ត្រសក់ចាវកំពង់ចាមនៅតែមានទីផ្សារទោះបីបញ្ហាកូវីដមិនទាន់បញ្ចប់

កំពង់ចាម ៖ ត្រសក់ចាវ ត្រូវបានគេស្គាល់ថាជាអាហារប្រចាំខេត្តកំពង់ចាមដ៏ល្បីឈ្មោះ និងមានប្រជាប្រិយភាពបំផុតសម្រាប់មនុស្សដែលរស់នៅក្នុងខេត្ត ក៏ដូចជានៅស្ទើរទូទាំងប្រទេសកម្ពុជា ហើយក៏មានការទិញផ្ញើទៅក្រៅប្រទេសផងដែរ។

អ្នកស្រី ស៊ុយ ស្រីទូច ជាអាជីវករម្នាក់នៅផ្សារបឹងកុក ក្រុងកំពង់ចាម ដែលមានលក់ត្រសក់ចាវឆ្ងាញ់ និងអនាម័យបានមានប្រសាសន៍ប្រាប់ឱ្យដឹងថា អ្នកស្រី​បានធ្វើត្រសក់ចាវនៅស្រុកកំពង់សៀមដែលជាលំនៅដ្ឋានអចិន្ត្រៃយ៍របស់អ្នកស្រី ហើយដឹកយកមកលក់បន្តនៅផ្សារបឹងកុក ក្រុងកំពង់ចាមជាប្រចាំថ្ងៃ ដោយត្រសក់ចាវមួយគីឡូក្រាមអាចលក់បានក្នុងតម្លៃ 10,000រៀល និងមានរសជាតិប្រៃផ្អែមខ្លាំង និងប្រៃផ្អែមល្មម ដែលតម្រូវតាមចំណង់ចំណូលចិត្ត​របស់អតិថិជន។

ជាធម្មតាអ្នកស្រីអាចលក់បានចន្លោះពី 200-300គីឡូក្រាមក្នុងមួយថ្ងៃ ដោយមានទាំងបោះដុំទៅតាមបណ្តាខេត្តនានា ការលក់តាមអនឡាញ និងលក់រាយ​នៅផ្សារជាបន្តបន្ទាប់។ ដោយឡែកចាប់តាំងពីមានព្រឹត្តិការណ៍សហគមន៍ម្ដងជាពីរដងមក ធ្វើឱ្យការលក់របស់អ្នកស្រីធ្លាក់ចុះបន្តិច ដោយសារតែមនុស្សភាគច្រើនមានការព្រួយបារម្ភពីសុខសុវត្ថិភាព មិនហ៊ានចេញដើរក្រៅផ្ទះដូចមុននោះទេ។

អ្នកស្រីបានបញ្ជាក់ថា ៖« មួយរយៈចុងក្រោយនេះលក់មិនសូវបានច្រើនដូចមុននោះទេ ព្រោះមនុស្សម្នាខ្លាចមិនហ៊ានដើរទៅណាមកណា ផ្សារស្ងាត់ខ្លាំង យើងលក់បានតាមអនឡាញខ្លះៗ តែវាមិនដាច់ដូចលក់នៅផ្សារផ្ទាល់ដែលជាទីប្រជុំមនុស្សនោះទេ»។

ចំពោះត្រសក់ស្រស់ដែលជាវត្ថុធាតុដើមនៃត្រសក់ចាវត្រូវបានអាជីវកររូបនេះប្រាប់ឱ្យដឹងថា គាត់បានទិញត្រសក់ស្រូវពីកសិករ ដែលយកមកលក់បោះដុំ​នៅផ្សាររៀងរាល់ព្រឹកដោយរើសយកត្រសក់ណាដែលល្អៗ ខ្លូតៗប៉ុណ្ណោះ។ ចំណែកឯតម្លៃត្រសក់ស្រស់វិញ មានចន្លោះពី1500-2500រៀលក្នុងមួយ​គីឡូ​ក្រាម អាស្រ័យទៅតាមរដូវកាលត្រសក់។ បើផាត់ថ្លៃគ្រឿងដូចជាស្ករ អំបិល និងគ្រឿងផ្សំផ្សេងទៀត រួមជាមួយកម្លាំងពលកម្មចេញទៅ អាជីវម្មត្រសក់ចាវ​នេះ​ហាក់ទទួលបានផលចំណេញគួរសមដែរ។

