នំខ្មែរនៅតែមានប្រជាប្រិយភាព និងមានអ្នកចូលចិត្តទទួលទានច្រើន ជាពិសេសយុវវ័យ

ភ្នំពេញ ៖ នៅក្នុងអំបូរនំខ្មែរមានច្រើនប្រភេទ និងច្រើនរសជាតិប្រកបដោយភាពទាក់ទាញ ឈ្ងុយឆ្ងាញ់ ក្រអូបជាប់មាត់ ដែលសុទ្ធតែត្រូវបានធ្វើឡើងដោយដៃ មានសោភ័ណភាពល្អស្រស់ស្អាតខុសប្លែកពីនំរបស់ជាតិសាសន៍ដទៃ និងបានបង្ហាញពីអត្តសញ្ញាណជាតិខ្មែរយ៉ាងប្រាកដ។

ដោយមើលឃើញពីការនិយមគាំទ្រភាពនំខ្មែរពីសំណាក់ប្រជាជនទូទៅ ជាពិសេសយុវវ័យ ខណៈដែលការផ្គត់ផ្គង់នំដែលមានរសជាតិ គុណភាព និងអនាម័យនៅមានកម្រិត យុវតីពីររូបបានចាប់ដៃគ្នាបើកហាងលក់ និងផលិតនំខ្មែរជាច្រើនមុខ ដោយឈរនៅលើគោលការណ៍អភិរក្ស អភិវឌ្ឍន៍ និងលើកស្ទួយផលិតផលនំខ្មែរផងដែរ ក្រោមស្លាកយីហោ «មិគសិរ» ស្ថិតនៅសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

កញ្ញា រ៉ុន  រ៉េតសាវីន ជាសហស្ថាបនិកហាងនំខ្មែរ «មិគសិរ» បានប្រាប់ AMS ឲ្យដឹងថា បច្ចុប្បន្ននេះ​នៅក្នុងហាងដែលកំពុងបើកដំណើរការជារៀងរាល់ថ្ងៃនេះមានការផលិត និងផ្គត់ផ្គង់នំខ្មែរចំនួន៩មុខ ដោយប្រភេទនំនីមួយៗមានការកៃច្នៃយ៉ាងមានសោភ័ណភាព រសជាតិឆ្ងាញ់ មិនផ្អែមខ្លាំង ក្រអូប ឆ្ងុយ និងរៀបចំនៅក្នុងប្រអប់ក្រដាស់ ឬស្មុគឫស្សីដ៏មានរបៀប រក្សាអនាម័យខ្ពស់ និងត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ៦ ០០០-៨ ០០០រៀល ក្នុងមួយប្រអប់។

ដោយឡែកពាក់ព័ន្ធទៅនឹងការផលិត កញ្ញា រ៉េតសាវីន បានប្រាប់ឲ្យដឹងទៀតថា ហាងមួយនេះមានផលិតនំលក់ថ្មីៗរៀងរាល់ថ្ងៃក្នុងបរិមាណប្រមាណ ១០០-១៥០ ប្រអប់ក្នុងមួយថ្ងៃ ហើយបរិមាណនេះគឺអាចផ្គត់ផ្គង់តម្រូវការរបស់អតិថជនប្រចាំថ្ងៃបានគ្រប់គ្រាន់ ប៉ុន្តែមានពេលខ្លះក៏នៅសល់ដែរ ហើយនំដែលនៅសល់ពីការលក់ កញ្ញាបានយកទៅចែកដល់កុមារកំព្រា ឬជនក្រីក្រមួយចំនួនដែលមិនមានលំនៅឋានត្រឹមត្រូវស្នាក់នៅតាមទីសាធារណៈ។

ចំពោះការចាប់ផ្ដើមដំបូងកញ្ញាបានប្រើដើមទុនប្រមាណ ៧ ០០០ដុល្លារក្នុងការរៀបចំឲ្យមានសោភ័ណភាព និងទិញសម្ភារៈចាំបាច់មួយចំនួនសម្រាប់ដំណើរការហាងឲ្យមានភាពទាក់ទាញ។

ដោយឡែកសម្រាប់ការវេចខ្ចប់ ចម្អិននំគ្រប់ប្រភេទគឺជាស្នាដៃរបស់អ្នកម្តាយរបស់កញ្ញាដោយផ្ទាល់ រួមជាមួយនឹងបងប្អូនសាច់ញាតិដែលចេះតជំនាន់ពីជីដូន រស់នៅក្រុងតាខ្មៅ ខេត្តកណ្តាល។ សម្រាប់វត្ថុធាតុដើម និងគ្រឿងផ្សំធ្វើនំគ្រប់ប្រភេទទាំងអស់ រាប់តាំងពីស្លឹកចេក អង្ករខ្សាយ អង្ករដំណើបខ្មៅ ដំណើបស សណ្តែក ល្ង ចេក និងគ្រឿងផ្សំដទៃទៀតសុទ្ធតែជាផលិតផល កសិផល ដែលជាទំនិញក្នុងស្រុក ទិញយកមកពីផ្សារក្រុងតាខ្មៅ ។ លុះក្រោយពេលចម្អិនរួចរាល់ដើមធ្វើការដឹកជញ្ជូនមកដាក់លក់ក្នុងហាងដែលមានអាសយដ្ឋានដូចបានបង្ហាញជូននៅខាងលើនេះ។

