ទីប្រជុំជនផ្សារជាច្រើនទីតាំងទៀតក្នុងរាជធានីភ្នំពេញអាចនឹងត្រូវបន្តបិទ

ជាមួយនឹងវិធានការនៃការបិទខ្ទប់រាជធានីភ្នំពេញនៅពេលបច្ចុប្បន្នដើម្បីទប់ស្កាត់ការរីករាលនៃជំងឺ​ដ៏​សាហាវ​កូវីដ-19 ដែលកំពុងបន្តការឆ្លងរាប់រយនាក់ក្នុង​មួយថ្ងៃ​នោះ រដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌនីមួយៗ បានសម្រេចបិទផ្អាកដំណើរការផ្សារបណ្តោះអាសន្នសរុបជិត20ទីតាំង ហើយនឹងអាចបន្តបិទផ្សារ​ផ្សេងៗ​មួយ​ចំនួន​ទៀត​ប្រសិនបើរកឃើញមានអ្នកឆ្លងថ្មីនៅក្នុងតំបន់ ។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី ​បានប្រាប់ AMS ថាការបិទទីរួមផ្សារ​នៅក្នុងរាជធានីភ្នំពេញនេះក៏ព្រោះតែមានការ​ឆ្លងរាលដាលពី​អាជីវករ សន្ដិសុខ និងអតិថិជនជាបន្តបន្ទាប់ ដូច្នេះជាការទប់ស្កាត់បន្ទាន់កុំឱ្យមានការចម្លងដល់ប្រជាពលរដ្ឋដទៃទៀតគឺមានតែជម្រើសបិទ ឬផ្អាកដំណើរការ​ជា​បណ្តោះ​អាសន្នសិន។

លោកបានមានប្រសាសន៍ថា៖

“ជាប្រចាំថ្ងៃទោះជាមនុស្សនៅផ្ទះមិនធ្វើអីក៏ត្រូវការហូប ​បើត្រូវការហូប គឺត្រូវទៅទីផ្សារ។ អ៊ីចឹងទីផ្សារណាដែលត្រូវបាន​បិទ កន្លែងហ្នឹងពិតជាមានឆ្លងច្រើន ​ហើ​យ​យើងត្រូវតែបង្ខំចិត្តបិទ ព្រោះជីវិតវាសំខាន់ខ្លាំងជាងរឿងហូបចុកនឹងទៅទៀត ពិ​សេសជា​កន្លែងដែល​ប្រមូលផ្តុំគ្នាងាយមានហានិភ័យខ្ពស់បំផុត”

ជាមួយនឹងការបញ្ជាក់ខាងលើនេះ លោក ម៉េត មាសភក្ដី ក៏បានបង្ហាញពីទិន្នន័យចំនួនផ្សារសំខាន់ៗដែលត្រូវបានបិទបណ្តោះអាសន្នដូចមាននៅខាងក្រោម ៖

-ផ្សារអូរឫស្សី ជា​មជ្ឍមណ្ឌល​លក់ទំនិញដ៏ធំ​នៅ​ក្រុង​ភ្នំពេញ។ ​មាន​ពាក់ព័ន្ធ​អាជីវករ សន្តិ​សុខ​ផ្សារ សរុបជាង 413នាក់ ឆ្លង​កូវីដ-19 ក្នុងចំណោមអាជីករ​ផ្សារ​ជាង 7000 នាក់។

-ផ្សារ​ចាស់ មាន​ទីតាំង​ស្ថិត​នៅ​តំបន់​ប្រជុំជនទេសចរណ៍ក្បែរ​ព្រះបរមរាជវាំង គិតចាប់ពីថ្ងៃទី4ខែមេសា ដល់15 ខែមេសា ឆ្នាំ2021 មានអាជីវករ 28នាក់ ឆ្លង​កូវីដ-19 ខណៈកា​រធ្វើតេស្តរក​អ្នកពាក់ព័ន្ធ​ជា​ច្រើន​ទៀតនៅតែ​បន្ត។

-ផ្សារដើមគ ជាផ្សារ​បោះដុំបន្លែ​ដ៏ធំ​នៅក្រុង​ភ្នំពេញ ក្រោយ​ការ​ប្រកាស​ក្រោយការធ្វើតេស្តមាន​អាជីវករ ​និង​សន្តិសុខ​213 នាក់(គិតត្រឹមថ្ងៃ19-04-21)ឆ្លង​កូវីដ អាជ្ញាធរ​បាន​ប្រកាស​ផ្អាកបិទផ្សារ ជា​បណ្តោះ​អាសន្ន។

-ផ្សារនាគមាស ជាផ្សារ​បោះដុំបន្លែ​ដ៏ធំ​នៅជាប់ផ្សារដើមគរក្រុង​ភ្នំពេញ អ្វី​គួរ​ឱ្យព្រួយ​បារម្ភ​ ផ្សារ​ដែល​បោះដុំបន្លែនេះ ក៏មាន​មនុស្ស​មក ​តាម​ខេត្ត​ក្រុង​ចេញ​ចូល ហើយ​ក្រោយ​ផ្ទុះមាន​អ្នក​ឆ្លងទ្រង់ទ្រាយធំ គួរ​ឱ្យ​បារម្ភអាច​មាន​អ្នក​ប៉ះពាល់ច្រើននាក់។ ខណៈកា​រធ្វើតេស្តមានអាជីវករ 90 នាក់ ឆ្លង​កូវីដ-19។

-ផ្សារបឹងត្របែកផ្លាហ្សា ​ក្រោយការធ្វើតេស្តមាន​អាជីវករ ​4 នាក់​មានវិជ្ជមានកូវីដ-19

