គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ ផ្តល់ឥណទានសិក្សាសម្រាប់និសិ្សតវិទ្យាស្ថានកសិកម្មព្រែកលៀប

ភ្នំពេញ ៖ ជាទូទៅ ការបន្តសិក្សាថ្នាក់មហាវិទ្យាល័យ ឬថ្នាក់ឧត្តមសិក្សាត្រូវទាមទារឲ្យមានការចំណាយច្រើនជាងការសិក្សានៅថ្នាក់វិទ្យាល័យ ដែលជាឧបសគ្គសម្រាប់សិស្ស-និស្សិតមួយចំនួនដែលមានជីវភាពខ្សត់ខ្សោយ។ ដោយមើលឃើញពីភាពលំបាករបស់សិស្ស-និស្សិតក្រីក្រទាំងនេះ គ្រឹះស្ថាន ខេម៉ា មីក្រូហិរញ្ញវត្ថុ បានបង្កើតផលិតផលឥណទានសិក្សា ដើម្បីផ្តល់ឱកាសដល់បណ្តាសិស្ស-និស្សិតដែលខ្វះលទ្ធភាពបានបន្តការសិក្សារបស់ខ្លួន។

ជាក់ស្ដែង នៅពេលបច្ចុប្បន្ន គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ បានសហការជាដៃគូជាមួយវិទ្យាស្ថានកសិកម្ម ព្រែកលៀប រួចរាល់ ដូច្នេះសម្រាប់សិស្ស-និស្សិត ដែលមានបំណងបន្តការសិក្សាផ្នែកកសិកម្មនៅវិទ្យាស្ថានកសិកម្មព្រែកលៀប ប៉ុន្តែមានបញ្ហាហិរញ្ញវត្ថុ អាចពិចារណាលើប្រភេទឥណទានសិក្សាដែលផ្តល់ដោយគ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត បាន។

លោក សុខ សំណាង ដែលជានាយកនៃនាយកដ្ឋានទីផ្សារ និងអភិវឌ្ឍផលិតផលនៃគ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ បានឲ្យដឹងថា គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត ផ្តល់ជូនកម្ចីសម្រាប់សិស្ស-និសិ្សតក្រីក្រ ខ្វះលទ្ធភាព ដើម្បីបានបន្តការសិក្សា និងជាការលើកស្ទួយធនធានមនុស្សឲ្យកាន់តែរីកចំរើន និងដើម្បីអាចបញ្ចប់ថ្នាក់បរិញ្ញាបត្របានដោយជោគជ័យ។ 

លោកបានបញ្ជាក់ឲ្យដឹងថា ដោយមានកិច្ចសហប្រតិបត្តិការចាប់ដៃគូជាមួយវិទ្យាស្ថានកសិកម្មព្រែកលៀប បច្ចុប្បន្ននេះ ចំពោះសិស្ស-និស្សិតវិទ្យាស្ថាន កសិកម្មព្រែកលៀប ដែលទទួលបានអាហារូបករណ៍ក្រៅប្រទេស ដូចជា ប្រទេសអ៊ីស្រាអែល ជាដើម គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខេមា បានផ្តល់ជូននូវកម្ចីដែលជួយដល់ពួកគាត់ក្នុងការទិញសំបុត្រយន្តហោះ ឬក៏ទុកសម្រាប់ប្រើប្រាស់ប្រចាំខ្លួនជាដើម។

