សិប្បកម្មសេរ៉ាម៉ិចខ្មែរ ជួយថែអាជីពប្រពៃណី និងត្រូវការកិច្ចគាំទ្រពីសំណាក់ប្រជាជនក្នុងស្រុក

បើនិយាយពីសិប្បកម្មខ្មែរទាក់ទងនឹងស្មូន មនុស្សភាគច្រើនតែងគិតដល់ផលិតផលក្អម ចង្ក្រាន ឬឆ្នាំងដីដែលគេមិននិយមប្រើប្រាស់​ក្នុងជីវភាព​ប្រចាំថ្ងៃនា​ពេល​បច្ចុប្បន្នទៀតទេ។ ដោយឡែក លោកអ្នកធ្លាប់បានដឹងទេថា សិប្បកម្មសេរ៉ាមិចដែល​ជាមែកធាងមួយនៅក្នុងចង្កោមសិប្បកម្មស្មូនខ្មែរបាន​ផលិតជាសម្ភារៈ​ប្រើប្រាស់​ក៏ដូចជាវត្ថុអនុស្សាវរីយ៍ប្រណីតៗជាច្រើនប្រភេទ ដែលបានដាក់លក់នៅលើទីផ្សារ និងទទួលបានការគាំទ្រគួរឱ្យកត់សម្គាល់។

លោក សុន សីហាក់ ជាម្ចាស់សិប្បកម្ម «មរតកសេរ៉ាម៉ិច» មានទីតាំងនៅខេត្តសៀមរាបបានមានប្រសាសន៍ថា សិប្បកម្មមរតកសេរ៉ាម៉ិចបានបើកដំណើរការជាង 6ឆ្នាំ​មកហើយ និងទទួលបានការគាំទ្រពីសំណាក់បណ្តាជនបរទេសច្រើនជាងខ្មែរ ដែលភាគច្រើនពួកគេទិញយកទៅដាក់តាំងនៅក្នុងហាង សណ្ឋាគារ ភោជនីយដ្ឋាន ឬទីតាំងអាជីវកម្មរបស់ពួកគេ។ ប៉ុន្តែ នៅក្នុងអំឡុងពេលមានការរីករាលដាលនៃជំងឺកូវីដ-19នេះ វិស័យទេសចរណ៍បានធ្លាក់ចុះស្ទើរ​ដល់ចំណុច​សូន្យ ភ្ញៀវទេសចរបរទេសក៏កាត់បន្ថយ និងបានធ្វើឱ្យការលក់របស់សិប្បកម្មស្ទើរគ្រប់ប្រភេទមានការធ្លាក់ចុះផងដែរ ដោយសារតែអតិថិជនភាគច្រើន​ជា​ជន​បរទេស។

លោកបានបញ្ជាក់ថា ៖ «កាលពីមិនទាន់មានវិបត្តិនៃជំងឺកូវីដ19 ជាធម្មតាសិប្បកម្មរបស់ខ្ញុំអាចរកចំណូលបានដល់ទៅ 8,000 – 10,000ដុល្លាក្នុងមួយខែ ប៉ុន្តែបច្ចុប្បន្នបានធ្លាក់មកនៅត្រឹម 2,000-3,000ដុល្លារប៉ុណ្ណោះក្នុងមួយខែ ព្រោះក្រៅពីបាត់បង់អតិថិជនដែលជាជនជាតិបរទេស  សូម្បីតែម៉ូតដែលជាអ្នក​ទទួលយកទៅលក់បន្តនៅតាមបណ្តាខេត្តផ្សេងៗក៏មានការធ្លាក់ចុះខ្លាំងដែរ។ ប៉ុន្តែអ្វីដែលជាការគួរឱ្យកត់សម្គាល់ក្នុងមួយរយៈពេលចុងក្រោយ ឃើញមាន​អតិថិជន​ជាជនជាតិខ្មែរបានងាកមកចាប់អារម្មណ៍ និងគាំទ្រច្រើនបន្ទាប់ខ្ញុំព្យាយាមផ្សព្វផ្សាយតាមបណ្តាញសង្គម ខណៈដែលអតិថិជនជាភ្ញៀវបរទេសត្រូវ​បានកាត់បន្ថយ»។

