ច្បាប់ស្តីពី «វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-19 បានការពារទាំងផលប្រយោជន៍សេដ្ឋកិច្ចជាតិ និងប្រជាពលរដ្ឋ

ភ្នំពេញ ៖ ការបង្កើតច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-19 មិនត្រឹមតែជាវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-19 ប៉ុណ្ណោះទេ គឺថែមទាំងបានការពារទាំងផលប្រយោជន៍សេដ្ឋកិច្ចជាតិ ក៏ដូចជាផលប្រយោជន៍របស់ប្រជាពលរដ្ឋផងដែរ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌។

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានថ្លែងឱ្យដឹងថា ប្រទេសកម្ពុជាគិតមកដល់បច្ចុប្បន្ន ការឆ្លងនៅកម្ពុជាយើងហៅតាមរយៈព្រឹត្តិការណ៍រួមមាន៖ព្រឹត្តិការណ៍3វិច្ឆិកាឆ្នាំ2020 ព្រឹត្តិការណ៍28វិច្ឆិកា ឆ្នាំ2020 និងព្រឹត្តិការណ៍សហគមន៍20កុម្ភៈឆ្នាំ2021ដែលកំពុងទប់ស្កាត់។

ឯកឧត្តមបានបន្តថា សម្រាប់កម្ពុជា ជាមួយបទពិសោធន៍នៃការគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ-19 រយៈពេលជាង១ឆ្នាំនៅក្នុងព្រឹត្តិការណ៍ពិភពលោក យើងបានរៀនសូត្រពីបទពិសោធន៍ច្រើន​ក្នុងនោះយើងអាចទាញយកសមិតកម្មចំនួន2។

សមិតកម្មទី1ការឆ្លងរាលដាលនៃជំងឺកូវីដ-19នេះវាធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ និងអាយុជីវិតរបស់ប្រជាជនយ៉ាងពិតប្រាកដ។ តែប្រទេសមួយចំនួន នៅពេលដែលគាត់ប្រើប្រាស់ច្បាប់គ្រាអាសន្ន ឬការបិទខ្ទប់ប្រទេសទាំងមូល នោះយើងបានទាញចេញជាបទពិសោធន៍នៅចំណុច​ដ៏សំខាន់មួយទៀត គឺបង្កើតឱ្យមានមហន្តរាយផ្នែកសេដ្ឋកិច្ច គ្រោះថ្នាក់ដល់សេដ្ឋកិច្ចជាតិតែម្តង។

ឯកឧត្តម កើត រិទ្ធ បានមានប្រសាសន៍ថា៖

“យើងបានទាញចេញជាបទពិសោធន៍នៅចំណុច​ដ៏សំខាន់មួយទៀតគឺបង្កើតឱ្យមានមហន្តរាយផ្នែកសេដ្ឋកិច្ច គ្រោះថ្នាក់ដល់សេដកិច្ចជាតិ ប៉ះពាល់ដល់សសៃឈមមានន័យថាប្រទេសមួយដែលលែងកម្រើកមានន័យថាសេដ្ឋកិច្ចវាអត់ដើរ ប៉ះពាល់ធ្ងន់ធ្ងរថែមទៀតជីវភាព របស់ប្រជាពលរដ្ឋ”

សមិតកម្មទី2 ការឆ្លងរាលដាលនៃជំងឺកូវីដ-19នេះ មិនដឹងថាជំងឺនេះក្នុងថ្ងៃអនាគតមិនដឹងថាវាជាប្រភេទជំងឺអ្វីទៀត ដែលមានលក្ខណៈឆ្លងកាចសាហាវដូចកូវីដ? ព្រោះសូម្បីតែមកដល់ពេលនេះជំងឺកូវីដ-19 ខ្លួនឯងក៏បម្លែងខ្លួនឯងថ្មី ដើម្បីគេចពីវ៉ាក់សាំងមួយចំនួន។

ឯកឧត្តម កើត រិទ្ធ ធ្លាប់បានគូសបញ្ជាក់នៅចំពោះមុខសភាថា ច្បាប់នេះបានកសាងឡើង ដើម្បីទប់ស្កាត់ និងកាត់ផ្តាច់ការចម្លង ការរីករាលដាលនៃជំងឺនៅក្នុងសហគមន៍កម្ពុជា ជាពិសេសគឺការពារអាយុជីវិតប្រជាពលរដ្ឋ និងសុខភាពសាធារណៈ។

