fbpx

គម្រោងចាក់ វ៉ាក់សាំងការពារជំងឺកូវីដ-19 របស់នាយករដ្ឋមន្រ្តីនៅថ្ងៃទី10 ខែកុម្ភៈត្រូវបានលុបចោល

ភ្នំពេញ ៖ គម្រោងនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ19 ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជានៅថ្ងៃទី10 ខែកុម្ភៈ ឆ្នាំ2021ខាងមុខនេះ ត្រូវបានលុបចោលដោយសារលក្ខខណ្ឌនៃការទទួលចាក់វ៉ាក់សាំងមិនសមស្របនឹងអាយុ។ 

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ៖

«ជនរួមជាតិជាទីគោរព ខ្ញុំទើបតែបានទទួលព័ត៌មាន តាមរយៈក្រសួងសុខាភិបាលដែលបានទទួលលិខិតជាផ្លូវការពីការិយាល័យទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបញ្ជាក់ថា វ៉ាក់សាំងឈ្មោះ Sinopharm ចាក់បាន តែចំពោះអ្នកដែលមានអាយុ ចន្លោះ ពី 18 ទៅ 59 ឆ្នាំតែប៉ុណ្ណោះ»។

សម្តេចតេជោបានបន្ថែមថា៖

«សម្រាប់ខ្ញុំដែលមានអាយុលើសពី68 ឆ្នាំខ្ញុំមិនអាចទទួលថ្នាំបង្ការបានទេ ដូច្នេះកម្មវិធីចាក់វ៉ាក់សាំងដែលបានគ្រោងទុកនៅថ្ងៃទី10 ខែកុម្ភៈឆ្នាំ 2021 នៅមន្ទីរ ពេទ្យកាល់ម៉ែត នឹងត្រូវលុបចោល» ។

បើតាមសម្តេចតេជោហ៊ុន សែនបញ្ជាក់បន្តថា៖

« អាស្រ័យដោយទាំងខ្ញុំនិងទាំងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតភាគច្រើនមានអាយុលើសពី 60 ទៅហើយមិនអាចចាក់បានទេ»៕

ជំនួញ, ព្រឹត្តិការណ៍

Samsung រំពឹងទុកថា៣ខែដើមឆ្នាំ2021កន្លងទៅនេះ អាចកើបលុយចំណេញបាន45 ភាគរយនៃចំណូលសរុបរបស់ខ្លួន

ក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិកដ៏ធំបំផុតរបស់ប្រទេសកូរ៉េខាងត្បូង និងល្បីល្បាញលើសាកលលោក Samsung Electronics ត្រូវបានគេព្យាករណ៍ថា អាចនឹងរកបានប្រាក់ចំណូលកើនឡើង
ជំនួញ, ព្រឹត្តិការណ៍

ឧស្សហកម្មផលិតរថយន្តថៃត្រូវបានពន្យារពេលដោយសារកត្តាខ្វះវត្ថុធាតុដើម

សហព័ន្ធនៃឧស្សាហកម្មផលិតរថយន្តរបស់ប្រទេសថៃ (FTI) គិតមកត្រឹមថ្ងៃសុក្រនេះបានបញ្ជាក់ថាខ្លួននៅមិនទាន់អាចឈានទៅដល់ការសម្រេចចិត្តបាននៅឡើយចំពោះការព្យាករ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

កម្មវិធីជំរុញផលិតកម្មស្រូវ-អង្ករសម្រាប់នាំចេញបានរួមចំណែក50ភាគរយនៃផលិតផលកសិកម្មសរុបសម្រាប់នាំចេញ

រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញពីឆន្ទ:យ៉ាងមុតមាំក្នុងការប្រែក្លាយប្រទេសកម្ពុជាឱ្យទៅជាជង្រុកស្រូវ និងជាប្រទេសដែលមានសមត្ថភាពនាំចេញស្រូវ-អង្ករដ៏ធំមួយក្នុងចំណោមប្រទេស
ជំនួញ, ព្រឹត្តិការណ៍

