ថវិកាជាតិម៉ាឡេស៊ីឆ្នាំ២០២២កើនឡើង ខណៈមានការបារម្ភពីរដ្ឋកើនបំណុល

ម៉ាឡេស៊ី ៖ អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ លោក មហាធីរ មហាម៉ាត់ បានបង្ហាញពីក្ដីបារម្ភ​អំពី​ការ​កើន​ឡើង​បំណុល​ជាតិ​ម៉ាឡេស៊ី ស្រប​ពេល​ដែល​ថវិកា​ជាតិ​សម្រាប់​ចំណាយ​នៅ​ឆ្នាំ២០២២ នៅ​តែ​ធំ ហើយចំណូល​អាចតិច​ជាងខ្ទង់ចំណាយប្រចាំឆ្នាំ។

ថវិកា​សម្រាប់​ចំណាយ​ឆ្នាំ២០២២​ នៅ​ម៉ាឡេស៊ី​មាន​ប្រមាណ ៣៣២ ពាន់លាន​រីងហ្គីត ឬ ៨០ពាន់លាន​ដុល្លារ​អាមេរិក ខណៈការ​ចំណាយ​ឆ្នាំ២០២១ ​មាន ៧៧ពាន់លាន​ដុល្លារ ហើយចំណូល​សម្រាប់​ឆ្នាំ២០២២ ត្រូវបានព្យាករណ៍​ទុក​មុន​មាន​ប្រមាណ​តែ ៥៦ពាន់លាន​ដុល្លារ​ប៉ុណ្ណោះ។

លោក មហាធីរ មហាម៉ាត់ ក៏​ទទួល​ស្គាល់​ដែរ​ថា រដ្ឋាភិបាល​ត្រូវ​ការ​ថវិកា​ទាំង​នេះ​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩ តែ​រដ្ឋាភិបាល​គួរ​តែ​ដក​ហូត​យក​លុយ ដែល​ត្រូវ​បាន​កិបកេង​ដោយ​អំពើ​ពុករលួយរបស់មន្ត្រីមួយចំនួន​កាល​ពី​ជំនាន់​លោក​នាយករដ្ឋមន្ត្រី ណាជីព រ៉ាហ្សាក់។

លោក ​រ៉ាហ្សាក់ ដែល​កាន់​តំណែង​កាល​ពី​ឆ្នាំ២០០៩ ដល់​ឆ្នាំ២០១៨ ជាប់​ក្នុង​រឿង​អាស្រូវ​ពុក​រលួយ​នៃ​មូលនិធិ​វិនិយោគ​សាធារណៈ 1MDB ដោយ​កាល​នោះ​ មូលនិធិ​នេះ​បាត់​លុយ​ប្រមាណ ៤,៥ពាន់លាន​ដុល្លារ​។

បន្ថែម​ពី​នេះ​ទៅ​ទៀត លោក​ មហាធីរ​ ក៏​បាន​ចោទ​ប្រកាន់​ថា ការ​បង្កើន​ខ្ទង់​ចំណាយ​សម្រាប់​ឆ្នាំ២០២២​ ក៏​ព្រោះ​តែលុយ​ទាំង​នេះ​នឹង​ប្រើប្រាស់ខុសខ្ទង់ចំណាយប្រយោជន៍របស់ជាតិ ដែលត្រូវតែមានការបង្កើនប្រុងប្រយ័ត្នឲ្យបានខ្ពស់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ

កម្ពុជា​ស្នើ​សុំ​ភាគីចិនជួយបង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ និ​ងតំបន់​សេដ្ឋកិច្ចពិសេស​នៅកម្ពុជា​បន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

កម្ពុជា ពិតជា​ត្រូវការ​ចិន​ក្នុងការជួយ​បង្កើតតំបន់ពាណិជ្ជកម្មសេរី និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដើម្បីទាក់ទាញ​ការ​វិនិយោគផ្ទាល់ពី​ប្រទេស​ចិន​

កម្ពុជាអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

ក្នុងសន្និសីទរដ្ឋមន្ត្រី OECD ប្រទេសកម្ពុជាបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។

កម្ពុជា ពិភាក្សាជាមួយសហភាពអឺរ៉ុប ស្វែងរកដំណោះស្រាយបញ្ហាពាណិជ្ជកម្ម និងវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប ។

ចំណេះដឹងកសិកម្មខ្លីៗ ៖ គន្លឹះសំខាន់ៗក្នុងការធ្វើស្រែឱ្យចំណេញ

ជំនួញ, ព្រឹត្តិការណ៍

• 24/04/2024

ស្រូវ ជាដំណាំមួយដែលប្រជាជនខ្មែរនិយមដាំ។ យ៉ាងណាមិញ ការដាំស្រូវក៏ត្រូវការបច្ចេកទេសសំខាន់ៗមួយចំនួន ទាំងការដាំ និងថែទាំ ទើបទទួលបានផលល្អ និងមិនខាតបង់

ការអនុវត្តតាមវិន័យ និងផែនការហិរញ្ញវត្ថុ នឹងជួយឱ្យជីវភាពគ្រួសាររីកចម្រើន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/04/2024

ការកំណត់វិន័យហិរញ្ញវត្ថុ និងការរៀបចំផែនការហិរញ្ញវត្ថុបានច្បាស់លាស់ និងត្រឹមត្រូវ អាចជួយឱ្យអាជីវកម្មរបស់លោកអ្នកមានភាពរីកចម្រើន និងជីវភាពកាន់តែប្រសើរឡើង

គម្រោងព្រែកជីកហ្វូណន-តេជោ របស់កម្ពុជាទទួលបានការគាំទ្រពីប្រធានរដ្ឋឡាវ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/04/2024

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ព្រែកជីកនេះមិនប៉ះពាល់ដល់រំហូរទឹកនៃទន្លេ​មេគង្គនោះឡើយ ព្រោះម្យ៉ាងព្រែកនេះមិនតភ្ជាប់ពីទន្លេមេគង្គនោះទេ

ការហោះសម្តែងយន្តហោះខ្នាតតូច១៦គ្រឿងនៅខេត្តព្រះសីហនុ នឹងជួយផ្សព្វផ្សាយទេសចរណ៍ និងធុរកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

យន្តហោះខ្នាតតូចចំនួន១៦គ្រឿងនឹងធ្វើការហោះសម្តែងនៅទីលានតេជោ ខេត្តព្រះសីហនុ ដើម្បីផ្សព្វផ្សាយទេសចរណ៍ទៅកាន់អន្តរជាតិ និង បង្កើតធុរកិច្ច ។

មីស៊ីលចម្ងាយមធ្យមរបស់អាមេរិកដាក់ពង្រាយនៅហ្វីលីពីនជាលើកដំបូងដើម្បីពង្រីងសមត្ថភាពយោធាទាំងពីរនៅក្នុងតំបន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

មីស៊ីលចម្ងាយមធ្យមរបស់អាមេរិកដាក់ពង្រាយនៅហ្វីលីពីនជាលើកដំបូងដើម្បីពង្រីងសមត្ថភាពយោធាទាំងពីរនៅក្នុងតំបន់