យុវតីខ្មែរប្រែពីការងារ Design មកបង្កើតម៉ាកសម្លៀកបំពាក់នារី ដាក់លក់តាម Onlineបានរាប់ម៉ឺនឈុត

ភ្នំពេញ ៖ ថ្មីៗនេះទីផ្សារលក់ទំនិញតាម  Online ជាពិសេសគ្រឿងក្រអូប គ្រឿងសម្អាងជាដើមតែងទទួលបានការពេញនិយមយ៉ាងក្រាស់ក្រែល ថែមទាំងមានដំណាងចែកចាយជាច្រើនទៀតផង។ ដោយឡែក បងប្អូនប្រហែលជាមិនសូវឃើញពីការលក់សម្លៀកបំពាក់ច្នៃម៉ូដខ្លួនឯង បង្កើតម៉ាកខ្លួនឯង និងមានតំណាងចែកចាយនោះទេ។ 

កញ្ញា ផានី សុផារក្សា ជាម្ចាស់ម៉ាក (Brand) R&R ដែលជាម៉ាកសម្លៀកបំពាក់បង្កើតឡើងដោយកញ្ញាផ្ទាល់ទៅលើការច្នៃម៉ូដ ហើយបញ្ជូនទៅកាន់រោងចក្រនៅប្រទេសថៃដើម្បីកាត់ដេរចេញជាផលិតផលសម្រេច។

កញ្ញាបានរៀបរាប់ប្រាប់ឱ្យដឹងថា កញ្ញាបានបញ្ចប់ការសិក្សានៅ Setec Institute និងធ្លាប់ធ្វើជា Designer ​ហាត់ការនៅក្រុមហ៊ុនមួយ។ ទន្ទឹមនឹងនោះ ដោយសារតម្រូវការជីវភាព កញ្ញាក៏បានឆ្លៀតពេលលក់គ្រឿងក្រអូបតាមបណ្ដាញសង្គម(Facebook)ផង និងធ្វើការក្រុមហ៊ុនផង ហើយការលក់នោះគ្រាន់តែជាធ្វើជាដំណាងចែកចាយរបស់គេ លក់ផលិតផលរបស់គេតែប៉ុណ្ណោះ។ ការធ្វើការផង និងរកស៊ីផង កញ្ញាមិនអាចរត់រួចនោះទេ ហើយក៏សម្រេចចិត្តរើសយកមុខរបរមួយដែលមានភាពម្ចាស់ការលើខ្លួនឯងវិញ។

ដោយបានឃើញពីបទពិសោធន៍របស់បងស្រីរបស់ខ្លួនដែលជាអ្នករកស៊ីខាងនៅប្រទេសថៃ ហើយបានយកប៉ាន់គំរូសម្លៀកបំពាក់ខ្លះមកផ្ទះផងនោះ កញ្ញាក៏បានចាប់អារម្មណ៍សួរនាំព័ត៌មានលម្អិតទាក់ទងនឹងទំនិញម៉ាកផ្ទាល់ខ្លួន (Brand) ហើយបន្ទាប់មកកញ្ញាក៏បានសាកល្បងលក់ក្នុងទំហំប្រមាណ ៥០០ឈុត គឺលក់ឱ្យតែរួចថ្លៃដើមឱ្យគេសិនក្នុងជំហានដំបូង។ ប៉ុន្តែជាលទ្ធផលក្នុងការលក់គឺទទួលបានផលចំណេញគ្រាន់បើ ដែលជាហេតុធ្វើឱ្យកញ្ញាចាប់អារម្មណ៍កាន់តែខ្លាំងលើអាជីវកម្មមួយនេះ។

លើសពីនេះ ដោយហេតុតែកញ្ញាជានិស្សិតជំនាញផ្នែក Design ស្រាប់ ហើយមានបងស្រីជាអ្នករកស៊ីក្នុងវិស័យនេះផងដែរនោះ កញ្ញាក៏បានធ្វើការពិភាក្សារឿងកាត់ស្តុក កុងត្រា ព័ត៌មានផ្សេងៗ ជាមួយខាងរោងចក្រនៅប្រទេសថៃ។ 

កញ្ញាបានប្រាប់ទៀតថា បើយកឥវ៉ាន់ស្រាប់ពីខាងរោងចក្រថៃ ម៉ូដដែលចេញមកគេយកទៅចែកចាយផ្សេងៗទៀត តែបើយើងច្នៃខ្លួនឯង យើងធ្វើកុងត្រារក្សាសិទ្ធិម៉ូដរបស់យើងជាមួយខាងរោងចក្របាន។ កញ្ញាក៏បានពិគ្រោះជាមួយអ្នកម្ដាយ និងបងស្រីជាដៃគូ ក៏បានសម្រេចចិត្តថា ធ្វើកម្ចីធនាគាក្នុងស្រុកមួយដើម្បីចាប់ផ្ដើមមុខរបរនេះ។ 

