មេរៀន និងចំណេះដឹងហិរញ្ញវត្ថុតាមកម្រិតសិក្សា ដែលមនុស្សភាគច្រើនតែងមើលរំលង

ភ្នំពេញ ៖ តាំងពីថ្នាក់មត្តេយ្យរហូតដល់មហាវិទ្យាល័យ គ្រប់ដំណាក់កាលនៃការសិក្សានៅសាលាត្រូវបានរៀបចំឡើងដើម្បីរៀបចំឲ្យកុមារ ក៏ដូចជាអ្នកសិក្សាទទួលបានភាពជោគជ័យពេញមួយជីវិត។ ដោយឡែកការសិក្សាអំពីហិរញ្ញវត្ថុគឺជាផ្នែកមួយដែលអាចជះឥទ្ធិពល ជាពិសេសដល់កុមារក្នុងរយៈពេលវែង។

ខាងក្រោមនេះជាវិធីបង្កើនចំណេះដឹងហិរញ្ញវត្ថុតាមកម្រិតសិក្សា ដែលយើងអាចរៀនអំពីប្រាក់តាំងពីកុមារភាពដល់ពេលពេញវ័យ ដោយវិធីនេះត្រូវបានណែនាំដោយអ្នកជំនាញនៅធនាគារអាមេរិចកាំង។

បឋមសិក្សា៖ ផ្តោតលើមូលដ្ឋានដូចជាទុកដាក់សន្សំប្រាក់បន្តិចបន្តួច និងរៀបចំផែនការរបៀបចាយលុយ។ នៅពេលក្មេងៗចាប់ផ្តើមរៀនគណិតវិទ្យាដំបូងៗ អាណាព្យាបាលឬគ្រូអាចណែនាំក្មេងៗអំពីគំនិតនៃការបង្កើតផែនការចំណាយ។ អនុវត្តមេរៀនទាំងនេះទៅលើប្រដាប់ក្មេងលេង ឬរង្វាន់ដែលពួកគេចង់បាន ហើយបង្រៀនពួកគេឱ្យសន្សំលុយទុករហូតទាល់តែពួកគេមានលទ្ធភាពទិញតុក្កតាក្នុងក្តីស្រមៃរបស់ពួកគេ។

អនុវិទ្យាល័យ៖ មេរៀនគណិតវិទ្យាដែលទាក់ទងនឹងការចំណាយអាចត្រូវបានអនុវត្តក្នុងការសម្រេចចិត្តក្នុងជីវិតពិត និងការបង្កើតគម្រោងថវិកា ដូចជាការពិចារណាមុនទិញអ្វីមួយ។ ក្នុងកម្រិតអនុវិទ្យាល័យនេះក្មេងមួយចំនួនអាចមានលទ្ធភាពសន្សំប្រាក់ អាចដើរផ្សារជាមួយមិត្តភក្តិរបស់ពួកគេ ដូច្នេះអាណាព្យាបាលគួរលើកទឹកចិត្តឬសិស្សានុសិស្សខ្លួនឯងគួរព្យាយាមប្រើប្រាស់ទ្រឹស្តីគណិតវិទ្យាក្នុងសាលានៅពេលដើរផ្សារទិញទំនិញ ដូចជាគណនាថ្លៃទំនិញដែលមានបញ្ចុះតម្លៃ និងបូកសរុបការចំណាយប្រចាំខែជាដើម។

វិទ្យាល័យ៖ នៅពេលភាពពេញវ័យចាប់ផ្តើមខិតមកជិត សិស្សវិទ្យាល័យគួរស្វែងយល់ពីមូលដ្ឋានគ្រឹះនៃពិន្ទុឥណទាន ប័ណ្ណឥណទាន ការវិនិយោគ ការសន្សំសម្រាប់ការចូលនិវត្តន៍ ភាពជាម្ចាស់ការ និងអ្វីៗជាច្រើនទៀត។ ធ្វើដូចនេះ នៅពេលបញ្ចប់កម្រិតវិទ្យាល័យ យុវវ័យអាចចាប់ផ្តើមអនុវត្តមេរៀនទាំងនោះ។ សិស្សវិទ្យាល័យក៏គួរតែរៀនដោយខ្លូនឯងអំពីប្រាក់កម្ចីសិក្សាសម្រាប់សិស្ស (student loans)ផងដែរ ព្រោះការវាជួយឲ្យការសម្រេចចិត្តទៅលើស្ថានភាពហិរញ្ញវត្ថុនៃការចូលរៀនថ្នាក់មហាវិទ្យាល័យកាន់តែល្អប្រសើរ និងអាចប្រើប្រាស់បំណុលបានត្រឹមត្រូវ។

