អាជីវកម្មច្នៃប្រឌិត ៖ ពីសំបកប្លាស្ទិកអេតចាយក្លាយជាសម្លៀកបំពាក់ និងម៉ាស

គំនិតច្នៃប្រឌិត៖ បញ្ហាកាកសំណល់ប្លាស្ទិកបានក្លាយទៅជាប្រធានបទយ៉ាងសំខាន់ដែលត្រូវបានបណ្តាប្រទេសលើពិភពលោកនាំគ្នាបង្ហាញក្តីព្រួយបារម្ភយ៉ាងខ្លាំង ជាមួយនឹងការស្វែងរកដំណោះស្រាយរួម រាប់ទាំងប្រទេសក្រីក្រ ប្រទេសកំពុងអភិវឌ្ឍន៍ ក៏ដូចជាប្រទេសអភិវឌ្ឍន៍ផងដែរ។

ជាមួយនឹងដំណោះស្រាយ និងឈានទៅរកការកាត់បន្ថយបរិមាណសំណល់ប្លាស្ទិកនៅលើភពផែនដីនេះ នៅឯទីក្រុងឌុបៃឯណោះវិញមាន​ក្រុមហ៊ុន​បច្ចេកវិទ្យាកើតថ្មីមួយដែលមានឈ្មោះថា DGrade កំពុងធ្វើការងារយ៉ាងសកម្មទៅលើកិច្ចការងារដើម្បីដោះស្រាយនូវបញ្ហាមួយនេះ​តាមរយៈការកែច្នៃ​សំបក​ដបប្លាស្ទិកទាំងឡាយឲ្យទៅជាសម្លៀកបំពាក់យ៉ាងស្រស់ស្អាត និងជាម៉ាស ព្រមទាំងឧបករណ៍ប្រើប្រាស់ផ្សេងៗមួយ​ចំនួនទៀតផង។

លោកស្រី Emma Barber ប្រធានគ្រប់គ្រងរបស់ DGrade បានថ្លែងថា ជាទូទៅបច្ចេកវិទ្យារបស់ក្រុមហ៊ុនអាចប្រើប្រាស់សំបក​ប្លាស្ទិកចំនួន​តែ១០​ដបប៉ុណ្ណោះដើម្បីអាចផលិតបានជាអាវយឺតមួយបាន។

ដឹងទេថា តើដំណើរការផលិតរបស់ DGrade ធ្វើឡើងដោយរបៀបណា? ខាងក្រោមនេះគឺជាអ្វីដែលលោកស្រី Barber បានរៀបរាប់ ៖

ជាដំបូងដបប្លាស្ទិក ទាំងស្រោម និងគម្របគឺត្រូវបានប្រមូលមក​ និងបញ្ជូនទៅកាន់រោងចក្ររបស់ខ្លួននៅក្នុងទីក្រុងអាប៊ូដាប៊ីដើម្បីលាងសំអាត និងកិនវាទៅជាបំណែកតូចៗ ហើយបន្ទាប់មកក៏ត្រូវបានគេយកវេចខ្ចប់ឲ្យបានត្រឹមត្រូវ និងបញ្ចូនបន្តទៅកាន់រោងចក្រជាដៃគូរបស់ DGrade ជាច្រើននៅក្នុងប្រទេសឥណ្ឌា ប៉ាគីស្ថាន និងចិន។

ចម្រៀកប្លាស្ទិកដែលមានគុណភាពទាំងនោះត្រូវបានរោងចក្រជាដៃគូយកទៅដុត និងផលិតចេញជាសរសៃដ៏ទន់ និង ១០០ ភាគរយដោយគ្មាន​ការបញ្ចូល​គ្នាជាមួយនឹងសារជាតិអ្វីបន្ថែមនោះទេ។ បន្ទាប់មកសរសៃទាំងនោះ ក៏ត្រូវកម្មករជំនាញយកទៅរៀបចំទៅជាអំបោះរុំជាដុំៗរួច​ជា​ស្រេច​ដើម្បីត្រៀមយកទៅដេរជាសម្លៀកបំពាក់តែម្តងនៅដំណាក់កាលចុងក្រោយ។