ការចាប់ផ្ដើមដំបូង យុវតីរូបនេះបានប្រាប់ AMS ថា គេត្រូវការដើមទុនប្រមាណជាង 1 ម៉ឺនដុល្លារ ដោយសារសម្លៀកបំពាក់1 ឈុតត្រូវបញ្ជាទិញចាប់ពី 1,500 ទៅ 2,000 ឈុតទើបខាងរោងចក្រគេធ្វើឱ្យ។ ការលក់ដំបូង កញ្ញាទទួលបានលទ្ធផលដែលមិនគួរឱ្យនឹងស្មានដល់ក្នុងចំនួន 1,500ឈុត កញ្ញាលក់អស់ក្នុងរយៈពេលតែ 5ថ្ងៃប៉ុណ្ណោះ។  ដោយមើលឃើញពីសម្ទុះនៃការគាំទ្ររបស់អតិថិជន និងមានបទពិសោធន៍ធ្វើជាដំណាងចែកចាយផងនោះ កញ្ញាក៏បានចាប់ផ្ដើមធ្វើជាតារាងតម្លៃសម្រាប់អ្នកចង់យកទៅចែកចាយបន្ត ដោយអ្នកអាចយកពី5ឈុតក្នុងតម្លៃ 45ដុល្លា 10ឈុតមានតម្លៃ 80ដុល្លា និងតម្លៃបោះដុំផ្សេងៗទៀត៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

Kukula Solar ធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍ក្រីក្រ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គំរូអាជីវកម្មបរិយាបន្នរបស់ Kukula Solar គឺការធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍មូលដ្ឋាន ដើម្បីជំរុញការធ្វើទីផ្សារផលិតផលពន្លឺព្រះអាទិត្យ និងផ្តល់ការគាំទ្របន្ថែមដូចជាការជួសជុល និងសេវាកម្មអតិថិជនក្នុងសហគមន៍របស់ពួកគេ

ព្រែកជីក​ហ្វូណន​តេជោ​ គ្រោង​សង់​សន្ទះទឹកចំនួន​៣ និងកំពង់ផែរណប​ចំនួន​៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គម្រោ​ងព្រែកជីក​របស់​កម្ពុជា គ្រោងនឹង​សង់​កំពង់ផែរណន​នៅតាមបណ្ដោយគម្រោងនោះ​ចំនួន​បី និង​មានគម្រោងមជ្ឈមណ្ឌល​ពាណិជ្ជកម្មនិងភស្តុភារកម្មផងដែរ​

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/04/2024

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ចំណេះដឹងពីទីផ្សារអចលនទ្រព្យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 25/04/2024

ដោយសារតែបញ្ហារាតត្បាតនៃជំងឺកូវីដបានរុញច្រានឲ្យមនុស្សជាច្រើនធ្លាក់ចូលទៅក្នុងបញ្ហាវិបត្តិនៃហិរញ្ញវត្ថុ រហូតមានអ្នកខ្លះបានបង្ខំចិត្តសម្រេចប្រកាសលក់ទ្រព្យសម្បត្តិព្រមទាំងអចលនវត្ថុរបស់ខ្លួននៅក្នុងតម្លៃទាប

ការចេះបង្កើតទម្លាប់សន្សំ​លុយជួយបញ្ចៀសពីកម្ចីក្រៅផ្លូវការ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 25/04/2024

ការចេះបង្កើតទម្លាប់សន្សំ និងការចាត់ចែង ទុកដាក់លុយកាក់ឱ្យបានត្រឹមត្រូវ គឺពិតជាមានសារៈសំខាន់ណាស់ ហើយថែមទាំងអាចជួយឱ្យជៀសផុតពីបំណុលមានអត្រាការប្រាក់ខ្ពស់

សហគមន៍កសិកម្មទំនើប ៖ ការរួមគ្នាចងក្រងជាសហគមន៍ គឺដើម្បីរួមគ្នាអភិវឌ្ឍវិស័យកសិកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបានលើកឡើងពីការរួមគ្នាចងក្រងជា«សហគមន៍កសិកម្មទំនើប» ប្រៀបបានទៅនឹងការប្រមូលផ្តុំគ្នាទៅជាចង្កឹះមួយបាច់ធំ ដែលមានភាពរឹងមាំ

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ីគ្រោងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួនទៅកាន់ប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ី Norilsk Nickel គ្រោងនឹងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួននៃផលិតកម្មទង់ដែងទៅកាន់ប្រទេសចិន បន្ទាប់ពីរងសម្ពាធនៃទណ្ឌកម្មរបស់លោកខាងលិច។

សាច់ក្រកបាត់ដំបង រូបមន្តតពីគ្រួសារ មានទីផ្សារទាំងក្នុង និងក្រៅតំបន់

ជំនួញ, ព្រឹត្តិការណ៍

• 25/04/2024

សិប្បកម្មផលិតសាច់ក្រកមួយនៅខេត្តបាត់ដំបង កំពុងផលិត និងផ្គត់ផ្គង់សាច់ក្រកក្នុងទីផ្សារ មិនថាលក់រាយក្នុងតំបន់ ឬបោះដុំទៅតាមម៉ាត និងអាហារដ្ឋាន

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