និស្សិតកម្ពុជាទាំងនោះ នឹងត្រូវទៅហាត់ការដោយផ្ដោតលើមុខវិជ្ជាស្តង់ដារកសិកម្មអន្តរជាតិ សេដ្ឋកិច្ចកសិកម្ម ការការពារដំណាំ គម្រោងស្រាវជ្រាវ អភិរក្សធនធានដី មូលដ្ឋានគ្រឹះនៃប្រព័ន្ធស្រោចស្រពបែបទំនើប បច្ចេកទេសក្រោយពេលប្រមូលផលបន្លែ និងផ្លែឈើ ការធ្វើកសិកម្មឈើហូបផ្លែ និងនិរន្តរភាពកសិកម្ម ហើយជំនាញដែលបានអនុវត្តនៅកសិដ្ឋានរួមមាន ការចិញ្ចឹមមាន់ ការប្រមូលផល ការវេចខ្ចប់ ដំណាំផ្កា ការបណ្តុះផ្សិត និងគ្រាប់ពូជ។ 

ទាក់ទងនឹងលក្ខខណ្ឌនៃស្នើសុំឥណទាននេះ លោក សុខ សំណាង បានបន្ថែមឲ្យដឹងថា សម្រាប់សិស្ស-និស្សិតដែលស្នើសុំកម្ចី ត្រូវមានលក្ខខណ្ឌដូចជា ៖

–            ជានីតិជនមានអាយុពី 18 ឆ្នាំឡើងទៅ

–            មានអាសយដ្ឋានអចិន្រ្តៃយ៍

–            អត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន ឬ សៀវភៅគ្រួសារ ឬ សៀវភៅស្នាក់នៅ ឬ សំបុត្រកំណើត

–            កំពុងបន្តការសិក្សា វិទ្យាស្ថានជាតិ កសិកម្ម ព្រែកលៀប

–            មានការបេ្តជ្ញាចិត្តខ្ពស់ក្នុងការបន្តការសិក្សា

–            មានប្រវត្តិល្អ និងអាចជឿជាក់បាន

–            អាចជាគ្រួសារក្រីក្រមិនមានសមត្ថភាពបង់ថ្លៃការសិក្សា។ គូសបញ្ជាក់ថា ទំហំប្រាក់កម្ចីនៃឥណទានការសិក្សាដែលផ្តល់ដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខេមា នេះមានទំហំរហូតដល់ ២ ០០០ ដុល្លារអាមេរិក ជាមួយនឹងអត្រាការប្រាក់សមរម្យ មានរយៈពេលខ្ចីរហូតដល់ ១៨ ខែ រួមជាមួយនឹងរបៀបសងដោយការបង់រំលស់ប្រាក់ដើម និងការប្រាក់ថយជារៀងរាល់ខែ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សម្តេចធិបតី ៖ ការគ្រប់គ្រងធនធានទឹកបានកាន់តែល្អ អាចជួយដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

ទឹកគឺជាធនធានដ៏មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ហើយការប្រើប្រាស់ធន​ធានទឹកប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព គឺពិតជារបៀបវារៈសំខាន់ខ្លាំងបំផុត។

ស្លឹកទ្រាំង មានប្រយោជន៍ច្រើន និងធ្វើកាបូបបានស្អាតប្លែក និងប្រើបានយូរ

ជំនួញ, ព្រឹត្តិការណ៍

• 11/04/2024

ទ្រាំង ជាដំណាំមួយប្រភេទដែលមានអត្ថប្រយោជន៍ច្រើន សូម្បីស្លឹកក៏អាចយកទៅវិញកែច្នៃជាសម្ភារប្រើប្រាស់ ជាពិសេសធ្វើជាការបូបដ៏មានសោភ័ណភាពស្រស់ស្អាត។

វិស័យកម្មន្តសាល និងការងើបឡើងវិញ ជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

ADB ព្យាករថាសេដ្ឋកិច្ចកម្ពុជានឹងកើនឡើងក្នុងអត្រា ៥,៨% ក្នុងឆ្នាំ២០២៤និង៦,០%ក្នុងឆ្នាំ២០២៥ ដោយសារកំណើនក្នុងវិស័យកម្មន្តសាល និង វិស័យទេសចរណ៍ ។

ភាពរីកចម្រើននៃប្រព័ន្ធធនាគារនៅកម្ពុជាបង្ហាញយ៉ាងច្បាស់នូវជំនឿទុកចិត្តរបស់សាធារណជន និងវិនិយោគិនមកលើវិស័យនេះ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/04/2024

