ម្នាស់ទឹកឃ្មុំខ្មែរ មានរសជាតិផ្អែមឆ្ងាញ់កំពុងមានប្រជាប្រិយភាពទាំងទីផ្សារក្នុងស្រុក និងបរទេស

បើនិយាយពីដំណាំម្នាស់ គេមិនអាចមើលរំលងបានទេនូវរសជាតិម្នាស់ទឹកឃ្មុំខេត្តស្ទឹងត្រែងដែលត្រូវបានដាំដុះលើផ្ទៃដីធំល្វឹងល្វើយ និងថែទាំយ៉ាងហ្មត់ចត់តាមស្តង់ដាកសិកម្មបែបទំនើបបានយ៉ាងត្រឹមត្រូវ។

ស្ថិតនៅទីតាំងដ៏ល្អ ដីមានជីវជាតិ និងមានវិសាលភាពធំទូលាយនៅក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដែលអនុញ្ញាតដល់ការដាំម្នាស់ទឹកឃ្មុំបានប្រមាណ ២០ម៉ឺនដើមក្នុងរូបភាពជាកសិដ្ឋាន Royal Sweet Pineapple អាចមានលទ្ធភាពប្រមូលផលប្រចាំថ្ងៃបានយ៉ាងហោចណាស់ ២-៣តោនក្នុង១ថ្ងៃ។

ម្ចាស់កសិដ្ឋានដាំម្នាស់ Royal Sweet Pineapple លោក សាយ ពន្លឺចិត្តៈ ករុណា បានមានប្រសាសន៍ប្រាប់ AMS ថា ៖

«ខ្ញុំដាំម្នាស់ទឹកឃ្មុំដោយសារវាមានសក្ដានុពលខ្ពស់ រសជាតិឆ្ងាញ់ គេពេញនិយមច្រើនដែលកសិករខ្មែរនៅមិនអាចបំពេញតម្រូវការទីផ្សារបាននៅឡើយ។ ខ្ញុំបានចាប់ផ្តើមការដាំដុះតាំងពីឆ្នាំ២០០៨ នៅលើផ្ទៃដីទំហំប្រមាណ៥០ម៉ែត្រការ៉េតែប៉ុណ្ណោះ»

លោកថា បច្ចុប្ប​ន្នកសិដ្ឋានេះមានម្នាស់ទឹកឃ្មុំប្រមាណ ២០ម៉ឺនដើម ដែលអាចប្រមូលផលបាន ២-៣ តោនក្នុង១ថ្ងៃ ដោយគម្រោងបន្ទាប់នឹងបង្កើនការដាំដុះឲ្យបាន៤៥ម៉ឺនដើមនៅត្រឹមចុងឆ្នាំ២០២១ ហើយឆ្ពោះទៅរកលទ្ធភាពសម្រាប់ឆ្នាំ២០២២ ដែលអាចដាំបានចន្លោះពី ៥០ម៉ឺនទៅ ១លានដើម។ 

ផ្លែម្នាស់ស្រស់របស់កសិដ្ឋានស្ថិតនៅស្រុកសៀមបូក ខេត្តស្ទឹងត្រែងនេះ ទទួលបានការគាំទ្រច្រើនមិនថាទីផ្សារនៅរាជធានីភ្នំពេញ តាមបណ្ដាខេត្តផ្សេងៗ ក៏ដូចជាទីផ្សារក្រៅប្រទេសផងដែរ។ តួយ៉ាងបច្ចុប្បន្ននេះ មានក្រុមហ៊ុនពីប្រទេសអ៊ីស្រាអែល និងឌូបៃក៏ពេញចិត្តរសជាតិរបស់ម្នាស់ទឹកឃ្មុំនៅដែនដីឦសាននេះដែរ ហើយគ្រោងនាំចេញថែមទៀតផង ប៉ុន្តែត្រូវបានរាំងស្ទះដោយបញ្ហាជំងឺកូវីដ-១៩។ 

