យល់ដឹងពីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ

ភ្នំពេញ ៖ ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ សំដៅដល់ឈ្មោះ សញ្ញាសម្គាល់ និង/ឬ រូបភាពផ្សេងៗទៀត ដែលមានលក្ខណៈញែកដាច់ ដែលជាឈ្មោះ ឬតំណាងឱ្យ​ប្រភព​ដើម​នៃតំបន់​ភូមិសាស្ត្រមួយ ហើយឈ្មោះសញ្ញាសម្គាល់ និង/ឬ រូបភាពនោះ​​សម្រាប់កំណត់អត្តសញ្ញាណទំនិញ​មានប្រភពក្នុងភូមិសាស្ត្រនោះដែល​បាន​ផ្តល់ជាមូលដ្ឋានគ្រឹះដល់គុណភាព កិត្តិសព្ទ​ ឬចរិតលក្ខណៈផ្សេងទៀតនៃទំនិញដែលកើតចេញពីតំបន់ភូមិសាស្ត្រនោះ។

ច្បាប់ស្តីពីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនៅក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវបានប្រកាសឲ្យប្រើកាលពីដើមឆ្នាំ២០១៤ ដែលមានគោលបំណងការពារ​ផលិតផល​​ដែលពាក់ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ព្រមទាំងរក្សាអត្តសញ្ញាណជាតិ និងពង្រឹងចំណេះដឺង ចំណេះធ្វើតាមបែបប្រពៃណី និងរួមចំណែក​កាត់​បន្ថយភាពក្រីក្រ។ ច្បាប់នេះបានចែងក្នុងមាត្រា៥ ថាក្រសួងពាណិជ្ចកម្មជាស្ថាប័នមានសមត្ថកិច្ចក្នុងការគ្រប់គ្រង កាន់កាប់ និងចុះបញ្ជីម៉ាកសម្គាល់​ភូមិ​សាស្ត្រ​ទំ​និញនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្រុមផលិតករ ប្រតិបត្តិករ ស្ថាប័ន និង/ឬបុគ្គលពាក់ព័ន្ធ ដែលមានបំណងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញកម្ពុជាត្រូវរៀបចំ​បង្កើតជាសមាគមសម្គាល់​ភូមិសាស្ត្រទំនិញដោយផ្អែកលើតំបន់ភូមិសាស្ត្រ និងមុខទំនិញមួយ ហើយត្រូវមានលក្ខន្តិកៈដើម្បីគ្រប់គ្រង និងចាត់ចែងការងាររបស់ខ្លួនក្នុងគោលដៅ​មិន​រក​ប្រាក់ចំណេញ។ សមាជិករបស់សមាគមត្រូវបើកចំហ ហើយត្រូវមានការទទួលស្គាល់ដោយអាជ្ញាធរមានសមត្ថកិច្ច។ ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រ​ទំនិញ​ត្រូវធ្វើតាមរយៈសមាគមសម្គាល់ភូមិសាស្ត្រទំនិញនេះដែលត្រូវដាក់នៅក្រសួងពាណិជ្ជកម្មដោយភ្ជាប់ជាមួយនូវសៀវភៅបន្ទុក និងសំណុំឯកសារដែល​ពាក់ព័ន្ធ។

ដោយឡែកម៉ាកសម្គាល់ភូមិសាស្ត្រទំនិញមិនអាចចុះបញ្ជីបានទេ ប្រសិនបើ ៖

ក. ម៉ាកនោះផ្ទុយនឹងច្បាប់បទប្បញ្ញត្តិ តម្លៃសីលធម៌ សង្គមសាសនាប្រពៃណីល្អរបស់ជាតិ ឬសណ្តាប់ធ្នាប់សាធារណៈ។

ខ. ម៉ាកនោះធ្វើឲ្យសាធារណៈជនយល់ខុស ឬភាន់ច្រឡំពីចរិតលក្ខណៈ ដូចជាប្រភេទ គុណភាព ទីកន្លែងនៃប្រភពដើមដំណើរការផលិត

