ត្រីទីឡាព្យាខ្មែរត្រៀមវាយលុកដល់ទីផ្សារជប៉ុន

ការចិញ្ចឹមត្រីជាមុខរបរមួយដែលវារីវប្បករខ្មែរភាគច្រើនធ្វើក្នុងទំហំតូចតាចគ្រាន់នឹងដោះស្រាយជីវភាពគ្រួសារតែប៉ុណ្ណោះ ក៏ប៉ុន្តែការចិញ្ចឹមត្រីទីឡាព្យាក្នុងទ្រង់ទ្រាយមធ្យមជាកសិដ្ឋានមួយបាន និងកំពុងធ្វើការអភិវឌ្ឍ​ផលិតកម្មរបស់ខ្លួនដោយប្រើបច្ចេកទេសចិញ្ចឹមតាមស្តងដារសម្រាប់ត្រៀមនាំចេញទៅកាន់ទីផ្សារប្រទេសជប៉ុន។ កសិដ្ឋានចិញ្ចឹម និងកែច្នៃត្រីទីឡាព្យា Cambodia Fresh Farm ដែលបានបើកដំណើរការប្រមាណជាង៤ឆ្នាំមកហើយនោះ គ្រោងនាំសាច់ត្រីកែច្នៃទីឡាព្យាទៅកាន់ទីផ្សារជប៉ុនជាលើកដំបូងនៅត្រឹមដើមឆ្នាំ២០២២ខាងមុខនេះ។

អ្នកគ្រប់គ្រងកសិដ្ឋានខាងលើនេះ លោក ចាវ សួស្ដី បានមានប្រសាសន៍ថា ការចិញ្ចឹមត្រីទីឡាព្យានៅពេលបច្ចុប្បន្ននេះគឺស្ថិតនៅក្នុងដំណាក់កាលសាកល្បងនៅឡើយ ហើយការចំណាយថវិកាបានកើនឡើងប្រមាណ ២លានដុល្លារ។ ចំពោះមូលហេតុដែល​នាំ​ឱ្យ​មានការចំណាយច្រើនបែបនេះ គឺដោយសារតែកម្ពុជាពុំទាន់មានបទពិសោធន៍នៅឡើយទាក់ទងនឹងការងារចិញ្ចឹមត្រីកម្រិតស្ដងដារនេះ ដូច្នេះតម្រូវឱ្យមានការបណ្តុះបណ្តាលជំនាញឱ្យបានល្អិតល្អន់ទាំងបែបខ្មែរ និងជប៉ុន ហើយមានគុណភាពស្របតាមតម្រូវការទីផ្សារ។ លើសពីនេះ ឧបករណ៍ប្រើប្រាស់នៅក្នុងកសិដ្ឋាន ជាពិសេសនៅក្នុងរោងចក្រគ្រប់បែបយ៉ាងសុទ្ធតែមានតម្លៃថ្លៃ និងត្រូវនាំចូលពីជប៉ុនដោយផ្ទាល់ទាំងអស់។

ទាក់ទងទៅនឹងតម្លៃនៅលើទីផ្សារត្រូវបានលោក ចាវ សួស្ដី បញ្ជាក់ឲ្យដឹងថា ត្រីដែលត្រូវបានកែច្នៃហើយគឺមានតម្លៃថ្លៃជាងត្រីស្រស់ទាំងមូលដល់ទៅ ៥ដងពោលគឺត្រីស្រស់ទាំងមូលថ្លៃ ១ម៉ឺនរៀល ឯត្រីកែច្នៃហើយមានតម្លៃ ៥ម៉ឺនរៀលក្នុងមួយគីឡូក្រាម។ កត្តានេះដោយសារដើម្បីទទួលបានសាចត្រីមានគុណភាពល្អតែ ១គីឡូក្រាម គេត្រូវការត្រីស្រស់យ៉ាងហោចណាស់ដល់ទៅ ៤គីឡូក្រាមមកកែច្នៃ។ តម្លៃនេះមិនសូវខុសគ្នាប៉ុន្មានទេរវាងក្នុងស្រុក និងតម្លៃនាំចេញគ្រាន់តែការនាំចេញមានបរិមាណច្រើន។ នេះជាអ្វីដែលលោកបានបញ្ជាក់។  លោក សួស្ដី ក៏បានប្រាប់ពីមូលហេតុដែលលោកជ្រើសរើសយកមុខរបរចិញ្ចឹមត្រីនេះ ដោយសារតែលោកគិតថាត្រីគឺជាចំណីដ៏ចាំបាច់បំផុតសម្រាប់របបអាហាររបស់មនុស្សនៅថ្ងៃអនាគត ចំណែកឯប្រភេទត្រីទីឡាព្យានេះទៀតសោត វាមានរសជាតិឆ្ងាញ់ស្រដៀងនឹងប្រភេទត្រីរបស់ជប៉ុនម្យ៉ាងដែលគេនិយមបរិភោគឆៅ ដូច្នេះហើយទើបលោកមានបំណងកែច្នៃត្រីប្រភេទនេះសម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសជប៉ុន។ 

