នំកន្រ្ទាំខ្មែរ មានទីផ្សារ និងតម្រូវការខ្ពស់ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ

ភ្នំពេញ ៖ នំកន្រ្ទាំ ជានំមួយប្រភេទដែលប្រជាជនខ្មែរនិយមទទួលទានគ្រាន់ជាចំណីកំដរមាត់ ហើយមានប្រជាប្រិយភាពសម្រាប់ពិធីផ្សេងៗ ជាពិសេសនៅក្នុងរដូវបុណ្យដាក់បិណ្ឌ ដែលអាចយកទៅវត្តប្រគេនព្រះសង្ឃបានទៀតផង។

រូបរាងមូលៗ ស្នូលសណ្ដែក ត្រូវបានបំពងក្នុងប្រេងក្ដៅឡើងក្រៀមក្រហម រួមជាមួយនឹងល្ងគ្រាប់ៗពាសពេញម្សៅនំទៀតនោះ នំកន្ទ្រាំកំពុងទាក់ទាញបងប្អូនខ្មែរឱ្យជៀវនំនេះយកទៅទទួលទាន និងទិញផ្ញើសាច់ញាតិ ក្រុមគ្រួសារជាហូរហែ។ នេះបើតាមការលើកឡើងរបស់អ្នកនាង ឧម៉ា វត្តី ដែលជាអ្នកទទួលយកនំកន្ទ្រាំខ្មែរលក់បន្តនៅទីក្រុងភ្នំពេញ។

អ្នកនាង ឧម៉ា វត្តី ដែលជាម្ចាស់ហាងនំយីហោ ម៉ាដាមនំខ្មែរយើង ផងដែរនោះ  បានប្រាប់ AMS ឱ្យដឹងថា នំកន្រ្ទាំនេះមានគាំទ្រច្រើនដោយសារវាមានរសជាតិឈ្ងុយយឆ្ងាញ់ដែលភ្ញៀវកម្ម៉ង់ទិញហើយតែងសរសើរគ្រប់ៗគ្នា។ ភ្ញៀវភាគច្រើនគាត់ទិញសាកម្ដងហើយក៏បន្តគាំទ្រជាបន្តបន្ទាប់ ដោយសាររសជាតិឆ្ងាញ់ មានអនាម័យ និងមិនបង្ករបញ្ហាដល់សុខភាពក្រោយពេលទទួលទាន។

អ្នកនាងបានបញ្ជាក់ទៀតថា ៖

« នំកន្ទ្រាំនេះលក់ដាច់ណាស់ ទាំងបោះដុំ និងលក់រាយ ដែលយើងអាចលក់បានជាមធ្យម ១០០គីឡូក្រាមក្នុងមួយថ្ងៃ ហើយនៅរដូវមានបុណ្យទានការលក់គឺកាន់តែកើនឡើងខ្លាំង ពោលគឺមានការកម្ម៉ង់ទុកមុនជាច្រើន តួយ៉ាងដូចជាបុណ្យកាន់បិណ្ឌនាពេលខាងមុខ ដែលមានអ្នកខ្លះកុម្ម៉ង់ទុកយកទៅលក់បន្ត ហើយអ្នកខ្លះកម្ម៉ង់សម្រាប់យកទៅវត្តប្រគេនព្រះសង្ឃ»

សម្រាប់ការលក់របស់អ្នកនាង ឧម៉ា វត្តី នំកន្ទ្រាំខ្មែរ ត្រូវបានដាក់លក់នៅលើទីផ្សារក្នុងតម្លៃ ១៨ ០០០រៀលក្នុងមួយគីឡូក្រាមតែប៉ុណ្ណោះ ហើយភាគច្រើននំប្រភេទនេះតែងត្រូវបានគេនិយមទទួលទានជាមួយទឹកតែក្ដៅៗ ឬកាហ្វេជាដើម។  ទន្ទឹមនឹងនេះ ចំពោះការលក់ក៏ជួបផលលំបាកខ្លះដែរ ដូចជា ការដឹកជញ្ជូនមានភាពយឺតយ៉ាវនៅពេលនំចេញច្រើន គឺខាងដឹកជញ្ជូនពុំអាចដឹកជូនភ្លាមៗការបញ្ជារទិញ ឬកុម្ម៉ង់បាននោះទេ ដោយសារអ្នកទិញមានច្រើន និងស្ថិតនៅទីតាំផ្សេងគ្នា។ ប៉ុន្តែទោះជាយ៉ាងណា ការផ្គត់ផ្គង់នៅតែព្យាយាមបំពេញឲ្យគ្រប់តម្រូវការ ខណៈដែលអ្នកបញ្ជាទិញក៏មានការយោគយល់។

