fbpx

ក្រុមហ៊ុនរថយន្ត Mazda នឹងដាក់លក់រថយន្តអគ្គិសនី 13 ម៉ូឌែលនៅត្រឹមឆ្នាំ2025

បរទេស៖​ យោងតាមសេចក្តីប្រកាសមួយដែលត្រូវបានធ្វើឡើងដោយក្រុមហ៊ុនផលិតរថយន្តដ៏ល្បីរបស់ជប៉ុន Mazda បានប្រកាសថាខ្លួននឹងដាក់បង្ហាញវត្តមានរថយន្តដើរដោយថាមពលអគ្គិសនីចំនួន 13 ប្រភេទចូលទៅក្នុងទីផ្សារនៅត្រឹមឆ្នាំ2025 ខាងមុខនេះ។

សេចក្តីប្រកាសដដែលបានឲ្យដឹងទៀតថាក្នុងចំណោមនោះក៏មានរថយន្ត Hybrids មួយចំនួនផងដែរ ប៉ុន្តែនឹងគ្រោងផលិតតែរថយន្តអគ្គិសនីសុទ្ធ 100 ភាគរយនៅត្រឹមឆ្នាំ2030 ។

រថយន្តប្រភេទ Hybrid ចំនួន 3 ម៉ូឌែល ប្រភេទ plug-in Hybrids ចំនួន 5 ម៉ូឌែល និងរថយន្តប្រភេទអគ្គិសនីសុទ្ធ EV ចំនួន 3 ម៉ូឌែលនឹងចាប់ផ្តើមដំណើរការផលិតចាប់ពីឆ្នាំទៅក្រោយនេះតទៅ ដោយក្នុងនោះ Mazda នឹងផ្តោតសំខាន់ទៅលើទីផ្សារប្រទេសជប៉ុន ទីផ្សារអឺរ៉ុប សហរដ្ឋអាមេរិក ចិន និងអាស៊ាន ។

រូបភាព ៖ ខ្សែសង្វាក់ផលិតកម្មផលិតរថយន្តរបស់ក្រុមហ៊ុន Mazda

យោងតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់របស់ក្រុមហ៊ុន Mazda លោក Ichiro Hirose បាននិយាយថា Mazda នឹងរៀបចំកិច្ចការងារអភិវឌ្ឍន៍រថយន្តអគ្គិសនីដោយឯករាជ្យខ្លួនឯងតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាជាមូលដ្ឋានដែលបង្កើតឡើងដោយក្រុមការងារមួយបង្កើតឡើងដោយក្រុមហ៊ុនចំនួន 3 ដូចជា Mazda, Toyota និង Denso។

ក្រៅពីនោះ Mazda ក៏បានបញ្ជាក់ថា ខ្លួននឹងអភិវឌ្ឍ រួមជាមួយនឹងការដាក់បង្ហាញជាផ្លូវការនៃបច្ចេកវិទ្យាជំនួយការបើកបររថយន្តដោយស្វ័យប្រវត្តិដែលអាចប្រើប្រាស់សម្រាប់រថយន្តធុនធំផងដែរ៕


ជំនួញ, ព្រឹត្តិការណ៍, អត្ថបទ

នំកន្រ្ទាំខ្មែរ មានទីផ្សារ និងតម្រូវការខ្ពស់ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ

នំកន្រ្ទាំខ្មែរ ដែលទទួលបានការពេញនិយមនៅក្នុងពិធីផ្សេងៗសម្រាប់ទទួលភ្ញៀវធ្វើជាចំណី ឬអាហារសម្រន់នោះ បាន និងកំពុងមានប្រជាប្រិយភាពខ្ពស់ ជាពិសេសនៅក្នុងរដូវបុណ្យដាក់បិណ្ឌ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អត្ថបទ

វិស័យឯកជនស្នើរឲ្យមានការបញ្ជាក់ផ្លូវការលើការបើកទេសចរណ៍ឡើងវិញដើម្បីងាយស្រួលត្រៀមខ្លួន

វិស័យឯកជនបានស្នើដល់ក្រសួងទេសចរណ៍ចេញសេចក្ដីជូនដំណឹងផ្លូវការពីពេលវេលាចំពោះផែនការទេសចរណ៍វ៉ាក់សាំង ដើម្បីឲ្យវិស័យឯកជនងាយស្រួលក្នុងការត្រៀមខ្លួ
ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ, អត្ថបទ

ចំណេះដឹង ៖ ស្វែងយល់ពីតួនាទីធនាគារកណ្តាលអឺរ៉ុប (ECB)

