ការដាក់ដំណើរការប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមអនឡាញជួយសម្រួលផ្នែកធុរកិច្ច និងវិនិយោគនៅកម្ពុជា

ភ្នំពេញ ៖ រាជរដ្ឋាភិបាល នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ប្រកាសដាក់ដំណើរការជាផ្លូវការប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន(តាមអនឡាញ)-ដំណាក់កាលទី ២ ដើម្បីកែសម្រួលបរិយាកាសធុរកិច្ច និងវិនិយោគសំដៅលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា ជាពិសេសចូលរួមចំណែកដល់ការរក្សានិរន្តភាពនៃសកម្មភាពសេដ្ឋកិច្ច ក្នុងបរិការណ៍នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការធ្វើឌីជីថលូបនីយកម្មសេវាសាធារណៈ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ក្នុង “ពិធីប្រកាសដាក់ដំណើរការជាផ្លូវការប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន-ដំណាក់កាលទី២ថា បើទោះបីជាការបន្តឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅមិនទាន់បានបិទបញ្ចប់ និងមិនទាន់អនុញ្ញាតឱ្យមានការជួបជុំផ្ទាល់មុខគ្នាដូចសព្វដងក៏ដោយ ក៏ជំងឺដ៏កាចសាហាវ នេះមិនអាចបន្ទច់បង្អាក់ដល់ចង្វាក់ការងារ និងការអភិវឌ្ឍនោះឡើយ។

ឯកឧត្តមបានថ្លែងដូច្នេះថា ៖

«ការដាក់ឱ្យដំណើរការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន-ដំណាក់កាលទី២ នៅថ្ងៃនេះ បង្ហាញយ៉ាងច្បាស់ថា ការដ្ឋាននៃការងារកែទម្រង់ដើម្បីលើកស្ទួយបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា បានសម្រេចនូវលទ្ធផលតាមការគ្រោងទុក»

ឯកឧត្តមបានបញ្ជាក់ឱ្យដឹងថា សម្រាប់កម្ពុជា ការធ្វើបរិវត្តកម្មឌីជីថល គឺជាការចាប់យក និងការទាញយកផលប្រយោជន៍ជាអតិបរមាពីការរីកចម្រើននៃបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន បច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនផលិតភាព និងប្រសិទ្ធភាពសេដ្ឋកិច្ច ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ កសាងសង្គមស៊ីវីល័យដែលពលរដ្ឋ អាចទទួលបាននូវផលប្រយោជន៍ពីការប្រើប្រាស់សេវាឌីជីថល ប្រកបដោយបរិយាប័ន្ន, ភាពជឿទុកចិត្ត និងសុវត្ថិភាពខ្ពស់ ហើយដំណាលគ្នានេះក៏រក្សាឱ្យបាននូវអត្តសញ្ញាណ និងវប្បធម៌ជាតិ។ ក្នុងន័យនេះ, ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន-ដំណាក់កាលទី២ ក៏បានឆ្លើយតបយ៉ាងលឿន ក្នុងការចូលរួមអនុវត្តនូវក្របខណ្ឌគោលនយោបាយនេះ ដើម្បីទាញយកប្រយោជន៍ពីបច្ចេកវិទ្យាឌីជីថល ជាពិសេសក្នុងបរិបទនៃការរីករាលដាលដោយជំងឺកូវីដ-១៩ ដែលតម្រូវឱ្យយើងត្រូវកាត់បន្ថយការជួបគ្នាផ្ទាល់ជាអតិបរមា ខណៈដែលយើងនៅតែខិតខំធានាឱ្យនិរន្តភាពនៃការងារនៅបន្តជាប្រក្រតី។

ដំណាក់កាលទី២ នេះ ផ្ដោតសំខាន់លើការស្នើសុំអាជ្ញាបណ្ណ និង លិខិត អនុញ្ញាតផ្សេងៗ ទៅតាមប្រភេទនៃសកម្មភាពអាជីវកម្ម ដោយមានការចូលរួមពីក្រសួង-ស្ថាប័ន ចំនួន ៤ រួមមាន ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍, ក្រសួង ទេសចរណ៍, ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ និង និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចំនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។
គួររំលឹកផងដែរថា កាលពីខែឧសភា ឆ្នាំ២០២១ កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏សម្រេចបាននូវសមិទ្ធផលផ្នែកគោលនយោបាយតាមរយៈការដាក់ចេញនូវ “ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ជាមួយនឹងចក្ខុវិស័យវែងឆ្ងាយ ក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក តាមរយៈការរៀបចំមូលដ្ឋានគ្រឹះជំរុញការទទួលយក និងការធ្វើបរិវត្តកម្មឌីជីថល នៅក្នុងគ្រប់តួអង្គសង្គម ទាំងរដ្ឋ, ពលរដ្ឋ និង ធុរជន ដើម្បីជំរុញសន្ទុះកំណើនសេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខុមាលភាពសង្គម ដោយផ្អែកលើគន្លង “ប្រក្រតីភាពថ្មី”៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

