ចំណេះដឹង ៖ ស្វែងយល់ពីកត្តាសំខាន់ៗដែលធ្វើឲ្យតម្លៃមាសប្រែប្រួល

បច្ចុប្បន្ន មាសត្រូវបានមនុស្សប្រើប្រាស់មិនត្រឹមតែសម្រាប់ការវិនិយោគ និងធ្វើជាគ្រឿងអលង្ការលម្អរាងកាយប៉ុណ្ណោះទេ ប៉ុន្តែវាក៏ត្រូវបានប្រើនៅក្នុងការផលិតឧបករណ៍អេឡិចត្រូនិកផងដែរ។ ដោយឡែក នៅក្នុងន័យហិរញ្ញវត្ថុ មាសត្រូវបានគេប្រើជាស្តង់ដារនៃតម្លៃសម្រាប់រូបិយប័ណ្ណទូទាំងពិភពលោក។ តម្លៃមាសត្រូវបានបញ្ជាក់ជាតម្លៃរូបិយប័ណ្ណគិតជាដុល្លារអាមេរិក ហើយតម្លៃមាសក៏អាចមានការប្រែប្រួលទៅតាមលក្ខខណ្ឌទីផ្សារផងដែរ។ តើមានកត្តាអ្វីខ្លះដែលធ្វើឱ្យតម្លៃលោហៈមានតម្លៃប្រភេទមានការប្រែប្រួលជាប់ជាប្រចាំ?

តាមការសិក្សា និងកត់សម្គាល់បានបង្ហាញថាមានហេតុផលជាច្រើនដែលធ្វើតម្លៃមាសមានការប្រែប្រួល ប៉ុន្តែចំណុចសំខាន់ៗ និងមានឥទ្ធិពលចម្បងជាងគេនោះមានចំនួន4ដូចខាងក្រោម ៖

1. វិបត្តិសកល ៖ ជាធម្មតាតម្លៃមាសមានការកើនឡើងនៅពេលដែលប្រជាជនខ្វះទំនុកចិត្តលើរដ្ឋាភិបាល ឬទីផ្សារហិរញ្ញវត្ថុ។ ព្រឹត្តិការណ៍ពិភពលោកច្រើនតែងតែជះឥទ្ធិពលដល់តម្លៃមាស ពីព្រោះមាសត្រូវបានគេមើលឃើញថាជាប្រភពនៃទ្រព្យសុវត្ថិភាពនៅពេលមានវិបត្តិសេដ្ឋកិច្ច ឬវិបត្តិភូមិសាស្ត្រនយោបាយ។ ឧទាហរណ៍ នៅក្នុងវិបត្តិសកលនៃការរីករាលដាលនៃជំងឺកូវីដ-19 កាលពីឆ្នាំ2020 តម្លៃមាសបានកើនឡើងខ្ពស់មិនធ្លាប់មានគឺឡើងដល់តម្លៃ2075ដុល្លារអាមេរិកក្នុងមួយអោន (1អោន = 0,2834គីឡូក្រាម) ក្នុងអំឡុងខែសីហា។

2. អតិផរណា ៖ ហេតុផលទូទៅមួយដែលសេដ្ឋីនៅជុំវិញពិភពលោកទិញ និងរក្សាមាសទុក ព្រោះគេចាត់ទុកមាសជារបស់សម្រាប់ការពារប្រឆាំងនឹងអតិផរណាដែលជាការធ្លាក់ចុះតម្លៃនៃរូបិយប័ណ្ណ។ នៅពេលអតិផរណាកើនឡើង តម្លៃមាសក៏កើនឡើងដូចគ្នាដែរ។ តម្លៃរូបិយប័ណ្ណប្រែប្រួល ប៉ុន្តែតម្លៃមាសអាចនឹងមានស្ថិរភាពក្នុងរយៈពេលវែង។ ដោយសារតែមាសរក្សាតម្លៃនៅក្រៅឆាកនយោបាយ វាមានភាពទាក់ទាញក្នុងការវិនិយោគព្រោះវាមានហានិភ័យទាប។ វិនិយោគិនភាគច្រើនទិញមាសទុកនៅពេលពួកគេជឿជាក់ថាតម្លៃក្រដាសប្រាក់រូបិយប័ណ្ណអាចនឹងធ្លាក់ចុះ។ ជាទូទៅ តម្លៃមាសមានសភាពបញ្ច្រាសទៅនឹងតម្លៃប្រាក់ដុល្លារអាមេរិក ព្រោះតម្លៃលោហៈធាតុនេះគិតជាដុល្លារអាមេរិក។ កាលណាប្រាក់ដុល្លារអាមេរិកកើនតម្លៃ វាធ្វើឱ្យតម្លៃមាសធ្លាក់ចុះ រីឯនៅពេលតម្លៃប្រាក់ដុល្លារចុះថោក វាជំរុញឱ្យតម្លៃមាសឡើងថ្លៃ។