ក្នុងរយៈពេល ៣០ឆ្នាំនេះ ប្រព័ន្ធធនាគារនៅកម្ពុជារក្សាបានភាពរីកចម្រើឥតឈប់ឈរ ដោយបន្តរក្សាបាននូវភាពធន់ និងបោះជំហានទៅមុខជាលំដាប់ ក្នុងការរួមចំណែកជំរុញសកម្មភាពសេដ្ឋកិច្ច

តម្លៃប្រេងឡើងថ្លៃ ១​ ដុល្លារបន្ថែមក្នុងមួយបារ៉ែល បន្ទាប់ពីមានការវាយប្រហារនៅតំបន់ហ្គហ្សា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ១,២ ភាគរយ ឬ ៩០,៤៨ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ១,២ ភាគរយ ឬ ៨៦,២១ ដុល្លារក្នុងមួយបារ៉ែល

កម្ពុជា និងតំបន់ឈូងសមុទ្រពិសេស ចុះអនុស្សរណៈនៃការយោគយល់គ្នាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍និងតំបន់ឈូងសមុទ្រពិសេសចុះអនុស្សរណៈយោគយល់គ្នាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

តួកគីកំពុងមានជម្លោះពាណិជ្ជកម្មជាមួយនឹងអ៊ីស្រាអែល ទាក់ទងទៅនឹងសង្រ្គាមនៅតំបន់ហ្គាហ្សា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

ទីក្រុងអង់ការ៉ាបានដាក់ការរឹតបន្តឹងលើពាណិជ្ជកម្មសម្រាប់ការនាំចេញផលិតផល ៥៤​ ប្រភេទទៅកាន់អ៊ីស្រាអែល ​បន្ទាប់​ពី​រដ្ឋាភិបាល​អ៊ីស្រាអែល​បដិសេធ​មិន​អនុញ្ញាត​ឲ្យ​ជំនួយ​តួកគី​ទម្លាក់​ចូល​ក្នុង​តំបន់​ហ្គាហ្សា

សម្ដេច​ធិបតី ៖ គម្រោង​ព្រែកជីកហ្វូណន​តេជោ​ ជីកថ្មីតែ​៧គីឡូម៉ែត្រ​ប៉ុណ្ណោះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 11/04/2024

គម្រោងព្រែកជីកហ្វូណនតេជោ​​ គ្រោង​នឹង​បើក​ការដ្ឋាន​នៅ​ពាក់​កណ្ដាល​ឆ្នាំ ២០២៤​នេះ ហើយគម្រោងនេះ មានប្រវែង​ប្រមាណ១៨០គ.ម ប៉ុន្តែជីក​ថ្មីតែ៧គ.មប៉ុណ្ណោះ

សម្តេចធិបតី ៖ តម្លៃទីផ្សារកសិផលប្រែប្រួលមិនទៀងទាត់ ខណៈរាជរដ្ឋាភិបាលប្រឹងប្រែងរក្សាលំនឹងទីផ្សារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

សម្តេចធិបតីបានគូសបញ្ជាក់ថា វិស័យកសិកម្មនៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចកម្ពុជា ហេតុនេះហើយរាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់ជំរុញ និងលើកកម្ពស់

ចង្ក្រានបរិស្ថាន ៖ ជួយពលរដ្ឋជាច្រើនគ្រួសារឱ្យសន្សំសំចៃថវិកាបានច្រើនជាងមុន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

តាមរយៈចង្ក្រាននេះ គេអាចប្រើអុសតិចជាងមុន អាចតម្លើង ឬបន្ថយកម្ដៅបាន និងអាចកាត់បន្ថយផ្សែងរហូតទៅដល់ ៩៥% ដែលជាការគិតគូដល់សុខមាលភាពអ្នកប្រើប្រាស់