ម្ចាស់ចំការស្វាយត្រូវចុះបញ្ជីនៅអគ្គនាយកដ្ឋានកសិកម្ម ដើម្បីដឹងពីគោលការនាំស្វាយចេញទៅប្រទេសចិន

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានជំរុញ និងលើកទឹកចិត្តដល់សាធារណៈជន ដែលជាម្ចាស់ចំការស្វាយចុះឈ្មោះនៅ​អគ្គនាយកដ្ឋាន​កសិកម្ម​ឲ្យបានគ្រប់គ្នាដើម្បីអាចទទួលបានព័ត៌មានលម្អិត និងចំណេះដឹងបន្ថែមពាក់ព័ន្ធទៅនឹងការដាំដុះ ការថែទាំ និងការនាំទិន្នផលស្វាយស្រស់ចេញ​ទៅ​កាន់​ទីផ្សារប្រទេសចិនដែលកំពុងមានតម្រូវការខ្ពស់។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានលើកឡើងថា បច្ចុប្បន្នកម្ពុជាបាននាំស្វាយស្រស់ទៅដល់ទីផ្សារ​ប្រទេសចិន​ក្នុង​ជំហានដំបូងដោយជោគជ័យរួចហើយ ខណៈដែលប្រជាជនចិនក៏មានការគាំទ្រនូវ​ទិន្នផល​ដែល​ជាប្រភេទស្វាយស្រស់គួរឲ្យកត់សម្គាល់។

ឯកឧត្តមបានមានប្រសាសន៍បញ្ជាក់ថា ៖

“ដោយពិនិត្យឃើញថាមានសាធារណជន និងម្ចាស់ចំការស្វាយជាច្រើនបានត្អូញត្អែរពីបញ្ហកង្វះទីផ្សារ ក្រោយពី​បាន​ពិនិត្យឃើញការនាំចេញស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិនទទួលបានជោគជ័យនាពេលថ្មីៗនេះ ខ្ញុំសូមអំពាវនាវសារជាថ្មីម្តងទៀត ជូនចំពោះ​សាធារណជន និងម្ចាស់ចំការស្វាយទាំងអស់ដែលបំណងនាំចេញស្វាយស្រស់ទៅកាន់ប្រទេសចិន និងដែលមិនទាន់បានមកចុះបញ្ជី សូមមេត្តាមកចុះ​បញ្ជី​នៅ​អគ្គនាយដ្ឋានកសិកម្ម”

ឯកឧត្តមបន្តថា ៖

“ខ្ញុំសូមបញ្ជាក់ជូនសាធារណជន និងម្ចាស់ចំការស្វាយទាំងអស់បានជ្រាបបន្ថែមថា ការតម្រូវឲ្យមានការចុះបញ្ជីចំការស្វាយនេះ គឺជា​លក្ខណ្ឌ​តម្រូវរបស់ប្រទេសនាំចូល ហើយទន្ទឹមនឹងនេះម្ចាស់ចំការស្វាយបានទទួលចំណេះដឹងការគ្រប់គ្រងចំការស្វាយស្របតាមលក្ខណ្ឌតម្រូវ ជាមួយនិងការ​ផ្សារជាមួយក្រុមហ៊ុននាំចេញ តាមរយៈការចុះកិច្ចសន្យា ហើយនិងក្នុងករណីមានការកើតឡើងមិនប្រក្រតីណាមួយដែលកើតចេញពីផ្លែស្វាយដែលបាន​បញ្ជូន​ទៅដល់ប្រទេសនាំចូលហើយនោះ គេនឹងតាមដានមកមើលចំការស្វាយវិញបានដោយងាយស្រួល ដើម្បីមានវិធានការផ្អាក ឬបញ្ឈប់ម្ចាស់ចំការស្វាយនោះ​មិនឲ្យនាំចេញបន្តទៀតបាន។ ទន្ទឹមនឹងនេះ ខ្ញុំមានក្តីសង្ឃឹមថា សាធារណជន និងម្ចាស់ចំការស្វាយទាំងអស់ដែលមិនទាន់បានចុះបញ្ជី ពុំមានការតវ៉ាថាមិន​បាន​ទទួលព័ត៌មានគ្រប់គ្រាន់ ឬថាមិនបានដឹងមកខ្ញុំបន្តទៀតឡើយ”

ការនាំស្វាយស្រស់របស់កម្ពុជាចេញទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ត្រូវបានស្វាគមន៍ពីសំណាក់មន្ត្រីអគ្គរដ្ឋបាលគយ មន្ត្រីពាក់ព័ន្ធ និងពាណិជ្ជករចិន ជាច្រើន នៅខេត្តហ្គ័ងស៊ី នៅកំពង់ផែឈីងចូវ ខេត្តហ្គ័ងស៊ី ( Qinzhou Port, Guangxi Province ) នៃសាធារណរដ្ឋ​ប្រជាមានិត​ចិន​ដែលទើបតែ​នាំទៅ​ដល់​លើកដំបូងកាលពីថ្ងៃទី20 ខែឧសភា ឆ្នាំ2021។

ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានសហការជាមួយស្ថានអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធី សម្ពោធជាផ្លូវការក្នុងការនាំផ្លែស្វាយស្រស់ចេញពីកម្ពុជានៅថ្ងៃទី7 ខែឧសភា ឆ្នាំ2021កន្លងទៅ ដោយត្រូវប្រើប្រាស់រយៈពេលនៃការដឹកជញ្ជូនចំនួន 13ថ្ងៃ ទើបទៅដល់គោលដៅ។ ទន្ទឹមនឹងនេះក្រសួងក៏បានទទួលដំណឹងថា នឹងមានការសម្ពោធជាផ្លូវការទទួលផ្លែស្វាយស្រស់របស់កម្ពុជានៅទីក្រុងប៉េកាំង នៅថ្ងៃ​ទី25 ខែឧសភា ខាងមុននេះ ក្រោមអធិបតីភាព ពីមន្ត្រីតំណាងក្រសួងកសិកម្ម និងកិច្ចការជនបទ និងក្រសួងពាណិជ្ជកម្មចិន រួមនឹងអគ្គរដ្ឋបាលគយ​ចិន​ជាមួយនឹង តំណាងស្ថានអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងប៉េកាំងផងដែរ។ ក្នុងនោះមានផ្លែស្វាយស្រស់ចំនួន2ទូរកុងធែន័រដែលជារបស់ក្រុមហ៊ុន រីចហ្វាម អេស៊ា ឯ.ក និងក្រុមហ៊ុន Long Wo Agricalture (Cambodia) Co.,Ltd ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា រំពឹងថានឹងក្លាយជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា របៀងឧស្សាហកម្ម និងបច្ចេកវិទ្យាអាចក្លាយទៅជាចំណែកនៃកម្លាំងចលករសម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា

បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។

គួរយល់ដឹង ៖ លុយគ្រីបតូ (Crypto) ជាង២៣០០០លើទីផ្សារបច្ចុប្បន្ន តែខ្លះជោគជ័យខ្លះមិនជោគជ័យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លុយគ្រីបតូ (Cryptocurrencies)ឬលុយឌីជីថលបានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសរវាងអ្នកមានជំនឿចិត្តលើទីផ្សារជួញដូរ

Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ

ការប្រកួតកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ លើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

នាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងរៀបចំកម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤​ដើម្បីលើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក ។

អបអរសាទរ ចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លោកជំទាវអ៊ឹមរចនាសាទរចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិហើយក្រសួងបានត្រៀមខ្លួនជួយសម្រួលដល់ការពង្រីកការនាំចេញ

តំបន់​សេដ្ឋកិច្ចពិសេស​ធំៗចំនួន២​ នឹង​លេច​រូបរាង​នៅពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/04/2024

រដ្ឋាភិបាល​បានជំរុញឱ្យបង្កើន​តំបន់សេដ្ឋកិច្ចពិសេស​ថ្មីៗជា​បន្តបន្ទាប់ឱ្យ​បាន​ច្រើន​​ដើម្បី ទាក់ទាញការ​វិនិយោគពីខាងក្រៅ​ប្រទេស

Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ

ទឹកស៊ីអ៊ីវល្បើងក្នុងស្រុក មានគុណភាព និងធានាសុវត្ថិភាពអ្នកទទួលទាន

ជំនួញ, ព្រឹត្តិការណ៍

• 26/04/2024

ដោយមើលឃើញពីតម្រូវការទីផ្សារក្នុងស្រុក សិប្បកម្មមួយត្រូវបានបង្កើតឡើង និងកំពុងផលិតទឹកស៊ីអ៊ីវល្បើង ដែលជាប្រភេទទឹកស៊ីអ៊ីវបន្ទំ ផ្អាប់ទុកស្របតាមបច្ចេកទេសប្រទេសជប៉ុន។

ស្វែងយល់វិធីសាស្ត្រការពារខ្លួនដើម្បីបង្ការខ្លួនពីការបោកបញ្ឆោតតាមអនឡាញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/04/2024

បច្ចុប្បន្ន បច្ចេកវិទ្យាលើពិភពលោកមានការរីកចម្រើនយ៉ាងខ្លាំង ដែលសង្គម-ជាតិប្រើប្រាស់បម្រើវាជាប្រយោជន៍ដល់ប្រជាជន ប៉ុន្តែវាក៏ត្រូវបានក្រុមជនខិលខូចប្រើប្រាស់ ដើម្បីឧបករណ៍មួយក្នុងការបោកបញ្ឆោតប្រាក់