ប្លែកៗ រ៉ែដ៏កម្របំផុតនៅក្នុងផែនដីដែលជប៉ុនរកឃើញមានតម្លៃមិនអាចគណនាបាន

ចំណេះដឹង ៖​ កាលពីឆ្នាំ២០១២ ក្រុមអ្នកវិទ្យាសាស្ត្រនៃប្រទេសជប៉ុនបានប្រកាសរកឃើញនូវធនធានដ៏កម្រមួយកន្លែងដែលស្ថិតនៅក្រោមភក់បាតសមុទ្រក្នុងជម្រៅប្រមាណត្រឹមតែ ៦ ០០០ ម៉ែត្រប៉ុណ្ណោះ ប៉ុន្តែសំបូរទៅដោយរ៉ែដ៏មានតម្លៃ និងកម្របំផុតនៅលើពិភពលោក ហើយវាត្រូវបានគេជឿជាក់ថានឹងក្លាយទៅជាកម្លាំងជំរុញសេដ្ឋកិច្ចពិភពលោក ជាពិសេសពាក់ព័ន្ធទៅនឹងថាមពល និងបច្ចេកវិទ្យាបៃតង ឬ Green Technology ។

ទីតាំងនៃប្រភពធនធានដ៏អស្ចារ្យនេះត្រូវបានគេដឹងថាស្ថិតនៅចំងាយប្រមាណជា ១ ៨៥០ គីឡូម៉ែត្រពីឆ្នេរសមុទ្រនៃកោះ Minamitori ហើយតាមការស្រាវជ្រាវ ពីសំណាក់ក្រុមវិស្វកម្មកន្លងមកបានរកឃើញថា រ៉ែដ៏មានតម្លៃទាំងនោះគឺស្ថិតនៅលាយឡំជាមួយនឹងភក់ក្រោមបាតសមុទ្រដល់ទៅ ២ ៥០០  គីឡូម៉ែត្រក្រឡា។

ដឹងទេថា តើរ៉ែដ៏កម្រទាំងនេះមានតម្លៃយ៉ាងណាសម្រាប់ជប៉ុន និងពិភពលោក?

ថ្វីត្បិតតែមិនអាចគណនាចេញជាទំហំលុយបានពិតមែន ប៉ុន្តែក្រុមអ្នកជំនាញជប៉ុនបានប៉ាន់ប្រមាណថា វាអាចមានទំហំធំលើសលប់រហូតទៅដល់ ១៦លានតោនចេញពីទីតាំងនោះ ឬប្រហែលជា ៥ដងនៃទំហំរ៉ែកម្រដែលពិភពលោកបានជីកគិតចាប់តាំងតែពីឆ្នាំ១៩០០ រហូតមក។ សម្រាប់ផ្នែកសេដ្ឋកិច្ចពិភពលោកវិញ រ៉ែទាំងនោះមិនត្រឹមតែអាចប្រើប្រាស់សម្រាប់ផលិតកម្មផលិតថ្មរថយន្ត កញ្ចក់ស្មាតហ្វូន ឧបករណ៍បច្ចេកវិទ្យានោះទេ ប៉ុន្តែគេអាចទាញយកផលប្រយោជន៍ពីវាសម្រាប់ប្រើប្រាស់នៅក្នុងវិស័យផ្សេងៗទៀត ដែលជាការផ្គត់ផ្គង់តម្រូវការរបស់ពិភពលោកក្នុងរយៈពេលរាប់រយឆ្នាំ។

តើអ្វីជាឧបសគ្គរបស់ជប៉ុនក្នុងការជីកយករ៉ែដ៏កម្រនេះចេញពីបាតសមុទ្រ?

មកដល់ពេលនេះ ជប៉ុននៅតែបន្តស្វែងរកបច្ចេកវិទ្យាថ្មីៗដើម្បីធ្វើយ៉ាងណាអាចទាញយករ៉ែចេញពីបាតសមុទ្រកុំឲ្យមានផលប៉ះពាល់ដល់បរិស្ថានសមុទ្រ និង មានប្រសិទ្ធភាពបំផុត ពីព្រោះវាស្ថិតនៅក្នុងជម្រៅទឹកដល់ជាង ៦ ០០០ ម៉ែត្រ ខណៈដែលបច្ចុប្បន្នក្រុមហ៊ុន JAMSTEC របស់ជប៉ុនបានសហការគ្នាជាមួយនឹងក្រុមហ៊ុន Toyo Engineering Corporation(TOYO) ដើម្បីអភិវឌ្ឍបច្ចេកវិទ្យាថ្មីក្នុងការធ្វើកិច្ចការងារមួយនេះ។ ប៉ុន្តែអ្វីដែលជារឿងដ៏ល្អបំផុតសម្រាប់ប្រទេសជប៉ុននោះគឺថា ទីតាំងនៃប្រភពរ៉ែទាំងនោះគឺស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់ជប៉ុន ហើយក៏មិនមានជម្លោះទាមទារណាមួយពីសំណាក់បណ្តាប្រទេសដែលស្ថិតក្នុងដែនទឹករួមគ្នានោះឡើយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ

កម្ពុជា​ស្នើ​សុំ​ភាគីចិនជួយបង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ និ​ងតំបន់​សេដ្ឋកិច្ចពិសេស​នៅកម្ពុជា​បន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

កម្ពុជា ពិតជា​ត្រូវការ​ចិន​ក្នុងការជួយ​បង្កើតតំបន់ពាណិជ្ជកម្មសេរី និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដើម្បីទាក់ទាញ​ការ​វិនិយោគផ្ទាល់ពី​ប្រទេស​ចិន​

កម្ពុជាអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

ក្នុងសន្និសីទរដ្ឋមន្ត្រី OECD ប្រទេសកម្ពុជាបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។

កម្ពុជា ពិភាក្សាជាមួយសហភាពអឺរ៉ុប ស្វែងរកដំណោះស្រាយបញ្ហាពាណិជ្ជកម្ម និងវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប ។

ចំណេះដឹងកសិកម្មខ្លីៗ ៖ គន្លឹះសំខាន់ៗក្នុងការធ្វើស្រែឱ្យចំណេញ

ជំនួញ, ព្រឹត្តិការណ៍

• 24/04/2024

ស្រូវ ជាដំណាំមួយដែលប្រជាជនខ្មែរនិយមដាំ។ យ៉ាងណាមិញ ការដាំស្រូវក៏ត្រូវការបច្ចេកទេសសំខាន់ៗមួយចំនួន ទាំងការដាំ និងថែទាំ ទើបទទួលបានផលល្អ និងមិនខាតបង់

ការអនុវត្តតាមវិន័យ និងផែនការហិរញ្ញវត្ថ នឹងជួយឱ្យជីវភាពគ្រួសាររីកចម្រើន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/04/2024

ការកំណត់វិន័យហិរញ្ញវត្ថុ និងការរៀបចំផែនការហិរញ្ញវត្ថុបានច្បាស់លាស់ និងត្រឹមត្រូវ អាចជួយឱ្យអាជីវកម្មរបស់លោកអ្នកមានភាពរីកចម្រើន និងជីវភាពកាន់តែប្រសើរឡើង

គម្រោងព្រែកជីកហ្វូណន-តេជោ របស់កម្ពុជាទទួលបានការគាំទ្រពីប្រធានរដ្ឋឡាវ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/04/2024

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ព្រែកជីកនេះមិនប៉ះពាល់ដល់រំហូរទឹកនៃទន្លេ​មេគង្គនោះឡើយ ព្រោះម្យ៉ាងព្រែកនេះមិនតភ្ជាប់ពីទន្លេមេគង្គនោះទេ

ការហោះសម្តែងយន្តហោះខ្នាតតូច១៦គ្រឿងនៅខេត្តព្រះសីហនុ នឹងជួយផ្សព្វផ្សាយទេសចរណ៍ និងធុរកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

យន្តហោះខ្នាតតូចចំនួន១៦គ្រឿងនឹងធ្វើការហោះសម្តែងនៅទីលានតេជោ ខេត្តព្រះសីហនុ ដើម្បីផ្សព្វផ្សាយទេសចរណ៍ទៅកាន់អន្តរជាតិ និង បង្កើតធុរកិច្ច ។

មីស៊ីលចម្ងាយមធ្យមរបស់អាមេរិកដាក់ពង្រាយនៅហ្វីលីពីនជាលើកដំបូងដើម្បីពង្រីងសមត្ថភាពយោធាទាំងពីរនៅក្នុងតំបន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

មីស៊ីលចម្ងាយមធ្យមរបស់អាមេរិកដាក់ពង្រាយនៅហ្វីលីពីនជាលើកដំបូងដើម្បីពង្រីងសមត្ថភាពយោធាទាំងពីរនៅក្នុងតំបន់