ចំពោះទីផ្សារម្នាស់ទឹកឃ្មុំនេះ ត្រូវបានលោក ករុណា បញ្ជាក់ថា គេអាចលក់បានក្នុងតម្លៃ ៥,០០០-១០,០០០រៀលក្នុង១ផ្លៃអាស្រ័យតាមទំហំផ្លែ ឬមានតម្លៃ ៥,០០០-៦,០០០រៀលក្នុងមួយគីឡូក្រាម។ ជាមួយនឹងភាពល្អប្រសើរនៃតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន ម្នាស់ទឹកឃ្មុំខេត្តស្ទឹងត្រែង ក្រៅពីលក់ជាផ្លៃស្រស់នោះ ម្ចាស់កសិដ្ឋានក៏មានការកែច្នៃជាទឹកម្នាស់មានរសជាតិផ្អែមឈ្ងុយឆ្ងាញ់ និងមានប្រយោជន៍ចំពោះសុខភាព។ ក្រៅពីនេះ កសិដ្ឋានក៏មានលក់ជាកូនម្នាស់សម្រាប់អ្នកចង់យកទៅដាំបន្តផងដែរ។

ទាក់ទងទៅនឹងរយៈពេលនៃការដាំម្នាស់ទឹកឃ្មុំប្រភេទនេះ គឺត្រូវការពេល១៤ខែ ទើបអាចប្រមូលផលពេញលេញបាន។ ចំណែកឯពាក់ព័ន្ធទៅនឹងបច្ចេកទេសលើករាដាំដុះវិញ ត្រូវបានលោកបញ្ជាក់ថា វិធីសាស្ត្រថែទាំ និងក្បួនដាំដុះប្រមាណ​ ៩០ភាគរយគឺលោកប្រើប្រាស់ជំនាញដែលទទួលបានពីការបណ្តុះបណ្តាល សិក្សាលម្អិតពីកសិឧស្សាហកម្មនៅសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង។

ចំពោះបញ្ហាប្រឈម លោកក៏បានលើកឡើងដែរថា ៖

«ដំបូងឡើយយើងជួបបញ្ហាច្រើនទាក់ទងនឹងទីផ្សារតែក៏ត្រូវបានដោះស្រាយ ដោយសារបងប្អូនប្រជាពលរដ្ឋយើងមានការនិយមគាំទ្រច្រើនទាំងផ្លែស្រស់ និងទឹកម្នាស់។ នៅថ្ងៃមុខ ម្ចាស់កសិដ្ឋានខាងលើមានចក្ខុវិស័យវែងឆ្ងាយ ចង់ដាំដំណាំចំរុះបន្ថែម ជាពិសេសពពួកផ្លែឈើដែលមានគុណប្រយោជន៍ចំពោះសុខភាព គ្មានជាតិគីមី និងមានតម្លៃសមរម្យដែលប្រជាជនខ្មែរអាចមានទទួលទានបានយ៉ាងរីករាយ។ ជាមួយគ្នានេះ លោកក៏កំពុងស្វះស្វែងរកដៃគូសហការដើម្បីផលិតទឹកម្នាស់ឱ្យបានច្រើន និងមានតម្លៃសមរម្យជាងមុន»

​សម្រាប់អ្នកដែលចង់ធ្វើអាជីវកម្មប្រភេទនេះ លោក សាយ ពន្លឺចិត្តៈ ករុណា​ បានជូនជាមតិខ្លីៗថា គួរសិក្សាបន្ថែមពីជំនាញ និងចំណេះដឹងពាក់ព័ន្ធទៅនឹងការដាំដុះ ការធានាឱ្យបាននូវគុណភាព និងសុវត្ថិភាពនៃផ្លៃម្នាស់ ដែលមិនប៉ះពាល់ចំពោះសុខភាពអតិថិជន ពោលគឺឈរលើគោលការណ៍គុណភាពជាចម្បងមិនត្រូវគិតតែផលចំណេញរហូតប្រើប្រាស់ប្រភេទជីគីមីថែទាំនោះទេ។

