ក្នុងនាមជាសហគ្រិនមទតរូប វាពិតជាមានភាពលំបាករួចទៅហើយទៅលើការស្វែងយល់ និងបង្កើនសមត្ថភាពគ្រប់គ្រងស្ទើរគ្រប់បែបយ៉ាងនៅក្នុងអាជីវកម្មរបស់ខ្លួនរាប់ទាំងពីការស្វែងរកគំនិតថ្មីៗក្នុងកែច្នៃឱ្យចេញជាផលិតផល ឬសេវាកម្មដ៏ល្អ រួមជាមួយនឹងការគ្រប់គ្រងក្រុមការងារ ជាពិសេសបញ្ហាចរន្តហិរញ្ញវត្ថុ។
សហគ្រិនថ្មីៗដែលទើបនឹងចាប់ផ្តើមអាជីវកម្មក្នុងតំណាក់កាលដំបូង(Startup)មិនអាចមើលរំលងនូវការធ្វើផែនការហិរញ្ញវត្ថុនោះឡើយ ព្រោះវាគឺជាកត្តាមួយយ៉ាងសំខាន់ដែលអាចកំណត់ពីកម្លាំងថាមពលនៃដំណើរការរបស់អាជីវកម្មអ្នក។
នៅក្នុងឯកសារក្បួនធ្វើអាជីវកម្មបានកត់សម្គាល់ថា ដើម្បីក្លាយជាម្ចាស់អាជីវកម្ម ឬភាពជាសហគ្រិនដែលអាចសម្រេចបាននូវគោលដៅរបស់ខ្លួនបានលុះត្រាមានការផ្សារភ្ជាប់ទៅនឹងចំណុចសំខាន់ៗចំនួន៥ដូចបានបង្ហាញជូននៅខាងក្រោមនេះ ៖
១.ពង្រឹង និងថែរក្សាកេរ្ត៍ឈ្មោះ ៖ ការថែរក្សាកេរ្ត៍ឈ្មោះ និងតម្លៃខ្លួនរបស់អ្នកនៅក្នុងសង្គមនៃការធ្វើអាជីវកម្ម ឬនៅកន្លែងការងារដទៃ គឺជាកត្តាចាំបាច់បំផុត ព្រោះវាអាចជាចំណុចចាប់ផ្តើមដែលជួយជំរុញមនុស្សនៅជុំវិញខ្លួនឱ្យមានភាពជឿជាក់ មានទំនុកចិត្ត ខ្ពស់ជាមួយអ្នក និងអាចក្លាយជាចលករដ៏សំខាន់ក្នុងការជួយដល់កិច្ចធ្វើផែនការ រួមទាំងកិច្ចដំណើរការអាជីវកម្មរបស់អ្នកបានយ៉ាងប្រសើរ។
២.ប្រើប្រាស់ទុនផ្ទាល់ខ្លួនឲ្យមានប្រសិទ្ធភាពបំផុត៖
ការស្រាវជ្រាវរកឃើញថា ៦៤.៤ ភាគរយនៃ Startup ទុនផ្ទាល់ខ្លួនគឺជាហិរញ្ញវត្ថុដំបូងបំផុតដើម្បីអាចឲ្យការចាប់ផ្តើមដំណើរការបាន ប៉ុន្តែក្នុងនាមជាសហគ្រិនអ្នកត្រូវស្វែងយល់ និងដឹងច្បាស់ថា វាត្រូវបានប្រើប្រាស់យ៉ាងត្រឹមត្រូវ និងមានប្រសិទ្ធភាពបំផុតតាមស្របតាមផែនការដែលបានគ្រោងទុក។
៣.បង្កើនទុន៖
ជាវិធីមួយដែលអាចជួយធ្វើឲ្យអាជីវកម្មរបស់អ្នករក្សាលំនឹងដំណើរការជាធម្មតា និងអាចពង្រីកខ្លួនថែមទៀត។ ម៉្យាងទៀត បើទោះបីជាមិនទាន់អាចទទួលបានប្រាក់ចំណេញក៏ពិតមែន ប៉ុន្តែក្នុងពេលដែលអាជីវកម្មចាប់ផ្តើមដំណើរការ អ្នកគួរចាប់ផ្តើមស្វែងរកដៃគូ ឬអ្នកវិនិយោគបន្ថែមទៀត ដើម្បីបង្កើនទុន។
៤.បង្កើតទុនក្នុងកម្រិតបន្ទាន់ ឬទុនបម្រុង៖ ការស្រាវជ្រាវដែលត្រូវបានចេញផ្សាយដោយ Entrepreneur.com បានសរសេរថា អាជីវកម្មប្រមាណ ៨២ ភាគរយអាចបរាជ័យដោយសារតែបញ្ហាមិនមានលំហូរហិរញ្ញវត្ថុគ្រប់គ្រាន់ដែលកើតចេញមកពីម្ចាស់អាជីវកម្មមិនមានទុនបម្រុងគ្រប់គ្រាន់ សម្រាប់ត្រៀមនៅពេលមានបញ្ហាបន្ទាន់ណាមួយកើតឡើងដោយចៃដន្យ។ ដូចនេះការបង្កើតទុនបម្រុង ឬទុនកម្រិតអាសន្ននេះគួរតែត្រូវបានយកចិត្តទុកខ្លាំងផងដែរ។
៥.យល់ដឹងពីច្បាប់ពន្ធដា៖
នៅពេលអាជីវកម្មចាប់ផ្តើមដំណើរការអ្នកត្រូវចាប់ផ្តើមធ្វើការជាមួយនឹងបញ្ហាពន្ធ មានន័យថានៅពេលដែលអាជីវកម្មកាន់តែធំបញ្ហាពន្ធក៏កាន់តែច្រើន។ ដូចនេះអ្នកចាំបាច់មានចំណេះដឹងផ្នែកពន្ធឱ្យបានច្បាស់លាស់ដើម្បីត្រៀមខ្លួនដោះស្រាយបញ្ហាដែលអាចកើតមាននៅចំពោះមុខ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧Kukula Solar ធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍ក្រីក្រ
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 25/04/2024
គំរូអាជីវកម្មបរិយាបន្នរបស់ Kukula Solar គឺការធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍មូលដ្ឋាន ដើម្បីជំរុញការធ្វើទីផ្សារផលិតផលពន្លឺព្រះអាទិត្យ និងផ្តល់ការគាំទ្របន្ថែមដូចជាការជួសជុល និងសេវាកម្មអតិថិជនក្នុងសហគមន៍របស់ពួកគេ
ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 25/04/2024
ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ
Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/04/2024
Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