រដ្ឋជាច្រើនរបស់អាមេរិកទទួលបានផលចំណេញពីការនាំចេញទៅប្រទេសចិន

បរទេស៖ យោងតាមការបញ្ជាក់ដោយក្រុមប្រឹក្សាពាណិជ្ជកម្មចិន និងអាមេរិក (USCBC) នៅថ្ងៃដើមសប្ដាហ៍កន្លងទៅនេះបានឲ្យដឹងថាការនាំចេញរបស់អាមេរិក​ទាំងអស់ទៅកាន់ទីផ្សារប្រទេសចិនបានធ្វើឲ្យស្ទើរតែគ្រប់រដ្ឋទាំងអស់របស់ខ្លួន និងវិស័យឧស្សាហកម្មទទួលបានផលចំណេញ។

ទិន្នន័យដែលត្រូវបានបង្ហាញជាផ្លូវការដោយក្រុមប្រឹក្សា USCBC បានឲ្យដឹងថាការនាំចេញទៅកាន់ទីផ្សារប្រទេសចិននោះគឺអាមេរិកទទួលបានកំណើនដល់ទៅ 18 ភាគរយកាលពីឆ្នាំ 2020 ធៀបទៅនឹងឆ្នាំចាស់មានប្រមាណ 123 ពាន់លានដុល្លារ ខណៈដែលការនាំចេញរបស់អាមេរិកទៅកាន់ទីផ្សារប្រទេស​ផ្សេង​ទៀត​មានការធ្លាក់ចុះប្រមាណ 15 ភាគរយក្នុងពេលដូចគ្នានេះ។

តួលេខដដែលបានបញ្ជាក់ថា ប្រទេសចិនគឺបានក្លាយទៅជាទីផ្សារនាំចេញធំបំផុតទី 3 របស់អាមេរិកនៅក្នុងអំឡុងឆ្នាំ2020 ហើយក៏ជាទីផ្សារទំនិញចំនួន 5 មុខដែលរដ្ឋចំនួន 45 របស់អាមេរិកបាននាំចេញ ហើយក្នុងចំណោមនោះមាន 35 រដ្ឋដែលមានការកើនឡើងនៃទំហំនាំចេញរបស់ខ្លួនទៅកាន់ប្រទេសចិន និង  9 រដ្ឋផ្សេងទៀតអាចទទួលបានប្រាក់ចំណូលច្រើនជាង 1 ពាន់លានដុល្លារសម្រាប់ការនាំចេញទៅកាន់ប្រទេសមហាយក្សអាស៊ីមួយនេះ។

ក្នុងចំណោមរដ្ឋទាំងអស់ រដ្ឋតិចសាស់ គឺជារដ្ឋដែលអាចនាំចេញទៅចិនបានច្រើនជាងគេបំផុតគឺប្រមាណជា 16.9 ពាន់លានដុល្លារ ចំណែកឯរដ្ឋលូអ៊ីសសាណា ទទួលបានកំណើនខ្លាំងជាងគេបំផុតគឺរហូតទៅដល់ 120 ភាគរយ។

មកដល់បច្ចុប្បន្នអាជីវករអាមេរិកនៅតែបន្តក្តីរំពឹងទុកយ៉ាងខ្ពស់ចំពោះទីផ្សារចិននៅឡើយបើទោះបីជាជម្លោះពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅតែបន្តកើតមាននៅឡើយក្តី ហើយគិតត្រឹមឆ្នាំ2020 ក្រុមហ៊ុនអាជីវកម្មអាមេរិកថ្មីប្រមាណជា 1,600 ត្រូវបានចាប់ផ្តើមដំណើរការនៅក្នុងប្រទេសចិន។

USCBC ដដែលបាននិយាយទៀតថាមកដល់ពេលនេះសហគ្រាសតូចធំរបស់អាមេរិកប្រមាណជាជាង 70,000ទីតាំងមកហើយដែលបានដាក់ការវិនិយោគ និងកំពុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសចិនដោយទំហំនៃការលក់ប្រចាំឆ្នាំរបស់ពួកគេបានកើនឡើងសរុបបញ្ចូលគ្នាមានប្រមាណរហូតទៅដល់ 700 ពាន់លានដុល្លារ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា រំពឹងថានឹងក្លាយជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា របៀងឧស្សាហកម្ម និងបច្ចេកវិទ្យាអាចក្លាយទៅជាចំណែកនៃកម្លាំងចលករសម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា

បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។

គួរយល់ដឹង ៖ លុយគ្រីបតូ (Crypto) ជាង២៣០០០លើទីផ្សារបច្ចុប្បន្ន តែខ្លះជោគជ័យខ្លះមិនជោគជ័យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លុយគ្រីបតូ (Cryptocurrencies)ឬលុយឌីជីថលបានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសរវាងអ្នកមានជំនឿចិត្តលើទីផ្សារជួញដូរ

Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ

ការប្រកួតកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ លើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

នាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងរៀបចំកម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤​ដើម្បីលើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក ។

អបអរសាទរ ចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លោកជំទាវអ៊ឹមរចនាសាទរចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិហើយក្រសួងបានត្រៀមខ្លួនជួយសម្រួលដល់ការពង្រីកការនាំចេញ

តំបន់​សេដ្ឋកិច្ចពិសេស​ធំៗចំនួន២​ នឹង​លេច​រូបរាង​នៅពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/04/2024

រដ្ឋាភិបាល​បានជំរុញឱ្យបង្កើន​តំបន់សេដ្ឋកិច្ចពិសេស​ថ្មីៗជា​បន្តបន្ទាប់ឱ្យ​បាន​ច្រើន​​ដើម្បី ទាក់ទាញការ​វិនិយោគពីខាងក្រៅ​ប្រទេស

Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ

ទឹកស៊ីអ៊ីវល្បើងក្នុងស្រុក មានគុណភាព និងធានាសុវត្ថិភាពអ្នកទទួលទាន

ជំនួញ, ព្រឹត្តិការណ៍

• 26/04/2024

ដោយមើលឃើញពីតម្រូវការទីផ្សារក្នុងស្រុក សិប្បកម្មមួយត្រូវបានបង្កើតឡើង និងកំពុងផលិតទឹកស៊ីអ៊ីវល្បើង ដែលជាប្រភេទទឹកស៊ីអ៊ីវបន្ទំ ផ្អាប់ទុកស្របតាមបច្ចេកទេសប្រទេសជប៉ុន។

ស្វែងយល់វិធីសាស្ត្រការពារខ្លួនដើម្បីបង្ការខ្លួនពីការបោកបញ្ឆោតតាមអនឡាញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/04/2024

បច្ចុប្បន្ន បច្ចេកវិទ្យាលើពិភពលោកមានការរីកចម្រើនយ៉ាងខ្លាំង ដែលសង្គម-ជាតិប្រើប្រាស់បម្រើវាជាប្រយោជន៍ដល់ប្រជាជន ប៉ុន្តែវាក៏ត្រូវបានក្រុមជនខិលខូចប្រើប្រាស់ ដើម្បីឧបករណ៍មួយក្នុងការបោកបញ្ឆោតប្រាក់