បន្ថែមពីនេះ ប្រសិនបើសិស្សវិទ្យាល័យមានការងារធ្វើ ទោះបីជាវាគ្រាន់តែជាការងារក្រៅម៉ោងក៏ដោយ វាអាចមានប្រយោជន៍ក្នុងការពិភាក្សាអំពីពន្ធ និងវិធីគ្រប់គ្រងប្រាក់ចំណូលក្នុងពេលជាមួយគ្នា។ វាជួយពង្រឹងចំណេះដឹងក្នុងការបង្កើតថវិកាប្រកបដោយតុល្យភាពនិងត្រឹមត្រូវនាពេលអនាគត។

មហាវិទ្យាល័យ៖ និសិត្សគួរបង្កើតពិន្ទុឥណទានដោយបើកគណនីកាតឥណទាន ដើម្បីងាយស្រួលសម្រេចគោលដៅនៅពេលក្រោយ ដូចជាការទិញផ្ទះជាដើម។ ជាមួយនឹងការងារអាជីពដែលនឹងចូលមកដល់ប៉ុន្មានឆ្នាំទៀត កម្រិតមហាវិទ្យាល័យក៏ជាពេលដ៏ល្អដើម្បីចាប់ផ្តើមរៀបចំគម្រោងថវិការ បង្កើតកញ្ចប់ប្រាក់សម្រាប់គ្នាអាសន្ន ឬសូម្បីតែរៀនសូត្របន្ថែមអំពីការវិនិយោគ។

ប្រភព៖ Widebread


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងឡើងថ្លៃ បង្កឱ្យមានការព្រួយបារម្ភលើការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ៨៨,៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល

ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមជាង៤២ម៉ឺនតោន គិតជាទឹកប្រាក់ជាង៥៤០លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាមបានជាង៤២ម៉ឺនតោន ហើយគិតជាទឹកប្រាក់បានជាង​៥៤០ លានដុល្លារអាម៉េរិកក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៤ ។

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/04/2024

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

e-Choupal ជាវេទិកាអនឡាញធំបំផុតនៅឥណ្ឌាជួយនាំចេញកសិផលដោយផ្ទាល់ពីកសិករក្រីក្ររាប់លាននាក់

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/04/2024

e-Choupal គែជាច្រកនាំចេញកសិផលដ៏ធំបំផុតមួយរបស់ឥណ្ឌាតាមរយៈបណ្តាញអ៊ិនធឺណេតដោយគិតមកដល់ពេលនេះមានកសិករក្រីក្រប្រមាណជា៤លាននាក់កំពុងអាស្រ័យផល

សមិទ្ធផល​ទេសចរណ៍ថ្មី​ៗក្នុងទឹក​ដី​ខេត្តកំពត នឹង​ជំរុញ​ទីផ្សារ​ដីធ្លី​ក្នុងខេត្តមួយនេះ​មានសម្ទុះ​មួយកម្រិត​​ទៀត​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/04/2024

ការ​បង្កើត​សមិទ្ធផល​ថ្មីៗក្នុងទឹកដី​តំបន់ទេសចរណ៍ មិនត្រឹមតែជួយទាក់ទាញទេសចរ​ប៉ុណ្ណោះទេ តែវា​នឹងទាក់ទាញ​វិនិយោគិន​ចូលទៅតំបន់នោះ​ថែមទៀត​ផងដែរ

ក្នុងត្រីមាសទី១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសអាសិបបានជាង ៨៣៦៤លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសដៃគូចំនួន១៤ នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប (RECP) សម្រេចបាន៨៣៦៤លានដុល្លារ​

ការប្រើប្រាស់កម្ចីជាមួយគោលដៅច្បាស់លាស់នឹងជួយលើកកម្ពស់ជីវភាពក្រុមគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/04/2024

ការប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានគោលដៅច្បាស់លាស់ អាចជួយពង្រីកអាជីវកម្ម និងលើកកម្ពស់ជីវភាពក្រុមគ្រួសារប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង

Angkor Wildlife & Aquarium អភិរក្សសត្វកម្រ និងផ្តល់ការងារជូនប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium ក្នុងខេត្តសៀមរាប បានជួយថែរក្សា និង អភិរក្សសត្វទឹកសាប ទឹកប្រៃ និងសត្វព្រៃ ដែលសុទ្ធតែជាប្រភេទសត្វកម្រ