សកម្មភាពទិញលក់អចលនទ្រព្យនៅម៉ាឡេស៊ីកើនទៅជិត ១៥ពាន់លានដុល្លារ ក្នុងឆមាសទី១

ម៉ាឡេស៊ី ៖ តួលេខជាផ្លូវការមួយដែលត្រូវបានបង្ហាញដោយអាជ្ញាធរនៃប្រទេសម៉ាឡេស៊ីបានបង្ហាញថា ទីផ្សារអចលនទ្រព្យរបស់ប្រទេសម៉ាឡេស៊ីនៅតែមានកំណើនខ្លាំងក្នុងរយៈពេល៦ខែដើមឆ្នាំ២០២១កន្លងទៅនេះដោយក្នុងនោះប្រតិបត្តិការទិញលក់អចលនទ្រព្យមានទំហំដល់កំណត់ត្រាទៀតផង។

ចំនួនប្រតិបត្តិការដែលម៉ាឡេស៊ីធ្វើបានក្នុងពេលវេលានេះមានចំនួនរហូតទៅដល់ ១៣៩ ៧៥៤ដង ហើយទំហំប្រតិបត្តិការនេះគឺបានធ្វើឡើងនៅក្នុងទឹកប្រាក់ដែលមានតម្លៃរហូតទៅដល់ ៦២,០១ពាន់លានរីងហ្គីដ ឬត្រូវជា ១៤,៨៩​ ពាន់លានដុល្លារដែលជាអត្រាកើនឡើងដល់ទៅ ២១ភាគរយក្នុងចំនួននៃប្រតិបត្តិការ និងប្រមាណជា ៣២,១ភាគរយនៃតម្លៃទឹកប្រាក់ធៀបទៅនឹងពេលវេលាដូចគ្នាកាល​ពីឆ្នាំ​២០២០។

យោងតាមរបាយការណ៍ដែលបានធ្វើឡើងដោយមជ្ឈមណ្ឌលជាតិផ្តល់ព័ត៌មានអចលនទ្រព្យរបស់ម៉ាឡេស៊ី ឬ NAPIC បានបង្ហាញថា នៅក្នុងចំណោមប្រតិបត្តិការអចលនទ្រព្យទាំងអស់នោះ ក្នុងនោះគេសង្កេតឃើញថាអចលនទ្រព្យបែបលំនៅដ្ឋានមានសកម្មភាពខ្លាំងជាងគេ ឬប្រមាណជា ៦៥,៨ភាគរយនៃចំនួនសរុប ខណៈដែលអចលនទ្រព្យសម្រាប់វិស័យកសិកម្មមានប្រមាណជា ១៨,៩ភាគរយ អចលនទ្រព្យសម្រាប់អគារពាណិជ្ជកម្មប្រមាណជា ៧,៥ភាគរយ ការអភិវឌ្ឍដីធ្លី និងផ្សេងទៀតមានប្រមាណជា ៥,៩ភាគយ និងចុងក្រោយអចលនទ្រព្យសម្រាប់វិស័យឧស្សាហកម្មមានប្រមាណជា ១,៨ភាគរយ។

បើគិតជាទំហំទឹកប្រាក់វិញអចលនទ្រព្យបែបលំនៅដ្ឋានក៏ស្ថិតនៅកំពូលគេដដែល ដោយធ្វើបាននៃចំណែកសរុបដល់ទៅ ៥៥,៦ភាគរយនៃទំហំទឹកប្រាក់សរុប និងតាមពីក្រោយដោយអចលនទ្រព្យសម្រាប់ពាណិជ្ជកម្ម ១៧,៦ភាគរយ សម្រាប់ឧស្សាហកម្មប្រមាណជា ១០,៤ភាគរយ អចលនទ្រព្យសម្រាប់កសិកម្មប្រមាណជា ៨,៩ ភាគរយ និងសម្រាប់ការងារអភិវឌ្ឍប្រមានជា ៧,៤ភាគរយ។

NAPIC ដដែលបានបញ្ជាក់ថាអចលនទ្រព្យសម្រាប់លំនៅដ្ឋានមានប្រតិបត្តិការសរុបប្រមាណជា ៩២០១៧ដង ឬ ត្រូវជា ៣៤,៥១ពាន់លានរីងហ្គីដ ពោលគឺប្រមាណជា ៨,៥ពាន់លានដុល្លារ ដែលស្ថិតនៅក្នុងអត្រាកើនឡើងប្រមាណជា ២២,២ភាគរយ គិតជាចំនួន និងកើនឡើងប្រមាណជា​ ៣៤,៧ភាគរយ គិតជាតម្លៃធៀបទៅនឹងអ្វីដែលម៉ាឡេស៊ីទទួលបានកាលពីឆ្នាំ២០២០៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទោះបីជាខ្លាំងទាំងការអភិវឌ្ឍ ខ្លាំងទាំងសេដ្ឋកិច្ច-នយោបាយ តែអាមេរិកមិនមើលរំលងទីផ្សារចិញ្ចឹមគោយកសាច់ឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