ផលិតផលនៅក្នុងសិប្បកម្មមរតកសេរ៉ាម៉ិច មានសរុបជាង100មុខ រួមមាន សម្ភារៈផ្ទះបាយ គ្រឿងតុបតែងលម្អ វត្ថុអនុស្សាវរីយ៍ផ្សេងៗដូចជា រូបសត្វ កែវ ចាន ថូផ្កា ជាដើម ហើយភ្ញៀវក៏អាចធ្វើការកម្ម៉ង់បាន ជាមួយនឹងការរចនាម៉ូដដែលភាពរស់រវើក មានទាំងក្បាច់ផ្កា ឬរចនាបទបុរាណ និងសម័យ ព្រមជាមួយនឹងពណ៌​ល្អស្រស់ដែលធ្វើឱ្យផលិតផលរបស់សិប្បកម្មមួយនេះកាន់តែមានភាពលេចធ្លោរ និងទទួលបានការចាប់អារម្មណ៍សំណាក់អតិថិជន។ ដោយឡែក ចំពោះ​តម្លៃ​វិញ​គឺថ្លៃជាងផលិតផលដីឥដ្ឋធម្មតា ដោយសារតែទាំងតម្លៃវត្ថុធាតុដើម ថ្លៃឈ្នួលបុគ្គលិកជំនាញ ការចំណាយពេលធ្វើ រួមជាមួយនឹងការចំណាយផ្សេងៗ​ទៅលើការ​ផលិតក៏អស់ច្រើន ដូច្នេះផលចំណេញដែលទទួលបានក៏មិនច្រើននោះដែរ ឬជួនកាលអាចខាតថែមទៀតដោយសារការខូចខាតនៅពេលផលិត និងបាក់បែកនៅ​ពេលដឹកជញ្ជូនជាដើម។

ម្ចាស់សិប្បកម្មរូបនេះបានប្រាប់ឱ្យដឹងថា ផលិតផលនីមួយៗត្រូវការចំណាយពេលយូរជាងស្មូនឆ្នាំងធម្មតាដោយសារគេត្រូវការពេលប្រមាណ2សប្ដាហ៍ឡើងទៅក្នុងការធ្វើអាស្រ័យទៅលើទំហំសម្ភារៈតូច ឬធំ។ ដំបូងឡើយគេត្រូវសូនឱ្យចេញជារូបរាងកែវ ឬថូ ហើយទុកឱ្យស្ងួតល្អទើបអាចមកយកកាត់ អារ ឬឆ្លាក់ថែមថយជាម៉ូដផ្សេងៗរួចយកទៅដុត។ ដុតរួចម្ដងវា​មាន​ពណ៌ក្រហមដូចស្មូនដីធម្មតា បន្ទាប់មកគេយកទៅលាបពណ៌ ហើយដុតក្នុងឡម្ដងទៀតទើបអាចលក់បាន។ ចំពោះគុណភាពវិញ លោក សីហាក់ បានប្រាប់​ឱ្យ​​ដឹងផងដែរថា វារឹងមាំ និងធន់ជាងផលិតផលស្មូនធម្មតាដោយសារការដុតគេប្រើកម្ដៅក្ដៅជាង និងរយៈពេលយូរជាង។ ទោះជាយ៉ាងណាក៏ដោយ សិប្បកម្ម​របស់​លោកនៅតែបន្តការផលិតជារឿយៗទោះបីការលក់មានការធ្លាក់ចុះក៏គាត់ត្រូវការផលិត និងច្នៃម៉ូដថ្មីៗបម្រុងទុកចៀសវាងមានការយឺតយ៉ាវនៅពេលភ្ញៀវកម្ម៉ង់​ទំនិញ ព្រោះតែការផលិតមិនមែនងាយស្រួលនោះទេ។  

លោក សីហា បានប្រាប់ឱ្យដឹងពីដំណើរដើមទងនៃការបង្កើតសិប្បកម្មមរតកសេរ៉ាម៉ិចថា ដោយសារតែកត្តាជីវភាពខ្វះខាត លោកមិនបានរៀនសូត្រ​ច្រើន​ដូច​គេ​នោះទេ ម៉្យាងដោយសារតែមានឈាមជ័រជាអ្នកធ្វើក្អមឆ្នាំងនៅខេត្តកំពង់ឆ្នាំងជាច្រើនជំនាន់ផង នោះនៅក្នុងអំឡុងឆ្នាំ2002 លោកក៏បានចាប់រៀនជំនាញតែម្ដង។ បន្ទាប់ពីនោះលោកក៏បានចូលរៀនវគ្គខ្លីៗបន្ថែមទៀតជាមួយអង្គការនានាដែលបាននាំគ្រូបរទេសមកជួយបង្រៀនពីរបៀបធ្វើសេរ៉ាម៉ិចដែលធ្វើឱ្យគាត់បានរៀនចេះជំនាញថ្មីៗ និងកែច្នៃខ្លួនឯងបន្ថែមក្រៅពីស្មូនឆ្នាំងដីធម្មតា ហើយសម្រេចបើកជាសិប្បកម្មផ្ទាល់ខ្លួននៅក្នុងឆ្នាំ2015 ក្រោយទទួលបានបទពិសោធន៍​កាន់តែ​ច្រើន​បន្ទាប់ស៊ីឈ្នួលធ្វើស្មូនសេរ៉ាម៉ិចនៅក្នុងខេត្តសៀមរាបជាច្រើនឆ្នាំ ដោយផ្តើមចេញពីដើមទុនដំបូងប្រមាណ1ម៉ឺនដុល្លារ។

