បរទេស ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូង LG បានសហការជាមួយក្រុមហ៊ុន IBC ដែលគ្រប់គ្រងដោយរដ្ឋាភិបាលនៃប្រទេសឥណ្ឌូនេស៊ី ក្នុងការបង្កើតរោងចក្រថ្មីមួយដើម្បីផលិតថ្មសាករថយន្តអគ្គិសនីជាមួយនឹងការចំណាយទុនរហូតដល់ទៅ 1.2 ពាន់លានដុល្លារ ដែលមានសមត្ថភាពក្នុងការផលិតថាមពលអគ្គិសនីប្រមាណជា 10 ជីហ្គាវ៉ាត់ម៉ោង។
ផ្អែកតាមការប្រកាសដោយមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលនៃប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃច័ន្ទម្សិលមិញនេះបានឲ្យដឹងថា គម្រោងនៃការបង្កើតរោងចក្រផលិតថ្ម សាកសម្រាប់រថយន្តអគ្គិសនីខាងលើនេះគឺជាផ្នែកមួយនៃផែនការមេដែលមានតម្លៃ 9.8 ពាន់លានដុល្លារ និងត្រូវបានចុះហត្ថលេខាដោយក្រុមហ៊ុន LG ជាមួយនឹងរដ្ឋាភិបាលឥណ្ឌូនេស៊ីតាំងតែពីឆ្នាំទៅដើម្បីធ្វើការវិនិយោគរួមគ្នា។
មន្ត្រីរូបដដែលនេះបានបញ្ជាក់ឲ្យដឹងទៀតថា រោងចក្រថ្មីមួយនេះនឹងលេចរូបរាងឡើងនៅក្នុងទីក្រុង Bekaski ស្ថិតនៅភាគខាងជើងជាប់ព្រំដែនជាមួយនឹងរដ្ឋធានី Jakarta ។ យ៉ាងណាក៏ដោយ គេនៅមិនទាន់អាចបញ្ជាក់ប្រាប់ពីពេលវេលាជាក់លាក់នៃការចាប់ផ្តើមសាងសង់នោះឡើយក្រៅពីការបញ្ជាក់ថាអាចចាប់ផ្តើមបើកការដ្ឋាននៅពេលឆាប់ៗខាងមុខនេះ។
គួររំលឹកដែរថា កាលពីដើមខែកន្លងទៅនេះ ក្រុមហ៊ុន LG Energy Solution ត្រូវបានគេដឹងថាបាននឹងកំពុងធ្វើការស្វែងរកឱកាសក្នុងការបង្កើតរោងចក្រផលិតថ្មរថយន្តដែលនឹងត្រូវយកទៅប្រើប្រាស់សម្រាប់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ឲ្យបាននៅត្រឹមឆ្នាំ2023 ខាងមុខនេះ ហើយក្នុងនោះបេក្ខភាពដែលកំពុងនាំមុខគេនោះគឺជាទីតាំងរោងចក្រនៅសហរដ្ឋអាមេរិក និងនៅអឺរ៉ុប៕
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy.
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 28/03/2024
ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា
អាជីវកម្មបរិយាបន្នចំនួន ៤ ដែលជួយដល់កសិករខ្នាតតូចនៅប្រទេសឥណ្ឌា
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 28/03/2024
ស្របពេលដែលអាជីវកម្មបរិយាបន្នបន្តរីកចម្រើន និងច្នៃប្រឌិត ពួកគេមិនត្រឹមតែលើកកំពស់កសិករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយត្រួសត្រាយសម្រាប់កសិកម្មឥណ្ឌាផងដែរ