fbpx

ស្លឹកគ្រៃសហគមន៍សំបូរមានជ័យ ចាប់ផ្តើមវាយលុកទីផ្សារលក់រាយ

ស្លឹកគ្រៃ ដែលជាគ្រឿងផ្សំរសជាតិសម្រាប់ម្ហូបអាហារខ្មែរភាគច្រើន និងត្រូវបានប្រជាកសិករនិយមដាំនៅតាមបណ្ដាខេត្តនានាទូទាំងព្រះរាជាណាចក្រកម្ពុជា និងមានការបង្កើតជាសហគមន៍ផងដែរនោះ កំពុងមានតម្រូវការទីផ្សារឡើងវិញបន្ទាប់ពីបណ្តាខេត្តក្រុងត្រូវបានបើកចរាចរណ៍ឡើងវិញ។

សហគមន៍កសិករសំបូរមានជ័យ ដែលល្បីខាងដាំស្លឹកគ្រៃរាប់រយហិកតានោះ បានចាប់ផ្ដើមប្រមូលផល និងដឹកជញ្ជូនកសិផលស្លឹកគ្រៃដែលសហគមន៍ប្រមូលបានដាក់ចូល និងផ្គត់ផ្គង់នៅតាមទីផ្សារលក់រាយនានានៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនទៀតនៅទូទាំងប្រទេសក្នុងក្ដីរំពឹងនៃរដូវកាលដំបូងឆ្នាំ2021នេះមានចំនួនប្រមាណ300តោន។

ប្រធានសហគមន៍កសិករសំបូរមានជ័យ លោក ឆេង ថុង បានប្រាប់AMSឲ្យដឹងថា ស្លឹកគ្រៃដែលសហគមន៍បានប្រមូលកាលពីពេលថ្មីៗនេះ គឺយកមកពីតំបន់ពាមកោះស្នាស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នឹងបានដឹកជញ្ជូនយកទៅកាន់ទីផ្សារលក់រាយតាមការបញ្ជារទិញរួចហើយ។

ក្នុងមួយថ្ងៃយើងដឹកជញ្ជូនចេញទៅឲ្យម៉ូយនៅតាមទីផ្សារនានាទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តផ្សេងៗមួយចំនួនប្រមាណ3តោន ខណៈដែលការបញ្ជាទិញសរុបមានរហូតដល់ប្រមាណ300តោន។ មានន័យថា យើងនឹងបន្តប្រមូលផលដែលដាំដុះបាន ហើយដឹកយកទៅកាន់ទីផ្សារជាបន្តបន្ទាប់ ហើយខ្ញុំជឿថា ការបញ្ជារទិញនឹងនៅតែមាន

លោកបានមានប្រសាសន៍ថា

នៅពេលដែលទីផ្សារបានដើរឡើងវិញហើយនោះទីផ្សារលក់ស្លឹកគ្រៃក៏នឹងអាចពង្រីកខ្លួនបានឡើងវិញជាបណ្តើរៗដែរ ព្រោះថាស្លឹកគ្រៃរបស់សហគមន៍ដែលបានដាំដុះជាបន្តបន្ទាប់ ប្រសិនបើប្រមូលផលទាំងអស់នឹងមានចំនួនរហូតទៅដល់ជាង800តោនបន្ថែមទៀតឯណោះ ហើយសហគមន៍ក៏កំពុងពិចារណាលើការពង្រីកផ្ទៃដាំដុះបន្ថែមទៀត ខណៈដែលបច្ចុប្បន្នមានត្រឹមជាង200ហិកតាតែប៉ុណ្ណោះ

លោក ឆេង ថុង បានដែរថា

ទោះជាយ៉ាងណា លោកសង្ឃឹមថានៅពេលដែលទីផ្សារបានបើកឡើងពេញលេញនោះ នឹងជំរុញដល់តម្រូវការទីផ្សារលក់រាយបានកាន់តែធំ ដែលអាចជួយដោះស្រាយជីវភាពប្រជាកសិករអាស្រ័យផលបានមួយកម្រិត ក៏ដូចជាជម្រុញដល់សេដ្ឋកិច្ចក្នុងសហគមន៍ទាំងមូលផងដែរ៕


ព្រឹត្តិការណ៍, សេដ្ឋកិច្ច

ចិននៅតែឈរលំដាប់លេខ១ ក្នុងការបណ្តាក់ទុនវិនិយោគ

រហូតមកដល់ដើមត្រីមាសទី៣ ឆ្នាំ២០២១នេះ មហាមិត្តចិន នៅតែជាប្រទេសដែលទម្លាក់ទុនវិនិយោគនៅកម្ពុជាច្រើនជាង និងស្ថិតនៅលេខរាងកំពូលដដែល
ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

