ការធ្វើចំណាកស្រុកមានផលល្អសម្រាប់សេដ្ឋកិច្ចគ្រួសារ តែអាចប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ

ភ្នំពេញ ៖ មានការលើកឡើងថា ចំនួនពលករចំណាកស្រុកប្រមាណជាង១លាននាក់ដែលចេញទៅបម្រើការងារនៅក្រៅប្រទេសទាំងស្របច្បាប់ និងមិនស្របកន្លងមកនេះ បានជួយទប់លំនឹងសេដ្ឋកិច្ចគ្រួសាររបស់ពួកគេឲ្យមានភាពនឹងនជាងមុន។ ប៉ុន្តែ យ៉ាងណាក៏ដោយ ការងារ​ចំណាក​ស្រុកមិន​អាច​ធ្វើ​ឱ្យ​ប្រជាជន​ក្លាយ​ជា​អ្នក​មាន​បាន​ឡើយ ហើយ​ក៏​មិន​អាច​ធ្វើ​ឱ្យ​ប្រទេស​បញ្ជូន​ពលករក្លាយ​ជា​ប្រទេស​អភិវឌ្ឍន៍​បាន​ដែរ ព្រោះ​ការចំណាក​ស្រុក​មិន​បាន​ជួយ​ពង្រឹង​មូលដ្ឋាន​សេដ្ឋកិច្ច និង​ឧស្សាហកម្ម​ក្នុង​ស្រុក​នោះ​ឡើយ។

អ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងថា សម្រាប់ប្រទេសដែលបញ្ជូនពលករចំណាកស្រុកទៅបម្រើការងារនៅប្រទេសគេ សម្រាប់លទ្ធផលល្អនៃកំណើនម៉ាក្រូសេដ្ឋកិច្ចជាតិទាំងមូលហាក់មិនមាននោះទេ ផ្ទុយទៅវិញអាចមានផលផលប៉ះពាល់ ដោយសារលំហូរខ្លាំងនៃកម្លាំងពលកម្មទៅក្រៅស្រុក នាំឲ្យមានកង្វះខាតសម្រាប់កម្លាំងពលកម្មស្នូលនៅក្នុងស្រុក។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ នាយកមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវចិននៃរាជបណ្ឌិត្យសភាកម្ពុជាបានបកស្រាយលើបញ្ហាចំណាកស្រុករបស់ប្រជាជនកម្ពុជាថា កាលណាមានការចំណាកស្រុកកាន់តែច្រើននោះ កម្លាំងពលកម្មនៅក្នុងប្រទេសនឹងមានការថមថយ ដូច្នេះសេដ្ឋកិច្ចជាតិបាត់បង់កម្រិតចំណូលផ្ទាល់នៅក្នុងប្រទេស។ ផ្ទុយទៅវិញ កម្ពុជាបានចំណាយលើកម្លាំងពលកម្មក្នុងស្រុកបែបទ្រង់ទ្រាយមួយធំជាងការទទួលបានចំណូលពីក្រៅប្រទេស តាមរយៈការលក់នូវកម្លាំងពលកម្ម។ កម្ពុជាត្រូវចំណាយលើកម្លាំងពលកម្មជំនាញដែលជួលមកពីបរទេសក្នុងតម្លៃមួយថ្លៃជាមួយលក្ខខណ្ឌការងារច្រើន ស្របពេលដែលកម្លាំងស្នូលរបស់ខ្លួនហូរចេញទៅក្រៅអស់ដោយផ្តល់នូវផលចំណេញត្រឡប់មកដល់ជាតិវិញតិចតួចបំផុត។

លោកបណ្ឌិតបានគូសបញ្ជាក់ដែរថា ៖

«ពិតណាស់ដែលថា រំហូរនៃកម្លាំងពលកម្មដែលចេញទៅក្រៅប្រទេសគឺបានផ្ដល់ប្រយោជន៍ច្រើនដល់គ្រួសារ តែវាក៏បានធ្វើឲ្យបាត់បង់ប្រយោជន៍សម្រាប់ម៉ាក្រូសេដ្ឋកិច្ចជាតិទាំងមូលផងដែរ។ ក្នុងករណីនេះ បើសិនជាកម្ពុជាមានកម្លាំងស្នូលសម្រាប់ប្រើប្រាស់នៅក្នុងប្រទេសច្រើនជាងនេះ យើងនឹងមានផលចំណេញច្រើនពីការជួលបុគ្គលិកជំនាញដូចបច្ចុប្បន្ន»

លោកថា ការចេញទៅក្រៅប្រទេសរបស់ប្រជាជនក៏មិនបានផ្ដល់ផលប្រយោជន៍អ្វីច្រើនដល់ម៉ាក្រូសេដ្ឋកិច្ចជាតិដែរ ក្រៅពីផ្ដល់ចំណូលដល់គ្រួសារតាមរយៈប្រាក់បញ្ញើ ចំណែកឯការចំណាយផ្សេងៗប្រចាំថ្ងៃរបស់ពលករបានទៅជួយសេដ្ឋកិច្ចប្រទេសដែលពួកគេរស់នៅទៅវិញ ពោលគឺរំហូរទឹកប្រាក់មួយចំណែកធំត្រូវបានចំណាយនៅក្រៅប្រទេស។

