ពីពលករធ្វើការចំណាកស្រុកងាកមកចិញ្ចឹមចង្រិតខ្មៅរកបានចំណូលរាប់រយដុល្លារក្នុងមួយខែ

ការចិញ្ចឹមចង្រិតជាមុខរបរមួយដែលអាចរកចំណូលបានគួរសមគ្រាន់ទំនុកបម្រុងជីវភាពគ្រួសារ និងមានទីផ្សារល្អ ដែលអាចធ្វើឡើងបាននៅតាមផ្ទះ  និង​មិន​សូវមានផលលំបាកដូចការចិញ្ចឹមសត្វដទៃទៀតនោះទេ។ អ្វីដែលរឹតតែពិសេសជាងនេះទៅទៀតនោះ គឺមិនចាំបាច់ប្រថុយប្រថានសុវត្ថិភាពដោយ​ការ​ចំណាកស្រុកទៅធ្វើការជាកម្មករនៅប្រទេសគេនោះទេ។

លោក យឿម ម៉ី ដែលធ្លាប់ធ្វើជាពលករចំណាកស្រុកទៅធ្វើការនៅរោងចក្រប្រទេសថៃបានងាកមកចាប់អាជីពជាអ្នកចិញ្ចឹមសត្វចង្រិតខ្មៅលក្ខណៈគ្រួសារ​តូចល្មមមួយស្ថិតនៅស្រុកបវេល ខេត្តបាត់ដំបង បានរៀបរាប់ប្រាប់ AMS ឲ្យដឹងថា បច្ចុប្បន្ននេះ ទីផ្សារចង្រិតខ្មៅគឺមានភាពទូលំទូលាយ ងាយស្រួល​លក់ ពោលគឺបន្ទាប់ពីការចិញ្ចឹម ហើយយកទៅលក់ត្រឹមតែមួយថ្ងៃ ឬពីរថ្ងៃប៉ុណ្ណោះ។ 

“ដំបូងខ្ញុំធ្វើការរោងចក្រនៅប្រទេសថៃទេ ហើយខ្ញុំក៏បានមើលឃើញពីរបៀបចិញ្ចឹមចង្រិតតាម YouTube ដល់ពេលមានការ​រីករាក​ដាល​ជំងឺកូវីដ ខ្ញុំក៏បានត្រឡប់មកស្រុកវិញ ហើយក៏បានទៅរៀនបច្ចេកទេសចិញ្ចឹមតែម្ដង ព្រោះខ្ញុំមិនចង់ចេញទៅឆ្ងាយ ហើយយល់ឃើញថាការ​ចិញ្ចឹម​ចង្រិត​នេះអាចធ្វើនៅផ្ទះបាន រស់នៅជិតក្រុមគ្រួសារបាន ហើយមានទីផ្សារល្អងាយស្រួលលក់”

លោកបានបន្តថា

លោកបានបញ្ជាក់ផងដែរថា កាលដែលលោកទៅរៀនបច្ចេកទេសចិញ្ចឹមនេះមានរយៈពេលប្រមាណមួយសប្ដាហ៍ ហើយក៏បានចាប់ផ្ដើមរៀបចំអាង​ចិញ្ចឹម​តែម្ដង។ លោកថា ការចាប់ផ្ដើមដំបូងមិនមែនសុទ្ធតែជោគជ័យនោះទេ ដោយលោកបានជួបនូវបញ្ហាមួយចំនួនដូចជា ខ្វះបច្ចេកទេសភ្ញាស់ពង និងមិនសូវ​ចេះ​ថែចំណីជាដើម ប៉ុន្តែលោកបានពិគ្រោះជាមួយគ្រូជំនាញ ហើយក៏បានស្វែងយល់ និងអភិវឌ្ឍបន្តិចម្ដងៗ។

