ម៉ាឡេស៊ីយល់ព្រមសំណើថ្មីនៃគម្រោងយក្សចិន Belt and Road លើការសាងសង់ផ្លូវដែក

បរទេស ៖ រដ្ឋាភិបាលនៃប្រទេសម៉ាឡេស៊ីបានប្រកាសទទួលយល់ព្រមនូវសំណើរសាងសង់ផ្លូវដែកស្ថិតក្នុងគម្រោង Belt and Road របស់មហាយក្ស​ចិន​សាជាថ្មី បន្ទាប់ពីអាក់ខានកាលពីពេលកន្លងទៅដោយសារករណីសង្ស័យមានជាប់ពាក់ព័ន្ធអំពើពុករលួយ។ ការយល់ព្រមតាមសំណើរបន្តការសាងសង់ផ្លូវដែក​នេះ​បានធ្វើឱ្យមានការកើនឡើងតម្លៃថ្លៃដើមប្រមាណជា 14 ភាគរយទៀត ដែលទទួលគម្រោងដោយក្រុមហ៊ុនសាងសង់ East Coast Rail Link (ECRL) ។

គេនៅចាំបានថា សំណើដំបូងបំផុតត្រូវបានធ្វើឡើងតាំងតែពីឆ្នាំ 2017 មកម្ល៉េះ ក្នុងការសាងសង់ផ្លូវដែកតភ្ជាប់ពីឆ្នេរសមុទ្រភាគខាងកើតទៅដល់ឆ្នេរ​ភាគខាង​លិច​នៃប្រទេសនេះ ប៉ុន្តែត្រូវបានផ្អាកជាបណ្តោះអាសន្នក្រោយមានការរិះគន់ថាមានជាប់ពាក់ព័ន្ធទៅនឹងករណីពុករលួយ និងចំណាយពេលពិភាក្សាគ្នាអំពី​តម្លៃ​សាជាថ្មី។

មុនពេលជិតផុតអាណិត្តនៃរដ្ឋាភិបាលរបស់លោក Mahathir ដែលជាមេដឹកនាំប្រទេសម៉ាឡេស៊ី គម្រោងនេះត្រូវបានលើកមកដាក់ឲ្យដំណើរការឡើងវិញ ហើយតម្លៃថ្លៃដើមសរុបគឺធ្លាក់មកត្រឹមតែ 44 ពាន់លានរីងហ្គីត(ringgit) លុយម៉ាឡេស៊ី ស្មើនឹងប្រមាណជា 327 ពាន់លានបាត ឬប្រហែលជាង 10 ពាន់លានដុល្លារ ប៉ុន្តែផ្លូវដែកនេះបានថយចុះពី 688 គីឡូម៉ែត្រមកនៅត្រឹមតែ 644 គីឡូម៉ែត្រប៉ុណ្ណោះ។

ដោយឡែក សម្រាប់ការយល់ព្រមចុងក្រោយទៅលើសំណើថ្មីនៅពេលនេះ ដែលស្ថិតនៅក្រោមការដឹកនាំរបស់រដ្ឋាភិបាល លោក Muhyiddin Yassin បានអនុញ្ញាតឱ្យការចំណាយថ្លៃដើមមានការកើនឡើងរហូតទៅដល់ 50 ពាន់លានរីងហ្គីត ឬប្រហែលជាង 12 ពាន់លានដុល្លារ ខណៈដែលមានការ​កែ​សម្រួល​គម្រោងសាងសង់ប្រវែងផ្លូវដែក កើនឡើងទៅជាង 665 គីឡូម៉ែត្រទៅវិញ។

យោងតាមសេចក្ដីថ្លែងការណ៍របស់រដ្ឋមន្ត្រីក្រសួងសាធារណៈការ លោក Wee Ka Siong បានឱ្យដឹងថា៖

“ការផ្លាស់ប្តូរទៅលើគម្រោងលើកនេះត្រូវបាន​រំពឹង​ថា ECRL នឹងផ្តល់ឱ្យនូវភាពជោគជ័យក្នុងអត្រាកាន់តែខ្ពស់ ក៏ដូចជាអាចជួយបង្កើនកំណើនសេដ្ឋកិច្ច និងជាប្រយោជន៍កាន់តែច្រើនដល់សង្គម និងបរិស្ថាន​របស់ម៉ាឡេស៊ីផងដែរ”