ឯកឧត្តមបានគូសបញ្ជាក់ដូច្នេះ ៖

“ខ្ញុំសូមបញ្ជាក់ជូនថា ច្បាប់នេះធ្វើឡើងក្នុងគោលបំណងសំខាន់តែមួយគត់ គឺដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ការពារសុខភាពសាធារណៈប្រជាជន។ ចំពោះទោសបញ្ញត្តិវិញយើងនិយាយជារួម ទោសបញ្ញត្តិនេះបង្កើតឡើង ដើម្បីដាក់ទោសចំពោះជនខិលខូច និងជនទុច្ចរិត ដែលចង់បង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាជន និងសុខភាពសាធារណៈ”

សម្រាប់ប្រជាពលរដ្ឋដែលគោរពតាមវិធានការត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញដោយក្រសួងសុខាភិបាលធានាបានមិនឱ្យមានការឆ្លងរាលដាល ធ្វើឱ្យសហគមន៍អាចវិលត្រឡប់ទៅរកស្ថានភាពប្រក្រតីឡើងវិញ ច្បាប់នេះអត់យកទៅអនុវត្តន៍ចំពោះពួកគាត់ទេ។ ទោសបញ្ញត្តិនេះ គេអនុវត្តន៍តែចំពោះជនខិលខូច ចំពោះជនទុច្ចរិត ដែលមានចេតនាធ្វើឱ្យសង្គមកម្ពុជាមានភាពវឹកវរតែប៉ុណ្ណោះ៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា រំពឹងថានឹងក្លាយជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា របៀងឧស្សាហកម្ម និងបច្ចេកវិទ្យាអាចក្លាយទៅជាចំណែកនៃកម្លាំងចលករសម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា

បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។

គួរយល់ដឹង ៖ លុយគ្រីបតូ (Crypto) ជាង២៣០០០លើទីផ្សារបច្ចុប្បន្ន តែខ្លះជោគជ័យខ្លះមិនជោគជ័យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លុយគ្រីបតូ (Cryptocurrencies)ឬលុយឌីជីថលបានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសរវាងអ្នកមានជំនឿចិត្តលើទីផ្សារជួញដូរ

Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ

ការប្រកួតកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ លើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

នាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងរៀបចំកម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤​ដើម្បីលើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក ។

អបអរសាទរ ចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លោកជំទាវអ៊ឹមរចនាសាទរចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិហើយក្រសួងបានត្រៀមខ្លួនជួយសម្រួលដល់ការពង្រីកការនាំចេញ

តំបន់​សេដ្ឋកិច្ចពិសេស​ធំៗចំនួន២​ នឹង​លេច​រូបរាង​នៅពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/04/2024

រដ្ឋាភិបាល​បានជំរុញឱ្យបង្កើន​តំបន់សេដ្ឋកិច្ចពិសេស​ថ្មីៗជា​បន្តបន្ទាប់ឱ្យ​បាន​ច្រើន​​ដើម្បី ទាក់ទាញការ​វិនិយោគពីខាងក្រៅ​ប្រទេស

Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ

ទឹកស៊ីអ៊ីវល្បើងក្នុងស្រុក មានគុណភាព និងធានាសុវត្ថិភាពអ្នកទទួលទាន

ជំនួញ, ព្រឹត្តិការណ៍

• 26/04/2024

ដោយមើលឃើញពីតម្រូវការទីផ្សារក្នុងស្រុក សិប្បកម្មមួយត្រូវបានបង្កើតឡើង និងកំពុងផលិតទឹកស៊ីអ៊ីវល្បើង ដែលជាប្រភេទទឹកស៊ីអ៊ីវបន្ទំ ផ្អាប់ទុកស្របតាមបច្ចេកទេសប្រទេសជប៉ុន។

ស្វែងយល់វិធីសាស្ត្រការពារខ្លួនដើម្បីបង្ការខ្លួនពីការបោកបញ្ឆោតតាមអនឡាញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/04/2024

បច្ចុប្បន្ន បច្ចេកវិទ្យាលើពិភពលោកមានការរីកចម្រើនយ៉ាងខ្លាំង ដែលសង្គម-ជាតិប្រើប្រាស់បម្រើវាជាប្រយោជន៍ដល់ប្រជាជន ប៉ុន្តែវាក៏ត្រូវបានក្រុមជនខិលខូចប្រើប្រាស់ ដើម្បីឧបករណ៍មួយក្នុងការបោកបញ្ឆោតប្រាក់