សិប្បកម្មផលិតធ្យូងអនាម័យលក្ខណៈគ្រួសារខ្មែរ កំពុងតែមានតម្រូវការទីផ្សារពីក្រៅប្រទេស

បច្ចុប្បន្ន ធ្យូងអនាម័យដែលត្រូវបានច្នៃចេញពីត្រឡោកដូង និងកាកសំណល់ឈើផ្សេងៗនោះ បាន និងកំពុងទទួលការគាំទ្រប្រើប្រាស់ពីសំណាក់ប្រជាពលរដ្ឋខ្មែរយ៉ាងច្រើន ជាពិសេសមានតម្រូវការពីទីផ្សារក្រៅប្រទេសផងដែរ ដូចជាប្រទេសកូរ៉េ ជប៉ុន និងបារាំងផងដែរ

ធ្យូងអនាម័យដែលច្នៃពីសម្បកដូង កំទិចឈើ និងកាកសំណល់ផ្សេងៗដែលអាចកែច្នៃបាននោះ កំពុងទទួលបានការគាំទ្រប្រើប្រាស់ពីសំណាក់ប្រជាជនខ្មែរជាច្រើន ជាពិសេសអ្នកដែលរស់នៅទីប្រជុំជន និងតំបន់ក្រុងដោយសារវាមានផលប្រយោជន៍ច្រើន ដែលក្រៅពីមានភាពងាយស្រួលក្នុងការចម្អិនអាហារ កាត់បន្ថយហានិភ័យជំងឺមហារីក ថែមទាំងបានចូលរួមថែរក្សាបរិស្ថាន និងមិនបំផ្លាញព្រៃឈើទៀតផង។

លោក សាន់ ពុទ្រា ម្ចាស់សិប្បកម្មផលិតធ្យូងអនាម័យ P&H Clean Coal មានទីតាំងនៅស្រុកសន្ទុក ខេត្តកំពង់ធំបានប្រាប់ភ្នាក់ងារ AMS ឱ្យដឹងថា៖

«ធ្យូងអនាម័យត្រូវបានអ្នកជំនាញសិក្សា និងបានបង្កើតឡើងដាក់លក់នៅលើទីផ្សារជាច្រើនឆ្នាំមកហើយ ប៉ុន្តែគ្រានោះហាក់មិនសូវទទួលបានការគាំទ្រពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរនៅឡើយនោះទេ ដោយហេតុថាការទទួលបានចំណេះដឹងពីអត្ថប្រយោជន៍ការប្រើប្រាស់ធ្យូងអនាម័យនៅមិនទាន់បានទូលាយ ហើយតម្លៃក៏មានកម្រិតខ្ពស់ជាងធ្យូងធម្មតាដែលបង្កើតឡើងពីការដុតកូនឈើបែបប្រពៃណីនោះដែរ»

លោកបានបន្តថា ៖

«ខ្ញុំបើកអាជីវកម្មមួយនេះឡើងដោយសារខ្ញុំមើលឃើញពីចក្ខុវិស័យវែងឆ្ងាយទៅមុខ ពិសេសតម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាជនទូទៅលើការចម្អិតអាហារផ្សេងៗ​ ដូចជាប្រភេទអាហារចម្អិនដោយការអាំងដែលគេមិនអាចចោលធ្យូងបានទេ។ ម៉្យាងវិញទៀត ដោយសារខ្ញុំចង់ចូលរួមថែរក្សាបរិស្ថាន មិនចង់ឱ្យមានការកាប់បំផ្លាញព្រៃឈើកាន់តែច្រើនដើម្បីយកទៅដុតផលិតជាធ្យូងតាមបែបប្រពៃណីនោះទៀតទេ»។

លោក សាន់ ពុទ្រា បានបញ្ជាក់ប្រាប់ឲ្យដឹងថា សិប្បកម្មផលិតធ្យូងអនាម័យមួយនេះបានចាប់ផ្ដើមដំណើរការដំបូងនៅដើមឆ្នាំ2020 បន្ទាប់ពីលោកបានធ្វើការស្រាវជ្រាវ និងចំណាយដើមទុនប្រមាណ 30,000ដុល្លារទៅលើការទិញម៉ាស៊ីន សម្ភារៈផលិត ធ្វើឡសម្ងួត និងសង់រោងសុវត្ថិភាពសម្រាប់ធ្វើជាទីតាំងផលិត រួមជាមួយនឹងកន្លែងស្តុកផងដែរ។