ការធ្វើត្រសក់ចាវនេះមិនសូវជាងាយស្រួលប៉ុន្មាននោះទេ ដោយដំបូងគេត្រូវលាងសម្អាត ចិតក្បាលត្រសក់ចេញ ហើយដាក់ត្រាំទឹកអំបិល​ប្រមាណពីរយប់។ បន្ទាប់មកយកត្រសក់ដែលត្រាំហើយទៅហាលថ្ងៃរយៈពេលបីថ្ងៃ រហូតត្រសក់ឡើងសម្បុរសរួចយកវាមកចាវស្ករ ឬក៏ទឹកផ្អករយៈពេលពីរយប់បន្ថែមទៀត​ទើប​អាចយកត្រសក់ចាវនេះទៅលក់បាន។ នេះជាវិធីធ្វើត្រសក់ចាវដែលម្ចាស់អាជីវកម្មខាងលើបានបង្ហើបប្រាប់។

គួរបញ្ជាក់ថា ត្រសក់ចាវ គឺជាអាហារដែលប្រជាជនខ្មែរនិយមចូលចិត្តទទួលទាន ដោយអាចទទួលទានជាមួយបាយ បបរ  ឬច្នៃចម្អិនធ្វើជាសម្លរបានជាច្រើនមុខផ្សេងទៀតតាមចិត្តចង់ ដូចជាយកទៅចិញ្ច្រាំចៀនជាមួយពងទា យកទៅស្លរជាមួយសាច់ជ្រូក សាច់មាន់ ឬត្រីក៏បាន។ បើគិតទៅត្រសក់ចាវអាចរក្សាទុកបានយូរ ចំណាយលុយតិច មានរសជាតិឆ្ងាញ់ និងចម្អិនបានលឿន។

ក្រៅពីត្រសក់ចាវ អ្នកស្រីក៏មានលក់ ឆៃប៉ូវ ត្រីងៀត សៀង​ ប្រហុក ផ្អក ផងដែរ អាស្រ័យលើការកម្ម៉ង់ទុកមុនរបស់អតិថិជន។ អ្នកស្រីក៏សូមអរគុណដល់អតិថិជនដែលតែងតែគាំទ្រផលិតផលត្រសក់ចាវខ្មែរ និងសង្ឃឹមថាព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនឹងបិទបញ្ចប់ឆាប់ៗដើម្បីឱ្យការលក់ដូររកស៊ីត្រឡប់ទៅរកសភាពដើមវិញ៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា និងក្រុមហ៊ុន អប្សរា មេឌាសឺវីស (AMS) សម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលបំពេញការងារប្រមូលផ្តុំទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

នស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា និងក្រុមហ៊ុន AMS សម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលបំពេញការងារប្រមូលផ្តុំទំនើប

ធនាគារជាតិនៃកម្ពុជាចេញសេចក្តីបំភ្លឺអំពីប្រតិបត្តិការទូទាត់ឌីជីថលនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 29/03/2024

ប្រតិបត្តិការទូទាត់ឌីជីថលនៅកម្ពុជា បានកើនឡើងយ៉ាងឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របពេលដែលការប្រើប្រាស់ទូរស័ព្ទទំនើបមានកំណើនខ្ពស់ និងគំនិតផ្តួចផ្តើមថ្មីៗកាន់តែច្រើនពីធនាគារជាតិនៃកម្ពុជា

Okra គំរូធុរកិច្ចបរិយាបន្ន ដើម្បីដោះស្រាយបញ្ហាថាមពលស្អាតតម្លៃទាប សំដៅសហគមន៍ក្រីក្រនៅកម្ពុជា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/03/2024