គួរបញ្ជាក់ដែរថា នំកន្រ្ទាំខ្មែរ ត្រូបាននាំយកមកពីស្រុកព្រៃឈរ ខេត្តកំពង់ចាម ហើយអាចរក្សាទុកបានចាប់ពី ៧រហូតដល់១០ក្រោយពេលចម្អិន។ ក្រៅពីនំកន្រ្ទាំ អ្នកនាង ឧម៉ា វត្តី ក៏មានលក់ខ្មែរផ្សេងៗជាច្រើនទៀតដូចជា នំខ្ញី នំកងខ្វៀន ចេកឆាប និងត្រាវឆាប ជាដើម ដែលសុទ្ធសឹងជានំសម្រាប់ទទួលទានជាចំណីសម្រន់លេងយ៉ាងឆ្ងាញ់ពិសា។

ជាមួយគ្នានេះ អ្នកនាង ឧម៉ា វត្តី ក៏សូមថ្លែងអំណរគុណដល់អតិថិជនទាំងអស់ដែលបានគាំទ្រកន្លងមក ហើយបន្តផ្គត់ផ្គង់នំខ្មែរប្រភេទនេះឲ្យកាន់តែទូលាយ ទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តក្រុងផ្សេងទៀត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

Kukula Solar ធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍ក្រីក្រ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គំរូអាជីវកម្មបរិយាបន្នរបស់ Kukula Solar គឺការធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍មូលដ្ឋាន ដើម្បីជំរុញការធ្វើទីផ្សារផលិតផលពន្លឺព្រះអាទិត្យ និងផ្តល់ការគាំទ្របន្ថែមដូចជាការជួសជុល និងសេវាកម្មអតិថិជនក្នុងសហគមន៍របស់ពួកគេ

ព្រែកជីក​ហ្វូណន​តេជោ​ គ្រោង​សង់​សន្ទះទឹកចំនួន​៣ និងកំពង់ផែរណប​ចំនួន​៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គម្រោ​ងព្រែកជីក​របស់​កម្ពុជា គ្រោងនឹង​សង់​កំពង់ផែរណន​នៅតាមបណ្ដោយគម្រោងនោះ​ចំនួន​បី និង​មានគម្រោងមជ្ឈមណ្ឌល​ពាណិជ្ជកម្មនិងភស្តុភារកម្មផងដែរ​

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/04/2024

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ចំណេះដឹងពីទីផ្សារអចលនទ្រព្យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 25/04/2024

ដោយសារតែបញ្ហារាតត្បាតនៃជំងឺកូវីដបានរុញច្រានឲ្យមនុស្សជាច្រើនធ្លាក់ចូលទៅក្នុងបញ្ហាវិបត្តិនៃហិរញ្ញវត្ថុ រហូតមានអ្នកខ្លះបានបង្ខំចិត្តសម្រេចប្រកាសលក់ទ្រព្យសម្បត្តិព្រមទាំងអចលនវត្ថុរបស់ខ្លួននៅក្នុងតម្លៃទាប

ការចេះបង្កើតទម្លាប់សន្សំ​លុយជួយបញ្ចៀសពីកម្ចីក្រៅផ្លូវការ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 25/04/2024

ការចេះបង្កើតទម្លាប់សន្សំ និងការចាត់ចែង ទុកដាក់លុយកាក់ឱ្យបានត្រឹមត្រូវ គឺពិតជាមានសារៈសំខាន់ណាស់ ហើយថែមទាំងអាចជួយឱ្យជៀសផុតពីបំណុលមានអត្រាការប្រាក់ខ្ពស់

សហគមន៍កសិកម្មទំនើប ៖ ការរួមគ្នាចងក្រងជាសហគមន៍ គឺដើម្បីរួមគ្នាអភិវឌ្ឍវិស័យកសិកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបានលើកឡើងពីការរួមគ្នាចងក្រងជា«សហគមន៍កសិកម្មទំនើប» ប្រៀបបានទៅនឹងការប្រមូលផ្តុំគ្នាទៅជាចង្កឹះមួយបាច់ធំ ដែលមានភាពរឹងមាំ

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ីគ្រោងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួនទៅកាន់ប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ី Norilsk Nickel គ្រោងនឹងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួននៃផលិតកម្មទង់ដែងទៅកាន់ប្រទេសចិន បន្ទាប់ពីរងសម្ពាធនៃទណ្ឌកម្មរបស់លោកខាងលិច។

សាច់ក្រកបាត់ដំបង រូបមន្តតពីគ្រួសារ មានទីផ្សារទាំងក្នុង និងក្រៅតំបន់

ជំនួញ, ព្រឹត្តិការណ៍

• 25/04/2024

សិប្បកម្មផលិតសាច់ក្រកមួយនៅខេត្តបាត់ដំបង កំពុងផលិត និងផ្គត់ផ្គង់សាច់ក្រកក្នុងទីផ្សារ មិនថាលក់រាយក្នុងតំបន់ ឬបោះដុំទៅតាមម៉ាត និងអាហារដ្ឋាន

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