Kukula Solar ធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍ក្រីក្រ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គំរូអាជីវកម្មបរិយាបន្នរបស់ Kukula Solar គឺការធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍មូលដ្ឋាន ដើម្បីជំរុញការធ្វើទីផ្សារផលិតផលពន្លឺព្រះអាទិត្យ និងផ្តល់ការគាំទ្របន្ថែមដូចជាការជួសជុល និងសេវាកម្មអតិថិជនក្នុងសហគមន៍របស់ពួកគេ

ព្រែកជីក​ហ្វូណន​តេជោ​ គ្រោង​សង់​សន្ទះទឹកចំនួន​៣ និងកំពង់ផែរណប​ចំនួន​៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គម្រោ​ងព្រែកជីក​របស់​កម្ពុជា គ្រោងនឹង​សង់​កំពង់ផែរណន​នៅតាមបណ្ដោយគម្រោងនោះ​ចំនួន​បី និង​មានគម្រោងមជ្ឈមណ្ឌល​ពាណិជ្ជកម្មនិងភស្តុភារកម្មផងដែរ​

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/04/2024

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ចំណេះដឹងពីទីផ្សារអចលនទ្រព្យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 25/04/2024

ដោយសារតែបញ្ហារាតត្បាតនៃជំងឺកូវីដបានរុញច្រានឲ្យមនុស្សជាច្រើនធ្លាក់ចូលទៅក្នុងបញ្ហាវិបត្តិនៃហិរញ្ញវត្ថុ រហូតមានអ្នកខ្លះបានបង្ខំចិត្តសម្រេចប្រកាសលក់ទ្រព្យសម្បត្តិព្រមទាំងអចលនវត្ថុរបស់ខ្លួននៅក្នុងតម្លៃទាប

ការចេះបង្កើតទម្លាប់សន្សំ​លុយជួយបញ្ចៀសពីកម្ចីក្រៅផ្លូវការ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 25/04/2024

ការចេះបង្កើតទម្លាប់សន្សំ និងការចាត់ចែង ទុកដាក់លុយកាក់ឱ្យបានត្រឹមត្រូវ គឺពិតជាមានសារៈសំខាន់ណាស់ ហើយថែមទាំងអាចជួយឱ្យជៀសផុតពីបំណុលមានអត្រាការប្រាក់ខ្ពស់

សហគមន៍កសិកម្មទំនើប ៖ ការរួមគ្នាចងក្រងជាសហគមន៍ គឺដើម្បីរួមគ្នាអភិវឌ្ឍវិស័យកសិកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបានលើកឡើងពីការរួមគ្នាចងក្រងជា«សហគមន៍កសិកម្មទំនើប» ប្រៀបបានទៅនឹងការប្រមូលផ្តុំគ្នាទៅជាចង្កឹះមួយបាច់ធំ ដែលមានភាពរឹងមាំ

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ីគ្រោងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួនទៅកាន់ប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ី Norilsk Nickel គ្រោងនឹងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួននៃផលិតកម្មទង់ដែងទៅកាន់ប្រទេសចិន បន្ទាប់ពីរងសម្ពាធនៃទណ្ឌកម្មរបស់លោកខាងលិច។

សាច់ក្រកបាត់ដំបង រូបមន្តតពីគ្រួសារ មានទីផ្សារទាំងក្នុង និងក្រៅតំបន់

ជំនួញ, ព្រឹត្តិការណ៍

• 25/04/2024

សិប្បកម្មផលិតសាច់ក្រកមួយនៅខេត្តបាត់ដំបង កំពុងផលិត និងផ្គត់ផ្គង់សាច់ក្រកក្នុងទីផ្សារ មិនថាលក់រាយក្នុងតំបន់ ឬបោះដុំទៅតាមម៉ាត និងអាហារដ្ឋាន

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