ឬការប្រើប្រាស់។

គ. ម៉ាកនោះត្រូវបានគេប្រើប្រាស់ជាឈ្មោះពូជដំណាំ ឬពូជសត្វ។

ឃ. ម៉ាកនោះជានាមទូទៅ។

នៅពេលដែលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញមួយត្រូវបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មស្របតាមបទប្បញ្ញតិ្តទាំងឡាយនៃច្បាប់ សមាជិកសមាគមសម្គាល់​ភូមិសាស្ត្រទំនិញដែលជាផលិតករ​ និង/ឬប្រតិបត្តិករដែលអនុវត្តស្របតាមសៀវភៅបន្ទុក មានសិទ្ធិប្រើប្រាស់ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនោះ។ សិទ្ធិ​ប្រើ​ប្រាស់​ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញមិនអាចផ្ទេរបានឡើយ។ ហើយម្ចាស់ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញមានសិទ្ធិប្តឹងទៅតុលាការមានសមត្ថកិច្ចចំពោះបុគ្គល​ណា​ម្នាក់​ដែលបានប្រើប្រាស់ដោយរំលោភនូវម៉ាកសម្គាល់ភូមិសាស្ត្រទំនិញរបស់ខ្លួនដោយគ្មានការយល់ព្រមពីម្ចាស់នោះ។ ប៉ុន្តែសិទ្ធិដែលទទួលបាន​តាមរយៈ​​ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រនេះ មិនរាប់បញ្ចូលនូវការដាក់លក់ទំនិញនៅលើទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា ដោយម្ចាស់សិទ្ធិដែលបានចុះ​បញ្ជី ឬដោយមានការយល់ព្រមពីម្ចាស់ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនោះទេ។ គូសបញ្ជាក់ថា៖ ច្បាប់ស្តីពីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនៅក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី៣០ ខែធ្នូ​ ឆ្នាំ២០១៣ ហើយត្រូវ​បាន​ព្រឹទ្ធសភាពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៤ ដែលលោកអ្នកអាចចូលទៅអានសេចក្តីលម្អិត​តាមរយៈតំណលីង ad5d4c99-092f-4875-ba39-6ee7245c0fc6_007729c5-60a9-47f0-83ac-7f70420b9a34-kh.pdf (cambodiaip.gov.kh)


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា រំពឹងថានឹងក្លាយជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា របៀងឧស្សាហកម្ម និងបច្ចេកវិទ្យាអាចក្លាយទៅជាចំណែកនៃកម្លាំងចលករសម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា

បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។

គួរយល់ដឹង ៖ លុយគ្រីបតូ (Crypto) ជាង២៣០០០លើទីផ្សារបច្ចុប្បន្ន តែខ្លះជោគជ័យខ្លះមិនជោគជ័យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លុយគ្រីបតូ (Cryptocurrencies)ឬលុយឌីជីថលបានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសរវាងអ្នកមានជំនឿចិត្តលើទីផ្សារជួញដូរ

Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ

ការប្រកួតកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ លើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

នាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងរៀបចំកម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤​ដើម្បីលើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក ។

អបអរសាទរ ចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លោកជំទាវអ៊ឹមរចនាសាទរចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិហើយក្រសួងបានត្រៀមខ្លួនជួយសម្រួលដល់ការពង្រីកការនាំចេញ

តំបន់​សេដ្ឋកិច្ចពិសេស​ធំៗចំនួន២​ នឹង​លេច​រូបរាង​នៅពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/04/2024

រដ្ឋាភិបាល​បានជំរុញឱ្យបង្កើន​តំបន់សេដ្ឋកិច្ចពិសេស​ថ្មីៗជា​បន្តបន្ទាប់ឱ្យ​បាន​ច្រើន​​ដើម្បី ទាក់ទាញការ​វិនិយោគពីខាងក្រៅ​ប្រទេស

Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ

ទឹកស៊ីអ៊ីវល្បើងក្នុងស្រុក មានគុណភាព និងធានាសុវត្ថិភាពអ្នកទទួលទាន

ជំនួញ, ព្រឹត្តិការណ៍

• 26/04/2024

ដោយមើលឃើញពីតម្រូវការទីផ្សារក្នុងស្រុក សិប្បកម្មមួយត្រូវបានបង្កើតឡើង និងកំពុងផលិតទឹកស៊ីអ៊ីវល្បើង ដែលជាប្រភេទទឹកស៊ីអ៊ីវបន្ទំ ផ្អាប់ទុកស្របតាមបច្ចេកទេសប្រទេសជប៉ុន។

ស្វែងយល់វិធីសាស្ត្រការពារខ្លួនដើម្បីបង្ការខ្លួនពីការបោកបញ្ឆោតតាមអនឡាញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/04/2024

បច្ចុប្បន្ន បច្ចេកវិទ្យាលើពិភពលោកមានការរីកចម្រើនយ៉ាងខ្លាំង ដែលសង្គម-ជាតិប្រើប្រាស់បម្រើវាជាប្រយោជន៍ដល់ប្រជាជន ប៉ុន្តែវាក៏ត្រូវបានក្រុមជនខិលខូចប្រើប្រាស់ ដើម្បីឧបករណ៍មួយក្នុងការបោកបញ្ឆោតប្រាក់