លោកបន្តទៀតថា៖

«ខ្ញុំបានផ្ដួចផ្ដើមបង្កើតសិប្បកម្មនេះឡើងដោយមានការគាំទ្រពីសំណាក់ក្រុមគ្រួសារ ដោយមានរូបខ្ញុំជាអ្នកចាត់ចែងគ្រប់គ្រងប្រព័ន្ធប្រតិបត្តិការ  និងផែនការអាជីវកម្ម។ ដោយឡែក សមាជិកគ្រួសាររបស់ខ្ញុំដទៃទៀតជាអ្នកគ្រប់គ្រងលើដំណើរការផលិតនៅក្នុងសិប្បកម្មផ្ទាល់  ដែលបុគ្គលិកកម្លាំងជំនាញសរុបចំនួន9នាក់»។

ម្ចាស់សិប្បកម្មរូបនេះបានបញ្ជាក់ឲ្យដឹងថា ការផលិតផលធ្យូងអនាម័យនេះមានពីប្រភេទគឺ ប្រភេទធ្យូងលេខ1 និងប្រភេទលេខ2 សម្រាប់ដាក់លក់នៅលើទីផ្សារ ដែលអាចទទួលបានចំណូលប្រចាំខែប្រមាណ5,000ដុល្លារសម្រាប់ដោះស្រាយទៅលើការចំណាយប្រតិបត្តិការផ្សេងៗ ក៏ដូចជាប្រាក់បៀរវត្ស៍បុគ្គលិក។ ចំពោះតម្លៃរាយនៅលើទីផ្សារ គឺ1គីឡូក្រាមគឺចន្លោះពី 1,150-1,700 អាស្រ័យទៅតាមការបញ្ជាទិញតិច ឬច្រើន​ ហើយក្នុងមួយថ្ងៃគិតជាមធ្យមគេអាចផលិតបាន1តោន សម្រាប់ចែកចាយទៅតាមបណ្ដាលខេត្ត រាជធានីភ្នំពេញ និងនាំចេញទៅបរទេសផងដែរ ដូចជា កូរ៉េ ជប៉ុន និងបារាំងជាដើម។ ដោយឡែកចំពោះគុណភាពវិញ បើធៀបនឹងធ្យូងធម្មតាវាមានគុណភាពល្អជាង ឆេះងំបានយូរ មិនផ្ទុះ គ្មានផ្សែង និងមិនប្រឡាក់ជាប់ដៃនោះឡើយ។

ជាមួយគ្នានេះ លោកក៏បានបង្ហើបប្រាប់ពីផលលំបាកនៅក្នុងកិច្ចដំណើរការអាជីវកម្មផងដែរថា ចំពោះកត្តាប្រឈមដែលលោកបានជួបប្រទះកន្លង គឺការស្វែងរកទីផ្សារ ព្រោះការផ្គត់ផ្គង់ធ្យូងអនាម័យនៅលើទៅផ្សារមានច្រើន ហើយអ្នកគាំទ្រនៅមានកម្រិត។ អ្វីដែលកាន់តែលំបាកខ្លាំងគឺចាប់តាំងពីកើតមានវិបត្តិជំងឺកូវីដ-19ដែលធ្វើឱ្យតម្រូវការប្រើប្រាស់ធ្លាក់ចុះយ៉ាងគំហុករហូតលោកត្រូវបង្ខំចិត្តកាត់បន្ថយការផលិតមកនៅត្រឹម10-15 តោនក្នុង1ខែដែលខុសពីផែនការដែលបានរំពឹងទុកយ៉ាងតិចចំនួន30តោនក្នុង1ខែ។

យ៉ាងណាក៏ដោយ លោកក៏បានបង្ហាញពីចក្ខុវិស័យផងដែរថា នៅថ្ងៃខាងមុខលោកនឹងព្យាយាមពង្រីកអាជីវកម្មមួយនេះឲ្យកាន់ធំដែលអាចមានលទ្ធភាពផលិតបានធ្យូងអនាម័យឲ្យបានកាន់តែច្រើនដែលអាចផ្គង់ផ្គត់តម្រូវប្រើប្រាស់បានទាំងក្នុងស្រុក និងអាចនាំចេញទៅបរទេសបាន ហើយក៏ជាការបង្កើតឱកាសការងារច្រើនកន្លែងសម្រាប់បងប្អូនប្រជាជនខ្មែរផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៤៨ ស្រែអំបិល-កោះកុង សម្រេចបាន ៥២.១២ %

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/04/2024

បច្ចុប្បន្ននេះគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)សម្រេចបានលទ្ធផល ៥២.១២% ហើយក្រសួងបានប្តេជ្ញាសម្រេចឱ្យបាន ៦០% នៅខែមិថុនា ។