យល់ដឹងពីការប្តូរប្រាក់រៀលចាស់ៗនៅធនាគារជាតិនៃកម្ពុជា

សាធារណជនអាចប្តូរប្រាក់រៀល ឬកាសដែលចាស់ៗបាននៅធនាគារជាតិនៃកម្ពុជា ដែលជាអាជ្ញាធររូបិយវត្ថុ និងត្រួតពិនិត្យប្រព័ន្ធធនាគារនៅកម្ពុជា ប៉ុន្តែក្នុងករណីខ្លះធនាគារជាតិក៏
ព្រឹត្តិការណ៍, អចលនទ្រព្យ

អាជ្ញាធររាជធានីភ្នំពេញបង្កើតក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃសំណង់ចាស់ៗដើម្បីថែរក្សាជាអគារបេតិកភណ្ឌ

រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចបង្កើតក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃសំណង់អគារបុរាណនៅតាមខណ្ឌទាំង១៤ ដើម្បីពង្រឹងយន្តការដែលមានស្រាប់ក្នុងការការពារ ថែរក្សាជាអគារ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

សិង្ហបុរីដាក់មហិច្ឆិតានាំចូលអគ្គិសនីដែលបញ្ចេញកាបូនកម្រិតទាបឲ្យបាន៣០ភាគរយ

ប្រទេសសិង្ហបុរីបានធ្វើការប្រកាសបង្ហាញអំពីផែនការដ៏ធំមួយក្នុងការនាំចូលអគ្គិសនីមកប្រើប្រាស់ក្នុងប្រទេសឲ្យបានទៅដល់ទំហំ៤ជីហ្គាវ៉ាត់ (GW) ដែលមានកម្រិតកាបូនទាបនៅត្រឹម
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

វិស័យធំៗចំនួន៣ នឹងជំរុញឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាសម្រេចបានអត្រា៤,៨% សម្រាប់ឆ្នាំ២០២២

ភ្នំពេញ ៖ រាជរដ្ឋាភិបាលបានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានក្នុងកំណើននៃអត្រា ៤,៨% សម្រាប់ឆ្នាំ២០២២ ដោយសារតែកំណើននៃវិស័យចំនួន ៣ធំៗ ក្នុងនោះរួមមានវិស័យឧស្សាហកម្ម វិស័យសេវាកម្ម និងវិស័យកសិកម្ម ខណៈសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២១ ត្រូវបានប៉ាន់ស្មានថាមានកំណើនក្នុងអត្រា ២,៤%។ សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២…
ជំនួញ, ព្រឹត្តិការណ៍

លោក Trump បង្កើតបណ្តាញសង្គមដ៏ធំមិនចាញ់ Facebook ជាការប្តូរកំហឹង និងការអន់ចិត្តរបស់ខ្លួន

អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាន និងកំពុងបង្កើតបណ្តាញសង្គមដ៏ធំមួយ ដើម្បីប្រកួតប្រជែងជាមួយ facebook និង Twitter រួមនឹងបណ្តាញសង្គមផ្សេងទៀត
ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

សេវាធានារ៉ាប់រងឥណទានប្រៀបបានសំណាញ់សុវត្តិភាពហិរញ្ញវត្ថុដើម្បីធានាលទ្ធភាពទូទាត់ឥណទាន

សេវាធានារ៉ាប់រងឥណទានបានផ្តល់នូវសំណាញ់ សុវត្តិភាពហិរញ្ញវត្ថុ ដែលនឹងធានាពីលទ្ធភាពទូទាត់សងបំណុល។ នេះជាការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា ។
ព្រឹត្តិការណ៍, អចលនទ្រព្យ

ទីផ្សារការិយាល័យជួលនឹងកើនឡើងវិញក្រោយរដ្ឋាភិបាលបើកសេដ្ឋកិច្ច

យ៉ាងយូរនៅត្រឹមដើមឆ្នាំ២០២២ ទីផ្សារ និងការផ្គត់ផ្គង់អគារការិយាល័យជួលនៅកម្ពុជា នឹងមានការកើនឡើង ខណៈតម្រូវការជួលនឹងមានកំណើន បន្ទាប់ពីរាជរដ្ឋាភិបាលបើកសេដ្ឋ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

JICA ផ្តល់ថវិកា ៥៨ លានដុល្លារអាមេរិកសម្រាប់ផ្គត់ផ្គង់ទឹកស្អាតនៅសៀមរាប

រដ្ឋាភិបាលជប៉ុន តាមរយៈអង្គការ JICA បានផ្តល់ជំនួយដល់រាជរដ្ឋភិបាលកម្ពុជាសម្រាប់គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតសៀមរាបចំនួន ៦
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

រាជរដ្ឋាភិបាលគ្រោងវិភាជន៍ថវិការហូតប្រមាណ ១,៥៥៧ លានដុល្លារអាមេរិកសម្រាប់ឆ្នាំ២០២១

រាជរដ្ឋាភិបាលកម្ពុជា បានបង្កើនខ្ទង់ចំណាយវិភាជន៍ថវិការដែលអាចកើនដល់ប្រមាណ ១ ៥៥៧លានដុល្លារ ជាមួយនឹងការត្រៀមសម្រាប់ឆ្នាំ២០២២

AMS ECONOMY
@amseconomy