ជាចុងក្រោយក្នុងនាមរូបលោកជាម្ចាស់កសិដ្ឋានចំការម្នាស់ទឹកឃ្មុំក៏សូមថ្លែងអំណរគុណដល់អតិថិជនទាំងទីជិតទីឆ្ងាយដែលបានគាំទ្រម្នាស់ដែលជាកសិផលក្នុងស្រុក ហើយលោកនឹងខិតខំបង្កើននូវផលិតផលឱ្យកាន់តែល្អ និងច្រើនបន្ថែមទៀតសម្រាប់ផ្គត់ផ្គង់នៅក្នុងទីផ្សារក្នុងស្រុក និងឈានទៅដល់ការនាំចេញទិន្នផលដែលចេញពីទឹកដៃកសិករខ្មែរផ្គត់ផ្គង់ទីផ្សារក្រៅស្រុកនៅពេលខាងមុខនេះ។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា រំពឹងថានឹងក្លាយជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា របៀងឧស្សាហកម្ម និងបច្ចេកវិទ្យាអាចក្លាយទៅជាចំណែកនៃកម្លាំងចលករសម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា

បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។

គួរយល់ដឹង ៖ លុយគ្រីបតូ (Crypto) ជាង២៣០០០លើទីផ្សារបច្ចុប្បន្ន តែខ្លះជោគជ័យខ្លះមិនជោគជ័យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លុយគ្រីបតូ (Cryptocurrencies)ឬលុយឌីជីថលបានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសរវាងអ្នកមានជំនឿចិត្តលើទីផ្សារជួញដូរ

Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ

ការប្រកួតកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ លើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

នាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងរៀបចំកម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤​ដើម្បីលើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក ។

អបអរសាទរ ចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លោកជំទាវអ៊ឹមរចនាសាទរចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិហើយក្រសួងបានត្រៀមខ្លួនជួយសម្រួលដល់ការពង្រីកការនាំចេញ

តំបន់​សេដ្ឋកិច្ចពិសេស​ធំៗចំនួន២​ នឹង​លេច​រូបរាង​នៅពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/04/2024

រដ្ឋាភិបាល​បានជំរុញឱ្យបង្កើន​តំបន់សេដ្ឋកិច្ចពិសេស​ថ្មីៗជា​បន្តបន្ទាប់ឱ្យ​បាន​ច្រើន​​ដើម្បី ទាក់ទាញការ​វិនិយោគពីខាងក្រៅ​ប្រទេស

Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ

ទឹកស៊ីអ៊ីវល្បើងក្នុងស្រុក មានគុណភាព និងធានាសុវត្ថិភាពអ្នកទទួលទាន

ជំនួញ, ព្រឹត្តិការណ៍

• 26/04/2024

ដោយមើលឃើញពីតម្រូវការទីផ្សារក្នុងស្រុក សិប្បកម្មមួយត្រូវបានបង្កើតឡើង និងកំពុងផលិតទឹកស៊ីអ៊ីវល្បើង ដែលជាប្រភេទទឹកស៊ីអ៊ីវបន្ទំ ផ្អាប់ទុកស្របតាមបច្ចេកទេសប្រទេសជប៉ុន។

ស្វែងយល់វិធីសាស្ត្រការពារខ្លួនដើម្បីបង្ការខ្លួនពីការបោកបញ្ឆោតតាមអនឡាញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/04/2024

បច្ចុប្បន្ន បច្ចេកវិទ្យាលើពិភពលោកមានការរីកចម្រើនយ៉ាងខ្លាំង ដែលសង្គម-ជាតិប្រើប្រាស់បម្រើវាជាប្រយោជន៍ដល់ប្រជាជន ប៉ុន្តែវាក៏ត្រូវបានក្រុមជនខិលខូចប្រើប្រាស់ ដើម្បីឧបករណ៍មួយក្នុងការបោកបញ្ឆោតប្រាក់