ការចិញ្ចឹមសត្វគោនិងឧស្សាហកម្មផលិតសាច់គោប៉ុណ្ណោះសហរដ្ឋអាមេរិកអាចទាញរកចំណូលបានទៅដល់រាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំនិងថែមទាំងមានឈ្មោះជា អ្នកផលិតសាច់គោច្រើនជាងគេបំផុតរបស់ពិភពលោក

World Bank ៖ កម្ពុជាអាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួនក្នុងការបង្កើនចំនួន​យានយន្ត​​អគ្គិសនីនៅលើដងផ្លូវ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

World Bank បានឱ្យដឹងថា ប្រទេសកម្ពុជាអាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួន ក្នុងការបង្កើនចំនួនយានយន្តអគ្គិសនីនៅលើដងផ្លូវ

យុវជនសម័យថ្មីមានទំនោរគាំទ្រអាជីវកម្មបែបទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

ជាការពិត ការហូរចូលមកនូវប្រព័ន្ធឌីជីថល បានធ្វើឱ្យមានការប្រែប្រួលយ៉ាងខ្លាំងនៅក្នុងស្ថានភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាដែលកាន់តែមានភាពទំនើបកម្មជាងមុន ជាពិសេសបណ្តាមិត្តយុវវ័យកាន់តែមានទំនោរគាំទ្រទៅលើអ្វីដែលថ្មី ប្លែក និងទំនើប...

ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មឆ្នាំ២០២៤ នៅក្រុងព្រះសីហនុ ជំរុញការវិនិយោគ និងបង្កើតផលិតផលទេសចរណ៍ថ្មីៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

«ទេសចរណ៍ផ្តល់ឱកាសសម្រាប់ទាំងអស់គ្នា» ជាប្រធានបទនៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មឆ្នាំ២០២៤ ដែលធ្វើឡើងនៅក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី២៦-៣០ ខែមីនា ឆ្នាំ២០២៤

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ បិទបញ្ចប់ជាមួយនឹងក្តីសង្ឃឹមសម្រាប់អនាគតផ្នែកវិទ្យាសាស្ត្ររបស់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/03/2024

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍លើកទី២ បានបញ្ចប់ទៅយ៉ាងជោគជ័យ ជាមួយនឹងការអបអរសាទរយ៉ាងក្លៀវក្លានៃកិច្ចសហប្រតិបត្តិការភាពច្នៃប្រតិដ្ឋ

សហគ្រាសឧស្សាហកម្មធំៗចំនួន១៧ របស់ប្រទេសចិន បានបង្ហាញពីចំណាប់អារម្មណ៍ និងបំណងពង្រីកការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/03/2024

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជួបលោក Shen Mingrong ប្រធានក្រុមហ៊ុន Zhenjiang Zhoung និងប្រតិភូសហគ្រាសឧស្សាហកម្មធំៗ១៧ របស់ចិន

វេទិកា Maekyung Cambodia ទាក់ទាញការវិនិយោគ ពាណិជ្ជកម្ម និងធុរកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/03/2024

កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកា Maekyung កម្ពុជា ក្រោមមូលបទ "ព្រះរាជាណាចក្រពោរពេញដោយកាលានុវត្តភាព កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តដើម្បីរុញច្រានកំណើនសម្រាប់អនាគត"

ដំណឹងល្អ ! ជនមានពិការភាពជាម្ចាស់អាជីវកម្មខ្នាតមីក្រូ តូច និងមធ្យម នឹងទទួលបានការលើកកម្ពស់ការបង្កើតផលិតផល និងកម្មសិទ្ធិបញ្ញា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/03/2024

ជនមានពិការភាពដែលជាម្ចាស់អាជីវកម្ម មីក្រូ តូច និង មធ្យម នឹងទទួលបានការលើកកម្ពស់ក្នុងការបង្កើតផលិតផល សេវាកម្មថ្មីៗ និងរក្សាកម្មសិទ្ធិបញ្ញា

ការជិះរទេះគោនៅប្រដាក គឺជាផលិតផលថ្មីនៃសេវាកម្មទេសចរណ៍កំពុងទាក់ទាញទេសចរបរទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/03/2024

ការជិះរទេះគោ មើលភូមិអ្នកស្រុក និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជននៅភូមិប្រដាក បានក្លាយជាគោលដៅទេសចរណ៍យ៉ាងសំខាន់របស់ទេសចរបរទេស

ហេតុការណ៍កប៉ាល់បុកស្ពាននៅទីក្រុង Baltimore នៃរដ្ឋ Maryland បានធ្វើឱ្យមនុស្ស៦នាក់បាត់បង់ជីវិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/03/2024

កាលពីថ្ងៃទី ២៦ ខែមីនា រថយន្តជាច្រើនគ្រឿងដែលកំពុងឆ្លងកាត់ស្ពានដែលមានប្រវែងជាង ២,៦ គីឡូម៉ែត្របានធ្លាក់ចូលទឹកបន្ទាប់ពីកប៉ាល់ដឹកកុងតឺន័របានបុកសសរស្ពាន Francis Scott Key