អាជ្ញាធរខេត្តកណ្តាលកំពុងជំរុញការបង្កើតផ្សារសុវត្ថិភាពបណ្តោះអាសន្ននៅក្នុងមូលដ្ឋាន

ស្របពេលដែលមានការបិទផ្សារបែបប្រពៃណីរបស់រដ្ឋ និងផ្សារមិនរបៀបរៀបរយដូចជាផ្សារក្រមួនជាដើម ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-19 នៅ​តំបន់ទីប្រជុំជននានា រដ្ឋបាលខេត្តកណ្តាលបានជំរុញឱ្យអាជ្ញាធរនៅតាមតំបន់ស្រុក ឃុំមួយចំនួន រៀបចំបង្កើតផ្សារ​សុវត្ថិភាព​ជាបណ្តោះអាសន្ន​ជំនួស​ផ្សារដែលបានបិទ ដើម្បីសម្រួលដល់សេដ្ឋកិច្ចគ្រួសារប្រជាជន ក៏ដូចជាផ្គត់ផ្គង់តម្រូវការហូបចុកប្រចាំថ្ងៃ។

នៅក្នុងមូលដ្ឋានក្រុងតាខ្មៅនៃខេត្តកណ្តាលកាលពីពេលកន្លងទៅនេះ បន្ទាប់ពីឃើញមានសភាពណែនណាន់នៃចំនួនមនុស្សនៅផ្សារក្រុងតាខ្មៅ ដែល​ប្រឈម​​នឹងការឆ្លងជំងឺនោះ រដ្ឋបាលខេត្តបានសម្រេចបង្កើតផ្សារសុវត្ថិភាពជាបណ្តោះអាសន្ននៅក្នុងបរិវេញកីឡាដ្ឋានខេត្តកណ្តាល ដោយមានការរៀបចំជា​ស្ដង់យ៉ាងមានរបៀប ការបង្កើតផ្សារបោះដុំបន្លែនៅស្រុកស្អាង និងផ្សារបណ្តោះអាសន្នមួយចំនួនទៀតដោយការរក្សាគម្លាតសុវត្ថិភាព ដែលស្ថិតនៅក្នុងវិធានការការពារ រក្សាអនាម័យ 3កុំ 3ការពារ។

លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាល បានមានប្រសាសន៍ថា ក្រោមគំនិតផ្តួចផ្តើមរបស់លោកអភិបាលខេត្តកណ្តាល ពេលនេះរដ្ឋបាលស្រុក​បានរៀបចំបង្កើតផ្សារសុវត្ថិភាពជាបណ្តោះអាសន្ននៅក្នុងមូលដ្ឋានដែលអាចឱ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករផ្សេងៗដាក់លក់ផលិតផល ចំណីអាហារ​ស្បៀងផ្សេងៗបានជាមួយនឹងការអនុវត្តតម្លៃទីផ្សារសមរម្យ។

លោកថា ការរៀបចំផ្សារនេះមានការចូលរួមសហការជាមួយវិស័យឯកជន គឺក្រុមហ៊ុន JET’S GROUP ដោយមានសង់ជាស្តង់ចំនួន3ជួរ​សម្រាប់ដាក់​លក់​បន្លែ ត្រី សាច់ ផ្លែឈើ និងស្បៀងអាហារជាច្រើនប្រភេទទៀត ដែលមានទីតាំងនៅក្បែរទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកខ្សាច់កណ្តាល ស្ថិតក្នុងភូមិក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ជាមួយនឹងារបើកឱ្យមានការលក់ដូរនៅផ្សារសុវត្ថិភាពជាបណ្តោះអាសន្នមួយនេះ លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាល ក៏បានសំណូមពរ​ដល់បងប្អូន​​ប្រជាជនពលរដ្ឋទាំងអស់ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-19ទាំងអស់គ្នា ដើម្បីអាចឱ្យស្ថានភាពសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិទាំងមូលវិលត្រឡប់ទៅរកភាពល្អប្រសើរវិញ៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងឡើងថ្លៃ បង្កឱ្យមានការព្រួយបារម្ភលើការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ៨៨,៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល

ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមជាង៤២ម៉ឺនតោន គិតជាទឹកប្រាក់ជាង៥៤០លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាមបានជាង៤២ម៉ឺនតោន ហើយគិតជាទឹកប្រាក់បានជាង​៥៤០ លានដុល្លារអាម៉េរិកក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៤ ។

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/04/2024

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

e-Choupal ជាវេទិកាអនឡាញធំបំផុតនៅឥណ្ឌាជួយនាំចេញកសិផលដោយផ្ទាល់ពីកសិករក្រីក្ររាប់លាននាក់

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/04/2024

e-Choupal គែជាច្រកនាំចេញកសិផលដ៏ធំបំផុតមួយរបស់ឥណ្ឌាតាមរយៈបណ្តាញអ៊ិនធឺណេតដោយគិតមកដល់ពេលនេះមានកសិករក្រីក្រប្រមាណជា៤លាននាក់កំពុងអាស្រ័យផល

សមិទ្ធផល​ទេសចរណ៍ថ្មី​ៗក្នុងទឹក​ដី​ខេត្តកំពត នឹង​ជំរុញ​ទីផ្សារ​ដីធ្លី​ក្នុងខេត្តមួយនេះ​មានសម្ទុះ​មួយកម្រិត​​ទៀត​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/04/2024

ការ​បង្កើត​សមិទ្ធផល​ថ្មីៗក្នុងទឹកដី​តំបន់ទេសចរណ៍ មិនត្រឹមតែជួយទាក់ទាញទេសចរ​ប៉ុណ្ណោះទេ តែវា​នឹងទាក់ទាញ​វិនិយោគិន​ចូលទៅតំបន់នោះ​ថែមទៀត​ផងដែរ

ក្នុងត្រីមាសទី១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសអាសិបបានជាង ៨៣៦៤លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសដៃគូចំនួន១៤ នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប (RECP) សម្រេចបាន៨៣៦៤លានដុល្លារ​

ការប្រើប្រាស់កម្ចីជាមួយគោលដៅច្បាស់លាស់នឹងជួយលើកកម្ពស់ជីវភាពក្រុមគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/04/2024

ការប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានគោលដៅច្បាស់លាស់ អាចជួយពង្រីកអាជីវកម្ម និងលើកកម្ពស់ជីវភាពក្រុមគ្រួសារប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង

Angkor Wildlife & Aquarium អភិរក្សសត្វកម្រ និងផ្តល់ការងារជូនប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium ក្នុងខេត្តសៀមរាប បានជួយថែរក្សា និង អភិរក្សសត្វទឹកសាប ទឹកប្រៃ និងសត្វព្រៃ ដែលសុទ្ធតែជាប្រភេទសត្វកម្រ