ស្វែងយល់លម្អិតអំពីកម្មសិទ្ធិបញ្ញា និងប្រភេទនីមួយៗ

តើទៅអ្វីជាកម្មសិទ្ធបញ្ញា?

កម្មសិទ្ធិបញ្ញា  ឬ Intellectual property  សំដៅទៅលើការបង្កើតគំនិតដូចជាការច្នៃប្រឌិត ការងារផ្នែកអក្សរសាស្ត្រ សិល្បៈ រចនា និមិត្តសញ្ញា ឈ្មោះ និងរូបភាពដែលត្រូវបានប្រើក្នុងពាណិជ្ជកម្ម។ កម្មសិទ្ធិបញ្ញាត្រូវបានការពារដោយច្បាប់ ឧទាហរណ៍ដូចជាប្រកាសនីយបត្រតក្កកម្ម សិទ្ធិអ្នកនិពន្ធ និងម៉ាក ដែលម្ចាស់ស្នាដៃអាចទទួលបានការទទួលស្គាល់ ឬទទួលបានអត្ថប្រយោជន៍ហិរញ្ញវត្ថុពីអ្វីដែលបានបង្កើត។

ប្រព័ន្ធកម្មសិទ្ធិបញ្ញាមានគោលបំណងជម្រុញការបង្កើតថ្មី និងការច្នៃប្រឌិតឲ្យកាន់តែរីកចម្រើន ដោយធ្វើឱ្យមានតុល្យភាពរវាងផលប្រយោជន៍របស់ម្ចាស់ស្នាដៃ និងចំណាប់អារម្មណ៍របស់សាធារណៈ។

កម្មសិទ្ធិបញ្ញាមានវិសាលភាពធំទូលាយ និងដើរតួនាទីយ៉ាងសំខាន់ទាំងផ្នែកវប្បធម៌ និងសេដ្ឋកិច្ច។ អ្នកច្នៃប្រឌិត សិល្បករ អ្នកវិទ្យាសាស្ត្រ ម្ចាស់អាជីវកម្ម និងក្រុមហ៊ុនបានចំណាយការវិនិយោគទាំងពេលវេលា ថវិកា ថាមពល និងគំនិតជាច្រើនក្នុងការបង្កើតស្នាដៃ ឬផលិតផលរបស់គេ ។ កិច្ចការពារកម្មសិទ្ធិបញ្ញាសមស្របរបស់បុគ្គល​ ឬក្រុមហ៊ុន គឺជាការប្រែក្លាយគំនិតទៅជាទ្រព្យអាជីវកម្មដែលមានតម្លៃ។ ការទាញយកផលប្រយោជន៍ពេញលេញពីប្រព័ន្ធការពារកម្មសិទ្ធិបញ្ញា អាចធ្វើឱ្យបុគ្គលឬ​ក្រុមហ៊ុនទទួលបានចំណូលពីការបង្កើតថ្មី និងការច្នៃប្រឌិតរបស់ខ្លួនដែលជាការលើកទឹកចិត្ត និងបង្កើនមូលធនដល់ការស្រាវជ្រាវ និងការអភិវឌ្ឍន៍។

កម្មសិទ្ធិបញ្ញា ត្រូវបានបែងចែកជាពីរប្រភេទគឺកម្មសិទ្ធិឧស្សាហកម្ម សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល។ កម្មសិទ្ធិឧស្សាហកម្មរួមមាន ប្រកាសនីយបត្រតក្កកម្ម ម៉ាក គំនូរឧស្សាហកម្ម​ និងម៉ាកសម្គាល់ភូមិសាស្ដ្រ​ទំនិញ។ ចំណែកឯសិទ្ធិអ្នកនិពន្ធ រួមមានស្នាដៃ ​អក្សរសាស្ត្រ និងសិល្បៈទាំងឡាយ​ដូចជា​រឿងប្រលោមលោក កំណាព្យ ល្ខោន ភាពយន្ត ស្នាដៃ​តន្ត្រី គំនូរ រូបថត ចម្លាក់ និងស្ថាបត្យកម្មជាដើម។ សិទិ្ធប្រហាក់ប្រហែល គឺផ្សារភ្ជាប់ជាមួយនឹងសិទ្ធិអ្នកនិពន្ធ ដែលសំដៅទៅលើសិទ្ធិរបស់អ្នកសម្តែង ផលិតករ ហ្វូណូក្រាម និងអង្គភាពផ្សាព្វផ្សាយ។

