នុងសហគមន៍របស់ពួកគេ

ព្រែកជីក​ហ្វូណន​តេជោ​ គ្រោង​សង់​សន្ទះទឹកចំនួន​៣ និងកំពង់ផែរណប​ចំនួន​៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គម្រោ​ងព្រែកជីក​របស់​កម្ពុជា គ្រោងនឹង​សង់​កំពង់ផែរណន​នៅតាមបណ្ដោយគម្រោងនោះ​ចំនួន​បី និង​មានគម្រោងមជ្ឈមណ្ឌល​ពាណិជ្ជកម្មនិងភស្តុភារកម្មផងដែរ​

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/04/2024

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ចំណេះដឹងពីទីផ្សារអចលនទ្រព្យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 25/04/2024

ដោយសារតែបញ្ហារាតត្បាតនៃជំងឺកូវីដបានរុញច្រានឲ្យមនុស្សជាច្រើនធ្លាក់ចូលទៅក្នុងបញ្ហាវិបត្តិនៃហិរញ្ញវត្ថុ រហូតមានអ្នកខ្លះបានបង្ខំចិត្តសម្រេចប្រកាសលក់ទ្រព្យសម្បត្តិព្រមទាំងអចលនវត្ថុរបស់ខ្លួននៅក្នុងតម្លៃទាប

ការចេះបង្កើតទម្លាប់សន្សំ​លុយជួយបញ្ចៀសពីកម្ចីក្រៅផ្លូវការ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 25/04/2024

ការចេះបង្កើតទម្លាប់សន្សំ និងការចាត់ចែង ទុកដាក់លុយកាក់ឱ្យបានត្រឹមត្រូវ គឺពិតជាមានសារៈសំខាន់ណាស់ ហើយថែមទាំងអាចជួយឱ្យជៀសផុតពីបំណុលមានអត្រាការប្រាក់ខ្ពស់

សហគមន៍កសិកម្មទំនើប ៖ ការរួមគ្នាចងក្រងជាសហគមន៍ គឺដើម្បីរួមគ្នាអភិវឌ្ឍវិស័យកសិកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបានលើកឡើងពីការរួមគ្នាចងក្រងជា«សហគមន៍កសិកម្មទំនើប» ប្រៀបបានទៅនឹងការប្រមូលផ្តុំគ្នាទៅជាចង្កឹះមួយបាច់ធំ ដែលមានភាពរឹងមាំ

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ីគ្រោងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួនទៅកាន់ប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ី Norilsk Nickel គ្រោងនឹងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួននៃផលិតកម្មទង់ដែងទៅកាន់ប្រទេសចិន បន្ទាប់ពីរងសម្ពាធនៃទណ្ឌកម្មរបស់លោកខាងលិច។

សាច់ក្រកបាត់ដំបង រូបមន្តតពីគ្រួសារ មានទីផ្សារទាំងក្នុង និងក្រៅតំបន់

ជំនួញ, ព្រឹត្តិការណ៍

• 25/04/2024

សិប្បកម្មផលិតសាច់ក្រកមួយនៅខេត្តបាត់ដំបង កំពុងផលិត និងផ្គត់ផ្គង់សាច់ក្រកក្នុងទីផ្សារ មិនថាលក់រាយក្នុងតំបន់ ឬបោះដុំទៅតាមម៉ាត និងអាហារដ្ឋាន

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