រហូតមកដល់ពេលបច្ចុប្បន្ន លោកមានធុងចិញ្ចឹមចង្រិតខ្មៅចំនួន10 និងអាងចំនួន2 ដែលអាចផ្ដល់ផលប្រមាណ 200គីឡូក្រាមក្រោយពីការ​ចិញ្ចឹម​រយៈ​ពេល7-8សប្ដាហ៍។ ក្រោយការចិញ្ចឹម លោកចំណាយពេលត្រឹមមួយថ្ងៃប៉ុណ្ណោះសម្រាប់ការ ដោយទទួលបានតម្លៃ 10,500រៀលក្នុងមួយគីឡូក្រាម។ ក្រៅពី​ចិញ្ចឹម​ឱ្យធំចាប់លក់ ចង្រិតប្រភេទនេះក៏អាចផ្ដល់ផលជាពូជសម្រាប់លក់បន្តផងដែរ ដោយគេអាចលក់ពងចង្រិតគិតជាចាន ក្នុង1ចានមានតម្លៃ 2,000 -3,000រៀលដែរ។

ចង្រិតចិញ្ចឹមដែលត្រូវបានដាក់លក់នៅលើទីផ្សារមាន 2ប្រភេទ គឺប្រភេទចង្រិតខ្មៅ និងចង្រិតក្រហម ប៉ុន្តែនៅក្នុងកសិដ្ឋានចិញ្ចឹមចង្រិតរបស់លោក យឿម ម៉ី មានចិញ្ចឹមតែប្រភេទចង្រិតខ្មៅប៉ុណ្ណោះ ដោយលោកបានអះអាងថាប្រភេទចង្រិតខ្មៅនេះមានតម្លៃថ្លៃជាងចង្រិតក្រហម ហើយប្រើរយៈពេលតិចក្នុង​ការ​ចិញ្ចឹម។

ពាក់ព័ន្ធទៅនឹងការចិញ្ចឹម លោក យឿម ម៉ី បានបញ្ជាក់ឲ្យដឹងថា ការពេលចិញ្ចឹមចង្រិតគឺត្រូវការរយៈពេលចន្លោះពី 40-60 ថ្ងៃ អាស្រ័យលើរដូវកាល  ដូចជានៅក្នុងរដូវក្ដៅចង្រិតចាប់លក់បានត្រឹម 38-40 ថ្ងៃប៉ុណ្ណោះ ព្រោះវាសកលឿនជាងរដូវត្រជាក់។ ចំណែកការឱ្យចំណីវិញ នៅពេលកូន​ចង្រិតមាន​អាយុ​ចាប់ពី 1-15 ត្រូវចំណីដែលគេចិញ្ចឹមកូនមាន់តូចៗលាយជាមួយកន្ទក់ប្រមាណ30ភាគរយ លុះមានអាយុដល់15-25ថ្ងៃ ការលាយចំណីត្រូវ​អនុវត្ត​តាម​បែបដដែល ប៉ុន្តែត្រូវដាក់កន្ទក់ច្រើនជាងវិញម្ដង ហើយក្នុង 1សប្ដាហ៍ ត្រូវដាក់ឲ្យតែ 3ដងប៉ុណ្ណោះ។  ក្រៅពីនេះ ក៏មានការដាក់បន្ថែម​ចំណី​ធម្មជាតិ​ដូចជា​ស្លឹកឈើ ស្មៅ បន្លែ និងកាកបាយជាដើម។