គូសបញ្ជាក់ថា ច្បាប់ស្តីពីកម្មសិទ្ធិបញ្ញាមានលក្ខណៈខុសៗគ្នាដូចជា ភាពខុសគ្នាទៅតាមប្រភេទកម្មសិទ្ធិបញ្ញា  ភាពខុសគ្នាទៅតាមច្បាប់ក្នុងប្រទេសនីមួយៗ និងភាពខុសគ្នាទៅតាមច្បាប់ក្នុងតំបន់ និងច្បាប់អន្តរជាតិជាដើម។

ប្រភព៖ WIPO


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា រំពឹងថានឹងក្លាយជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា របៀងឧស្សាហកម្ម និងបច្ចេកវិទ្យាអាចក្លាយទៅជាចំណែកនៃកម្លាំងចលករសម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា

បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។

គួរយល់ដឹង ៖ លុយគ្រីបតូ (Crypto) ជាង២៣០០០លើទីផ្សារបច្ចុប្បន្ន តែខ្លះជោគជ័យខ្លះមិនជោគជ័យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លុយគ្រីបតូ (Cryptocurrencies)ឬលុយឌីជីថលបានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសរវាងអ្នកមានជំនឿចិត្តលើទីផ្សារជួញដូរ

Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ

ការប្រកួតកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ លើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

នាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងរៀបចំកម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤​ដើម្បីលើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក ។

អបអរសាទរ ចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លោកជំទាវអ៊ឹមរចនាសាទរចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិហើយក្រសួងបានត្រៀមខ្លួនជួយសម្រួលដល់ការពង្រីកការនាំចេញ

តំបន់​សេដ្ឋកិច្ចពិសេស​ធំៗចំនួន២​ នឹង​លេច​រូបរាង​នៅពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/04/2024

រដ្ឋាភិបាល​បានជំរុញឱ្យបង្កើន​តំបន់សេដ្ឋកិច្ចពិសេស​ថ្មីៗជា​បន្តបន្ទាប់ឱ្យ​បាន​ច្រើន​​ដើម្បី ទាក់ទាញការ​វិនិយោគពីខាងក្រៅ​ប្រទេស

Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ

ទឹកស៊ីអ៊ីវល្បើងក្នុងស្រុក មានគុណភាព និងធានាសុវត្ថិភាពអ្នកទទួលទាន

ជំនួញ, ព្រឹត្តិការណ៍

• 26/04/2024

ដោយមើលឃើញពីតម្រូវការទីផ្សារក្នុងស្រុក សិប្បកម្មមួយត្រូវបានបង្កើតឡើង និងកំពុងផលិតទឹកស៊ីអ៊ីវល្បើង ដែលជាប្រភេទទឹកស៊ីអ៊ីវបន្ទំ ផ្អាប់ទុកស្របតាមបច្ចេកទេសប្រទេសជប៉ុន។

ស្វែងយល់វិធីសាស្ត្រការពារខ្លួនដើម្បីបង្ការខ្លួនពីការបោកបញ្ឆោតតាមអនឡាញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/04/2024

បច្ចុប្បន្ន បច្ចេកវិទ្យាលើពិភពលោកមានការរីកចម្រើនយ៉ាងខ្លាំង ដែលសង្គម-ជាតិប្រើប្រាស់បម្រើវាជាប្រយោជន៍ដល់ប្រជាជន ប៉ុន្តែវាក៏ត្រូវបានក្រុមជនខិលខូចប្រើប្រាស់ ដើម្បីឧបករណ៍មួយក្នុងការបោកបញ្ឆោតប្រាក់