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

Kukula Solar ធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍ក្រីក្រ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គំរូអាជីវកម្មបរិយាបន្នរបស់ Kukula Solar គឺការធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍មូលដ្ឋាន ដើម្បីជំរុញការធ្វើទីផ្សារផលិតផលពន្លឺព្រះអាទិត្យ និងផ្តល់ការគាំទ្របន្ថែមដូចជាការជួសជុល និងសេវាកម្មអតិថិជនក្នុងសហគមន៍របស់ពួកគេ

ព្រែកជីក​ហ្វូណន​តេជោ​ គ្រោង​សង់​សន្ទះទឹកចំនួន​៣ និងកំពង់ផែរណប​ចំនួន​៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គម្រោ​ងព្រែកជីក​របស់​កម្ពុជា គ្រោងនឹង​សង់​កំពង់ផែរណន​នៅតាមបណ្ដោយគម្រោងនោះ​ចំនួន​បី និង​មានគម្រោងមជ្ឈមណ្ឌល​ពាណិជ្ជកម្មនិងភស្តុភារកម្មផងដែរ​

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/04/2024

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ចំណេះដឹងពីទីផ្សារអចលនទ្រព្យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 25/04/2024

ដោយសារតែបញ្ហារាតត្បាតនៃជំងឺកូវីដបានរុញច្រានឲ្យមនុស្សជាច្រើនធ្លាក់ចូលទៅក្នុងបញ្ហាវិបត្តិនៃហិរញ្ញវត្ថុ រហូតមានអ្នកខ្លះបានបង្ខំចិត្តសម្រេចប្រកាសលក់ទ្រព្យសម្បត្តិព្រមទាំងអចលនវត្ថុរបស់ខ្លួននៅក្នុងតម្លៃទាប

ការចេះបង្កើតទម្លាប់សន្សំ​លុយជួយបញ្ចៀសពីកម្ចីក្រៅផ្លូវការ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 25/04/2024

ការចេះបង្កើតទម្លាប់សន្សំ និងការចាត់ចែង ទុកដាក់លុយកាក់ឱ្យបានត្រឹមត្រូវ គឺពិតជាមានសារៈសំខាន់ណាស់ ហើយថែមទាំងអាចជួយឱ្យជៀសផុតពីបំណុលមានអត្រាការប្រាក់ខ្ពស់

សហគមន៍កសិកម្មទំនើប ៖ ការរួមគ្នាចងក្រងជាសហគមន៍ គឺដើម្បីរួមគ្នាអភិវឌ្ឍវិស័យកសិកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបានលើកឡើងពីការរួមគ្នាចងក្រងជា«សហគមន៍កសិកម្មទំនើប» ប្រៀបបានទៅនឹងការប្រមូលផ្តុំគ្នាទៅជាចង្កឹះមួយបាច់ធំ ដែលមានភាពរឹងមាំ

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ីគ្រោងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួនទៅកាន់ប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ី Norilsk Nickel គ្រោងនឹងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួននៃផលិតកម្មទង់ដែងទៅកាន់ប្រទេសចិន បន្ទាប់ពីរងសម្ពាធនៃទណ្ឌកម្មរបស់លោកខាងលិច។

សាច់ក្រកបាត់ដំបង រូបមន្តតពីគ្រួសារ មានទីផ្សារទាំងក្នុង និងក្រៅតំបន់

ជំនួញ, ព្រឹត្តិការណ៍

• 25/04/2024

សិប្បកម្មផលិតសាច់ក្រកមួយនៅខេត្តបាត់ដំបង កំពុងផលិត និងផ្គត់ផ្គង់សាច់ក្រកក្នុងទីផ្សារ មិនថាលក់រាយក្នុងតំបន់ ឬបោះដុំទៅតាមម៉ាត និងអាហារដ្ឋាន

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