ធ្លាយរបាយការណ៍ចំណូលក្រុមហ៊ុនមេ TikTok ប្រមូលលុយបានជាង ៣៤ពាន់លានដុល្លារកាលពីឆ្នាំទៅ

បរទេស៖ ក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនមេរបស់កម្មវិធីកំសាន្តដ៏ល្បីល្បាញ TikTok បានបញ្ចេញតួលេខពីប្រាក់ចំណូល​របស់​ខ្លួន​កាលពីឆ្នាំ២០២០កន្លងទៅនោះថា មានទំហំគុណនឹង២ដងនៃប្រាក់ចំណេញដែលខ្លួនរកបានកាលពីឆ្នាំ២០១៩ ពោលគឺស្មើនឹងជាង៣៤ពាន់លានដុល្លារ។

ទូរទស្សន៍ BBC បានសរសេរថា ការបង្ហាញពីទិន្នន័យប្រាក់ចំណូលសរុបដែលទទួលបានពេញមួយឆ្នាំ២០២០ របស់ក្រុមហ៊ុន ByteDance រកបាន​រហូតទៅដល់ ៣៤.៣ ពាន់លានដុល្លារ ឬក្នុងអត្រាកើនឡើងរហូតទៅដល់ ១១១ ភាគរយធៀបទៅនឹងប្រាក់ចំណូលកាលពីឆ្នាំ២០១៩ គឺជាការបញ្ជាក់​ពី​ភាព​ជោគជ័យរបស់ខ្លួន។

មិនធម្មតា… ទោះជាស្ថិតក្នុងភាពប្រឈមវិបត្តិសេដ្ឋកិច្ច ក៏ TikTok រកបានចំណូលជាង៣៤ពាន់ដុល្លារក្នុងមួយឆ្នាំ

ជាមួយនឹងទិន្នន័យនៃការកើនឡើងនូវចំណូលខាងលើនេះកាន់តែបញ្ជាក់ឲ្យឃើញពីប្រជាប្រិយភាពរបស់ TikTok ដែលកំពុងតែបន្តភាពពេញនិយម​របស់​ខ្លួននៅទូទាំងសកលលោក ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនទៀត ទាំងនៅក្នុងប្រទេសចិន សហរដ្ឋអាមេរិក ក៏ដូចជានៅប៉ែកលោកខាង​លិច​កំពុង​ស្ថិត​នៅក្នុងសម្ពាធរដ្ឋាភិបាលរបស់ខ្លួន។

ByteDance ក៏បានបញ្ជាក់ដែរថា ប្រាក់ចំណេញសុទ្ធរបស់ខ្លួនបានកើនឡើងរហូតទៅដល់ ​៩៣ភាគរយ ពោលគឺស្មើនឹងប្រមាណជា ១៩ ពាន់លានដុល្លារ ខណៈដែលតួលេខនៃអ្នកប្រើប្រាស់ទូទាំងសកលលោកគិតជាប្រចាំខែគឺមានរហូតទៅដល់ ១.៩ ពាន់លានគណនេយ្យគិតត្រឹមខែធ្នូកាលពីឆ្នាំ២០២០ប៉ុណ្ណោះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ

កម្ពុជា​ស្នើ​សុំ​ភាគីចិនជួយបង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ និ​ងតំបន់​សេដ្ឋកិច្ចពិសេស​នៅកម្ពុជា​បន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

កម្ពុជា ពិតជា​ត្រូវការ​ចិន​ក្នុងការជួយ​បង្កើតតំបន់ពាណិជ្ជកម្មសេរី និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដើម្បីទាក់ទាញ​ការ​វិនិយោគផ្ទាល់ពី​ប្រទេស​ចិន​

កម្ពុជាអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

ក្នុងសន្និសីទរដ្ឋមន្ត្រី OECD ប្រទេសកម្ពុជាបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។

កម្ពុជា ពិភាក្សាជាមួយសហភាពអឺរ៉ុប ស្វែងរកដំណោះស្រាយបញ្ហាពាណិជ្ជកម្ម និងវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប ។

ចំណេះដឹងកសិកម្មខ្លីៗ ៖ គន្លឹះសំខាន់ៗក្នុងការធ្វើស្រែឱ្យចំណេញ

ជំនួញ, ព្រឹត្តិការណ៍

• 24/04/2024

ស្រូវ ជាដំណាំមួយដែលប្រជាជនខ្មែរនិយមដាំ។ យ៉ាងណាមិញ ការដាំស្រូវក៏ត្រូវការបច្ចេកទេសសំខាន់ៗមួយចំនួន ទាំងការដាំ និងថែទាំ ទើបទទួលបានផលល្អ និងមិនខាតបង់

ការអនុវត្តតាមវិន័យ និងផែនការហិរញ្ញវត្ថ នឹងជួយឱ្យជីវភាពគ្រួសាររីកចម្រើន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/04/2024

ការកំណត់វិន័យហិរញ្ញវត្ថុ និងការរៀបចំផែនការហិរញ្ញវត្ថុបានច្បាស់លាស់ និងត្រឹមត្រូវ អាចជួយឱ្យអាជីវកម្មរបស់លោកអ្នកមានភាពរីកចម្រើន និងជីវភាពកាន់តែប្រសើរឡើង

គម្រោងព្រែកជីកហ្វូណន-តេជោ របស់កម្ពុជាទទួលបានការគាំទ្រពីប្រធានរដ្ឋឡាវ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/04/2024

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ព្រែកជីកនេះមិនប៉ះពាល់ដល់រំហូរទឹកនៃទន្លេ​មេគង្គនោះឡើយ ព្រោះម្យ៉ាងព្រែកនេះមិនតភ្ជាប់ពីទន្លេមេគង្គនោះទេ

ការហោះសម្តែងយន្តហោះខ្នាតតូច១៦គ្រឿងនៅខេត្តព្រះសីហនុ នឹងជួយផ្សព្វផ្សាយទេសចរណ៍ និងធុរកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

យន្តហោះខ្នាតតូចចំនួន១៦គ្រឿងនឹងធ្វើការហោះសម្តែងនៅទីលានតេជោ ខេត្តព្រះសីហនុ ដើម្បីផ្សព្វផ្សាយទេសចរណ៍ទៅកាន់អន្តរជាតិ និង បង្កើតធុរកិច្ច ។

មីស៊ីលចម្ងាយមធ្យមរបស់អាមេរិកដាក់ពង្រាយនៅហ្វីលីពីនជាលើកដំបូងដើម្បីពង្រីងសមត្ថភាពយោធាទាំងពីរនៅក្នុងតំបន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

មីស៊ីលចម្ងាយមធ្យមរបស់អាមេរិកដាក់ពង្រាយនៅហ្វីលីពីនជាលើកដំបូងដើម្បីពង្រីងសមត្ថភាពយោធាទាំងពីរនៅក្នុងតំបន់