ដំណាំស្លឹកគ្រៃកំពុងមានតម្រូវការ ខណៈការផ្គត់ផ្គង់កំពុងពង្រីកការដាំដុះបន្ថែម

កំពង់ចាម ៖ ស្លឹកគ្រៃ​ ជា​ប្រភេទ​ដំណាំងាយស្រួល​ដាំ​ ​ ទទួល​បានផលល្អ​ប្រសើរ​ជាង​ដំ​ណាំ​ផ្សេង​ៗទៀត​ និងមាន​តម្រូវការ​ច្រើន​ក្នុង​ការប្រើជាគ្រឿងផ្សំសម្លរម្ហូបអាហារ​ប្រចាំថ្ងៃ​របស់​ប្រជាជន​ខ្មែរ ហើយក៏អាចយកប្រើជាឱសថបំប៉នសុខភាព និងព្យាបាលជំងឺផងដែរ។ ជាមួយគ្នានេះ ដោយសារសម្លឹងឃើញពីភាពល្អប្រសើរនៃ​ទីផ្សារ ​ គួបផ្សំ​នឹង​ស្ថានភាព​ដី​ក្នុង​តំបន់​មាន​អំណោយផល​ផងនោះ​ ប្រជាកសិករ​ក្នុង​សហគមន៍​កសិកម្ម​ «សំបូរ​មានជ័យ​» ខេត្ត​កំពង់ចាម​បានបន្ត​ជំរុញ​ការ​ដាំ​ដំណាំស្លឹកគ្រៃបន្ថមទៀតស្របតាមផែនការរបស់ខ្លួន​។

លោក​ អេង​ ថុង​ ប្រធាន​សហគមន៍​កសិកម្ម​ «សំបូរ​មានជ័យ​» ​ស្ថិតនៅ​ក្នុង​ភូមិ​សំបូរ​ ឃុំ​សូភាស​ ស្រុក​ស្ទឹងត្រង់​ ខេត្ត​កំពង់ចាម​ បាន​មានប្រសាសន៍​ប្រាប់​ AMSថា​ ស្លឹកគ្រៃ​ គឺជា​ប្រភេទ​ដំណាំ​ដែល​ងាយស្រួល​ដាំ​ និង​ផ្តល់​ផល​លឿន​ ពោលគឺចំណាយពេលត្រឹម៣ខែក្រោយការដាក់ដាំគឺអាចប្រមូលផលនាំទៅកាន់ទីផ្សារបាន។

លោកបានបន្តឱ្យ​ដឹង​ថា​ មុននឹង​ដាំ​ស្លឹកគ្រៃ​ គេ​ត្រូវ​ជ្រើសរើស​យក​ពូ​ជល្អ​ៗ គល់​ធំៗ​យក​មក​កាត់​ឫស​ចាស់​ចោល​ ហើយ​យក​ទៅ​ផ្សាំ​បណ្តុះ​ឫស​ថ្មី​នៅ​លើ​ដី​ដែល​មាន​សំណើម ឬស្រោចទឹក​ពីលើ​ជាប្រចាំ​។ នៅពេល​ផ្សាំ​បាន​ចន្លោះ​ពី​ ៤ថ្ងៃ​ ទៅ​១សប្តាហ៍​ ស្លឹកគ្រៃ​ចាប់ផ្តើម​ដុះឫស​ថ្មី​ ហើយ​អាចយ​កទៅ​ដាក់ដាំ​បាន​ ដោយ​គេ​ដាំ​មួយ​គុម្ព​តែ​ ១ដើម​ ឬ២ដើម​(១គល់​ ឬ ២គល់​) ហើយ​ត្រូវ​ដាំ​ជាជួរ​ឱ្យ​ត្រង់​ស្មើ​ក្នុង​ចន្លោះ​ឆ្ងាយ​ពីគ្នា​ ៣ – ៤សង់ទីម៉ែត្រ​ អាស្រ័យ​ទៅតាម​សណ្ឋានដី​។