3. តម្រូវការគ្រឿងអលង្ការនិងឧស្សាហកម្ម ៖ មាសមិនត្រឹមតែមានតម្លៃក្នុងការពារហានិភ័យ និងការវិនិយោគដែលមានសុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែមាសក៏ត្រូវបានប្រើនៅក្នុងនាមជាគ្រឿងអលង្ការ និងបម្រើនៅក្នុងវិស័យឧស្សាហកម្មផងដែរ។ នៅឆ្នាំ 2019 តម្រូវការមាសជាងពាក់កណ្តាលគឺជាគ្រឿងអលង្ការដែលមានចំនួនសរុបជាង 4,400តោន (នេះបើយោងតាមក្រុមប្រឹក្សាមាសពិភពលោក)។ ប្រទេសចិន ឥណ្ឌា និងសហរដ្ឋអាមេរិក គឺជាប្រទេសចំនួន 3 ដែលមានតម្រូវការគ្រឿងអលង្ការមាសធំជាងគេ ហើយមាសពណ៌ ឬលោហៈធាតុមានតម្លៃនេះគឺជានិមិត្តរូបនៃភាពលេចធ្លោនៃអរិយធម៌មនុស្សលោកស្ទើរតែគ្រប់ជាតិសាសន៍។

ក្រៅពីធ្វើជាគ្រឿងអលង្ការ តម្រូវការមាសប្រមាណ 7.5ភាគរយទៀតត្រូវបានគេប្រើប្រាស់នៅក្នុងវិស័យបច្ចេកវិទ្យានិងឧស្សាហកម្ម។ វាត្រូវបានប្រើក្នុងការផលិតឧបករណ៍វេជ្ជសាស្ត្រ និងឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទចាប់ពីគ្រឿងកុំព្យូទ័ររហូតដល់ប្រព័ន្ធដំណើការ GPS ។

ដូច្នេះតម្លៃមាសអាចរងផលប៉ះពាល់ដោយទ្រឹស្តីមូលដ្ឋាននៃការផ្គត់ផ្គង់ និងតម្រូវការ។ នៅពេលតម្រូវការទំនិញប្រើប្រាស់ដូចជាគ្រឿងអលង្ការ និងគ្រឿងអេឡិចត្រូនិកកើនឡើង តម្លៃមាសអាចនឹងកើនឡើងដូចគ្នាផងដែរ។

4.​ ផលិតកម្មមាស ៖ អាជីវកម្មរ៉ែមាសសំខាន់ៗនៅលើពិភពលោកមាននៅប្រទេសចិន អាហ្វ្រិកខាងត្បូង សហរដ្ឋអាមេរិក អូស្ត្រាលី និងប្រទេសប៉េរូ។ ផលិតកម្មអណ្តូងរ៉ែមាស ផលិតបានមាសប្រហែល 3,260 តោនក្នុងឆ្នាំ2018 កើនឡើងពី 2,500តោនធៀបទៅនឹងឆ្នាំ2010 ក៏ប៉ុន្តែផលិតកម្មរ៉ែមាសមិនបានផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ឡើយចាប់តាំងពីឆ្នាំ2016មក។ ហេតុផលមួយគឺថា “មាសងាយស្រួល” ត្រូវបានគេជីករ៉ែយកមករួចហើយ។ អ្នករុករករ៉ែឥឡូវនេះត្រូវជីកដីកាន់តែជ្រៅ ដើម្បីទទួលបានរ៉ែមាសដែលមានគុណភាព។ លើសពីនេះទៅទៀតការជីករ៉ែមាសកាន់តែមានបញ្ហាប្រឈមក្នុងការជីកយកដូចជា អ្នករុករករ៉ែត្រូវប្រឈមនឹងគ្រោះថ្នាក់ ហើយវាមានផលប៉ះពាល់បរិស្ថានជុំវិញអណ្តូងរ៉ែថែមទៀត។ កត្តាទាំងនេះធ្វើឲ្យថ្លៃដើមនៃផលិតកម្មអណ្តូងរ៉ែមាសកាន់តែកើនឡើង ហើយទទួលបានផលតិច។ តម្លៃផលិតកម្មមាសមានឥទ្ធិពលលើតម្លៃមាសទាំងអស់នៅលើពិភពលោក។ នៅពេលថ្លៃដើមផលិតកម្មកើនឡើង អ្នករុករករ៉ែមាសត្រូវតែលក់មាសក្នុងតម្លៃថ្លៃ ដើម្បីរកប្រាក់ចំណេញ។