ផ្លែមន ឬ Mulberry ផ្តល់ប្រាក់ចំណូលប្រមាណ 1,000ដុល្លារក្នុងមួយសប្ដាហ៍ដល់ម្ចាស់ចំការនៅខេត្តបាត់ដំបង

បាត់ដំបង ៖ ផ្លែមន ឬហៅថា Mulberry គឺជាផ្លែឈើមួយប្រភេទដែលប្រជាជនខ្មែរភាគច្រើនមិនសូវស្គាល់ និងពេញនិយមហូបនោះទេ។
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

កម្ពុជាកំពុងរៀបចំផែនការបង្កើនលទ្ធភាពដាំដុះទុរេនសម្រាប់ផ្គត់ផ្គង់ទីផ្សារទាំងក្នុង និងក្រៅប្រទេស

អាស្រ័យដោយមើលឃើញពីសក្ដានុពលនៃដំណាំទុរេនដែលកំពុងមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទីផ្សារទាំងក្នុង និងក្រៅប្រទេស ជាពិសេសអាចទទួល​បាន​តម្លៃថ្លៃនៅលើទីផ្សារដែលអាចផ្តល់
សេដ្ឋកិច្ច

ធនាគារធំៗមួយចំនួនចាប់ផ្តើមលុប Trump ចេញពីបញ្ជីអតិថិជនរបស់ខ្លួន

ទូរទស្សន៍ CNN នៅថ្ងៃពុធនេះបានចេញផ្សាយថា ក្រៅតែពីធនាគារ Signature Bank គិតមកដល់ថ្ងៃនេះ ក៏មានធនាគារធំបំផុតរបស់ប្រទេសអាល្លឺម៉ង់ Deutsche Bank បានប្រកាសពីការផ្តាច់ទំនាក់ទំនងអាជីវកម្មទាំង…
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

ស្រូវជាង1 លានតោន និងផលិតផលកសិផលជាច្រើនទៀតត្រូវបាននាំចេញទៅប្រទេសវៀតណាមតាមខេត្តចំនួន2

រដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេងសាខុន បានបង្ហាញរបាយការណ៍តាមរយៈបណ្តាញទំនាក់ទំនងអេឡិចត្រូនិចថា ការនាំចេញផលិតផលកសិកម្មតាមរយៈខេត្តចំនួនពីររបស់កម្ពុជាទៅកាន់ប្រទេសវៀតណាមមានសកម្មភាពយ៉ាងមមាញឹក ជាពិសេសស្រូវដែលមានបរិមាណជាង1លានតោននៅក្នុងរយៈពេលជិត3ខែកន្លងទទៅនេះ។
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកកំពង់ផែជាតំបន់អភិវឌ្ឍន៍ឧស្សាហកម្មសំខាន់ប្រចាំប្រទេស

ក្រោមម្លប់នៃសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បង្កើតយន្តការមួយដើម្បីទទួលព័ត៌មាន និងឆ្លើយតបប្រជាពលរដ្ឋក្នុងបរិបទបិទក្រុង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនសាធារណជន ក៏ដូចជាបណ្ដាញសារព័ត៌មានទាំងអស់ឱ្យបានជ្រាបថា ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានបង្កើតយន្តការមួយ…
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

វេទិកាសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប មានចំណែក ៦៥ ភាគរយនៃសេដ្ឋកិច្ចពិភពលោក

វេទិកាសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប មានចំណែក ៦៥ ភាគរយនៃសេដ្ឋកិច្ចពិភពលោក និងប្រមាណ ៥៥ ភាគរយនៃពាណិជ្ជកម្មពិភពលោក ដែលពិតជាមានសារសំខាន់សម្រាប់អ្នកវិនិយោគ

AMS ECONOMY
@amseconomy