លោក​ប្រធាន​សហគមន៍​រូប​នេះ​បាន​អះអាង​ថា ​៖

« ដំណាំ​ស្លឹកគ្រៃ​នេះ​ ក្នុង​ ១ឆ្នាំ​យើង​អាច​ដាំ​វា​បាន​ពី ៣ – ​៤ដង​។ ចំណែក​តម្លៃ​របស់​វា​សម្រាប់​ការ​បោះ​ដុំ​ទៅ​ឱ្យ​ឈ្មួញកណ្តាលដែល​ទៅ​យក​ដល់​ចម្ការ​ គឺ​ស្ថិត​ក្នុង​ចន្លោះ​ពី​ ៩០០រៀល​ ទៅ ១ ២០០រៀល​ក្នុង​ ១គីឡូក្រាម​។ ​ស្លឹកគ្រៃ​បាន​តម្លៃ​ខ្ពស់​នៅរដូវប្រាំង​ ប៉ុន្តែ​​ធ្លាក់​ថ្លៃ​នៅ​រដូវវស្សា ​ដោយសារ​រដូវវស្សា​មាន​ភ្លៀង​ធ្លាក់​ច្រើន​ ស្លឹក​គ្រៃ​ដុះ​លូតលាស់​ល្អ​មិន​ចាំបាច់​ចំណាយ​លុយ​ទិញ​ប្រេង​បូមទឹក​ស្រោច​ដូច​រដូវប្រាំង​នោះ​ទេ​(ចំណាយ​ទុន​តិច​)»

លោក​បាន​បញ្ជាក់​ថា​ បើ​លក់​ក្នុង​តម្លៃ​ខាងលើ សហគមន៍អាច​ទទួល​បាន​ប្រមាណ​ ៨ ៤០០ ០០០រៀល​ (៨លាន៤សែន​រៀល​) ក្នុង​១ថ្ងៃ​

កសិផល​ស្លឹកគ្រៃ​​របស់​សហគមន៍ដែលបាន​ធ្វើឡើង​ដោយ​រៀប​ចំជា​ផែនការ​ ​ត្រូវ​ការដាំដុះឱ្យ​បាន​ ១០០០ តោន​ក្នុង​១ឆ្នាំ ខណៈដែលកាលពី​ឆ្នាំ២០១៩​កន្លងទៅ​ សហគមន៍​ប្រមូលផលបានតែ​ ៤៧០តោន​ប៉ុណ្ណោះ​ នៅលើ​ផ្ទៃដី​ដាំដុះ​ជាង​ ៣០ហិ​កតា​ ហើយនៅក្នុងឆ្នាំ២០២០ ទិន្នផលបានកើនឡើងបន្តិច ដូច្នេះ​នៅក្នុងឆ្នាំ២០២១ សហគមន៍​បាន​ពង្រីក​ផ្ទៃដី​ និង​បង្កើន​បច្ចេកទេស​ការ​ដាំដុះ​ថែមទៀត ប៉ុន្តែដោយសារតែវិបត្តកូវីដបានធ្វើឲ្យតម្រូវការទីផ្សារបានកាត់បន្ថយ។ នេះបើតាមការឱ្យដឹងពីលោក​អេង ថុង។

លោក​ អេង​ ថុង បាន​មានប្រសាសន៍ថា​ ៖

«បច្ចុប្បន្ននេះ មាន​សហគមន៍​ជាច្រើន​កំពុងពង្រឹងការដាំដុះ​ ដូចជា​ នៅ​អរិយក្សត្រ​ និង​សហគមន៍​នៅ​ពេជ្រនិល​-គីរី​រម្យ​ក៏​គេ​បាន​ដាំ​ស្លឹកគ្រៃ​ និង​នាំ​យក​មក​លក់​នៅ​ផ្សារដើមគរ​ និង​ផ្សារ​នាគ​មាស​ក្រុង​ភ្នំពេញ​ដូច​សហគមន៍​យើង​ដែរ​ ដែលវាជាក៏ជាប្រកួត​ប្រជែង​មួយ​ដែរ​។ មិន​តែប៉ុណ្ណោះ​ ខាង​វៀតណាម​ក៏បាន​នាំចូល​ស្លឹកគ្រៃ​មក​លក់​នៅ​ផ្សារ​នាគ​មាស​ និង​ផ្សារដើមគរដូចគ្នា​ តម្លៃ​លក់​ក៏​មិន​ខុសគ្នា​ប៉ុន្មាន​ដែរ​ ហើយ​ផលិតផល​របស់​វៀតណាម​ធំៗ​ជាង​របស់យើង​ក្នុង​ស្រុក​បន្តិច​ តែ​មិនសូវ​មាន​ក្លិន​ឈ្ងុយ​ដូច​របស់​ខ្មែរយើង​ដាំ​ទេ​»