ដោយឡែក ចំពោះកត្តាប្រឈម ត្រូវបានលោកបញ្ជាក់ឲ្យដឹងថា បញ្ហាភាគច្រើនគឺទាក់ទងនឹងការផ្ដល់ចំណី ការភ្ញាស់ពង ជាពិសេសគឺកត្តា​អាកាសធាតុ​ដែល​ទាមទារឱ្យមានការយកចិត្តទុកដាក់ក្នុងការរៀបសំបុកទៅតាមរដូវកាល។ យ៉ាងណាមិញ ចំពោះអ្នកដែលចង់ធ្វើការចិញ្ចឹមចង្រិត លោកបានផ្ដល់ជា​ទស្សនៈ​ទានថា គួរតែស្វែងយល់ពីបច្ចេកទេសក្នុងការចិញ្ចឹម យល់ដឹងពីប្រភេទ និងពូជចង្រិត ក៏ដូចជាទីធ្លាសម្រាប់រៀបចំជាកន្លែងចិញ្ចឹមផងដែរ។ ពាក់ព័ន្ធទៅនឹងវិធីសាស្ត្រក្នុងការស្វែងយល់ពីបច្ចេកទេសនៃការចិញ្ចឹម ជាដំបូងអាចស្វែងយល់តាមរយៈការមើលវីដេអូបង្រៀនតាមបណ្ដាញសង្គមផ្សេងៗ ឬអាចរៀនជាមួយគ្រូបច្ចេកទេសដោយផ្ទាល់ ដោយលោកបានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកចំណាកស្រុកគួរងាកមកចាប់អាជីពចិញ្ចឹម​សត្វចង្រិតដែលអាចទទួលបានចំណូលគួរសម អាចរស់នៅជួបជុំជាមួយក្រុមគ្រួសារ និងមិនប្រថុយប្រថានសុវត្ថិភាពនៅប្រទេសគេនោះទេ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងឡើងថ្លៃ បង្កឱ្យមានការព្រួយបារម្ភលើការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ៨៨,៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល

ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមជាង៤២ម៉ឺនតោន គិតជាទឹកប្រាក់ជាង៥៤០លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាមបានជាង៤២ម៉ឺនតោន ហើយគិតជាទឹកប្រាក់បានជាង​៥៤០ លានដុល្លារអាម៉េរិកក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៤ ។

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/04/2024

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

e-Choupal ជាវេទិកាអនឡាញធំបំផុតនៅឥណ្ឌាជួយនាំចេញកសិផលដោយផ្ទាល់ពីកសិករក្រីក្ររាប់លាននាក់

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/04/2024

e-Choupal គែជាច្រកនាំចេញកសិផលដ៏ធំបំផុតមួយរបស់ឥណ្ឌាតាមរយៈបណ្តាញអ៊ិនធឺណេតដោយគិតមកដល់ពេលនេះមានកសិករក្រីក្រប្រមាណជា៤លាននាក់កំពុងអាស្រ័យផល

សមិទ្ធផល​ទេសចរណ៍ថ្មី​ៗក្នុងទឹក​ដី​ខេត្តកំពត នឹង​ជំរុញ​ទីផ្សារ​ដីធ្លី​ក្នុងខេត្តមួយនេះ​មានសម្ទុះ​មួយកម្រិត​​ទៀត​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/04/2024

ការ​បង្កើត​សមិទ្ធផល​ថ្មីៗក្នុងទឹកដី​តំបន់ទេសចរណ៍ មិនត្រឹមតែជួយទាក់ទាញទេសចរ​ប៉ុណ្ណោះទេ តែវា​នឹងទាក់ទាញ​វិនិយោគិន​ចូលទៅតំបន់នោះ​ថែមទៀត​ផងដែរ

ក្នុងត្រីមាសទី១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសអាសិបបានជាង ៨៣៦៤លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសដៃគូចំនួន១៤ នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប (RECP) សម្រេចបាន៨៣៦៤លានដុល្លារ​

ការប្រើប្រាស់កម្ចីជាមួយគោលដៅច្បាស់លាស់នឹងជួយលើកកម្ពស់ជីវភាពក្រុមគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/04/2024

ការប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានគោលដៅច្បាស់លាស់ អាចជួយពង្រីកអាជីវកម្ម និងលើកកម្ពស់ជីវភាពក្រុមគ្រួសារប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង

Angkor Wildlife & Aquarium អភិរក្សសត្វកម្រ និងផ្តល់ការងារជូនប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium ក្នុងខេត្តសៀមរាប បានជួយថែរក្សា និង អភិរក្សសត្វទឹកសាប ទឹកប្រៃ និងសត្វព្រៃ ដែលសុទ្ធតែជាប្រភេទសត្វកម្រ