រាល់ចំណុចសំខាន់ៗទាំង4ដូចដែលបានលើកឡើងខាងលើនេះ សុទ្ធតែមានឥទ្ធិពលក្នុងការធ្វើឲ្យតម្លៃមាសប្រែប្រួលដូចបានឃើញនាពេលបច្ចុប្បន្ននេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

Kukula Solar ធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍ក្រីក្រ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គំរូអាជីវកម្មបរិយាបន្នរបស់ Kukula Solar គឺការធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍មូលដ្ឋាន ដើម្បីជំរុញការធ្វើទីផ្សារផលិតផលពន្លឺព្រះអាទិត្យ និងផ្តល់ការគាំទ្របន្ថែមដូចជាការជួសជុល និងសេវាកម្មអតិថិជនក្នុងសហគមន៍របស់ពួកគេ

ព្រែកជីក​ហ្វូណន​តេជោ​ គ្រោង​សង់​សន្ទះទឹកចំនួន​៣ និងកំពង់ផែរណប​ចំនួន​៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គម្រោ​ងព្រែកជីក​របស់​កម្ពុជា គ្រោងនឹង​សង់​កំពង់ផែរណន​នៅតាមបណ្ដោយគម្រោងនោះ​ចំនួន​បី និង​មានគម្រោងមជ្ឈមណ្ឌល​ពាណិជ្ជកម្មនិងភស្តុភារកម្មផងដែរ​

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/04/2024

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ចំណេះដឹងពីទីផ្សារអចលនទ្រព្យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 25/04/2024

ដោយសារតែបញ្ហារាតត្បាតនៃជំងឺកូវីដបានរុញច្រានឲ្យមនុស្សជាច្រើនធ្លាក់ចូលទៅក្នុងបញ្ហាវិបត្តិនៃហិរញ្ញវត្ថុ រហូតមានអ្នកខ្លះបានបង្ខំចិត្តសម្រេចប្រកាសលក់ទ្រព្យសម្បត្តិព្រមទាំងអចលនវត្ថុរបស់ខ្លួននៅក្នុងតម្លៃទាប

ការចេះបង្កើតទម្លាប់សន្សំ​លុយជួយបញ្ចៀសពីកម្ចីក្រៅផ្លូវការ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 25/04/2024

ការចេះបង្កើតទម្លាប់សន្សំ និងការចាត់ចែង ទុកដាក់លុយកាក់ឱ្យបានត្រឹមត្រូវ គឺពិតជាមានសារៈសំខាន់ណាស់ ហើយថែមទាំងអាចជួយឱ្យជៀសផុតពីបំណុលមានអត្រាការប្រាក់ខ្ពស់

សហគមន៍កសិកម្មទំនើប ៖ ការរួមគ្នាចងក្រងជាសហគមន៍ គឺដើម្បីរួមគ្នាអភិវឌ្ឍវិស័យកសិកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបានលើកឡើងពីការរួមគ្នាចងក្រងជា«សហគមន៍កសិកម្មទំនើប» ប្រៀបបានទៅនឹងការប្រមូលផ្តុំគ្នាទៅជាចង្កឹះមួយបាច់ធំ ដែលមានភាពរឹងមាំ

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ីគ្រោងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួនទៅកាន់ប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ី Norilsk Nickel គ្រោងនឹងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួននៃផលិតកម្មទង់ដែងទៅកាន់ប្រទេសចិន បន្ទាប់ពីរងសម្ពាធនៃទណ្ឌកម្មរបស់លោកខាងលិច។

សាច់ក្រកបាត់ដំបង រូបមន្តតពីគ្រួសារ មានទីផ្សារទាំងក្នុង និងក្រៅតំបន់

ជំនួញ, ព្រឹត្តិការណ៍

• 25/04/2024

សិប្បកម្មផលិតសាច់ក្រកមួយនៅខេត្តបាត់ដំបង កំពុងផលិត និងផ្គត់ផ្គង់សាច់ក្រកក្នុងទីផ្សារ មិនថាលក់រាយក្នុងតំបន់ ឬបោះដុំទៅតាមម៉ាត និងអាហារដ្ឋាន

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