នៅក្នុងការប្រកបអាជីវកម្មខ្នាតតូចបែបសាមញ្ញមួយនេះ កញ្ញា រ៉េតសាវីន បានរៀបរាប់ប្រាប់ថា វាមានកត្តាប្រឈមខ្លះដែរ ប៉ុន្តែចាំបាច់ត្រូវតែជម្នះឲ្យបាន និងត្រូវតែធ្វើឲ្យល្អបំផុត ទី១គឺយើងត្រូវស្វែងរកទីតាំងណាដែលសមរម្យសម្រាប់បើកហាង, ទី២គឺការផ្សព្វផ្សាយឱ្យអតិថិជនបានស្គាល់ និងចាប់អារម្មណ៍ ហើយអ្វីដែលសំខាន់គឺការធានារក្សាឲ្យបាននូវគុណភាព សោភ័ណភាព ជាពិសេសរសជាតិនៃនំតែម្ដង។ ដោយឡែកនៅពេលបច្ចុប្បន្ននេះ អ្វីដែលជាឧបសគ្គនៃការលក់គឺបញ្ហានៃការរីករាលដាលជំងឺកូវីដ១៩ ដែលធ្វើឱ្យការលក់មានការធ្លាក់ចុះ ប៉ុន្តែរំពឹងថា ភាពល្អប្រសើរនឹងវិលមកវិញក្នុងពេលឆាប់ៗខាងមុខនេះ ក្រោមការចូលអនុវត្តវិធានការក្រសួងសុខាភិបាលពីសំណាក់ប្រជាពលរដ្ឋទាំងអស់គ្នា។ សម្រាប់ថ្ងៃអនាគត ម្ចាស់ហាងរូបនេះចង់បង្កើនប្រភេទនំក្នុងហាងឱ្យកាន់តែច្រើនថែមទៀត និងធ្វើការផ្សាព្វផ្សាយឱ្យកាន់តែទូលំទូលាយដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់ និងនិយមគាំទ្រប្រភេទនំខ្មែរជាងនំបរទេស។ ជាមួយគ្នានេះដែរ ចំពោះអ្នកដែលចង់បើកអាជីវកម្មបែបនេះ កញ្ញាបានផ្ដល់ជាមតិថាគួរស្រាវជ្រាវទៅលើផលិតផលឱ្យបានច្បាស់លាស់ ពិសេសត្រូវរិះរកចំណុចដែលត្រូវអភិវឌ្ឍ និងច្នៃប្រឌិតបន្ថែមឱ្យសមនឹងសម័យកាលបច្ចុប្បន្ន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/04/2024

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ចំណេះដឹងពីទីផ្សារអចលនទ្រព្យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 25/04/2024

ដោយសារតែបញ្ហារាតត្បាតនៃជំងឺកូវីដបានរុញច្រានឲ្យមនុស្សជាច្រើនធ្លាក់ចូលទៅក្នុងបញ្ហាវិបត្តិនៃហិរញ្ញវត្ថុ រហូតមានអ្នកខ្លះបានបង្ខំចិត្តសម្រេចប្រកាសលក់ទ្រព្យសម្បត្តិព្រមទាំងអចលនវត្ថុរបស់ខ្លួននៅក្នុងតម្លៃទាប

ការចេះបង្កើតទម្លាប់សន្សំ​លុយជួយបញ្ចៀសពីកម្ចីក្រៅផ្លូវការ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 25/04/2024

ការចេះបង្កើតទម្លាប់សន្សំ និងការចាត់ចែង ទុកដាក់លុយកាក់ឱ្យបានត្រឹមត្រូវ គឺពិតជាមានសារៈសំខាន់ណាស់ ហើយថែមទាំងអាចជួយឱ្យជៀសផុតពីបំណុលមានអត្រាការប្រាក់ខ្ពស់

សហគមន៍កសិកម្មទំនើប ៖ ការរួមគ្នាចងក្រងជាសហគមន៍ គឺដើម្បីរួមគ្នាអភិវឌ្ឍវិស័យកសិកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបានលើកឡើងពីការរួមគ្នាចងក្រងជា«សហគមន៍កសិកម្មទំនើប» ប្រៀបបានទៅនឹងការប្រមូលផ្តុំគ្នាទៅជាចង្កឹះមួយបាច់ធំ ដែលមានភាពរឹងមាំ

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ីគ្រោងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួនទៅកាន់ប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ី Norilsk Nickel គ្រោងនឹងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួននៃផលិតកម្មទង់ដែងទៅកាន់ប្រទេសចិន បន្ទាប់ពីរងសម្ពាធនៃទណ្ឌកម្មរបស់លោកខាងលិច។

សាច់ក្រកបាត់ដំបង រូបមន្តតពីគ្រួសារ មានទីផ្សារទាំងក្នុង និងក្រៅតំបន់

ជំនួញ, ព្រឹត្តិការណ៍

• 25/04/2024

សិប្បកម្មផលិតសាច់ក្រកមួយនៅខេត្តបាត់ដំបង កំពុងផលិត និងផ្គត់ផ្គង់សាច់ក្រកក្នុងទីផ្សារ មិនថាលក់រាយក្នុងតំបន់ ឬបោះដុំទៅតាមម៉ាត និងអាហារដ្ឋាន

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ

កម្ពុជា​ស្នើ​សុំ​ភាគីចិនជួយបង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ និ​ងតំបន់​សេដ្ឋកិច្ចពិសេស​នៅកម្ពុជា​បន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

កម្ពុជា ពិតជា​ត្រូវការ​ចិន​ក្នុងការជួយ​បង្កើតតំបន់ពាណិជ្ជកម្មសេរី និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដើម្បីទាក់ទាញ​ការ​វិនិយោគផ្ទាល់ពី​ប្រទេស​ចិន​

កម្ពុជាអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

ក្នុងសន្និសីទរដ្ឋមន្ត្រី OECD ប្រទេសកម្ពុជាបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។