បរទេស៖យោងតាមតួលេខថ្មីដែលត្រូវបានបង្ហាញដោយអជ្ញាធរទទួលបន្ទុកកិច្ចការងារអចលនទ្រព្យបែបឧស្សាហកម្មនៃប្រទេសថៃហៅកាត់ថា IEAT បានឲ្យថា អត្រាលក់ដីធ្លីនៅក្នុងប្រទេសមានការធ្លាក់ចុះដល់ទៅ ៦៦.១ ភាគរយនៅដើមឆ្នាំ២០២១នេះ ដោយសារបញ្ហាវិបត្តិកូវីដនៅតែបន្តជះឥទ្ធិពលអាក្រក់នៅក្នុងប្រទេសនៅឡើយ។
ប្រធាន IEAT លោកស្រី Somchint Pilouk បានមានប្រសាសន៍ថា ថា ៖ ដោយសារតែបញ្ហាវិបត្តិកូវីដ អ្នកជំនួញជាច្រើនបានជួបប្រទះបញ្ហានៃការធ្វើដំណើរឆ្លងកាត់ប្រទេសដែលជាហេតុធ្វើឲ្យផែនការវិនិយោគរបស់ពួកគេមួយចំនួនត្រូវបានផ្អាកដំណើរការទៅវិញ។ ផលប៉ះពាល់ដោយសារកូវីដក៏បានធ្វើឲ្យមានឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់អចលនទ្រព្យបែបឧស្សាហកម្មដែលជាកម្មសិទ្ធរបស់ IEAT ជាពិសេសការលក់ និងជួលដីធ្លីបានធ្លាក់ចុះពី ១,៣៩៨.៨៤ រ៉ៃមកត្រឹមតែ ៤៧៣.៥ រ៉ៃ( ១ រ៉ៃស្មើនឹង ១,៦០០ម៉ែត្រការ៉េ) ដែលក្នុងនោះ ៣៩៤.៤២ រ៉ៃ បានលក់ និងជួលនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភាគខាងកើត EEC ហើយដីប្រមាណជា ៧៩.៣៣ រ៉ៃទៀតស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ច EEC ។
អត្រាការងារនៅក្នុងតំបន់ឧស្សាហកម្ម EEC ក៏មានការធ្លាក់ចុះដូចគ្នាដែលនៅសល់កម្លាំងត្រឹម ៤,៦៥៥ នាក់ ពោលគឺធ្លាក់ចុះប្រមាណ ៤២ ភាគរយធៀបទៅនឹងពេលវេលាដូចគ្នាកាលពីឆ្នាំកន្លងទៅ ដោយសារតែរោងចក្រជាច្រើនបានបង្វែរសង្វាក់ផលិតកម្មរបស់ខ្លួនជាមួយនឹងបច្ចេកវិទ្យាស្វ័យប្រវត្តិ និងម៉ាស៊ីនជំនួសវិញនៅក្នុងអំឡុងពេលកូវីដនេះ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧Dytech Limited ជួយបង្កើនចំណូលសហគមន៍នៅប្រទេសហ្សំប៊ីពីការផលិតទឹកឃ្មុំ និងការពារជីវៈចម្រុះ
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/04/2024
Dytech Limited បានធ្វើការជាមួយសហគមន៍នៅក្នុងតំបន់ដីសើមក្នុងការផលិតទឹកឃ្មុំ ដើម្បីឲ្យអ្នកភូមិចៀសឆ្ងាយពីការកាប់ដើមឈើ និងសកម្មភាពបរបាញ់ ដែលនាំឱ្យប៉ះពាល់ដល់ជីវៈចម្រុះ