Okra ជាគំរូធុរកិច្ចបរិយាបន្នមួយនៅកម្ពុជាដែលមានដំណើរអាជីវកម្មតាមរយៈការជួយគាំទ្រ និងផ្គត់ផ្គង់ថាមពលស្អាត តម្លៃទាបសំដៅសហគមន៍ក្រីក្រ

ក្រសួងពាណិជ្ជកម្មកម្ពុជា-កូរ៉េ ពិភាក្សាលើការជំរុញ និងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

មន្ត្រីជាន់ខ្ពស់កម្ពុជា បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េ ដើម្បីពិភាក្សាអំពីវឌ្ឍនភាពនៃទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំង២

លោកស្រី យូ បូរី ៖ ឌីជីថលពិតជាសំខាន់ក្នុងការជំរុញអាជីវកម្មធុនតូច និងមធ្យម ក៏ដូចជាជំនួញ

ជំនួញ, ព្រឹត្តិការណ៍

• 29/03/2024

បច្ចុប្បន្ននេះ ឌីជីថល បានដើរតួយ៉ាងសំខាន់ក្នុងការបម្រើសេចក្ដីត្រូវការបស់មនុស្ស ដូច្នេះ ចង់ ឬមិនចង់ ប្រជាជនគ្រប់ស្រទាប់ត្រូវតែសម្របខ្លួនឱ្យទាន់បរិបទ

តម្លៃប្រេងឡើងថ្លៃលើសពី ៨៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលការផ្គត់ផ្គង់នៅតែបន្តមានភាពតឹងតែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

តម្លៃប្រេងឆៅម៉ាក Brent បានឡើងថ្លៃដល់ ៨៧,៣០ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) បានឡើងថ្លៃ ៨២,៦៣ ដុល្លារក្នុងមួយបារ៉ែល

ដំណឹងល្អ ! ស្ពានអាកាស​មរតក​តេជោ​ ដំណាក់កាលទី​១ នឹង​ដាក់ឱ្យ​ប្រើប្រាស់​បណ្តោះអាសន្នចាប់ពីថ្ងៃទី០១ ខែមេសា​តទៅ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 29/03/2024

ដំណឹងល្អ ! ស្ពានអាកាស​មរតក​តេជោ​ ដំណាក់កាលទី​១ នឹង​ដាក់ឱ្យ​ប្រើប្រាស់​បណ្តោះអាសន្នចាប់ពីថ្ងៃទី០១ ខែមេសា​តទៅ

ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ និងសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ចុះ MOU ដើម្បីជួយលើកកម្ពស់ការអប់រំ និងចំណេះដឹងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 29/03/2024

ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ និងសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ចុះ MOU ដើម្បីជួយលើកកម្ពស់ការអប់រំ និងចំណេះដឹងហិរញ្ញវត្ថុ

អាជីវកម្មបរិយាបន្ន VinaSamex ជួយសម្រួលជីវភាពប្រជាជនក្រីក្រនៅខេត្តភាគខាងជើងនៃប្រទេសវៀតណាម

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

អាជីវកម្មបរិយាបន្ន VinaSamex កំពុងជួយជីវភាពប្រជាជនក្រីក្រនៅខេត្តភាគខាងជើងនៃប្រទេសវៀតណាមឱ្យមានលទ្ធភាពធូរធាជាងមុន

My Dream Home ធរុកិច្ចបរិយាបន្នបង្កើតឡើងដើម្បីបំពេញក្តីសុបិនពលរដ្ឋដែលមានជីវភាពខ្វះខាតអាចសាងសង់ផ្ទះផ្ទាល់ខ្លួន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

My Dream Home ជាអ្នកជំនាញផលិតឥដ្ឋបរិស្ថាន ឬ Eco-brick ដែលមានតម្លៃទាប ងាយស្រួលប្រើប្រាស់ និងពុំចាំបាច់មានជំនាញក្នុងការងារជាជាងសំណង់ឡើយ