គួរបញ្ចាក់ដែរថា កសិដ្ឋាន Cambodia Fresh Farm មានទីតាំងនៅភូមិថ្នល់ដាច់ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល មានផ្ទៃដីជាង ៤ហិចតា។ កសិដ្ឋាននេះមានស្រះចំនួន២១ និងមានរោងសិប្បកម្មកែច្នៃត្រីនៅខណ្ឌសែនសុខ។ សង្វាក់ផលិតកម្មនេះ អាចផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុកបានប្រមាណជាង ៣០០គីឡូក្រាមក្នុង ១ខែ ដល់ផ្សារទំនើបៗ និងភោជនីយដ្ឋានផងដែរ។  បច្ចុប្បន្ន កសិដ្ឋានមួយនេះក៏មានលទ្ធភាពកែច្នៃសាច់ត្រីទីឡាព្យាដល់ទៅ១៤ប្រភេទ រួមមាន សាច់ត្រីបន្ទះមានស្បែក សាច់ត្រីបន្ទះអត់ស្បែក ត្រីមូល ត្រីសម្ងួត ត្រីឆ្អើរ ត្រីបំពង ស្បែកត្រី ស្រកាត្រី ប្រម៉ាត់ត្រី ក្បាលត្រី ប្រហិតត្រី ម្សៅកាល់ស្យូម ម្សៅត្រីរោយលើបាយ(ម៉ិហ្គឹមិ) និងសំណល់ធ្វើជាជី ហើយក្នុងនោះ ភាគច្រើនផ្ដោតទៅលើសាច់ត្រីដែលត្រូវបានចម្អិតរួចងាយស្រួលក្នុងការនាំចេញ។  ជាមួយនឹងការបង្ហើបប្រាប់ពីលទ្ធភាពក្នុងការចិញ្ចឹម និងកែច្នៃត្រីទីឡាព្យាសម្រាប់នាំចេញទៅកាន់ប្រទេសជប៉ុន លោក ចាវ សួស្ដី ក៏មានចក្ខុវិស័យវែងឆ្ងាយក្នុងការបង្កើនផលិតភាពនៃការផលិត ព្រមទាំងការកែច្នៃផលិតផលត្រីឱ្យបានកាន់តែច្រើន ដែលអាចជួយលើកស្ទួយវិស័យកសិកម្ម ផ្នែកវារីវប្បកម្ម និងសេដ្ឋកិច្ចជាតិ ជាពិសេសជួយដល់បងប្អូនប្រជាកសិករដែលចិញ្ចឹមត្រីក្នុងស្រុកឱ្យមានកម្រិតជីវភាពកាន់តែប្រសើរឡើង។ បន្ថែមពីលើនេះ លោកក៏ថ្លែងអំណរគុណដល់បណ្តាអតិថិជនដែលតែងតែគាំទ្រផលិតផលក្នុងស្រុក និងសូមឱ្យបងប្អូនខ្មែរជ្រើសរើសនូវអាហារណាដែលល្អ និងមានសុវត្ថិភាពចំពោះសុខភាពផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងឡើងថ្លៃ បង្កឱ្យមានការព្រួយបារម្ភលើការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ៨៨,៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល

ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមជាង៤២ម៉ឺនតោន គិតជាទឹកប្រាក់ជាង៥៤០លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាមបានជាង៤២ម៉ឺនតោន ហើយគិតជាទឹកប្រាក់បានជាង​៥៤០ លានដុល្លារអាម៉េរិកក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៤ ។

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/04/2024

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

e-Choupal ជាវេទិកាអនឡាញធំបំផុតនៅឥណ្ឌាជួយនាំចេញកសិផលដោយផ្ទាល់ពីកសិករក្រីក្ររាប់លាននាក់

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/04/2024

e-Choupal គែជាច្រកនាំចេញកសិផលដ៏ធំបំផុតមួយរបស់ឥណ្ឌាតាមរយៈបណ្តាញអ៊ិនធឺណេតដោយគិតមកដល់ពេលនេះមានកសិករក្រីក្រប្រមាណជា៤លាននាក់កំពុងអាស្រ័យផល

សមិទ្ធផល​ទេសចរណ៍ថ្មី​ៗក្នុងទឹក​ដី​ខេត្តកំពត នឹង​ជំរុញ​ទីផ្សារ​ដីធ្លី​ក្នុងខេត្តមួយនេះ​មានសម្ទុះ​មួយកម្រិត​​ទៀត​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/04/2024

ការ​បង្កើត​សមិទ្ធផល​ថ្មីៗក្នុងទឹកដី​តំបន់ទេសចរណ៍ មិនត្រឹមតែជួយទាក់ទាញទេសចរ​ប៉ុណ្ណោះទេ តែវា​នឹងទាក់ទាញ​វិនិយោគិន​ចូលទៅតំបន់នោះ​ថែមទៀត​ផងដែរ

ក្នុងត្រីមាសទី១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសអាសិបបានជាង ៨៣៦៤លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសដៃគូចំនួន១៤ នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប (RECP) សម្រេចបាន៨៣៦៤លានដុល្លារ​

ការប្រើប្រាស់កម្ចីជាមួយគោលដៅច្បាស់លាស់នឹងជួយលើកកម្ពស់ជីវភាពក្រុមគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/04/2024

ការប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានគោលដៅច្បាស់លាស់ អាចជួយពង្រីកអាជីវកម្ម និងលើកកម្ពស់ជីវភាពក្រុមគ្រួសារប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង

Angkor Wildlife & Aquarium អភិរក្សសត្វកម្រ និងផ្តល់ការងារជូនប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium ក្នុងខេត្តសៀមរាប បានជួយថែរក្សា និង អភិរក្សសត្វទឹកសាប ទឹកប្រៃ និងសត្វព្រៃ ដែលសុទ្ធតែជាប្រភេទសត្វកម្រ