លោកស្រីបានបញ្ជាក់ដែរថា DGrade បច្ចុប្បន្នកំពុងធ្វើការ និងស្វែងរកដៃគូដែលមានបំណងចង់បានផលិតផលដែលមិនប៉ះពាល់ដល់​បរិស្ថាន​ដើម្បី​​ផលិតជាសម្លៀកបំពាក់ផង ផលិតជាម៉ាសផង ព្រមទាំងសម្ភារប្រើប្រាស់ផ្សេងៗទៀតជាច្រើនប្រភេទ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ

កម្ពុជា​ស្នើ​សុំ​ភាគីចិនជួយបង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ និ​ងតំបន់​សេដ្ឋកិច្ចពិសេស​នៅកម្ពុជា​បន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

កម្ពុជា ពិតជា​ត្រូវការ​ចិន​ក្នុងការជួយ​បង្កើតតំបន់ពាណិជ្ជកម្មសេរី និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដើម្បីទាក់ទាញ​ការ​វិនិយោគផ្ទាល់ពី​ប្រទេស​ចិន​

កម្ពុជាអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

ក្នុងសន្និសីទរដ្ឋមន្ត្រី OECD ប្រទេសកម្ពុជាបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។

កម្ពុជា ពិភាក្សាជាមួយសហភាពអឺរ៉ុប ស្វែងរកដំណោះស្រាយបញ្ហាពាណិជ្ជកម្ម និងវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប ។

ចំណេះដឹងកសិកម្មខ្លីៗ ៖ គន្លឹះសំខាន់ៗក្នុងការធ្វើស្រែឱ្យចំណេញ

ជំនួញ, ព្រឹត្តិការណ៍

• 24/04/2024

ស្រូវ ជាដំណាំមួយដែលប្រជាជនខ្មែរនិយមដាំ។ យ៉ាងណាមិញ ការដាំស្រូវក៏ត្រូវការបច្ចេកទេសសំខាន់ៗមួយចំនួន ទាំងការដាំ និងថែទាំ ទើបទទួលបានផលល្អ និងមិនខាតបង់

ការអនុវត្តតាមវិន័យ និងផែនការហិរញ្ញវត្ថ នឹងជួយឱ្យជីវភាពគ្រួសាររីកចម្រើន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/04/2024

ការកំណត់វិន័យហិរញ្ញវត្ថុ និងការរៀបចំផែនការហិរញ្ញវត្ថុបានច្បាស់លាស់ និងត្រឹមត្រូវ អាចជួយឱ្យអាជីវកម្មរបស់លោកអ្នកមានភាពរីកចម្រើន និងជីវភាពកាន់តែប្រសើរឡើង

គម្រោងព្រែកជីកហ្វូណន-តេជោ របស់កម្ពុជាទទួលបានការគាំទ្រពីប្រធានរដ្ឋឡាវ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/04/2024

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ព្រែកជីកនេះមិនប៉ះពាល់ដល់រំហូរទឹកនៃទន្លេ​មេគង្គនោះឡើយ ព្រោះម្យ៉ាងព្រែកនេះមិនតភ្ជាប់ពីទន្លេមេគង្គនោះទេ

ការហោះសម្តែងយន្តហោះខ្នាតតូច១៦គ្រឿងនៅខេត្តព្រះសីហនុ នឹងជួយផ្សព្វផ្សាយទេសចរណ៍ និងធុរកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

យន្តហោះខ្នាតតូចចំនួន១៦គ្រឿងនឹងធ្វើការហោះសម្តែងនៅទីលានតេជោ ខេត្តព្រះសីហនុ ដើម្បីផ្សព្វផ្សាយទេសចរណ៍ទៅកាន់អន្តរជាតិ និង បង្កើតធុរកិច្ច ។

មីស៊ីលចម្ងាយមធ្យមរបស់អាមេរិកដាក់ពង្រាយនៅហ្វីលីពីនជាលើកដំបូងដើម្បីពង្រីងសមត្ថភាពយោធាទាំងពីរនៅក្នុងតំបន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

មីស៊ីលចម្ងាយមធ្យមរបស់អាមេរិកដាក់ពង្រាយនៅហ្វីលីពីនជាលើកដំបូងដើម្បីពង្រីងសមត្ថភាពយោធាទាំងពីរនៅក្នុងតំបន់