ធនាគារកណ្តាលអឺរ៉ុប (ECB) គឺជាធនាគារកណ្តាលដែលទទួលខុសត្រូវចំពោះគោលនយោបាយរូបិយវត្ថុរបស់បណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុបដែលបានអនុម័តរូបិយប័ណ្ណអឺរ៉ូ។
ព្រឹត្តិការណ៍, អត្ថបទ, អាជីវកម្មថ្មី និងនវានុវត្ត

ក្រុងប៉េកាំងមានស្ថានីយ៍ 5G ជាង៤៥ម៉ឺនកន្លែង

គិតត្រឹមចុងខែសីហាកន្លងទៅនេះ ទីក្រុងប៉េកាំងមានវត្តមាននៃស្ថានីយ៍តភ្ជាប់អ៊ីនធឺណេតបច្ចេកវិទ្យាចុងក្រោយ 5G ដល់ទៅ ៤៥ ០០០កន្លែង ដែលមានមនុស្សប្រមាណជា ១២លាននាក់
ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ, អត្ថបទ

សមាគមចំនួន៣សហការគ្នាលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុដល់សហគ្រិនវ័យក្មេង និង SMEs នៅកម្ពុជា

សមាគមចំនួន៣បានចុះហត្ថលេខាសហការគ្នាដើម្បីលើកកម្ពស់ និងផ្តល់ចំណេះដឹងហិរញ្ញវត្ថុ ទៅសហគ្រិនវ័យក្មេង ក៏ដូចជាសហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា ឲ្យកាន់តែទូលំ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អត្ថបទ

៣០ឆ្នាំចុងក្រោយនេះវៀតណាមប្រើយុទ្ធសាស្ត្រ៣ដើម្បីកសាងសេដ្ឋកិច្ច

ក្នុងរយៈពេល៣០ឆ្នាំ វៀតណាម បានប្រែក្លាយប្រទេសពីភាពក្រីក្រក្នុងតំបន់ ក៏ដូចជាពិភពលោក មកជាប្រទេសដែលមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាមួយនឹងការផ្តល់ជូននូវជីវភាពល្អដល់
ព្រឹត្តិការណ៍, អចលនទ្រព្យ, អត្ថបទ

កម្ពុជា – អូស្ត្រាលីបង្កើនសហប្រតិបត្តិការពង្រឹងសុវត្ថិភាពការងារក្នុងវិស័យសំណង់

ជាការចូលរួមលើកកម្ពស់ និងពង្រឹងគុណភាពនៅក្នុងវិស័យសំណង់កម្ពុជា រដ្ឋាភិបាលអូស្ត្រាលី តាមរយៈស្ថានទូតប្រចាំនៅកម្ពុជាបានចុះកិច្ចព្រមព្រៀងជួយពង្រឹងសុវត្ថិភាពការងារក្នុង
ជំនួញ, ព្រឹត្តិការណ៍, អត្ថបទ

កូរ៉េខាងត្បូងពិន័យGoogle១៧៧លានដុល្លារពីបទរារាំងការអភិវឌ្ឍន៍កម្មវិធីប្រព័ន្ធប្រតិបត្តិការ Android

កូរ៉េខាងត្បូងពិន័យ Google ចំនួន ១៧៧ លានដុល្លារពីបទរារាំងការអភិវឌ្ឍន៍កម្មវិធីរបស់គូប្រជែងក្នុងប្រព័ន្ធប្រតិបត្តិការ Android ដោយគាំទ្រដល់យុទ្ធនាការមួយផ្តោតលើភាព
ព្រឹត្តិការណ៍, អត្ថបទ, អាជីវកម្មថ្មី និងនវានុវត្ត

ក្រុមហ៊ុនរុករករ៉ែមាសនៅខេត្តត្បូងឃ្មុំនឹងចាប់ផ្ដើមដំណើរការ បើមិនមានការប៉ះពាល់ដល់បរិស្ថាន

ប្រសិនបើលទ្ធផលនៃការសិក្សាបញ្ជាក់ថា មិនមានផលប៉ះបាល់ទៅដល់បរិស្ថាននោះទេ ក្រុមហ៊ុនរុករករ៉ែមាស អាចនឹងចាបផ្តើមដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ
បទយកការណ៍, របាយការណ៍, អចលនទ្រព្យ

ក្រុមហ៊ុនអចលនទ្រព្យធំបំផុតរបស់ចិនប្រមូលផលលក់បានជាង១០០ពាន់លានដុល្លារក្នុងសម័យកាលកូវីដ១៩

យោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុន Evergrande Group ដែលជាក្រុមហ៊ុនអចលទ្រព្យដ៏ធំបំផុតរបស់ប្រទេសចិន…

AMS ECONOMY
@amseconomy