បរទេស ៖ ប្រទេសឡាវកាលពីចុងសប្តាហ៍កន្លងមកនេះទើបតែបានប្រកាសអនុញ្ញាតឲ្យក្រុមហ៊ុនចំនួន៦ទទួលបានសិទ្ធិស្របច្បាប់ក្នុងការជួញដូរលុយអេឡិចត្រូនិកយ៉ាងទូលាយនៅក្នុងប្រទេស។
ការសម្រេចចិត្តលើកនេះត្រូវបានក្រុមអ្នកជំនាញសេដ្ឋកិច្ចមើលឃើញថា វាគឺជាឱកាសរបស់ឡាវក្នុងការទាញយកប្រយោជន៍ និងប្រមូលរូបិយបណ្ណទាំងនេះឲ្យបានកាន់តែច្រើនខណៈដែលចិនកំពុងដាក់បំរាមក្នុងការធ្វើអាជីវកម្មលុយអេឡិចត្រូនិក ឬ Digital Currency Mining។
នៅក្នុងសេចក្តីប្រកាសមួយដែលចេញដោយការិយាល័យរបស់នាយករដ្ឋមន្ត្រីឡាវបានបញ្ជាក់ដែរថា ក្រុមហ៊ុនទាំង៦ដែលអាចដំណើរការរកលុយអេឡិចត្រូនិក រួមទាំង Bitcoin, Ether and Litecoin ផងដែរ។
ដោយឡែកក្រុមហ៊ុនដែលឡាវបានអនុញ្ញាតឲ្យធ្វើការជួញដូរលុយអេឡិចត្រូនិកដោយសេរីនោះមានដូចជាក្រុមហ៊ុន Wap Dada Technology Laos, Phongsubthavy Road & Bridge Construction, Sisaket Construction Company, Boupha Road-Bridge Design Survey, Joint Development Bank និង Phousy Group។
ក្រសួងដែលពាក់ព័ន្ធទាំងអស់របស់រដ្ឋាភិបាលឡាវនឹងត្រូវធ្វើការជាមួយធនាគារឡាវ និងក្រុមហ៊ុនអគ្គិសនីអេឡិចត្រូនិកឡាវដែលជាឧបករណ៍ដើម្បីគ្រប់គ្រងទៅលើវិស័យថ្មីនេះ ហើយលទ្ធផលនៃការស៊ើបអង្កេតពិនិត្យ និងការពិគ្រោះយោបល់បន្ថែមនឹងត្រូវយកទៅធ្វើការពិភាក្សានៅក្នុងកិច្ចប្រជុំរបស់រដ្ឋាភិបាលនៅចុងខែកញ្ញានេះ។
គួរឲ្យដឹងដែរថា ការសម្រេចចិត្តលើកនេះមានភាពផ្ទុយស្រឡះទៅនឹងអ្វីដែលធនាគារជាតិរបស់ឡាវធ្លាប់បានបញ្ជាក់កាលពីខែមុនដោយមានទាំងការហាមប្រាមមិនឲ្យក្រុមហ៊ុនទាំងឡាយក្នុងការប្រើប្រាស់លុយអេឡិចត្រូនិកផង ហើយរដ្ឋាភិបាលក៏ធ្លាប់បានប្រកាសប្រយុទ្ធប្រឆាំងទៅនឹងសកម្មភាពលាងលុយខុសច្បាប់តាមរយៈរូបិយវត្ថុនេះផងដែរ៕
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy.
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 19/04/2024
អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។
Good Nature Agro (GNA) ជួយកសិករខ្នាតតូចបង្កើនប្រាក់ចំណូលតាមរយៈការអនុវត្តកសិកម្មប្រកបដោយភាពច្នៃប្រតិដ្ឋ
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 19/04/2024
Good Nature Agro (GNA) ជួយកសិករខ្នាតតូចបង្កើនប្រាក់ចំណូលតាមរយៈការអនុវត្តកសិកម្មប្រកបដោយភាពច្នៃប្រតិដ្ឋ
e-Choupal ជាវេទិកាអនឡាញធំបំផុតនៅឥណ្ឌាជួយនាំចេញកសិផលដោយផ្ទាល់ពីកសិករក្រីក្ររាប់លាននាក់
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 19/04/2024
e-Choupal គែជាច្រកនាំចេញកសិផលដ៏ធំបំផុតមួយរបស់ឥណ្ឌាតាមរយៈបណ្តាញអ៊ិនធឺណេតដោយគិតមកដល់ពេលនេះមានកសិករក្រីក្រប្រមាណជា៤លាននាក់កំពុងអាស្រ័យផល