ប្រធាន GRA ៖ ទីផ្សារដីធ្លីនឹងមានតម្រូវការខ្លាំងក្រោយពេលរដ្ឋាភិបាលបើកសេដ្ឋកិច្ចឡើងវិញ

ភ្នំពេញ ៖ ជាមួយនឹងការបង្ហើបប្រាប់ពីគម្រោងនៃការបើកប្រទេស និងអាចដំណើរការសេដ្ឋកិច្ចឡើងវិញលើគ្រប់វិស័យពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានោះ ប្រធានសមាគមអចលនទ្រព្យសកល (GRA) បានបង្ហាញពីភាពសុទិដ្ឋិនិយមយ៉ាងខ្លាំងចំពោះទីផ្សារនៃវិស័យមួយនេះ ជាពិសេសទីផ្សារដីធ្លីដែលអាចនឹងមានភាពល្អប្រសើរជាងគេ ខណៈដែលគម្រោងវិនិយោគថ្មីៗនៅក្នុងវិស័យឧស្សាហកម្មដែលត្រូវការប្រើប្រាស់ដីក្នុងទ្រង់ទ្រាយធំនោះបានកើនឡើងជាង១០០គម្រោងរួចទៅហើយនោះ។

អស់រយៈពេលជាង១ឆ្នាំកន្លងមកហើយ ដែលទីផ្សារអចលនទ្រព្យកម្ពុជាទទួលរងនូវសម្ពាធពីវិបត្តិនៃជំងឺឆ្លង រហូតមានអ្នកខ្លះបានបង្ខំចិត្តលក់ចេញទាំងតម្លៃទាបជាងទីផ្សារក៏គ្មានអ្នកទទួលទិញ ពោលគឺមានតែអ្នកលក់ ប៉ុន្តែគ្មានអ្នកទិញនោះឡើយ។

ប្រធានសមាគមអចលនទ្រព្យសកល (GRA) លោកឧកញ៉ា សំ សុខនឿន បានមានប្រសាសន៍ថា យ៉ាងយូរនៅត្រឹមដើមឆ្នាំ២០២២ខាងមុខនេះ វិស័យអចលនទ្រព្យកម្ពុជាអាចនឹងងាកមករកភាពល្អប្រសើរឡើងវិញជាបណ្តើរៗ បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចបើកសេដ្ឋកិច្ចឡើងវិញលើគ្រប់វិស័យ ដោយផ្តើមចាប់ពីវិស័យសេវាកម្ម និងទេសចរណ៍។

លោកឧកញ៉ា សំ សុខនឿន បានមានប្រសាសន៍បញ្ជាក់ថា ​៖

«ឲ្យវាកើនឡើងខ្លាំងភ្លាមៗតែម្ដងនោះ វាមិនអាចធ្វើទៅបាននោះទេ ពោលគឺត្រូវការពេលវេលាបន្តិច ប៉ុន្តែវានឹងងាកទៅរកភាពល្អប្រសើរឡើងវិញជាបណ្តើរៗ។ និយាយដោយឡែក ក្នុងរយៈពេលជាង១ឆ្នាំកន្លងទៅនេះ ទោះស្ថិតនៅក្នុងកំឡុងពេលកើតមានវិបត្តិជំងឺឆ្លងដែលបានគំរាមកំហែងលើគ្រប់វិស័យនោះ សម្រាប់ទីផ្សារអចលនទ្រព្យផ្នែកលំនៅដ្ឋានជាប់ដីហាក់មិនរងផលប៉ះពាល់ធ្ងន់ធ្ងរពេកនោះទេ ព្រោះភាគច្រើនតម្រូវការទីផ្សារជាក់ស្ដែងគឺជាអតិថិជនក្នុងស្រុក ដែលខុសពីទីផ្សារខុនដូ ដែលបានជាប់គាំងមួយចំនួនដោយសារតែអតិថិជនភាគច្រើនជាជនបរទេស»

ប្រធានសមាគមអចលនទ្រព្យសកល (GRA) បានមានប្រសាសន៍បន្តឲ្យដឹងទៀតថា អ្វីដែលជាក្ដីអំណរនោះគឺគម្រោងបើកប្រទេស និងសេដ្ឋកិច្ចលើគ្រប់វិស័យឡើងវិញក្នុងពេលខាងមុខនេះ វាគឺជារឿងល្អ ហើយល្អដល់គ្រប់ផ្នែកទាំងអស់ដែលមានចរន្តទីផ្សារឡើងវិញ។ ដោយឡែក សម្រាប់តែទីផ្សារអចលនទ្រព្យក៏នឹងវិលទៅរកភាពល្អប្រសើរឡើងវិញផងដែរ ទាំងទីផ្សារលំនៅដ្ឋាន ទាំងខុនដូ ទាំងវិស័យផ្សារទំនើប និងអគារការិយាល័យជាដើម។