World Bank ៖ បំណុល និងជម្លោះជាវិបត្តិសកលរយៈពេលខ្លី ប៉ុន្តែភាពក្រីក្រ ជាវិបត្តិធ្ងន់ធ្ងររយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

វិបត្តិសកលទាំងអស់គឺមានការជាប់ទាក់ទងគ្នាយ៉ាងខ្លាំង រាប់ចាប់តាំងពីបញ្ហាបម្រែបម្រួលអាកាសធាតុ, បញ្ហាបំណុល, បញ្ហាវិបត្តិស្បៀងអាហារ ទៅដល់ការពន្លឿននៃការរៀបចំប្រព័ន្ធខ្យល់អាកាស

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ សម្តែងរបាំត្រុដិ និងឆៃយ៉ាំ ទទួលស្វាគមន៍ទេសចរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បានរៀបចំការសម្តែងរបាំត្រុដិ និងឆៃយ៉ាំ ដើម្បីទទួលស្វាគមន៍ទេសចរបរទេសក្នុងឱកាសសង្រ្កាន្តឆ្នាំថ្មីប្រពៃណីជាតិ

រដ្ឋមន្ត្រីក្រសួង​រៀបចំដែន​ដី ជំរុញឱ្យ​រៀបចំ​ទីក្រុង​ដើម្បី​សុខុមាលភាពពលរដ្ឋ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/04/2024

រដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ បាន​ជំរុញឱ្យក្រសួង និងស្ថាប័ន​ពាក់ព័ន្ធ​រៀបចំទីក្រុង​ដោយផ្ដោត​លើ​សុខុមាលភាព​ពលរដ្ឋ​

Dytech Limited ជួយបង្កើនចំណូលសហគមន៍នៅប្រទេសហ្សំប៊ីពីការផលិតទឹកឃ្មុំ និងការពារជីវៈចម្រុះ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/04/2024

Dytech Limited បានធ្វើការជាមួយសហគមន៍នៅក្នុងតំបន់ដីសើមក្នុងការផលិតទឹកឃ្មុំ ដើម្បីឲ្យអ្នកភូមិចៀសឆ្ងាយពីការកាប់ដើមឈើ និងសកម្មភាពបរបាញ់ ដែលនាំឱ្យប៉ះពាល់ដល់ជីវៈចម្រុះ

អត្រាអតិផរណានៅកម្ពុជារំពឹងថានឹងបន្តក្នុងកម្រិតទាប និងមានស្ថិរភាព

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/04/2024

អត្រាអតិផរណានៅកម្ពុជា ត្រូវបានព្យាករថានឹងបន្តថមថយនៅក្នុងរង្វង់ ២,០% នៅក្នុងរយៈពេល ២ ឆ្នាំខាងមុខ ស្របពេលកំណើនសេដ្ឋកិច្ចមានសម្ទុះវិជ្ជមានប្រសើរ

ត្រីមាស​ទី​១ ​ឆ្នាំ​២​០​២​៤​ កម្ពុជាទទួលបានចំណូលជិត ១០០លានដុល្លារពីការនាំចេញ​កង់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

របាយការណ៍អគ្គនាយកដ្ឋានគយនិងរដ្ឋាករបានឱ្យដឹងថាអំឡុងខែមករាដល់ខែមីនាកម្ពុជាបាននាំចេញកង់រួមទាំងកង់អគ្គិសនីដែលមានតម្លៃ ៩៦,៩ លានដុល្លារអាមេរិក

ទីផ្សារក្រមាខេត្តតាកែវ នៅតែមានប្រជាប្រិយភាព និងមានតម្រូវការទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 18/04/2024

បច្ចុប្បន្ន ទីផ្សារក្រមាក៏នៅតែមានដំណើរការ ព្រោះក្រៅពីការប្រើប្រាស់ ក្រមាក៏ជាអំណោយដ៏មានអត្ថន័យសម្រាប់ជូនដល់មនុស្សជាទីស្រឡាញ់ក្នុងឱកាសនានាផងដែរ។

ក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង ទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿងពីប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

ក្រុមហ៊ុនរបស់អ្នកឧកញ៉ា គិត ម៉េង បានទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿង ពីប្រទេសជប៉ុន ដើម្បីអភិវឌ្ឍវិស័យរថភ្លើងនៅកម្ពុជា ។

ប្រជាពលរដ្ឋ​ខ្មែរ​​រីករាយ​នឹង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិប្រកបដោយស្នាមញញឹម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

ប្រជាពលរដ្ឋខ្មែរបានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិក្នុងបរិយាកាសសាមគ្គីភាព រំភើប និងសប្បាយរីករាយ ជាមួយនឹងស្នាមញញឹម