ចំណេះដឹង៖ ស្វែងយល់ពីអំណាចនៃធនាគារពិភពលោក

ធនាគារពិភពលោក គឺជាស្ថាប័នអភិវិឌ្ឍន៍អន្តរជាតិមួយដែលគ្រប់គ្រងដោយ១៨៧ប្រទេស។ តួនាទីរបស់ធនាគារពិភពលោកគឺកាត់​បន្ថយ​ភាពក្រីក្រដោយ​ផ្តល់ហិរញ្ញប្បទានប្រាក់កម្ចីដល់រដ្ឋាភិបាលជាសមាជិកនៃប្រទេសក្រីក្រដើម្បីជួយអភិវឌ្ឍសេដ្ឋកិច្ច និងបង្កើនគុណភាព​កម្រិត​ជីវភាពប្រជាជន។ ធនាគារ​ពិភពលោកក៏ជាមជ្ឈមណ្ឌលស្រាវជ្រាវដ៏ធំជាងគេមួយក្នុងពិភពលោកក្នុងកិច្ចការអភិវឌ្ឍន៍។

ធនាគារពិភពលោកមាននាយកដ្ឋានជំនាញដែលប្រើប្រាស់ចំណេះដឹងទិន្នន័យបានពីការស្រាវជ្រាវ ដើម្បីផ្តល់ប្រឹក្សាដល់ប្រទេស​ជា​សមាជិក​ក្នុងវិស័យ​នានា​ដូចជាវិស័យសុខភាព អប់រំ អាហារូបត្ថម្ភ ហិរញ្ញវត្ថុ យុត្តិធម៌ ច្បាប់ និងបរិស្ថានជាដើម។ បន្ថែមពីនេះធនាគារ​ពិភ​ព​លោកក៏មាន​វិទ្យាស្ថាន​ធនាគារ​ពិភពលោក ដែលផ្តល់ការបណ្តុះបណ្តាលដល់រដ្ឋាភិបាល និងមន្រ្តីជំនាញនៅលើពិភពលោកតាមរយៈ​ស្ថាប័នស្រាវជ្រាវ និងវិទ្យាស្ថានអប់រំក្នុងស្រុក។

ដំណើរការបង្កើតធនាគារពិភពលោកធនាគារពិភពលោកត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៤៤ ដើម្បីជួយកសាង ទ្វីបអឺរ៉ុប​និងជប៉ុនបន្ទាប់ពីរង​ការខូតខាតក្នុង​សង្គ្រាមលោកលើកទី២ ដែលមានឈ្មោះផ្លូវការជា ធនាគារអន្តរជាតិសម្រាប់ការកសាងឡើងវិញ និងអភិវឌ្ឍន៍ (International Bank for Reconstruction and Development ឬ IBRD) ។ នៅពេលចាប់ផ្តើមប្រតិបត្តិការដំបូងនៅឆ្នាំ១៩៤៦ ធនាគារពិភពលោកមានសមាជិកចំនួន ៣៨ប្រទេស។

តើយើងត្រូវការធនាគារពិភពលោកទេ?

បើគ្មានស្ថាប័នដូចធនាគារពិភពលោកទេ ប្រទេសក្រីក្រនៅលើពិភពលោកមានវិធីតិចតួចណាស់ក្នុង​ការទទួលបានប្រាក់សម្រាប់ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោងអភិវឌ្ឍន៍ដែលត្រូវការ។ គម្រោងទាំងនេះមានសារៈសំខាន់ក្នុងការជួយប្រជាជនឱ្យទទួលបានការអប់រំ ការរស់​នៅ​ប្រកបដោយសុខភាពល្អ ទទួល​បានការងារធ្វើ ដែលធ្វើឲ្យប្រជាជនក្លាយជាពលរដ្ឋសកម្ម។

តើធនាគារពិភពលោកត្រូវបានរៀបចំយ៉ាងដូចម្តេច?