ទន្ទឹមនឹងនោះ មុខរបរនៅក្នុងស្រុកក៏មានភាពលំបាកក្នុងការស្វែងរក ដោយសារតែប្រជាជនខ្លួន​ឯងមិនមានវិជ្ជាជីវៈ មិនមានជំនាញច្បាស់លាស់ បូករួមជាមួយតម្រូវការការងារក្នុងស្រុកខ្ពស់ជាងសមត្ថភាពប្រជាជនផង ម្ល៉ោះហើយការចំណាកស្រុកចេះតែមានការកើនឡើងដើម្បីបំពេញតម្រូវការក្រពះរបស់ពួកគេ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានបង្ហាញការយល់ឃើញទៅលើដំណោះស្រាយដោយស្នើឲ្យជំរុញភាគីពាក់ព័ន្ធមានគោលនយោបាយមួយច្បាស់លាស់ក្នុងការទប់ស្កាត់ចំណាកស្រុក ជំហានបន្ទាប់គឺបង្កើនការបណ្ដុះបណ្ដាលនៅក្នុងស្រុក ដើម្បីទាក់ទាញពួកគេមិនឲ្យទៅណា​ ក្រៅពីនេះត្រូវមានទំនាក់ទំនងល្អជាមួយបណ្ដាក្រុមហ៊ុននៅក្នុងស្រុកដើម្បីយល់ពីតម្រូវការ ក៏ដូចជាលក្ខខណ្ឌរើសបុគ្គលិករបស់ពួកគេ ចៀសវាងនូវការបណ្ដុះបណ្ដាលខុសគោលការណ៍ការងារ ដែលមិនអាចប្រើការបានដដែល។ ចំណែកឯប្រជាជនខ្លួនឯងក៏ត្រូវមានការខិតខំបង្កើតជំនាញការងាររបស់ខ្លួនឲ្យរឹងមាំ។ ធ្វើដូចនេះ ផលិតភាពការងារក្នុងស្រុកនឹងមានការកើនឡើងដែលអាចធ្វើឲ្យផលិតផលក្នុងស្រុកមានលំនឹង ព្រមទាំងអាចឈានទៅរកការប្រកួតប្រជែងជាមួយទីផ្សារនាំចូលបានផង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

Kukula Solar ធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍ក្រីក្រ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គំរូអាជីវកម្មបរិយាបន្នរបស់ Kukula Solar គឺការធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍មូលដ្ឋាន ដើម្បីជំរុញការធ្វើទីផ្សារផលិតផលពន្លឺព្រះអាទិត្យ និងផ្តល់ការគាំទ្របន្ថែមដូចជាការជួសជុល និងសេវាកម្មអតិថិជនក្នុងសហគមន៍របស់ពួកគេ

ព្រែកជីក​ហ្វូណន​តេជោ​ គ្រោង​សង់​សន្ទះទឹកចំនួន​៣ និងកំពង់ផែរណប​ចំនួន​៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គម្រោ​ងព្រែកជីក​របស់​កម្ពុជា គ្រោងនឹង​សង់​កំពង់ផែរណន​នៅតាមបណ្ដោយគម្រោងនោះ​ចំនួន​បី និង​មានគម្រោងមជ្ឈមណ្ឌល​ពាណិជ្ជកម្មនិងភស្តុភារកម្មផងដែរ​

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/04/2024

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ចំណេះដឹងពីទីផ្សារអចលនទ្រព្យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 25/04/2024

ដោយសារតែបញ្ហារាតត្បាតនៃជំងឺកូវីដបានរុញច្រានឲ្យមនុស្សជាច្រើនធ្លាក់ចូលទៅក្នុងបញ្ហាវិបត្តិនៃហិរញ្ញវត្ថុ រហូតមានអ្នកខ្លះបានបង្ខំចិត្តសម្រេចប្រកាសលក់ទ្រព្យសម្បត្តិព្រមទាំងអចលនវត្ថុរបស់ខ្លួននៅក្នុងតម្លៃទាប

ការចេះបង្កើតទម្លាប់សន្សំ​លុយជួយបញ្ចៀសពីកម្ចីក្រៅផ្លូវការ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 25/04/2024

ការចេះបង្កើតទម្លាប់សន្សំ និងការចាត់ចែង ទុកដាក់លុយកាក់ឱ្យបានត្រឹមត្រូវ គឺពិតជាមានសារៈសំខាន់ណាស់ ហើយថែមទាំងអាចជួយឱ្យជៀសផុតពីបំណុលមានអត្រាការប្រាក់ខ្ពស់

សហគមន៍កសិកម្មទំនើប ៖ ការរួមគ្នាចងក្រងជាសហគមន៍ គឺដើម្បីរួមគ្នាអភិវឌ្ឍវិស័យកសិកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបានលើកឡើងពីការរួមគ្នាចងក្រងជា«សហគមន៍កសិកម្មទំនើប» ប្រៀបបានទៅនឹងការប្រមូលផ្តុំគ្នាទៅជាចង្កឹះមួយបាច់ធំ ដែលមានភាពរឹងមាំ

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ីគ្រោងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួនទៅកាន់ប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ី Norilsk Nickel គ្រោងនឹងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួននៃផលិតកម្មទង់ដែងទៅកាន់ប្រទេសចិន បន្ទាប់ពីរងសម្ពាធនៃទណ្ឌកម្មរបស់លោកខាងលិច។

សាច់ក្រកបាត់ដំបង រូបមន្តតពីគ្រួសារ មានទីផ្សារទាំងក្នុង និងក្រៅតំបន់

ជំនួញ, ព្រឹត្តិការណ៍

• 25/04/2024

សិប្បកម្មផលិតសាច់ក្រកមួយនៅខេត្តបាត់ដំបង កំពុងផលិត និងផ្គត់ផ្គង់សាច់ក្រកក្នុងទីផ្សារ មិនថាលក់រាយក្នុងតំបន់ ឬបោះដុំទៅតាមម៉ាត និងអាហារដ្ឋាន

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