ចំពោះការផលិតគឺតម្រូវទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ការព្យាយាម និងអំណត់បំផុត ដោយត្រូវពិនិត្យទាំងកម្ដៅនៅពេលដុត ការមើលពណ៌ជាដើម បើមិនដូច្នោះទេ ក្រោយពេលដុតអាចផ្ទុះបែក ប្រេះ និងខូចខាតបានយ៉ាងងាយ។ អាជីវកម្មមួយនេះក៏ប្រឈមមុខនឹងបញ្ហាមួយចំនួនទៀតផងដែរ ជាពិសេស​បញ្ហាតម្លៃ ព្រោះវាជាផលិតផលធ្វើឡើងដោយដៃខុសប្លែកពីផលិតផលបរទេសដែលមានពុម្ពស្រាប់នោះទេ ម៉្យាងទៀត ចំពោះការបម្រែបម្រួលអាកាសធាតុក៏អាច​ធ្វើ​ឱ្យពណ៌របស់ផលិតផលប្រែប្រួលបាត់បង់សោភ័ណភាព និងធ្លាក់តម្លៃផងដែរ ដូច្នេះតម្រូវឱ្យតម្លៃដាក់លក់លើទីផ្សារខ្ពស់បន្តិច។

ជាមួយនឹងការបង្ហើបប្រាប់ពីទីផ្សារផលិតផលនៃសិប្បកម្មស្មូនសេរ៉ាម៉ិចខាងលើនេះ លោក សីហាក់ ក៏សំណូមពរដល់ ប្រជាពលរដ្ឋខ្មែរទូទៅ សូមជួយចូល​រួមផ្សព្វផ្សាយពីផលិតផលស្មូនសេរ៉ាម៉ិចខ្មែរឱ្យបានទូលាយ ក្នុងន័យជួយថែរក្សាវប្បធម៌ប្រពៃណីជាតិខ្មែរ ក៏ដូចជាជួយគាំទ្រដល់ផលិតក្នុងស្រុកផងដែរ៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា រំពឹងថានឹងក្លាយជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា របៀងឧស្សាហកម្ម និងបច្ចេកវិទ្យាអាចក្លាយទៅជាចំណែកនៃកម្លាំងចលករសម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា

បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។

គួរយល់ដឹង ៖ លុយគ្រីបតូ (Crypto) ជាង២៣០០០លើទីផ្សារបច្ចុប្បន្ន តែខ្លះជោគជ័យខ្លះមិនជោគជ័យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លុយគ្រីបតូ (Cryptocurrencies)ឬលុយឌីជីថលបានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសរវាងអ្នកមានជំនឿចិត្តលើទីផ្សារជួញដូរ

Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ

ការប្រកួតកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ លើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

នាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងរៀបចំកម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤​ដើម្បីលើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក ។

អបអរសាទរ ចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លោកជំទាវអ៊ឹមរចនាសាទរចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិហើយក្រសួងបានត្រៀមខ្លួនជួយសម្រួលដល់ការពង្រីកការនាំចេញ

តំបន់​សេដ្ឋកិច្ចពិសេស​ធំៗចំនួន២​ នឹង​លេច​រូបរាង​នៅពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/04/2024

រដ្ឋាភិបាល​បានជំរុញឱ្យបង្កើន​តំបន់សេដ្ឋកិច្ចពិសេស​ថ្មីៗជា​បន្តបន្ទាប់ឱ្យ​បាន​ច្រើន​​ដើម្បី ទាក់ទាញការ​វិនិយោគពីខាងក្រៅ​ប្រទេស

Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ

ទឹកស៊ីអ៊ីវល្បើងក្នុងស្រុក មានគុណភាព និងធានាសុវត្ថិភាពអ្នកទទួលទាន

ជំនួញ, ព្រឹត្តិការណ៍

• 26/04/2024

ដោយមើលឃើញពីតម្រូវការទីផ្សារក្នុងស្រុក សិប្បកម្មមួយត្រូវបានបង្កើតឡើង និងកំពុងផលិតទឹកស៊ីអ៊ីវល្បើង ដែលជាប្រភេទទឹកស៊ីអ៊ីវបន្ទំ ផ្អាប់ទុកស្របតាមបច្ចេកទេសប្រទេសជប៉ុន។

ស្វែងយល់វិធីសាស្ត្រការពារខ្លួនដើម្បីបង្ការខ្លួនពីការបោកបញ្ឆោតតាមអនឡាញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/04/2024

បច្ចុប្បន្ន បច្ចេកវិទ្យាលើពិភពលោកមានការរីកចម្រើនយ៉ាងខ្លាំង ដែលសង្គម-ជាតិប្រើប្រាស់បម្រើវាជាប្រយោជន៍ដល់ប្រជាជន ប៉ុន្តែវាក៏ត្រូវបានក្រុមជនខិលខូចប្រើប្រាស់ ដើម្បីឧបករណ៍មួយក្នុងការបោកបញ្ឆោតប្រាក់