ធនាគារពិភពលោកបានបង្កើតអង្គការថ្មីៗ ដែលមានជំនាញក្នុងសកម្មភាពផ្សេងៗគ្នា។ អង្គការទាំងអស់នេះរួមគ្នា ត្រូវបានគេហៅថាក្រុមធនាគារ​ពិភពលោក​ (World Bank Group) ដែលរួមមាន៖

  • ធនាគារអន្តរជាតិសម្រាប់ការកសាងឡើងវិញ និងអភិវឌ្ឍន៍ (IBRD) ផ្តល់ប្រាក់កម្ចីដល់ប្រទេសដែលមានចំណូលទាប​​ និងមធ្យម
  • សមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ផ្តល់ប្រាក់កម្ចីដល់ប្រទេសដែលមានចំណូលទាប
  • សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ផ្តល់ប្រាក់កម្ចីដល់វិស័យឯកជន
  • ទីភ្នាក់ងារធានាការវិនិយោគពហុភាគី (MIGA) លើកទឹកចិត្តឱ្យក្រុមហ៊ុនឯកជនវិនិយោគនៅបរទេស
  • មជ្ឈមណ្ឌលអន្តរជាតិដើម្បីដោះស្រាយវិវាទវិនិយោគ (ICSID) ជួយវិនិយោគិនឯកជន និងប្រទេសនៅពេលមានភាពមិនឯកភាពគ្នា។

 តើការសម្រេចចិត្តក្នុងធនាគាពិភពលោកត្រូវបានធ្វើឡើងយ៉ាងដូចម្តេច?

ធនាគារពិភពលោកមានដំណើរការដូចស្ថាប័នសហប្រតិបតិ្តការដ៏ធំមួយដែលសមាជិករបស់ខ្លួនគឺជាម្ចាស់ភាគហ៊ុន ហើយត្រូវបានប្រតិបត្តិ​សម្រាប់ជា​ប្រយោជន៍ដល់អ្នកដែលកំពុងប្រើប្រាស់សេវាកម្មរបស់ខ្លួន។ ចំនួនភាគហ៊ុនដែលប្រទេសមួយមានគឺផ្អែកលើទំហំសេដ្ឋកិច្ច​នៃ​ប្រទេសនោះ។ សហរដ្ឋ​អាមេរិកគឺជាម្ចាស់ភាគហ៊ុនធំជាងគេ តាមពីក្រោយដោយប្រទេសជប៉ុន អាល្លឺម៉ង់ អង់គ្លេស និងបារាំង។ ភាគហ៊ុនដែលនៅសល់ត្រូវបានបែង​ចែកក្នុង​ចំណោមប្រទេសសមាជិកផ្សេងទៀត។

ក្រុមប្រឹក្សាភិបាលជាតំណាងនៃភាគទុនិករដ្ឋាភិបាលរបស់ធនាគារពិភពលោក។ ជាទូទៅក្រុមប្រឹក្សាភិបាលទាំងនេះគឺជារដ្ឋមន្រ្តីនៃប្រទេស​មួយដូចជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ ឬរដ្ឋមន្ត្រីអភិវឌ្ឍន៍។ ក្រុមប្រឹក្សាភិបាលគឺជាអ្នកមានសិទ្ធិសម្រេចបង្កើតគោលនយោបាយនៅក្នុងធនាគារ​ពិភព​លោក។ កិច្ចប្រជុំក្រុ​ម​ប្រឹក្សាភិបាលប្រារព្ធឡើងម្តងក្នុងមួយឆ្នាំនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ធនាគារពិភពលោក។ នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំ  អភិបាលនៃធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្ដរជាតិ(IMF)ទាំងអស់សម្រេចចិត្តថា មានបញ្ហាពិភពលោកអ្វីខ្លះដែលត្រូវដោះ​ស្រាយ និងពិភពលោកគួរផ្តោតលើអ្វីនៅឆ្នាំខាង​មុខ​នេះ (និងនៅអនាគតដ៏ខ្លីខាងមុខ) ក្រោមគោលដៅរួមក្នុងការកាត់បន្ថយភាពក្រីក្រនៅ​លើ​ពិភពលោក។