លោកឧកញ៉ា សំ សុខនឿន បានបញ្ជាក់ថា ៖

«នៅក្នុងចំណោមទីផ្សារអចលនទ្រព្យទាំងអស់ ផ្នែកដីធ្លីអាចនឹងមានភាពល្អប្រសើរ និងកើនឡើងលឿនជាងគេ ព្រោះជាធម្មតានៅពេលដែលមានគម្រោងវិនិយោគថ្មី គឺចាំបាច់ត្រូវការប្រើប្រាស់ដី ជាពិសេសគម្រោងវិនិយោគ និងអភិវឌ្ឍន៍ក្នុងវិស័យឧស្សាហកម្ម ដែលចាំបាច់ត្រូវការដីធ្វើជាទីតាំងសម្រាប់ប្រតិបត្តិការ ដូច្នេះ ចង់មិនចង់ ទីផ្សារដីធ្លីនឹងមានការកើនឡើងបន្ថែមពីលើតម្រូវការដែលមានស្រាប់សម្រាប់អភិវឌ្ឍន៍គម្រោងនានា»


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រាជរដ្ឋាភិបាលដាក់ចេញគោលនយោបាយវិនិយោគ គាំទ្រដល់សហគ្រាសធុនតូច និងមធ្យម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2024

គណៈកម្មាធិការវិនិយោគ និងគម្រោងសហគ្រាសធុនតូច និងមធ្យមអាស៊ាន បានពិភាក្សាដើម្បីស្វែងរកធាតុចូលសម្រាប់ធុរកិច្ចឆ្លងកាត់ព្រំដែនរវាងកម្ពុជា និងវៀត​ណាម

កម្ពុជា រំពឹង​ទទួលបានការ​វិនិយោគ​ និងទេសចរ​ពីប្រទេស​ចិន​បន្ថែ​ម​ក្រោយដំណើរទស្សនកិច្ច​របស់រដ្ឋមន្ត្រី​ការ​បរទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2024

កម្ពុជារំពឹងថា​​ ក្នុងឆ្នាំ២០២៤​នេះ នឹងទទួលបាន​វិនិយោគិន ​និង​ទេសចរពីប្រទេ​សចិន​បន្ថែមទៀត​ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រីការបរទេស​ចិន​

កម្ពុជា – ចិន ឯកភាពគ្នាជំរុញវិស័យទេសចរណ៍ និងបង្កើនជើងហោះហើរត្រង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2024

កម្ពុជា-ចិន បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ ការហោះហើរត្រង់ និងយុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤»

ផ្លែដូងស្រស់របស់កម្ពុជា ត្រូវបានអនុញ្ញាតឱ្យនាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/04/2024

ផ្លែដូងស្រស់របស់កម្ពុជាទទួលបានការអនុញ្ញាតឱ្យនាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិនបន្ទាប់ពីកិច្ចប្រជុំលើកទី៧នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន

កិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/04/2024

កិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣

អ្នកជំនាញព្យាករណ៍ថា តម្លៃ Bitcoin នឹងបន្តហក់ឡើងដល់ទៅ១៦ម៉ឺនដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/04/2024

ការស្ទុះងើបឡើងវិញនៃ Bitcoin កាលពីឆ្នាំ២០២៣បានធ្វើឲ្យសកម្មភាពវិនិយោគលើលុយឌីជីថលនេះចាប់ផ្តើមកម្រើកឡើងវិញខ្លាំងសារជាថ្មី

សេដ្ឋកិច្ចចិនអាច​នឹង​យក​ឈ្នះ​ក្រុមប្រទេស G7 រួមបញ្ចូលគ្នាក្នុ​ងរយៈពេល ៥ ឆ្នាំខាងមុខទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/04/2024

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍ថា ចិនអាចនឹងមានចំណែកប្រហែល ២១ ភាគរយនៃសកម្មភាពសេដ្ឋកិច្ចសរុបរបស់ពិភពលោកនៅឆ្នាំ ២០២៩

តម្លៃប្រេងឡើងថ្លៃ បង្កឱ្យមានការព្រួយបារម្ភលើការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ៨៨,៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល

ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមជាង៤២ម៉ឺនតោន គិតជាទឹកប្រាក់ជាង៥៤០លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាមបានជាង៤២ម៉ឺនតោន ហើយគិតជាទឹកប្រាក់បានជាង​៥៤០ លានដុល្លារអាម៉េរិកក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៤ ។