-ផ្សារកណ្តាល ​ក្រោយការធ្វើតេស្តមាន​អាជីវករ ​48 នាក់ក្នុងចំណោមអ្នកធ្វើតេស្តចំនួន 423នាក់។

ក្រៅពីនេះ នៅមានផ្សារធំទួលសង្កែ (ផ្សារសាំហាន់) នៅសង្កាត់ទួលសង្កែ1ខណ្ឌឫស្សីកែវ,

 ផ្សារត្រពាំងថ្លឹង ទី2- ផ្សារឯករាជ្យ1 ទី3- ផ្សារទួលពង្រ ទី4- ផ្សារ សេន ជូរី ផ្លាហ្សា និងទី5-ផ្សារពោធិចិនតុង

ផ្សារពិភពថ្មី ឈូកមាស នៅ​ខណ្ឌសែនសុខ ផ្សារអូឡាំពិក ផ្សារបឹងទំពន់ ផ្សារប៉េសេ ផ្សាររីករាយ និងផ្សារតូចៗមួយចំនួនទៀត។

រដ្ឋបាលខណ្ឌដែលជាប់ពាក់ព័ន្ធផ្សារដែលបានបិទខាងលើបានអំពាវនាវឱ្យអាជីវករ បុគ្គលិក សន្តិសុខ កម្មករបម្រើការងារក្នុងផ្សារ និងក្រុមគ្រួសារអាជីវករ​ពាក់​ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋដែលបានចេញ-ចូលផ្សារទាំងនេះ ប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ពិបាកដកដង្ហើម ហើយមានការសង្ស័យថា ឆ្លង មេរោគកូវីដ-19 សូមទៅយកសំណាកតេស្តរកមេរោគកូវីដ-19ជាបន្ទាន់៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ

កម្ពុជា​ស្នើ​សុំ​ភាគីចិនជួយបង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ និ​ងតំបន់​សេដ្ឋកិច្ចពិសេស​នៅកម្ពុជា​បន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

កម្ពុជា ពិតជា​ត្រូវការ​ចិន​ក្នុងការជួយ​បង្កើតតំបន់ពាណិជ្ជកម្មសេរី និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដើម្បីទាក់ទាញ​ការ​វិនិយោគផ្ទាល់ពី​ប្រទេស​ចិន​

កម្ពុជាអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

ក្នុងសន្និសីទរដ្ឋមន្ត្រី OECD ប្រទេសកម្ពុជាបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។

កម្ពុជា ពិភាក្សាជាមួយសហភាពអឺរ៉ុប ស្វែងរកដំណោះស្រាយបញ្ហាពាណិជ្ជកម្ម និងវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប ។

ចំណេះដឹងកសិកម្មខ្លីៗ ៖ គន្លឹះសំខាន់ៗក្នុងការធ្វើស្រែឱ្យចំណេញ

ជំនួញ, ព្រឹត្តិការណ៍

• 24/04/2024

ស្រូវ ជាដំណាំមួយដែលប្រជាជនខ្មែរនិយមដាំ។ យ៉ាងណាមិញ ការដាំស្រូវក៏ត្រូវការបច្ចេកទេសសំខាន់ៗមួយចំនួន ទាំងការដាំ និងថែទាំ ទើបទទួលបានផលល្អ និងមិនខាតបង់

ការអនុវត្តតាមវិន័យ និងផែនការហិរញ្ញវត្ថ នឹងជួយឱ្យជីវភាពគ្រួសាររីកចម្រើន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/04/2024

ការកំណត់វិន័យហិរញ្ញវត្ថុ និងការរៀបចំផែនការហិរញ្ញវត្ថុបានច្បាស់លាស់ និងត្រឹមត្រូវ អាចជួយឱ្យអាជីវកម្មរបស់លោកអ្នកមានភាពរីកចម្រើន និងជីវភាពកាន់តែប្រសើរឡើង

គម្រោងព្រែកជីកហ្វូណន-តេជោ របស់កម្ពុជាទទួលបានការគាំទ្រពីប្រធានរដ្ឋឡាវ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/04/2024

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ព្រែកជីកនេះមិនប៉ះពាល់ដល់រំហូរទឹកនៃទន្លេ​មេគង្គនោះឡើយ ព្រោះម្យ៉ាងព្រែកនេះមិនតភ្ជាប់ពីទន្លេមេគង្គនោះទេ

ការហោះសម្តែងយន្តហោះខ្នាតតូច១៦គ្រឿងនៅខេត្តព្រះសីហនុ នឹងជួយផ្សព្វផ្សាយទេសចរណ៍ និងធុរកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

យន្តហោះខ្នាតតូចចំនួន១៦គ្រឿងនឹងធ្វើការហោះសម្តែងនៅទីលានតេជោ ខេត្តព្រះសីហនុ ដើម្បីផ្សព្វផ្សាយទេសចរណ៍ទៅកាន់អន្តរជាតិ និង បង្កើតធុរកិច្ច ។

មីស៊ីលចម្ងាយមធ្យមរបស់អាមេរិកដាក់ពង្រាយនៅហ្វីលីពីនជាលើកដំបូងដើម្បីពង្រីងសមត្ថភាពយោធាទាំងពីរនៅក្នុងតំបន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

មីស៊ីលចម្ងាយមធ្យមរបស់អាមេរិកដាក់ពង្រាយនៅហ្វីលីពីនជាលើកដំបូងដើម្បីពង្រីងសមត្ថភាពយោធាទាំងពីរនៅក្នុងតំបន់