ដោយសារក្រុមប្រឹក្សាភិបាលជួបប្រជុំគ្នាតែម្តងប៉ុណ្ណោះក្នុងមួយឆ្នាំ ពួកគេត្រូវផ្តល់ភារកិច្ចដល់នាយកប្រតិបត្តិដែលធ្វើការនៅធនាគារពិភពលោកផ្ទាល់។ សមាជិករដ្ឋាភិបាលនីមួយៗត្រូវបានតំណាងដោយនាយកប្រតិបត្តិ។ ម្ចាស់ភាគហ៊ុនធំបំផុតទាំង ៥ (មាន បារាំង អាឡឺម៉ង់ ជប៉ុន អង់គ្លេស និង​សហរដ្ឋ​អាមេរិក) តែងតាំងនាយកប្រតិបត្តិម្នាក់មួយ ចំណែកឯប្រទេសសមាជិកផ្សេងទៀតត្រូវតំណាងដោយនាយកប្រតិបត្តិចំនួន ១៩ រូប។ នាយកប្រតិបត្តិទាំង ២៤រូប របស់ធនាគារពិភពលោកមាននាទីត្រួតពិនិត្យដំណើរការរបស់ធនាគារ រួមមានការអនុម័តប្រាក់កម្ចី និងការធានា អនុវត្តគោលនយោបាយថ្មី រៀបចំថវិការដ្ឋបាល ផ្តល់ជំនួយយុទ្ធសាស្ត្រដល់ប្រទេសជាសមាជិក និងការខ្ចីប្រាក់ហើយ និងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុជាដើម។

គូសបញ្ជាក់ថា ៖ ប្រទេសកម្ពុជាបានចូលជាសមាជិកនៃធនាគារពិភពលោកកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ១៩៧០។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា រំពឹងថានឹងក្លាយជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា របៀងឧស្សាហកម្ម និងបច្ចេកវិទ្យាអាចក្លាយទៅជាចំណែកនៃកម្លាំងចលករសម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា

បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។

គួរយល់ដឹង ៖ លុយគ្រីបតូ (Crypto) ជាង២៣០០០លើទីផ្សារបច្ចុប្បន្ន តែខ្លះជោគជ័យខ្លះមិនជោគជ័យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លុយគ្រីបតូ (Cryptocurrencies)ឬលុយឌីជីថលបានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសរវាងអ្នកមានជំនឿចិត្តលើទីផ្សារជួញដូរ

Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ

ការប្រកួតកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ លើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

នាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងរៀបចំកម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤​ដើម្បីលើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក ។

អបអរសាទរ ចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លោកជំទាវអ៊ឹមរចនាសាទរចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិហើយក្រសួងបានត្រៀមខ្លួនជួយសម្រួលដល់ការពង្រីកការនាំចេញ

តំបន់​សេដ្ឋកិច្ចពិសេស​ធំៗចំនួន២​ នឹង​លេច​រូបរាង​នៅពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/04/2024

រដ្ឋាភិបាល​បានជំរុញឱ្យបង្កើន​តំបន់សេដ្ឋកិច្ចពិសេស​ថ្មីៗជា​បន្តបន្ទាប់ឱ្យ​បាន​ច្រើន​​ដើម្បី ទាក់ទាញការ​វិនិយោគពីខាងក្រៅ​ប្រទេស

Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ

ទឹកស៊ីអ៊ីវល្បើងក្នុងស្រុក មានគុណភាព និងធានាសុវត្ថិភាពអ្នកទទួលទាន

ជំនួញ, ព្រឹត្តិការណ៍

• 26/04/2024

ដោយមើលឃើញពីតម្រូវការទីផ្សារក្នុងស្រុក សិប្បកម្មមួយត្រូវបានបង្កើតឡើង និងកំពុងផលិតទឹកស៊ីអ៊ីវល្បើង ដែលជាប្រភេទទឹកស៊ីអ៊ីវបន្ទំ ផ្អាប់ទុកស្របតាមបច្ចេកទេសប្រទេសជប៉ុន។

ស្វែងយល់វិធីសាស្ត្រការពារខ្លួនដើម្បីបង្ការខ្លួនពីការបោកបញ្ឆោតតាមអនឡាញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/04/2024

បច្ចុប្បន្ន បច្ចេកវិទ្យាលើពិភពលោកមានការរីកចម្រើនយ៉ាងខ្លាំង ដែលសង្គម-ជាតិប្រើប្រាស់បម្រើវាជាប្រយោជន៍ដល់ប្រជាជន ប៉ុន្តែវាក៏ត្រូវបានក្រុមជនខិលខូចប្រើប្រាស់ ដើម្បីឧបករណ៍មួយក្នុងការបោកបញ្ឆោតប្រាក់