លោក​បញ្ជាក់​ផង​ដែរ​​ថា​ ប្រជាជន​ក្នុង​សហគមន៍​របស់​លោក​មាន​សមាជិក​ចំនួន​ ៦០គ្រួសារ​ ដែល​ប្រកបរបរ​ដាំ​ស្លឹកគ្រៃ​នេះ​។ ប្រជាជន​ក្នុង​ភូមិ​បាន​នាំគ្នា​ងាក​មក​ដាំ​ស្លឹកគ្រៃ​មាន​រយៈពេល​ជាង​ ៣ឆ្នាំ​ហើយ​។ ការ​ដាំ​ស្លឹកគ្រៃ​ បាន​ធ្វើ​ឱ្យ​ពួកគាត់​មាន​ជីវភាព​ធូរធា​ជាង​មុន​ច្រើន​ ខណៈ​ស្លឹកគ្រៃ​ងាយស្រួល​ដាំ ងាយថែទាំ​ មិនសូវ​ហត់​ និង​មាន​តម្រូវការ​ទីផ្សារ​ខ្ពស់​។ ហេតុ​ដូចនេះ​លោក​នឹង​រៀបចំ​​ទៅតាម​គម្រោង​ដែល​លោក​មាន​ ដោយ​នឹង​ពង្រីក​ផ្ទៃដី​ដាំដុះឱ្យ​គ្រប់​ ៦០ហិ​កតា​ ទើប​អាចសម្រេចផែនការ​ទទួល​បរិមាណ​គ្រប់​ចំនួន ១ ០០០តោន​ក្នុងមួយឆ្នាំដែល​សហគមន៍​បាន​គ្រោងទុក​។

យោងតាមឯកសារ​កសិកម្ម​របស់​អង្គការ​អភិវឌ្ឍន៍​កសិកម្ម​ធម្មជាតិ​កម្ពុជា​ស្ដីពី​អត្ថ​ប្រយោជន៍​នៃ​ដំណាំ​ស្លឹកគ្រៃ​ បាន​បង្ហាញថា​ ស្លឹកគ្រៃ​ ជា​រុក្ខជាតិ​ដែល​មាន​ស្លឹក​វែង​ៗ ក្លិនប្រហើរ​ឈ្ងុយ​ ដុះ​បែក​ជា​គុម្ព​ ស្លឹក​ និង​គល់​វា​ប្រើជា​គ្រឿងផ្សំ​ក្នុង​អាហារ​ ជួយ​បន្ថែម​ក្លិនក្រអូប​ឱ្យ​ម្ហូប​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​ ហើយ​ដំណាំ​ស្លឹកគ្រៃ​នេះ​ក៏​ជា​ឱសថ​បុរាណ​ដែល​ជួយ​បន្ថយ​ជាតិពុល​ក្នុង​រាងកាយ​ ព្រមទាំង​ជួយ​បន្ថយ​សម្ពាធ​ឈាម​ដែល​ឡើង​ខ្ពស់​ ជំនួយ​ភ្នែក​ ជួយឲ្យឆ្អឹងរឹងមាំ​ និងជួយការពារភាពធន់របស់​ធ្មេញ​ផង​ដែរ​។ លើស​ពីនេះ​ ស្លឹកគ្រៃ​ក៏​មានផ្ទុកទៅដោយសារធាតុ​រ៉ែ​ វីតាមីន​ និង​អង់​ហ្ស៊ីម​ រួម​នឹង​ជីវជាតិ​សំ​ខាន់​ៗច្រើន​ទៀត​ដែល​រាងកាយ​មនុស្ស​ត្រូវការ​ជាចាំបាច់ និងមានគុណ​តម្លៃ​ជាច្រើន​ជួយឱ្យ​មាន​សុខភាព​ល្អប្រឆាំងនឹងជំងឺផ្សេងៗ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ

កម្ពុជា​ស្នើ​សុំ​ភាគីចិនជួយបង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ និ​ងតំបន់​សេដ្ឋកិច្ចពិសេស​នៅកម្ពុជា​បន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

កម្ពុជា ពិតជា​ត្រូវការ​ចិន​ក្នុងការជួយ​បង្កើតតំបន់ពាណិជ្ជកម្មសេរី និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដើម្បីទាក់ទាញ​ការ​វិនិយោគផ្ទាល់ពី​ប្រទេស​ចិន​

កម្ពុជាអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

ក្នុងសន្និសីទរដ្ឋមន្ត្រី OECD ប្រទេសកម្ពុជាបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។

កម្ពុជា ពិភាក្សាជាមួយសហភាពអឺរ៉ុប ស្វែងរកដំណោះស្រាយបញ្ហាពាណិជ្ជកម្ម និងវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប ។

ចំណេះដឹងកសិកម្មខ្លីៗ ៖ គន្លឹះសំខាន់ៗក្នុងការធ្វើស្រែឱ្យចំណេញ

ជំនួញ, ព្រឹត្តិការណ៍

• 24/04/2024

ស្រូវ ជាដំណាំមួយដែលប្រជាជនខ្មែរនិយមដាំ។ យ៉ាងណាមិញ ការដាំស្រូវក៏ត្រូវការបច្ចេកទេសសំខាន់ៗមួយចំនួន ទាំងការដាំ និងថែទាំ ទើបទទួលបានផលល្អ និងមិនខាតបង់

ការអនុវត្តតាមវិន័យ និងផែនការហិរញ្ញវត្ថ នឹងជួយឱ្យជីវភាពគ្រួសាររីកចម្រើន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/04/2024

ការកំណត់វិន័យហិរញ្ញវត្ថុ និងការរៀបចំផែនការហិរញ្ញវត្ថុបានច្បាស់លាស់ និងត្រឹមត្រូវ អាចជួយឱ្យអាជីវកម្មរបស់លោកអ្នកមានភាពរីកចម្រើន និងជីវភាពកាន់តែប្រសើរឡើង

គម្រោងព្រែកជីកហ្វូណន-តេជោ របស់កម្ពុជាទទួលបានការគាំទ្រពីប្រធានរដ្ឋឡាវ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/04/2024

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ព្រែកជីកនេះមិនប៉ះពាល់ដល់រំហូរទឹកនៃទន្លេ​មេគង្គនោះឡើយ ព្រោះម្យ៉ាងព្រែកនេះមិនតភ្ជាប់ពីទន្លេមេគង្គនោះទេ

ការហោះសម្តែងយន្តហោះខ្នាតតូច១៦គ្រឿងនៅខេត្តព្រះសីហនុ នឹងជួយផ្សព្វផ្សាយទេសចរណ៍ និងធុរកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

យន្តហោះខ្នាតតូចចំនួន១៦គ្រឿងនឹងធ្វើការហោះសម្តែងនៅទីលានតេជោ ខេត្តព្រះសីហនុ ដើម្បីផ្សព្វផ្សាយទេសចរណ៍ទៅកាន់អន្តរជាតិ និង បង្កើតធុរកិច្ច ។

មីស៊ីលចម្ងាយមធ្យមរបស់អាមេរិកដាក់ពង្រាយនៅហ្វីលីពីនជាលើកដំបូងដើម្បីពង្រីងសមត្ថភាពយោធាទាំងពីរនៅក្នុងតំបន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

មីស៊ីលចម្ងាយមធ្យមរបស់អាមេរិកដាក់ពង្រាយនៅហ្វីលីពីនជាលើកដំបូងដើម្បីពង្រីងសមត្ថភាពយោធាទាំងពីរនៅក្នុងតំបន់